Logo
Logo
kitablarMüqəddəs Kitab kurslarıResurslar
TəbliğlərHaqqımızda

İanə vermək

  • Əsas səhifə
    • Təbliğlər

            Pulsuz e-kitab əldə edin

            Xəbərlərimizə abunə olmaqla, Derek Prinsin pulsuz e-kitabını əldə edərək kolleksiyanızı toplamağa başlayın.

            Müqəddəs Kitabın pulsuz tədrisi
            Logo
            Logo
            Əsas səhifəÖyrənməkTəbliğlərHaqqımızdaİanə vermək

            Müəlliflik hüququ © 2026 "Derek Prince Ministries". Bütün hüquqlar qorunur.

            ƏlaqəMəxfilikMüəlliflik hüququLisenziyalarSaytın xəritəsi
            Resource TL-L146-100 | Derek Prince Ministries

            Trending Resources

            Featured Resources

            Resursların analizi

            Bu gün məşhur olan təlimlər

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            Tədris Məktubu

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            İsrail
            Qulaq asOxu

            Təqdim edilən dillər

            Ελληνικά
            Video varMətn var
            English
            Video varMətn var
            Português (pt-br)
            Video varMətn var
            Português
            Video varMətn var
            ខ្មែរ
            Video varMətn var
            한국어
            Audio var

            TREND

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            Tədris Məktubu

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            Ruhani müharibə
            İnamın əsasları
            Qulaq asOxu

            Təqdim edilən dillər

            English
            Video var
            Português (pt-br)
            Video varMətn var
            日本語
            Video varMətn var
            ខ្មែរ
            Video varMətn var

            TREND

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            Tədris Məktubu

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            İmanlılar cəmiyyəti
            Axır zamanlar
            Qulaq asOxu

            Təqdim edilən dillər

            English
            Video var
            Français
            Video varMətn var
            ລາວ
            Video varMətn var
            Bahasa Indonesia
            Video varMətn var
            Português (pt-br)
            Video varMətn var
            日本語
            Video varMətn var
            ខ្មែរ
            Mətn var
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            Tədris Məktubu

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            İnamın əsasları
            Qulaq asOxu

            Təqdim edilən dillər

            English
            Video var
            Malagasy
            Video varMətn var
            Français
            Video varMətn var
            Português (pt-br)
            Video varMətn var
            Español
            Video varMətn var
            ខ្មែរ
            Video varMətn var
            Nederlands
            Video varMətn var
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            Tədris Məktubu

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            Dua və oruc
            Qulaq asOxu

            Təqdim edilən dillər

            English
            Video var
            Português (pt-br)
            Video varMətn var
            ខ្មែរ
            Video varMətn var
            Ikinyarwanda
            Mətn var
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            Tədris Məktubu

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            Şəfa
            Qulaq asOxu

            Təqdim edilən dillər

            English
            Video var
            Português (pt-br)
            Video varMətn var
            日本語
            Video varMətn var
            ខ្មែរ
            Video varMətn var
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            Tədris Məktubu

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            Fəaliyyətdə İnam
            Ruhani müharibə
            Qulaq asOxu

            Təqdim edilən dillər

            English
            Video varMətn var
            ລາວ
            Video varMətn var
            Français
            Video varMətn var
            Português (pt-br)
            Video varMətn var
            日本語
            Video varMətn var
            ខ្មែរ
            Video varMətn var
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Tədris Məktubu

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            Axır zamanlar
            Ruhani müharibə
            Oxu

            Təqdim edilən dillər

            English
            Video var
            Bahasa Indonesia
            Video varMətn var
            ខ្មែរ
            Mətn var
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Tədris Məktubu

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            Ruhani müharibə
            Oxu

            Təqdim edilən dillər

            English
            Video var
            ខ្មែរ
            Mətn var
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Tədris Məktubu

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            Axır zamanlar
            Ruhani müharibə
            Oxu

            Təqdim edilən dillər

            English
            Video var
            Bahasa Indonesia
            Video varMətn var
            ខ្មែរ
            Mətn var
            Ev
            Resurslar
            ការចូលក្នុងនគរព្រះប្រកបដោយអំណាច

            ការចូលក្នុងនគរព្រះប្រកបដោយអំណាច

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2022

            Last Updated: 2026 M11

            Read Time: 6

            İnamın əsasları
            Müqəddəs Ruh

            This teaching is not currently available in Azərbaycan dili.

