ការទទួលយកមកពីព្រះជាម្ចាស់

ដេរេក ព្រីនស៍
Published: 1970
Last Updated: 2026 M09
Read Time: 2
This teaching is not currently available in Azərbaycan dili.
លោកដេរេក ព្រីនស៍ ពន្យល់ថា អ្វីដែលស្ថិតស្ថេរពិតប្រាកដ មិនមែនទទួលបានដោយការប្រឹងដណ្តើមយកនោះទេ ប៉ុន្តែជាអំណោយដែលទទួលពីស្ថានសួគ៌។ ចូរស្វែងរកសេចក្ដីសុខសាន្តពិត ដោយឈប់ខំប្រឹងតាមកម្លាំងខ្លួនឯង ហើយទទួលយកអ្វីដែលព្រះសព្វព្រះហឫទ័យប្រទានដល់អ្នក។
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកលែងតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ។ [យ៉ូហាន ៣:២៧]
ជាមូលដ្ឋាន មានពីររបៀបក្នុងការទទួលបានអ្វីមួយ៖ ទីមួយ គឺការទទួល និងទីពីរ គឺការដណ្តើមយក។ មនុស្សជាច្រើនទទួលបានអ្វីៗដោយការខំដណ្តើមយក ប៉ុន្តែបញ្ហាគឺ អ្វីដែលយើងដណ្តើមយកបាន មិនស្ថិតស្ថេរជារៀងរហូតទេ។ យើងអាចកាន់កាប់វាបានមួយរយៈ ប៉ុន្តែនៅទីបំផុត វានឹងមិនមែនជារបស់យើងឡើយ។ របៀបមួយទៀតគឺ ការទទួល—ទទួលអ្វីដែលព្រះបានរៀបចំទុកសម្រាប់យើង។ នៅទីបំផុត អ្វីដែលមានតម្លៃ និងស្ថិតស្ថេរពិតប្រាកដក្នុងជីវិតរបស់យើង គឺជាអ្វីដែលយើងបានទទួលពីព្រះ។
អ្វីតែមួយគត់ដែលស្ថិតស្ថេរនៅក្នុងជីវិតរបស់អ្នក និងជីវិតរបស់ខ្ញុំ គឺអ្វីដែលយើងទទួលពីព្រះ។ ដូច្នេះ ហេតុអ្វីមិនឈប់ខំដណ្តើមយកមួយរយៈ? ចូរឈប់ព្យាយាមចាប់យក ឈប់ប្រឹងស្វែងរកដោយកម្លាំងខ្លួនឯង ហើយបែរទៅរកព្រះ ដោយទូលថា៖ «ព្រះអម្ចាស់អើយ អ្វីក៏ដោយដែលទ្រង់សព្វព្រះហឫទ័យឱ្យទូលបង្គំមាន នោះហើយជាអ្វីដែលទូលបង្គំចង់បាន។ ទូលបង្គំនឹងពេញចិត្តនឹងអ្វីដែលទ្រង់ប្រទាន។ ទូលបង្គំនឹងមិនដេញតាមតំណែងធំ ទ្រព្យសម្បត្តិច្រើន ឬការសប្បាយណាមួយឡើយ លុះត្រាតែទូលបង្គំអាចទទួលវាពីទ្រង់»។ ព្រោះអ្វីដែលអ្នកទទួលពីព្រះ នឹងនាំព្រះពរមកដល់អ្នក។ វានឹងក្លាយជារបស់អ្នកពិតប្រាកដ មានភាពស្ថិតស្ថេរ ហើយនៅទីបំផុត វានឹងមិននាំគ្រោះថ្នាក់មកដល់អ្នកឡើយ។ ផ្ទុយទៅវិញ អ្វីដែលយើងទទួលបានដោយការខំដណ្តើមយក ជាញឹកញាប់អាចធ្វើឱ្យយើងសោកស្តាយនៅពេលក្រោយ។ ដូច្នេះ ចូរចងចាំថា អ្វីដែលផ្តល់សុវត្ថិភាព សេចក្ដីសុខសាន្ត និងព្រះពរពិតប្រាកដ គឺជាអ្វីដែលយើងទទួលពីស្ថានសួគ៌ និងពីព្រះ។

Pulsuz yüklə
Bu həsredilməni şəxsi və ya imanlılar cəmiyyətinin istifadəsi üçün yükləmək, çap etmək və paylaşmaq olar.
Kod: WD-WFTW-010-KHM









