Logo
Logo
BooksBible CoursesResources
OutreachesAbout

Donate

  • Home
    • Outreaches

            Get a Free eBook

            Start your Derek Prince collection with a free eBook titled 'How to Pass from Curse to Blessing' when you subscribe to our community updates.

            Free Bible Teaching
            Logo
            Logo
            HomeLearnOutreachesAboutDonate

            Copyright © 2026 Derek Prince Ministries. All Rights Reserved

            ContactPrivacyCopyrightLicensesSite Map
            The Anointing of the Dove | Derek Prince Ministries

            Trending Resources

            Featured Resources

            Trending Resources

            Popular teachings making an impact today

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            Teaching Letter

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            Israel
            ListenRead

            Available Languages

            Ελληνικά
            Video AvailableText Available
            English
            Video AvailableText Available
            Português (pt-br)
            Video AvailableText Available
            Português
            Video AvailableText Available
            ខ្មែរ
            Video AvailableText Available
            한국어
            Audio Available

            TRENDING

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            Teaching Letter

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            Spiritual Warfare
            Faith Foundations
            ListenRead

            Available Languages

            English
            Video Available
            Português (pt-br)
            Video AvailableText Available
            日本語
            Video AvailableText Available
            ខ្មែរ
            Video AvailableText Available

            TRENDING

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            Teaching Letter

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            The Church
            End Times
            ListenRead

            Available Languages

            English
            Video Available
            Français
            Video AvailableText Available
            ລາວ
            Video AvailableText Available
            Bahasa Indonesia
            Video AvailableText Available
            Português (pt-br)
            Video AvailableText Available
            日本語
            Video AvailableText Available
            ខ្មែរ
            Text Available
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            Teaching Letter

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            Faith Foundations
            ListenRead

            Available Languages

            English
            Video Available
            Malagasy
            Video AvailableText Available
            Français
            Video AvailableText Available
            Português (pt-br)
            Video AvailableText Available
            Español
            Video AvailableText Available
            ខ្មែរ
            Video AvailableText Available
            Nederlands
            Video AvailableText Available
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            Teaching Letter

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            Prayer & Fasting
            ListenRead

            Available Languages

            English
            Video Available
            Português (pt-br)
            Video AvailableText Available
            ខ្មែរ
            Video AvailableText Available
            Ikinyarwanda
            Text Available
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            Teaching Letter

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            Healing
            ListenRead

            Available Languages

            English
            Video Available
            Português (pt-br)
            Video AvailableText Available
            日本語
            Video AvailableText Available
            ខ្មែរ
            Video AvailableText Available
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            Teaching Letter

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            Faith in Action
            Spiritual Warfare
            ListenRead

            Available Languages

            English
            Video AvailableText Available
            ລາວ
            Video AvailableText Available
            Français
            Video AvailableText Available
            Português (pt-br)
            Video AvailableText Available
            日本語
            Video AvailableText Available
            ខ្មែរ
            Video AvailableText Available
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Teaching Letter

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            End Times
            Spiritual Warfare
            Read

            Available Languages

            English
            Video Available
            Bahasa Indonesia
            Video AvailableText Available
            ខ្មែរ
            Text Available
            Français
            Text Available
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Teaching Letter

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            Spiritual Warfare
            Read

            Available Languages

            English
            Video Available
            ខ្មែរ
            Text Available
            Français
            Text Available
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Teaching Letter

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            End Times
            Spiritual Warfare
            Read

            Available Languages

            English
            Video Available
            Bahasa Indonesia
            Video AvailableText Available
            ខ្មែរ
            Text Available
            Français
            Text Available
            Home
            Resources
            ទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ

            ទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2023

            Last Updated: November 2026

            Read Time: 7

            Holy Spirit
            Spiritual Warfare

            ព្រះវិញ្ញាណបរិសុទ្ធសណ្ឋិតលើអស់អ្នកដែលបណ្តុះលក្ខណៈដូចជាកូនចៀមរបស់ព្រះយេស៊ូវ គឺភាពបរិសុទ្ធ ការបន្ទាបខ្លួន និងការលះបង់ខ្លួនឯង។ សេចក្តីបង្រៀននេះបង្ហាញពីមូលហេតុដែលការមានចិត្តរសើបចំពោះព្រះវិញ្ញាណបរិសុទ្ធមានសារៈសំខាន់ ដោយប្រៀបធៀបរវាងចរិតលក្ខណៈដែលដូចព្រះគ្រីស្ទ និងអាកប្បកិរិយាដែលធ្វើឱ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះហឫទ័យ។

