ចេញពីបណ្តាសាទៅឯព្រះពរ វគ្គ២ (វគ្គ២)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 10
សូមស្តាប់លោក ដេរិក ព្រីនស៍ ពន្យល់អំពីប្រភពបីទៀតនៃបណ្តាសា និងលើកយកឧទាហរណ៍ប្លែកៗអំពីឥទ្ធិពលនៃបណ្តាសាក្នុងជីវិតមនុស្ស។ លោកមានប្រសាសន៍ថា៖ «កុំគិតថា សាតាំងគ្មានអំណាចឲ្យសោះ! ប៉ុន្តែ ចូរជ្រកកោនក្នុងការពិតដ៏រុងរឿងនេះថា ព្រះយេស៊ូវបានប្រទានអំណាចដល់សិស្សទ្រង់ លើសលើគ្រប់អំណាចទាំងអស់របស់សាតាំង។»
Transcript
រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មី ដើម្បីចែកចាយប្រាប់លោកអ្នកអំពីយោបល់ដ៏មានតម្លៃ ចេញពីព្រះគម្ពីរ ដែលបានធ្វើឲ្យមានការខុសប្លែកគ្នារវាងជោគជ័យ និងបរាជ័យ នៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏ អាចកើតឡើងនៅក្នុងជីវិតរបស់លោកអ្នកដូចគ្នា។
នៅសប្ដាហ៍នេះ ខ្ញុំនឹងបន្តប្រធានបទដែលខ្ញុំបានចាប់ផ្តើមកាលពីសប្ដាហ៍មុន គឺ «ចេញពីបណ្តាសាមកឯ ព្រះពរ» ជាប្រធានបទដែលមានអំណាចនឹងផ្លាស់ប្ដូរជោគវាសនាទាំងមូលនៅក្នុងជីវិតលោកអ្នក។
ម្សិលមិញ ខ្ញុំបាននិយាយអំពីបុព្វហេតុជាក់លាក់ទូទៅពីរ ដែលនាំឲ្យមានបណ្តាសា។ បុព្វហេតុទីមួយ គឺជាមនុស្សដែលមានអំណាចនៅក្នុងទំនាក់ទំនង ដូចជាប្តី ឪពុកម្ដាយ គ្រូបង្រៀន ឬគ្រូគង្វាល ដែលមាន អំណាចលើមនុស្សដទៃទៀត ដោយសារឋានៈរបស់ពួកគាត់ ហើយច្រើនតែនិយាយប្រឆាំងនឹងមនុស្សដែល ពួកគាត់មានអំណាចលើ ជាពាក្យដែលមានផលជាបណ្តាសាទៅលើជីវិតរបស់មនុស្ស។ ខ្ញុំបានលើកឧទាហរណ៍ អំពីលោកយ៉ាកុបដាក់បណ្តាសាដោយអចេតនាលើនាងរ៉ាជែល ជាប្រពន្ធ ដែលបានលួចរូបព្រះពីផ្ទះឪពុករបស់ នាង។ លោកយ៉ាកុបមិនបានដឹងរឿងនោះទេ ហើយពេលដែលគាត់ត្រូវចោទថាជាចោរ គាត់បាននិយាយថាៈ «បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ»។ ក្រោយមក ពេលដែលនាងរ៉ាជែលបង្កើតកូនក្រោយទៀត នាងបានស្លាប់នៅក្នុងពេលបង្កើតកូន។ នោះជាការធ្វើការរបស់ បណ្តាសា។
ខ្ញុំក៏បានលើកឧទាហរណ៍អំពីបណ្តាសាដែលមនុស្សប្រកាសមកលើខ្លួនឯងផងដែរ គឺអ្នកដាក់បណ្តាសាខ្លួន ឯង។ ខ្ញុំបានប្រាប់ពីដំណើរដែលនាងរេបិកាបាននិយាយទៅកាន់លោកយ៉ាកុប ជាកូនប្រុសរបស់គាត់ជា: «ប្រសិនបើមានបណ្តាសាធ្លាក់មកលើកូន ដោយសារតែការបញ្ឆោតឪពុករបស់កូន សូមឲ្យបណ្តាសានោះធ្លាក់មក លើម្តាយចុះ»។ ខ្ញុំបានប្រាប់ថា នាងមិនបានឃើញមុខកូននាងទៀតទេ ហើយនៅខាងចុងជំពូកនោះបានកត់ត្រា ជា នាងមិនចង់រស់ទៀតទេ ដែលនោះជាសញ្ញាទូទៅរបស់អ្នកដែលត្រូវបណ្តាសា។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយបុព្វហេតុបីទៀតដែលនាំឲ្យមានបណ្តាសា ដែលខ្ញុំបានជួបជាច្រើនដង។ ទីមួយ គឺមនុស្សតំណាងឲ្យអារក្សសាតាំង អ្នកដែលបានទទួលអំណាចដោយសារអារក្សសាតាំង មិនមែនដោយសារព្រះ ជាអ្នកដែលមានអំណាចអាក្រក់របស់អារក្សសាតាំង តាមរបៀបមួយដែលពួកគេអាចបញ្ចេញអំណាចនោះទៅ ក្នុងជីវិតរបស់មនុស្សដទៃទៀត។ យើងដាក់ឈ្មោះផ្សេងៗឲ្យមនុស្សបែបនេះ ហើយឈ្មោះដែលសាមញ្ញ គឺជា គ្រូអាបធ្មុប់ គ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោច។ ល។ ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ជា អ្នកដែលប្រព្រឹត្តការទាំងនេះ គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះជាអម្ចាស់។ សូមស្តាប់អ្វីដែលលោកម៉ូសេបានថ្លែងទៅកាន់ពួកអ៊ីស្រាអែល នៅក្នុងចោទិយកថា ១៨:១០-១២:
«ក្នុងបំណោមអ្នករាល់គ្នាមិនត្រូវឲ្យឃើញមានអ្នកណាមួយដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅ បូជានៅក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គួរក្ខត្តបក្ស គ្រូអង្គុយធម៌ គ្រូ អាបធ្នប់ គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជា ទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់...»
សូមកត់សម្គាល់បញ្ជីកំណត់ត្រាអំពើទាំងនេះ។ ខ្ញុំត្រាន់តែលើកយកមកខ្លះៗប៉ុណ្ណោះ: ការទស្សន៍ទាយ ការគន់គូរក្ខត្តឫក្សដែលអាចជាការមើលពែងតែ ការអង្គុយធម៌ អំពើអាបធ្មុប់ដែលរីករាលដាលយ៉ាងខ្លាំង ការ ដាក់ស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោច គឺអ្នកនិយាយជាមួយខ្មោច «អ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវាណាស់... »។ លើសពីនេះទៅទៀត អ្នកដែលចូលទៅរកមនុស្សទាំងអស់នេះ ធ្វើ ឲ្យខ្លួនទទួលរងឥទ្ធិពលរបស់អារក្សសាតាំង។ នេះជាឧទាហរណ៍មួយចេញពីព្រះគម្ពីរ អំពីមនុស្សយ៉ាងដូច្នេះ ដែលយើងហៅជា គ្រូមន្តអាគម គឺលោកបាឡាម។