            សាររបស់សាវ័កពេត្រុសនៅថ្ងៃបុណ្យទីហាសិប បង្ហាញពីការឆ្លើយតបដ៏ច្បាស់លាស់របស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលស្វែងរកការអត់ទោសបាប និងចង់មានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះអង្គ។ ដោយផ្អែកលើគម្ពីរកិច្ចការ ជំពូក ២ ការបង្រៀននេះបង្ហាញថា ការប្រែចិត្ត ការទទួលបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ គឺជាជំហានដ៏ពេញលេញក្នុងការចូលទៅក្នុងនគរព្រះ។

            នៅសម័យនេះ ការត្រឡប់ទៅកាន់មូលដ្ឋានគ្រឹះវិញ គឺជារឿងបន្ទាន់បំផុត។ ហេតុអ្វី? ពីព្រោះសេចក្តីពិតជាមូលដ្ឋាននៃជំនឿរបស់យើង ដែលយើងកាន់ខ្ជាប់យ៉ាងមាំមួននៅក្នុងចិត្ត និងគំនិតរបស់យើង នឹងអនុញ្ញាតឲ្យយើងបន្តដំណើរទៅមុខដោយជោគជ័យក្នុងជីវិតគ្រីស្ទបរិស័ទ។

            ប្រសិនបើយើងពិតជាកំពុងខិតជិតដល់ចុងបញ្ចប់នៃពិភពលោកមែន យើងត្រូវរៀបចំខ្លួនសម្រាប់ចម្រូតដ៏ធំមហិមា។ នៅក្នុងសំបុត្របង្រៀននេះ លោក ដេរេក ព្រីនស៍ រំឭកយើងអំពីភារកិច្ចដ៏សំខាន់របស់យើង គឺឃើញជីវិតមនុស្សត្រូវបានផ្លាស់ប្រែ នៅពេលដែលមនុស្សរាប់រយ ឬរាប់ពាន់នាក់មករកព្រះយេស៊ូវគ្រីស្ទ។ ហើយនៅពេលពួកគេមក ពួកគេត្រូវការទទួលបទពិសោធន៍នៃ «ការចូលទៅក្នុងនគរព្រះប្រកបដោយអំណាច»។

            ព្រះវិញ្ញាណបរិសុទ្ធយាងមក

            សូមឲ្យយើងចាប់ផ្តើមដោយពិនិត្យមើលបទគម្ពីរមួយនៅក្នុងកិច្ចការ ជំពូក ២ ដែលកត់ត្រាអំពីថ្ងៃបុណ្យទី៥០ (Pentecost) ដំបូងបង្អស់។ បន្ទាប់ពីព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌ ពួកសិស្សរបស់ទ្រង់បានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ខាងលើមួយ។ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកលើពួកសិស្ស ដូចដែលព្រះយេស៊ូវបានសន្យាទុក ហើយជាលើកដំបូង ពួកគេចាប់ផ្តើមនិយាយភាសាផ្សេងៗ។