            នៅក្នុងកេរដំណែលនៃសេចក្ដីបង្រៀនទាំងបីផ្នែកដែលមានចំណងជើង “ពេលវេលានៃការសម្រេចចិត្ត” ដោយផ្អែកលើសៀវភៅដែលទើបចេញផ្សាយថ្មី “សត្វសាហាវ ឬកូនចៀម” លោកដេរេក ព្រីនស៍ ផ្ដោតលើសេចក្ដីសន្និដ្ឋានដ៏ច្បាស់លាស់ថា៖ វិធីតែមួយគត់ដែលយើងអាចទប់ទល់នឹងឥទ្ធិពលរបស់សត្វសាហាវ (វិញ្ញាណអាទទឹងនឹងព្រះគ្រីស្ទ) គឺត្រូវទទួលយកនិស្ស័យរបស់កូនចៀម គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង។ ហើយវិធីតែមួយគត់ដែលយើងអាចទទួលយកនិស្ស័យរបស់កូនចៀមបាន គឺតាមរយៈជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។

            យើងត្រូវតែធ្វើការសម្រេចចិត្ត

            ខ្ញុំសង្ឃឹមថា អ្នក និងខ្ញុំយល់យ៉ាងច្បាស់ថា យើងកំពុងស្ថិតនៅកណ្ដាលការប្រយុទ្ធរវាងអំណាចខាងវិញ្ញាណពីរ គឺព្រះវិញ្ញាណនៃកូនចៀម និងវិញ្ញាណរបស់សត្វសាហាវ។ នៅថ្ងៃនេះ យើងត្រូវតែសម្រេចចិត្តថា តើអំណាចមួយណានឹងគ្រប់គ្រងជីវិតរបស់យើង។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទលេចមក នោះវានឹងយឺតពេលហើយក្នុងការផ្លាស់ប្ដូរចិត្ត។

            តើយើងគួរឈានទៅរកអនាគតដោយរបៀបណា? អ្វីដែលយើងត្រូវការ សម្រាប់ការប្រឈមមុខនៅថ្ងៃខាងមុខ គឺត្រូវ “ទទួលអំណាចពីព្រាប” គឺព្រះវិញ្ញាណបរិសុទ្ធ ដែលជ្រើសរើសសណ្ឋិត និងគង់នៅតែលើអ្នកដែលមាននិស្ស័យរបស់កូនចៀមនៃព្រះ គឺព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីទាក់ទាញព្រះវិញ្ញាណបរិសុទ្ធ ឲ្យយាងមកសណ្ឋិត និងគង់នៅលើយើង? ការឆ្លើយសំណួរដ៏សំខាន់បំផុតនេះ គឺជាចំណុចសំខាន់នៃវគ្គបញ្ចប់ក្នុងមេរៀន “ពេលវេលាត្រូវសម្រេចចិត្ត” នេះ។

            តាំងពីដើមមក

            តើអ្នកធ្លាប់គិតទេថា ព្រះយេស៊ូវក៏ត្រូវការព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងដែរ? ព្រះយេស៊ូវមិនដែលយកកិត្តិយសសម្រាប់ព្រះអង្គផ្ទាល់ឡើយ ប៉ុន្តែទ្រង់បានចាត់ទុកថា ព្រះរាជកិច្ចទាំងមូលរបស់ទ្រង់ កើតឡើងដោយសារវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ។ សូមយើងចាប់ផ្ដើមដោយពិនិត្យមើលបទគម្ពីរដ៏ស្រស់ស្អាតមួយ ដែលជាការចាប់ផ្ដើមនៃព្រះរាជកិច្ចជាសាធារណៈរបស់ព្រះយេស៊ូវ។ យើងនឹងឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានគង់ជាមួយព្រះយេស៊ូវតាំងពីដើមមក។