ប្រជាជនអ៊ីស្រាអែលបានមកដល់ព្រំប្រទល់ស្រុក ដែលជាមរតករបស់ពួកគេ។ ពួកគេបានបោះជំរំនៅ តាមព្រំដែនស្រុកម៉ូអាប់។ បាឡាក់ ជាស្ដេចស្រុកម៉ូអាប់ ភ័យយ៉ាងខ្លាំង។ ស្ដេចដឹងថា ទ្រង់មិនអាចច្បាំងឈ្នះ មនុស្សទាំងនេះបានទេ ដូច្នេះទ្រង់បានគិតដល់ការប្រព្រឹត្តទូទៅនៅក្នុងមជ្ឈឹមបូព៌ានៅគ្រានោះ និងនៅតាម ប្រទេសផ្សេងៗទៀត។ ស្ដេចបានហៅគ្រូមន្តអាគមម្នាក់មក គឺលោកបាឡាម។ ស្ដេចបានប្រាប់ឲ្យលោក បាឡាមដាក់បណ្តាសាមនុស្សដែលស្ដេចភ័យខ្លាចនេះ ព្រោះស្ដេចមិនអាចច្បាំងឈ្នះបានទេ។ ដូច្នេះ នេះជាអ្វី ដែលស្ដេចពោលឡើងនៅក្នុង ជនគណនា ២២:៥-៦:
«មើល៍! មានជនជាតិមួយចេញពីស្រុកអេស៊ីពួមក គេនាំគ្នាមកនៅពេញលើផែនដី ហើយគេបានតាំង ទីលំនៅនៅក្បែរយើង។ សូមអញ្ជើញមកឥឡូវ ដើម្បីដាក់បណ្តាសាប្រជាជននេះឲ្យយើង ព្រោះគេពូកែ ជាងយើង ប្រហែលជាយើងអាចនឹងឈ្នះគេបាន ហើយបណ្តេញគេចេញពីស្រុកនេះ ដ្បិតយើងដឹងថា អ្នកណាដែលលោកឲ្យពរ អ្នកនោះបានពរ ហើយអ្នកណាដែលលោកដាក់បណ្តាសា អ្នកនោះក៏ត្រូវ បណ្តាសាមែន»។
ខ្ញុំសូមជម្រាបលោកអ្នកថា នោះជាទង្វើទូទៅនៅក្នុងកុលសម្ព័ន្ធជនជាតិជើមនៅអាហ្វ្រិក សូម្បីតែនៅ គ្រាសព្វថ្ងៃ។ ប្រសិនបើពួកគេទៅច្បាំងនឹងកុលសម្ព័ន្ធផ្សេង ពួកគេមិនទៅច្បាំងដោយត្រង់ៗទេ។ មុនដំបូង ពួកគេឲ្យគ្រូមន្តអាគមដាក់បណ្តាសាកុលសម្ព័ន្ធដែលជាសត្រូវនោះសិន ពីព្រោះនៅពេលដែលកុលសម្ព័ន្ធមួយ ទៀតត្រូវបណ្តាសាហើយ ពួកគេជឿជា ពួកគេអាចយកឈ្នះកុលសម្ព័ន្ធនោះបាន។
មនុស្សខ្លះចាត់ទុករឿងបែបនេះថាជាអបិយជំនឿមិនបានការ ប៉ុន្តែខ្ញុំចង់ប្រាប់លោកអ្នកថា ព្រះទ្រង់មិន គិតបែបនោះចំពោះទង្វើទាំងនេះទេ។ ផ្ទុយទៅវិញ ព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងការនេះយ៉ាងខ្លាំង ហើយព្រះអង្គបានអន្តរាគម ដោយរារាំងបាឡាមមិនឲ្យដាក់បណ្តាសាអ៊ីស្រាអែល ហើយប្តូរបណ្តាសានោះ មក ជាព្រះពរវិញ។ នេះជាអ្វីដែលលោកម៉ូសេបានប្រាប់ពួកកូនចៅអ៊ីស្រាអែលក្រោយមកទៀត នៅក្នុងចោទិយកថា ២៣:៤-៥:
«...(ពួកម៉ូអាប់) បានជួលបាឡាម ជាកូនបេអីរ មកពីពេថោរ នៅស្រុកមេសូប៉ូតាមា ដើម្បីដាក់ បណ្តាសាអ្នករាល់គ្នា។ ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះរបស់អ្នកមិនស្តាប់តាមបាឡាមទេ គឺព្រះអង្គបានបង្វែរ បណ្តាសាឲ្យទៅជាព្រះពរដល់អ្នកវិញ ព្រោះព្រះយេហូវ៉ាជាព្រះរបស់អ្នកបានស្រឡាញ់អ្នក»។