            នៅក្បែរបន្ទប់ជាន់លើនោះ មានជនជាតិយូដាដែលគោរពកោតខ្លាចព្រះ មកពីប្រទេសជាច្រើន កំពុងស្ថិតនៅក្នុងក្រុងយេរូសាឡិម រួមជាមួយអ្នកស្រុកដែលរស់នៅទីនោះផងដែរ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងចុះមកសណ្ឋិតលើពួកសិស្ស ជនជាតិយូដាដែលបានធ្វើដំណើរមកកាន់ក្រុងយេរូសាឡិមទាំងនោះ បានឮពួកសិស្សនិយាយជាភាសាកំណើតរបស់ខ្លួន។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានសួរថា «តើការនេះដូចម្តេចហ្ន៎?» (កិច្ចការ ២:១២)។ នៅពេលនោះ សាវ័កពេត្រុសបានក្រោកឈរឡើង ហើយចាប់ផ្ដើមពន្យល់អំពីហេតុការណ៍ដែលកំពុងកើតឡើង ដោយដកស្រង់ពីសេចក្ដីទំនាយរបស់ហោរាយ៉ូអែល និងពីគម្ពីរទំនុកតម្កើង។ នៅចុងបញ្ចប់ លោកបានមានប្រសាសន៍ថា៖

            ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះ‌ទ្រង់បានលើកព្រះ‌យេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះ‌អម្ចាស់ ហើយជាព្រះ‌គ្រីស្ទផង។ (កិច្ចការ ២:៣៦)

            «តើយើងត្រូវធ្វើដូចម្តេច?»

            យើងបន្តតាមដានដំណើររឿងនេះ ដោយពិនិត្យមើលការឆ្លើយតបរបស់អ្នកដែលបានស្ដាប់សេចក្ដីអធិប្បាយរបស់សាវ័កពេត្រុស នៅក្នុងគម្ពីរកិច្ចការ ២:៣៧–៣៨៖

            កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជ‌ទឹកទាំងអស់គ្នា ដោយនូវព្រះ‌នាមព្រះ‌យេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះ‌វិញ្ញាណបរិសុទ្ធ។

            សូមចងចាំថា មនុស្សដែលសាវ័កពេត្រុសកំពុងមានប្រសាសន៍ទៅកាន់នោះ គឺជាបុរស និងស្ត្រីជនជាតិយូដា ដែលមានភក្ដីភាពចំពោះបទគម្ពីរ និងជំនឿសាសនាយូដា។ ពួកគេបានធ្វើដំណើរមកជួបជុំគ្នានៅក្រុងយេរូសាឡិម ក្នុងពេលនោះ ជាពិសេសដើម្បីចូលរួមប្រារព្ធពិធីបុណ្យសាសនាមួយ។

            ទោះជាយ៉ាងណាក៏ដោយ នៅពេលសាវ័កពេត្រុសបានប្រកាសសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះ ក្រោមការចាក់ប្រេងតាំងនៃព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ នោះពួកគេបានដឹងភ្លាមៗថា ខ្លួនមិនទាន់មានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់នៅឡើយទេ។ ពួកគេមិនទាន់បានទទួលស្គាល់ព្រះមេស្ស៊ី ដែលព្រះជាម្ចាស់បានសន្យាទុក គឺព្រះយេស៊ូវជាអ្នកភូមិណាសារ៉ែតនោះឡើយ។

            ពួកអ្នកចំណាកស្រុកសាសន៍យូដាទាំងនេះ គឺនៅឆ្ងាយពីព្រះ។ ពួកគេកំពុងឈរនៅខាងក្រៅព្រះគុណរបស់ព្រះ មិនមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះ ហើយក៏មិនមានការធានាថាបាបរបស់ខ្លួនត្រូវបានអត់ទោសដែរ។ ដូចមនុស្សជាច្រើននៅសព្វថ្ងៃនេះដែរ ពួកគេមិនបានដឹងពីស្ថានភាពពិតរបស់ខ្លួនទេ រហូតដល់ព្រះបន្ទូលរបស់ព្រះត្រូវបានប្រកាសដល់ពួកគេ ដោយការចាក់ប្រេងតាំងនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងកិច្ចការ ២:៣៧ ពិពណ៌នាអំពីឥទ្ធិពលនៃសារដែលពោរពេញដោយការចាក់ប្រេងតាំងនោះថា៖ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត។

            ដាវមុខពីរដ៏មុតស្រួចនៃព្រះវិញ្ញាណរបស់ព្រះ (ហេព្រើរ ៤:១២) បានចាក់ទម្លុះចូលដល់ចិត្តរបស់ពួកគេ ហើយបានបង្ហាញឲ្យឃើញថា ការពឹងផ្អែកលើដើមកំណើត និងការគោរពប្រតិបត្តិតាមបែបសាសនា មិនអាចធ្វើឲ្យពួកគេត្រឹមត្រូវនៅចំពោះព្រះភ័ក្ភរបស់ព្រះជាម្ចាស់បានឡើយ។ នៅពេលពួកគេដឹងការពិតដ៏ច្បាស់លាស់នេះ ពួកគេក៏បានសួរសំណួរដ៏សំខាន់មួយថា៖ «តើយើងត្រូវធ្វើដូចម្តេច?»

            ការឈានមកដល់ចំណុចដែលដឹងថាខ្លួនមានសេចក្ដីត្រូវការ

            មនុស្សភាគច្រើនត្រូវធ្វើដំណើរយ៉ាងវែងឆ្ងាយក្នុងជីវិត ដោយឆ្លងកាត់ទាំងជោគជ័យ និងបរាជ័យជាច្រើន មុននឹងមកដល់ចំណុចនេះ។ ជាញឹកញាប់ មនុស្សម្នាក់ៗត្រូវប្រព្រឹត្តកំហុសជាច្រើន និងរងការខកចិត្តម្ដងហើយម្ដងទៀត មុននឹងពួកគេឈានមកដល់ចំណុចដែលសួរខ្លួនឯងនូវសំណួរនេះថា៖ «តើយើងត្រូវធ្វើដូចម្តេច?»

            ការផ្លាស់ប្រែដ៏ពិតប្រាកដ ចាប់ផ្តើមឡើងជាមួយនឹងសំណួរដ៏ស្មោះត្រង់បែបនេះ៖ «តើខ្ញុំអាចផ្លាស់ប្តូរទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះដោយរបៀបណា? តើខ្ញុំអាចមានទំនាក់ទំនងត្រឹមត្រូវជាមួយទ្រង់ដោយរបៀបណា? តើខ្ញុំអាចទទួលការអត់ទោស ការសង្គ្រោះ និងព្រះគុណរបស់ទ្រង់ដោយរបៀបណា? តើព្រះទាមទារអ្វីពីខ្ញុំ?» ខ្ញុំជឿជាក់យ៉ាងមុតមាំថា នៅពេលណាមនុស្សម្នាក់សួរសំណួរទាំងនេះដោយចិត្តស្មោះត្រង់ ព្រះជាម្ចាស់ក៏បានត្រៀមចម្លើយរួចជាស្រេចសម្រាប់គាត់ហើយ។

            តម្រូវការបីយ៉ាង

            ក្នុងនាមជាអ្នកនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ សាវ័កពេត្រុសស្ថិតនៅក្នុងទីតាំងដ៏សមស្របបំផុត ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកស្ដាប់ទាំងនោះ។ នៅក្នុងគម្ពីរកិច្ចការ ២:៣៨ លោកបានផ្ដល់ចម្លើយមួយយ៉ាងច្បាស់លាស់ ជាក់លាក់ និងមិនស្រពេចស្រពិលឡើយ។

            ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជ‌ទឹកទាំងអស់គ្នា ដោយនូវព្រះ‌នាមព្រះ‌យេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះ‌វិញ្ញាណបរិសុទ្ធ ។

            នៅក្នុងផ្នែកខាងក្រោមនេះ ខ្ញុំបានរៀបចំចម្លើយរបស់ពេត្រុសជាបីជំហាន តាមលំដាប់ដែលគាត់បានលើកឡើង៖

            1. ជំហាន ទី១៖ ប្រែចិត្ត ។
            2. ជំហាន ទី២៖ ទទួលបុណ្យជ្រមុជទឹក។
            3. ជំហាន ទី៣៖ ទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ។