            នៅថ្ងៃបន្ទាប់ លោកយ៉ូហាន [បាទីស្ទ] បានឃើញព្រះយេស៊ូវយាងមករកគាត់ ហើយមានប្រសាសន៍ថា៖ “នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”។ លោកយ៉ូហានក៏ធ្វើបន្ទាល់ថា “ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ មានរូបដូចជាព្រាប មកសណ្ឋិតលើទ្រង់ ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកខ្ញុំថា ដែលឯងឃើញព្រះវិញ្ញាណយាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន” លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា “នុ៎ះន៏ កូនចៀមនៃព្រះ”។ (យ៉ូហាន 1:29, 32-36)

            នៅក្នុងបទគម្ពីរនេះ មាននិមិត្តរូបនៃសត្វពីរ។ ព្រះយេស៊ូវត្រូវបានតំណាងដោយ “កូនចៀមនៃព្រះ” ហើយព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានតំណាងដោយ “សត្វព្រាប” ដែលកំពុងយាងចុះមក ដែលជារូបភាពដ៏ស្រស់ស្អាតបង្ហាញអំពីព្រះវិញ្ញាណនៃសេចក្ដីពិត។ សូមកត់សម្គាល់ផងដែរថា ព្រះបានប្រទានការបើកសម្ដែងពីរយ៉ាងដល់យ៉ូហាន៖ សត្វព្រាបនឹងយាងចុះមកលើព្រះយេស៊ូវ ហើយនឹងសណ្ឋិតនៅលើទ្រង់។ មិនមែនគ្រាន់តែយាងចុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគង់នៅជាប់ជានិច្ចលើទ្រង់ផងដែរ។

            តើព្រាបកំពុងស្វែងរកអ្វី?

            នៅថ្ងៃនោះ នៅពេលព្រាប (ព្រះវិញ្ញាណបរិសុទ្ធ) យាងចុះមកលើហ្វូងមនុស្ស តើទ្រង់កំពុងស្វែងរកអ្វី? គឺកូនចៀម។ ហើយសព្វថ្ងៃនេះ តើព្រាបកំពុងស្វែងរកអ្វី? ទ្រង់កំពុងស្វែងរកនិស្ស័យរបស់កូនចៀម គឺនិស្ស័យរបស់ព្រះយេស៊ូវ។ ប្រសិនបើយើងខិតខំបណ្ដុះនិស្ស័យរបស់កូនចៀម នៅក្នុងជីវិតរបស់យើង នោះព្រះវិញ្ញាណបរិសុទ្ធនឹងរកឃើញយើង យាងមកសណ្ឋិតលើយើង ហើយគង់នៅជាមួយយើងជានិច្ច។

            គម្ពីរបង្ហាញថា និស្ស័យរបស់កូនចៀមមានលក្ខណៈសំខាន់បីយ៉ាង៖ ភាពបរិសុទ្ធ ភាពស្លូតបូត (ការបន្ទាបខ្លួន) និងការលះបង់ គឺជាជីវិតដែលថ្វាយទាំងស្រុងដល់ព្រះ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធរកឃើញអត្តចរិតទាំងនេះ នៅក្នុងមនុស្សណាម្នាក់ នោះទ្រង់ជ្រើសរើសសណ្ឋិត និងគង់នៅជាមួយអ្នកនោះ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធមិនសព្វព្រះទ័យនឹងភាពក្រអឺតក្រទម ការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ការអួតអាង ឬការឈ្លានពានឡើយ ពីព្រោះអ្វីៗទាំងនេះជាលក្ខណៈនៃនិស្ស័យរបស់សត្វសាហាវ។