ព្រះទ្រង់យកព្រះហឫទ័យទុកដាក់នឹងការនេះយ៉ាងខ្លាំង បានជាព្រះអង្គទាស់ប្រឆាំងនឹងបាឡាម ហើយ បានប្ដូរបណ្តាសានោះ ឲ្យទៅជាព្រះពរវិញ។ លោកអ្នកឃើញទេ ព្រះគម្ពីរមិនបានប្រាប់ថា អារក្សសាតាំងគ្មាន អំណាចនោះទេ នោះជាការភាន់ប្រឡំហើយ។ ព្រះគម្ពីរបង្រៀនយ៉ាងច្បាស់ជា អារក្សសាតាំងមានអំណាច អស្ចារ្យ ប៉ុន្តែព្រះយេស៊ូបានសន្យាប្រទានអំណាចដែលខ្លាំងជាងដល់សិស្សរបស់ព្រះអង្គ។ នៅក្នុងលូកា ១០:១៩ ព្រះអង្គមានបន្ទូលថាៈ
«មើល៍! ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឬទ្ធិរបស់ ខ្នាំងសត្រូវផង (ខ្មាំងសត្រូវគឺជាអារក្សសាតាំង ) គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ»។
កុំគិតថា អារក្សសាតាំងគ្មានអំណាចឲ្យសោះ! ប៉ុន្តែ ចូរពួនជ្រកនៅក្នុងសេចក្តីពិតដ៏អស្ចារ្យនេះថា ព្រះយេស៊ូបានប្រទានឲ្យសិស្សរបស់ព្រះអង្គ មានអំណាចលើឥទ្ធិឫទ្ធិទាំងអស់របស់អារក្សសាតាំង។ ឥឡូវនេះ ខ្ញុំចង់ពន្យល់ថា ការនេះមានពិតប្រាកដ ដោយគំរូខ្លះចេញពីបទពិសោធន៍ផ្ទាល់ខ្លួន។
ខ្ញុំបានធ្វើជានាយកសាលាហ្វឹកហ្វីនរយៈពេលប្រាំឆ្នាំនៅអាហ្វ្រិកខាងកើត គឺហ្វឹកហ្វឺនគ្រូសម្រាប់សាលា ទាំងឡាយនៅអាហ្វ្រិក។ សិស្សខ្ញុំម្នាក់មកពីភូមិដាច់ស្រយាល បាននិយាយរឿងនេះប្រាប់ខ្ញុំ។ គាត់បាននិយាយ ថា នៅភូមិនោះ មានពីរគ្រួសារឈ្លោះគ្នា រហូតដល់ល្វីងជូរចត់យ៉ាងខ្លាំងចំពោះគ្នា។ ដូច្នេះ គ្រួសារមួយបានឲ្យ តេទៅហៅគ្រូមន្តអាគមនៅក្នុងមូលដ្ឋាននោះមក ឲ្យលុយគាត់យ៉ាងច្រើន រួចនិយាយថា៖ «សូមដាក់បណ្តាសា គ្រួសារនោះទៅ»។ គ្រូមន្តអាគមនិយាយថាៈ «បាន»។ គាត់បានយកពពែមួយក្បាលចេញទៅ ហើយ និយាយថា៖ «យើងបានជាក់បណ្តាសាកូនប្រុសនៅក្នុងគ្រួសារនោះហើយ គឺជាក្មេងតូច ហើយនៅពាក់កណ្តាល អគ្រាត្រនាយប់មួយ ឆ្កែព្រៃនឹងលូ ហើយនៅពេលដែលឆ្កែព្រែលូ កូនប្រុសគ្រួសារនោះប្រាកដជាស្លាប់» ហើយ ហេតុការណ៏បានកើតឡើងបែបនោះមែន! ឆ្កែព្រែបានលូ ហើយកូនប្រុសនោះបានស្លាប់។ នោះជាការធ្វើការ របស់បណ្តាសា។ សូមបាំថា បណ្តាសាមានអំណាច។
ខ្ញុំតិតឃើញរឿងមួយទៀត។ មិត្តភក្តិខ្ញុំម្នាក់ជាគ្រូង្វាលនៅក្រុមជំនុំមួយ ដើម្បីរែអង្គាសមូលនិធិ សម្រាប់ក្រុមជំនុំ សមាជិកក្រុមជំនុំមួយចំនួនបានរៀបចំព្រឹត្តិគារណ៍មួយដែលពួកគេហៅជា ពិពណ៌សួនឧស្យាន។ ពួកគេមានកម្មុវិធីកម្សាន្ត និងកម្មុវិធីទាក់ទាញជាច្រើន ដើម្បីឲ្យមនុស្សសប្បាយ។ ម្នាក់ក្នុងបំណោមពួកគេបាន ធ្វើជាគ្រូទាយ ដែលពួកគេគ្រាន់តែបាត់ទុកថាជារឿងកំប្លែង។ ដូច្នេះ គ្រូគង្វាលមិនសប្បាយចិត្តចំពោះរើង ធ្ចជាត្រូ ) រ ប្លង។ មូច្នេះ គ្រូត្វ ត នេះ ប៉ុន្តែគាត់បានធ្វើតាមផែនការ ហើយបានចូលទៅក្នុងរោងរបស់គ្រូទាយនោះឲ្យទាយវាសនារបស់គាត់។ គ្រូ ទាយនោះបាននិយាយទៅកាន់គាត់ថាៈ «ប្រពន្ធលោកនឹងកើតជំងឺមហាវីក»។ គាត់បានប្រាប់ថា ក្រោយមក ឈាមគាត់ទៅជាត្រជាក់ ហើយបេះដូងរបស់គាត់ស្ទើរតែឈបំជើរ។ តើលោកអ្នកដឹងថា មានអ្វីបានកើតឡើង ទេ? ប្រពន្ធរបស់គាត់បានកើតមហារីកមែន។ ប៉ុន្តែ សរសើរតម្កើងព្រះ! តាមរយៈការអធិស្ឋាន ជំនឿ និង ជំនួយពីក្រុមវេជ្ជបញ្ឆិត នាងបានជាសះស្បើយ។ ប៉ុន្តែ លោកអ្នកឃើញទេ គ្រូគង្វាលនោះបានធ្វើឲ្យខ្លួនត្រូវ បណ្តាសាដោយមិនដឹងខ្លួនពីអ្នកបម្រើរបស់អារក្សសាតាំង ដែលបានជះព័ទ្ធិពលមកលើប្រពន្ឋរបស់គាត់។
ខ្ញុំសូមប្រាប់លោកអ្នកពីបទពិសោធន៍ផ្ទាល់របស់ខ្ញុំ។ កាលពីប៉ន្មានឆ្នាំមុន នៅក្នុងរដ្ឋយឺកាហ្គោ ហើយ ពេលនោះ ខ្ញុំធ្វើជាគ្រូគង្វាលនៅក្រុមជំនុំមួយ។ មានស្ត្រីម្នាក់បានមកជួបខ្ញុំ ហើយប្រាប់ខ្ញុំជា នាងជាគ្រូអន្ទង ខ្មោច ហើយនាងចង់បានការរំដោះឲ្យរួច។ ខ្ញុំហាក់ដូចជាសង្ឃ័យ ប៉ុន្តែខ្ញុំបាប់ផ្ហើមអធិស្ឋានជាមួយនាង ហើយ បណ្តេញអំណាចរបស់អារក្សសាតាំងចេញពីជីវិតរបស់នាង។ បរិយាកាសពេលនោះពិបាកណាស់ ខ្ញុំក៏ឈប់ ហើយសម្រាកមួយភ្លែត ភ្លាមនោះ នាងបានមើលមកខ្ញុំ ហើយនិយាយថាៈ «ខ្ញុំឃើញលោកគ្រូនៅក្នុងឡាន ហើយឡាននោះបុកដើមឈើខ្ទេច»។ ពេលនោះខ្ញុំវឹងភ្លាមថា ជោគវាសនារបស់អារក្សសាតាំងសម្រាប់ជីវិតខ្ញុំ ដែលប្រកាសបេញមក តាមរយៈបចូរមាត់របស់ស្ត្រីនោះ។ អរគុណព្រះ ដែលខ្ញុំចេះប្រុងខ្លួន។ ខ្ញុំនិយាយបាៈ «ខ្ញុំនឹងមិនដែលជិះឡានគ្រោះថ្នាក់បុកដើមឈើសោះឡើយ។ ខ្ញុំបជិសេធបណ្តាសានោះ។ បណ្តាសានោះគ្មាន អំណាចលើខ្ញុំឡើយ»។ ខ្ញុំក៏រូបខ្លួន ប៉ុន្តែប្រសិនបើខ្ញុំនិយាយថាៈ អូហ៍ ខ្ញុំនឹងជិះឡានគ្រោះថ្នាក់បុកវើមឈើ» នោះឈ្មោះថា ខ្ញុំបានទទួលយកបណ្តាសានោះ ហើយបណ្តាសានោះប្រាកដជាធ្វើការនៅក្នុងជីវិតខ្ញុំមិនខាន។
ឥឡូវនេះ បុព្វហេតុមួយផ្សេងទៀតដែលនាំឲ្យមានបណ្តាសា គឺជាការអធិស្ឋានតាមអារម្មណ៍ ចេះតែ បញ្ចេញសម្តី និងការនិយាយជើម។ សូមស្តាប់អ្វីដែលលោកយ៉ាកុបនិយាយនៅក្នុងជំពូក ៣ ខ ១៤-១៥:
«ប៉ុន្តែប្រសិនបើអ្នកមានចិត្តប្រណែន និងមានគគំគុំគួនក្នុងចិត្ត នោះមិនត្រូវអួតខ្លួន ឬកុហកទាស់នឹង សេចក្តីពិតឡើយ។ ប្រាជ្ញាបែបនោះមិនមែនមកពីស្ថានលើទេ គឺជាប្រាជ្ញារបស់លោកីយ៍ របស់សាប់ ឈាម និងរបស់អារក្សវិញ»។
