ការសាបព្រោះ និងការប្រមូលផល

ដេរេក ព្រីនស៍
Published: 1970
Last Updated: Σεπτέμβριος 2026
Read Time: 2
This teaching is not currently available in Ελληνικά.
ច្បាប់ខាងវិញ្ញាណដែលមិនប្រែប្រួលនេះបង្រៀនថា អ្នកនឹងច្រូតអ្វីដែលអ្នកបានសាបព្រោះ ព្រោះគ្មាននរណាអាចចំអកដល់ព្រះបានឡើយ។ ដើម្បីផ្លាស់ប្តូរផលដែលអ្នកច្រូតបានក្នុងស្ថានភាពជីវិត អ្នកត្រូវជ្រើសរើសសាបព្រោះគ្រាប់ពូជនៃ សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ជាមុនសិន។
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ត្បិតពូជណាដែលមនុស្សសាបព្រោះ នោះនឹងច្រូតបានពូជនោះឯងវិញ [កាឡាទី ៦:៧]
មានការព្រមានមួយប្រឆាំងនឹងការបញ្ឆោតខ្លួនយើង ដោយនឹកស្មានថាយើងអាចសាបព្រោះអ្វីមួយក្នុងជីវិត ហើយប្រមូលផលបានអ្វីមួយផ្សេងវិញ។ ដោយនឹកស្មានថា យើងអាចគេចផុតការទាំងនេះដោយគិតថាព្រះនឹងមិនទតឃើញទេ ហើយយើងនឹងមិនត្រូវទទួលរងនូវផលវិបាកនៃសកម្មភាពរបស់យើងនោះទេ។ ព្រះគម្ពីរព្រមានយើងថា នេះមិនមែនដូច្នោះទេ។ មិនអាចបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សម្នាក់ច្រូតយកអ្វីដែលគាត់សាបព្រោះ។
យើងដឹងថា គោលការណ៍នេះពិតប្រាកដនៅក្នុងធម្មជាតិ។ ប្រសិនបើយើងដាំគ្រាប់ក្រូច វាមិនអាចដុះចេញជាដើមប៉ោមបានឡើយ។ ប្រសិនបើយើងសាបព្រោះពោត វាក៏មិនអាចដុះចេញជាស្រូវបាឡេបានដែរ។ យើងសាបព្រោះអ្វី យើងនឹងទទួលផលពីអ្វីនោះ។ ទោះជាយ៉ាងណា មនុស្សជាច្រើនដែលយល់ពីគោលការណ៍នេះក្នុងធម្មជាតិ មិនបានដឹងថា គោលការណ៍ដូចគ្នានេះក៏ពិតប្រាកដក្នុងជីវិតខាងវិញ្ញាណផងដែរ។
ព្រះបានបង្កើតសកលលោកទាំងមូលតាមគោលការណ៍ដូចគ្នា គឺថា យើងសាបព្រោះអ្វី យើងនឹងច្រូតបានផលនោះ។ បើយើងសាបព្រោះភាពមិនសប្បុរស យើងនឹងច្រូតបានភាពមិនសប្បុរស។ បើយើងសាបព្រោះភាពអាត្មានិយម យើងនឹងច្រូតបានភាពអាត្មានិយម។ បើយើងសាបព្រោះពាក្យសម្ដីជូរចត់ យើងនឹងច្រូតបានពាក្យសម្ដីជូរចត់វិញ។ ប៉ុន្តែ បើយើងសាបព្រោះ សេចក្ដីសុខសាន្ត យើងនឹងច្រូតបានសេចក្ដីសុខសាន្ត។ បើយើងសាបព្រោះ សេចក្ដីស្រឡាញ់ យើងនឹងច្រូតបានសេចក្ដីស្រឡាញ់។ ហើយបើយើងសាបព្រោះ អំណរ យើងនឹងច្រូតបានអំណរ។
តើអ្នកមិនពេញចិត្តនឹងជីវិតរបស់អ្នកឬ? តើអ្នកមិនពេញចិត្តនឹងស្ថានភាពដែលកំពុងកើតឡើងឬ? ចូរចងចាំថា អ្វីដែលអ្នកកំពុងច្រូត គឺជាលទ្ធផលនៃអ្វីដែលអ្នកបានសាបព្រោះ។ ប្រសិនបើអ្នកចង់ច្រូតបានផលខុសពីមុន អ្នកត្រូវចាប់ផ្តើមសាបព្រោះខុសពីមុន។ គ្មាននរណាអាចចំអកដល់ព្រះបានឡើយ។ មនុស្សសាបព្រោះអ្វី គេនឹងច្រូតបានផលនោះ។

Δωρεάν Λήψη
Αυτό το πνευματικό ανάγνωσμα είναι διαθέσιμο για λήψη, εκτύπωση και κοινοποίηση για προσωπική ή εκκλησιαστική χρήση.
Κωδικός: WD-WFTW-016-KHM