            ព្រាបសណ្ឋិតលើអ្នក

            វាមានសារៈសំខាន់ណាស់សម្រាប់យើង ក្នុងការយល់ថា ព្រាប (ព្រះវិញ្ញាណបរិសុទ្ធ) មិនត្រឹមតែយាងចុះមកលើព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏សណ្ឋិត និងគង់នៅលើព្រះអង្គផងដែរ។ ព្រះយេស៊ូវមិនដែលមានព្រះបន្ទូល ឬធ្វើអ្វីមួយដែលធ្វើឲ្យសត្វព្រាបភ័យ ហើយហើរចេញពីទ្រង់ឡើយ។ តាមធម្មជាតិ សត្វព្រាបគឺជាសត្វស្លូតបូត និងងាយភ័យខ្លាច។ ដូចគ្នានេះដែរ ព្រះវិញ្ញាណបរិសុទ្ធ (ដែលតំណាងដោយសត្វព្រាប) ក៏មានភាពទន់ភ្លន់ និងងាយរងការប៉ះពាល់ផងដែរ។ ប្រសិនបើយើងនិយាយ ឬប្រព្រឹត្តអ្វីដែលផ្ទុយនឹងព្រះហឫទ័យរបស់ទ្រង់ ជាអ្វីដែលនាំឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះទ័យ នោះទ្រង់នឹងដកថយចេញ ដូចសត្វព្រាបដែលហើរចេញទៅយ៉ាងស្ងៀមស្ងាត់។ ដូច្នេះ សូមយើងពិនិត្យមើលថា ព្រះគម្ពីរបង្រៀនអ្វីខ្លះដែលទាក់ទាញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅជាមួយយើង ហើយអ្វីខ្លះដែលជំរុញឲ្យទ្រង់ដកថយចេញ។

            មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សម្រាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់សៅចំណាំអ្នករាល់គ្នាទុកសម្រាប់ដល់ថ្ងៃប្រោសលោះនោះឡើយ ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្ដៅក្រហាយ កំហឹង ឈ្លោះឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។ (អេភេសូរ 4:29-32)

            តើអាកប្បកិរិយាអ្វីខ្លះដែលធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះទ័យ?

            សេចក្ដីជូរល្វីង ក្ដៅក្រហាយ កំហឹង ឈ្លោះឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្ដីអាក្រក់។ អ្វីទាំងអស់នេះសុទ្ធតែផ្ទុយពីនិស្ស័យរបស់កូនចៀម។

            តើគុណលក្ខណៈអ្វីខ្លះដែលទាក់ទាញព្រះវិញ្ញាណបរិសុទ្ធ?

            មានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នា។ អ្នកឃើញទេថា នៅកន្លែងណាដែលព្រះវិញ្ញាណបរិសុទ្ធមិនបានឃើញអត្តចរិតរបស់កូនចៀម ទ្រង់មិនអាចសណ្ឋិត និងគង់នៅទីនោះបានឡើយ។ ដូច្នេះ គន្លឹះនៃការមានវត្តមានដ៏គង់ជាប់របស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង គឺការខិតខំបណ្ដុះនិស្ស័យរបស់កូនចៀម។

            បុគ្គលសំខាន់បំផុត

            នៅពេលព្រាបយាងចុះមកលើយើង និងសណ្ឋិតនៅជាមួយយើង ដោយជួយឲ្យយើងមាននិស្ស័យនៃកូនចៀម វាមានប្រយោជន៍សម្រាប់យើង ក្នុងការយល់ដឹងបន្ថែមអំពីថា “សេចក្ដីសន្យារបស់ព្រះវរបិតា” គឺព្រះវិញ្ញាណបរិសុទ្ធ ពិតជានរណា។

            ការពិតដំបូង និងសំខាន់បំផុតអំពីព្រះវិញ្ញាណបរិសុទ្ធ គឺថា ទ្រង់ជាបុគ្គលមួយព្រះអង្គ ហើយជាបុគ្គលដ៏សំខាន់បំផុត! វាពិតជាចាំបាច់ណាស់ដែលអ្នកជឿទាំងអស់ត្រូវទទួលស្គាល់សេចក្ដីពិតនេះ។ ព្រះវិញ្ញាណបរិសុទ្ធមិនមែនគ្រាន់តែជាឥទ្ធិពល មិនមែនគ្រាន់តែជាគោលលទ្ធិ ឬជាគំនិតទ្រឹស្ដីអរូបីនោះទេ។ ទ្រង់ជាបុគ្គលពិតប្រាកដ ដូចជាឪពុកម្ដាយ កូនប្រុស ឬកូនស្រីរបស់អ្នកដែរ។ តើអ្នកធ្លាប់គិតអំពីទ្រង់ក្នុងន័យនេះដែរឬទេ?