            និយាយដោយសាមញ្ញ លោក ពេត្រុស កំពុងមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកកំពុងសួរថា តើត្រូវធ្វើដូចម្តេច នេះគឺជាអ្វីដែលព្រះទាមទារពីអ្នក៖ ចូរប្រែចិត្ត ចូរទទួលបុណ្យជ្រមុជទឹក ហើយចូរទទួលព្រះវិញ្ញាណបរិសុទ្ធ»។

            លទ្ធផលដូចគ្នា

            ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះ នេះគឺជាអ្វីដែលអ្នកអាចរំពឹងទុកបាន។ ប្រសិនបើអ្នកប្រាថ្នាយ៉ាងស្មោះអស់ពីចិត្ត ចង់មានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះ ទ្រង់នឹងប្រទានចម្លើយដដែលដល់អ្នកនៅថ្ងៃនេះ ដូចដែលពេត្រុសបានផ្តល់ដល់មនុស្សទាំងនោះនៅក្រុងយេរូសាឡិម ក្នុងថ្ងៃបុណ្យទី៥០ដែរ។ អ្នកត្រូវតែប្រែចិត្ត អ្នកត្រូវតែទទួលបុណ្យជ្រមុជទឹក ហើយអ្នកនឹងទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។

            មនុស្សជាច្រើនប្រហែលជានិយាយថា៖ «អើ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រែចិត្តប៉ុណ្ណោះ»។ អ្នកខ្លះទៀតអាចនិយាយថា៖ «អើ! អ្នកត្រូវតែប្រែចិត្តជាមុនសិន ហើយនៅពេលព្រះវិហាររៀបចំពិធីបុណ្យជ្រមុជទឹក អ្នកអាចចុះឈ្មោះជាបេក្ខជន ដើម្បីទទួលបុណ្យជ្រមុជទឹកបាន»។ រីឯអ្នកខ្លះទៀតដែលមានជំនឿតាមចលនាខារីស្មាទិក ប្រហែលជានិយាយថា៖ «នៅពេលសមស្រប យើងនឹងពន្យល់អ្នកបន្ថែមអំពីបទពិសោធន៍ខាងវិញ្ញាណមួយទៀត ដែលហៅថា ការទទួលបុណ្យជ្រមុជក្នុងព្រះវិញ្ញាណបរិសុទ្ធ»។

            ប៉ុន្តែ ព្រះជាម្ចាស់មិនបានបង្ហាញរឿងនេះតាមរបៀបនោះទាល់តែសោះ។ តាមរយៈសាវ័កពេត្រុស ព្រះអង្គបានមានបន្ទូលថា៖ «ចូរប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ»។ ខ្ញុំចង់បញ្ជាក់អំពីសេចក្ដីពិតមួយដែលមិនអាចប្រកែកបាន។ នៅថ្ងៃបុណ្យទីហាសិប មនុស្សបីពាន់នាក់បានអនុវត្តទាំងបីចំណុចនេះ។ ពួកគេទាំងអស់គ្នាបានប្រែចិត្ត ពួកគេទាំងអស់គ្នាបានទទួលបុណ្យជ្រមុជទឹក ហើយខ្ញុំផ្ទាល់មានជំនឿយ៉ាងមុតមាំថា ពួកគេទាំងអស់គ្នាក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ការទាំងបីនេះមិនត្រូវបានបែងចែកជាដំណាក់កាលបន្តបន្ទាប់ ដែលពួកគេអាចអនុវត្តបន្តិចម្ដងៗ ឬតាមពេលវេលាដែលខ្លួនងាយស្រួលនោះឡើយ។

            ចម្លើយដែលព្រះបានប្រទាន គឺពេញលេញ ខ្លី និងច្បាស់លាស់ មានតែតម្រូវការបីប៉ុណ្ណោះ៖ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។

            ការអធិស្ឋានសម្រាប់អ្នក

            តើអ្នកមានបំណងចង់ចូលរួមចំណែកក្នុងការប្រមូលផលដ៏ធំដែលនឹងមកដល់ដែរឬទេ? តើអ្នកចង់ឃើញមនុស្សរាប់រយនាក់ ឬសូម្បីតែរាប់ពាន់នាក់ បានឆ្លងកាត់បទពិសោធន៍នៃអំណោយទានដ៏អស្ចារ្យ គឺការចូលទៅក្នុងនគរដ៏រុងរឿងរបស់ព្រះជាម្ចាស់ប្រកបដោយអំណាចដែរឬទេ?