លោកអ្នកឃើញទេ មនុស្សអាបនិយាយប្រឆាំងគ្នា និងសូម្បីតែអធិស្ឋានប្រឆាំងគ្នាជង ហើយនៅក្នុងការ ធ្វើដូច្នេះ ប្រសិនបើពួកគេមិននៅក្នុងពិភពរបស់ព្រះវិញ្ញាណ ប្រសិនបើពួកគេនៅក្នុងពិភពរបស់ព្រលឹង ប្រសិន បើពួកគេមានអារម្មុណីអាក្រក់ ផលនែការអធិស្ឋានរបស់ពួកគេ គឺជាបណ្តាសា។
នៅពេលមួយកន្លងទៅ ខ្ញុំបាននៅក្នុងក្រុមជំនុំមួយដែលមានមនុស្សមួយក្រុមនៅក្នុងក្រុមជំនុំនោះ បាន អធិស្ឋានឲ្យប្រពន្ធគ្រូគង្វាលស្លាប់។ តើនោះជាអ្វី? នោះជាបណ្តាសា។ លទ្ធផល: នោះគឺជាលទ្ធផលរបស់ភាព ល្វឹងជូរចត់ ចិត្តសម្លប់ និងការបែកបាក់នៅក្នុងក្រុមជំនុំ។
លោកអ្នកឃើញទេ យើងសម្លាប់មនុស្សដោយអណ្តាតរបស់យើង។ តើលោកអ្នកយល់ច្បាស់អំពីការ នោះឬទេ? នៅសម័យរបស់លោកយេរេមា មនុស្សដែលប្រឆាំងនឹងលោកបាននិយាយយ៉ាងនេះ នៅក្នុង យេរេមា ១៨:១៨:
«មក! យើងរៀបផែនការទាស់នឹងយេរេមា...មក! យើងនាំគ្នាវាយគាត់ដោយអណ្តាត ហើយកុំយកចិត្ត ទុកដាក់ស្តាប់តាមពាក្យណារបស់គាត់ឡើយ»។
តើលោកអ្នកដឹងដែរឬទេជា មានអ្នកបម្រើជាច្រើនរបស់ព្រះ បានស្លាប់តាមរយៈការវាយនឹងអណ្តាត តី ការនិយាយជើម ការពោលពាក្យ និងការអធិស្ឋានតាមចិត្តទឹង? នោះអាចជាប្រភពនែបណ្តាសា។
ចុងបញ្ចប់ ប្រភពមួយផ្សេងទៀត: ការចុះកិច្ចសញ្ញាមិនស្របតាមបទគម្ពីរ ដោយមនុស្សដែលបានភ្ជាប់ ខ្លួននឹងបុគ្គលដែលបានគោរពប្រតិបត្តិព្រះក្លែងក្លាយ។ ព្រះទ្រង់មានបន្ទូលតាមរយៈលោកម៉ូសេ ទៅកាន់ពួក អ៊ីស្រាអែលជា: «មិនត្រូវតាំងសញ្ញាជាមួយគេ ឬជាមួយព្រះរបស់គេឡើយ» (និក្ខមនំ ២៣:៣២)។ ប្រសិនបើ លោកអ្នកតាំងសញ្ញាជាមួយមនុស្សដែលកាន់សាសនាក្លែងក្លាយ និងថ្វាយបង្គំព្រះក្លែងក្លាយ លោកអ្នកមិនត្រឹម តែតាំងសញ្ញាជាមួយមនុស្សប៉ុណ្ណោះទេ លោកអ្នកថែមទាំងតាំងសញ្ញាជាមួយព្រះរបស់ពួកគេថែមទៀតផង។
មុននឹងបញ្ចប់ ខ្ញុំសូមលើកឧទាហរណ៍មួយប្រាប់លោកអ្នក។ ខ្ញុំនិយាយការនេះដោយយកចិត្តទុកដាក់។ ក្រុមបងប្អូន (FREEMASONRY) គឺជាគំរូមួយអំពីក្រុមអាថ៌កំបាំងមួយបែបនេះ ហើយក្រុមនេះ នាំបណ្តាសាយ៉ាង ធ្ងន់ធ្ងរមកលើមនុស្សដែលបានចូលរួមនៅក្នុងក្រុម។ ខ្ញុំបានឃើញការនេះធ្វើការនៅក្នុងជីវិតសមាជិក គ្រួសារជា ច្រើនដូចជា ក្មេងលូតលាស់យឺត ក្មេងស្វិតដៃស្វិតជើង គ្រួសារបែកបាក់។
កូដ: RP-R139-102-KHM