            មិនត្រឹមតែប៉ុណ្ណោះ ទ្រង់ក៏ជាព្រះអម្ចាស់ផងដែរ។ ដូចដែលព្រះជាព្រះវរបិតា ជាព្រះអម្ចាស់ និងព្រះរាជបុត្រា ជាព្រះអម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធក៏ជាព្រះអម្ចាស់ដូចគ្នា។ ហេតុដូច្នេះហើយ យើងត្រូវប្រគល់ខ្លួនចុះចូលចំពោះទ្រង់ទាំងស្រុង ដោយមានចិត្តជឿទុកចិត្ត និងស្ដាប់បង្គាប់។ ការចុះចូលរបស់យើងចំពោះព្រះវរបិតា និងព្រះរាជបុត្រា មិនអាចលើសពីការចុះចូលរបស់យើងចំពោះព្រះវិញ្ញាណបរិសុទ្ធបានឡើយ។

            នៅពេលអ្នក និងខ្ញុំចាប់ផ្ដើមឆ្លើយតបចំពោះភាពជាព្រះអម្ចាស់របស់ព្រះវិញ្ញាណបរិសុទ្ធ នោះយើងក៏នឹងចាប់ផ្ដើមមានចិត្តគោរពកោតខ្លាចទ្រង់ ដូចដែលយើងគោរពចំពោះព្រះវរបិតា និងព្រះរាជបុត្រាដែរ។ ខ្ញុំជឿជាក់ថា អ្វីដែលខ្ញុំកំពុងចែករំលែកនេះ នឹងជួយឲ្យអ្នកមានអាកប្បកិរិយាដ៏ត្រឹមត្រូវចំពោះព្រះវិញ្ញាណបរិសុទ្ធ។

            តម្រូវការនៃការមានចិត្តរសើបចំពោះព្រះវិញ្ញាណបរិសុទ្ធ

            បើសិនជាព្រះយេស៊ូវត្រូវការព្រះវិញ្ញាណបរិសុទ្ធ នោះយើងកាន់តែត្រូវការទ្រង់ទៅទៀត! គ្មានអ្វីអាចជំនួសព្រះវិញ្ញាណបរិសុទ្ធបានឡើយ ពីព្រោះទ្រង់ជាព្រះអង្គដែលយើងមិនអាចខ្វះបាន។ ដូច្នេះ យើងត្រូវមានទំនាក់ទំនងដ៏ជិតស្និទ្ធ និងផ្ទាល់ខ្លួនជាមួយទ្រង់។ តើការនេះទាមទារអ្វី? វាទាមទារអ្វីដូចគ្នានឹងទំនាក់ទំនងដ៏ល្អគ្រប់យ៉ាងដែរ គឺការមានចិត្តរសើបចំពោះគ្នាទៅវិញទៅមក។ ជឿខ្ញុំចុះ ព្រះវិញ្ញាណបរិសុទ្ធតែងតែមានចិត្តរសើបចំពោះយើង។ ប៉ុន្តែ យើងក៏ត្រូវរៀនមានចិត្តរសើបចំពោះទ្រង់វិញដែរ។

            ក្នុងបទសម្ភាសន៍មួយដែលខ្ញុំធ្លាប់ផ្ដល់ឲ្យទស្សនាវដ្ដីគ្រីស្ទបរិស័ទ គេបានសួរខ្ញុំអំពីបទពិសោធន៍របស់ខ្ញុំ បន្ទាប់ពីបានបម្រើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ។ ពួកគេសួរថា៖ “តើលោកមានអ្វីដែលសោកស្ដាយដែរឬទេ?” ខ្ញុំបានបង្អង់បន្តិច ហើយបន្ទាប់មកខ្ញុំបាននិយាយថា៖ "បាទ។ នៅពេលខ្ញុំក្រឡេកមើលជីវិតជាគ្រីស្ទបរិស័ទរបស់ខ្ញុំឡើងវិញ ប្រសិនបើមានអ្វីដែលខ្ញុំប្រាថ្នាចង់កែប្រែ នោះគឺគ្រាដែលខ្ញុំមិនបានមានចិត្តរសើបចំពោះព្រះវិញ្ញាណបរិសុទ្ធ”។