            ប្រហែលជាអ្នកកំពុងអានសំបុត្រនេះ ដើម្បីឱ្យខ្លួនឯងមានការយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃការចូលទៅក្នុងនគរព្រះយ៉ាងពេញលេញ។ ឬមួយ អ្នកប្រហែលជាមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការពន្យល់ដល់អ្នកដទៃឱ្យកាន់តែច្បាស់អំពីផ្លូវនៃសេចក្ដីសង្គ្រោះ និងការចូលទៅក្នុងនគរព្រះ ខណៈពេលដែលព្រះជាម្ចាស់កំពុងចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គនៅទូទាំងពិភពលោក។

            ទោះជាក្នុងករណីណាក៏ដោយ ខ្ញុំនឹងមានកិត្តិយសយ៉ាងខ្លាំង ប្រសិនបើអ្នកអនុញ្ញាតឱ្យខ្ញុំមានឱកាសអធិស្ឋានសម្រាប់អ្នក ដោយទូលសូមឱ្យព្រះជាម្ចាស់ជួយអ្នកឱ្យយល់ និងអនុវត្តតាមសេចក្ដីពិតទាំងឡាយដែលខ្ញុំបានចែករំលែកនៅទីនេះ។

            Prayer Response

            ព្រះវរបិតានៃយើងខ្ញុំនៅស្ថានសួគ៌អើយ! យើងខ្ញុំសូមអរព្រះគុណទ្រង់ ចំពោះភាពច្បាស់លាស់នៃព្រះបន្ទូលរបស់ទ្រង់។ យើងខ្ញុំសូមអរព្រះគុណទ្រង់ ដែលទ្រង់បានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលទ្រង់តម្រូវពីយើង ទាំងតាមរយៈសេចក្តីបង្រៀន និងតាមរយៈគំរូដែលទ្រង់បានប្រទាន។

            ទូលបង្គំ អធិស្ឋានសម្រាប់មនុស្សដែលកំពុងអានសេចក្តីនេះ សូមឲ្យព្រះវិញ្ញាណរបស់ព្រះធ្វើឲ្យតម្រូវការទាំងនេះមានភាពច្បាស់លាស់ដូចកញ្ចក់ថ្លា។

            ឱព្រះជាម្ចាស់អើយ សូមបង្ហាញមនុស្សម្នាក់ៗឲ្យឃើញថា ខ្លួនកំពុងឈរនៅកន្លែងណាចំពោះព្រះភក្ត្រទ្រង់។ សូមប្រទានកម្លាំងដល់អស់អ្នកដែលមានឆន្ទៈស្តាប់បង្គាប់ និងធ្វើតាមអ្វីដែលទ្រង់ទាមទារ ស្របតាមព្រះបន្ទូលរបស់ទ្រង់ ដើម្បីឲ្យពួកគេទទួលបានការរំដោះយ៉ាងពេញលេញពីលោកិយនេះ និងបានចូលទៅក្នុងនគររបស់ព្រះ។

            ព្រះអម្ចាស់អើយ ក្នុងគ្រប់ការទាំងអស់ដែលទ្រង់ធ្វើ យើងខ្ញុំនឹងប្រុងប្រយ័ត្នថ្វាយការសរសើរ និងសិរីល្អទាំងអស់ដល់ទ្រង់តែមួយអង្គគត់។ យើងខ្ញុំ សូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន!

            Ad Image

            Pulsuz yüklə

            Şəxsi və ya imanlılar cəmiyyətinin istifadəsi üçün bu Tədris Məktubunu yükləmək, çap etmək və paylaşmaq olar.

            PDF yükləyin

            Kod: TL-L146-100-KHM

            Hədiyyə
            İanə ver