            គន្លឹះនៃភាពជោគជ័យក្នុងការរៀនដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺការមានចិត្តរសើបចំពោះព្រះនិស្ស័យពិតរបស់ទ្រង់ គឺនិស្ស័យរបស់ព្រាប។

            ការឆ្លើយតបរបស់យើង

            ប្រសិនបើអ្នក និងខ្ញុំប្រាថ្នាចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត និងគង់នៅជាមួយយើង នោះយើងត្រូវអនុញ្ញាតឲ្យទ្រង់មានសិទ្ធិពេញលេញលើគ្រប់ផ្នែកនៃជីវិតរបស់យើង។ នៅពេលនោះ ទ្រង់នឹងបង្រៀនយើង ហើយកែប្រែយើងឲ្យមានរូបភាពដូចព្រះយេស៊ូវគ្រីស្ទ។ ទ្រង់នឹងជួយយើងឲ្យបន្តលះបង់ជីវិតរបស់ខ្លួនថ្វាយដល់ព្រះគ្រីស្ទ និងដល់រូបកាយរបស់ទ្រង់ គឺពួកជំនុំ។ នៅពេលអ្នកវង្វេងចេញពីផ្លូវ ទ្រង់នឹងដាស់តឿនអ្នក។ នៅពេលយើងស្ដាប់បង្គាប់ដោយចិត្តស្មោះត្រង់ និងបរិសុទ្ធ ទ្រង់នឹងប្រទានអំណរដល់យើង។ យូរៗទៅ ជីវិតខាងវិញ្ញាណរបស់យើងនឹងចាស់ទុំឡើង ដែលអ្នកនឹងមិនធ្វើឲ្យព្រាបហោះចេញពីអ្នកទៅឡើយ។

            ប្រសិនបើអ្នកប្រាថ្នាចង់បានការផ្លាស់ប្រែ ដើម្បីមានទំនាក់ទំនងកាន់តែជិតស្និទ្ធ និងស៊ីជម្រៅជាមួយកូនចៀម និងសត្វព្រាប នោះអ្នកអាចអធិស្ឋានតាមសេចក្តីអធិស្ឋាននេះឥឡូវនេះ៖

            Prayer Response

            ឱព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំសូមប្ដេជ្ញាចិត្តចំពោះទ្រង់ជាថ្មីម្ដងទៀត។ ទូលបង្គំសូមបន្ទាបខ្លួននៅចំពោះទ្រង់ ទទួលការអត់ទោសពីទ្រង់ ហើយចាប់តាំងពីថ្ងៃនេះតទៅ សូមឲ្យទូលបង្គំរស់នៅដោយអំណាចដែលមកពីព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ។ ទូលបង្គំសូមថ្វាយជីវិតរបស់ខ្លួនជារៀងរាល់ថ្ងៃសម្រាប់ទ្រង់ ដោយដើរក្នុងភាពបរិសុទ្ធ និងភាពស្លូតបូត និងបង្ហាញពីនិស្ស័យរបស់កូនចៀម។

            សូមឲ្យព្រាប គឺព្រះវិញ្ញាណបរិសុទ្ធ បង្កើតនិស្ស័យរបស់ព្រះយេស៊ូវ ដែលជាកូនចៀម នៅក្នុងទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចឈរយ៉ាងរឹងមាំ និងទទួលជ័យជម្នះ នៅក្នុងថ្ងៃដ៏ពិបាកដែលកំពុងមកដល់ និងថ្ងៃដែលនឹងមកខាងមុខ ដោយស្ដាប់បង្គាប់ព្រះអង្គទាំងស្រុង និងបម្រើព្រះអង្គដោយស្មោះត្រង់ជានិច្ច។អាម៉ែន!

            Ad Image

            Free Download

            This Teaching Letter is available to download, print and share for personal or church use.

            Download PDF

            Code: TL-L149-100-KHM

            Gift
            Give