Logo
Logo
BokyFianarana BaibolyLoharanon-karena
FivarotanaVaovaoFitorianaMomba

Manome

  • An-trano
    • Vaovao
    • Fitoriana

            Mahazoa eBook maimaim-poana

            Atombohy amin'ny eBook maimaim-poana rehefa misoratra anarana amin'ny gazetinay ianao ary manomboka ny fanangonana Derek Prince anao.

            Fampianarana Baiboly maimaim-poana
            Logo
            Logo
            An-tranoMianatraFivarotanaVaovaoFitorianaMombaManome

            Zon'ny mpamorona © 2026 Asa Fanompoana Derek Prince. Zo rehetra voatokana

            MifandraisaNy fiainana manokanaZon'ny mpamoronaFahazoan-dalanaSarintanin'ny toerana
            Resource TL-L133-100 | Derek Prince Ministries

            Trending Resources

            Featured Resources

            Loharano Mirona

            Ny fampianarana faobe dia misy fiantraikany ankehitriny

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            Taratasim-pampianarana

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            Isiraely
            HenoyMamaky Teny

            Fiteny Misy

            Ελληνικά
            Misy Horonan-tsaryLahatsoratra Azo Alaina
            English
            Misy Horonan-tsaryLahatsoratra Azo Alaina
            Português (pt-br)
            Misy Horonan-tsaryLahatsoratra Azo Alaina
            Português
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Misy Horonan-tsaryLahatsoratra Azo Alaina
            한국어
            Misy feo

            FIRONANA

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            Taratasim-pampianarana

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            Ady Ara-panahy
            Fototry ny Finoana
            HenoyMamaky Teny

            Fiteny Misy

            English
            Misy Horonan-tsary
            Português (pt-br)
            Misy Horonan-tsaryLahatsoratra Azo Alaina
            日本語
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Misy Horonan-tsaryLahatsoratra Azo Alaina

            FIRONANA

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            Taratasim-pampianarana

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            Ny Fiangonana
            Fotoana Farany
            HenoyMamaky Teny

            Fiteny Misy

            English
            Misy Horonan-tsary
            Français
            Misy Horonan-tsaryLahatsoratra Azo Alaina
            ລາວ
            Misy Horonan-tsaryLahatsoratra Azo Alaina
            Bahasa Indonesia
            Misy Horonan-tsaryLahatsoratra Azo Alaina
            Português (pt-br)
            Misy Horonan-tsaryLahatsoratra Azo Alaina
            日本語
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Lahatsoratra Azo Alaina
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            Taratasim-pampianarana

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            Fototry ny Finoana
            HenoyMamaky Teny

            Fiteny Misy

            English
            Misy Horonan-tsary
            Malagasy
            Misy Horonan-tsaryLahatsoratra Azo Alaina
            Français
            Misy Horonan-tsaryLahatsoratra Azo Alaina
            Português (pt-br)
            Misy Horonan-tsaryLahatsoratra Azo Alaina
            Español
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Misy Horonan-tsaryLahatsoratra Azo Alaina
            Nederlands
            Misy Horonan-tsaryLahatsoratra Azo Alaina
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            Taratasim-pampianarana

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            Vavaka & Fifadian-kanina
            HenoyMamaky Teny

            Fiteny Misy

            English
            Misy Horonan-tsary
            Português (pt-br)
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Misy Horonan-tsaryLahatsoratra Azo Alaina
            Ikinyarwanda
            Lahatsoratra Azo Alaina
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            Taratasim-pampianarana

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            Fanasitranana
            HenoyMamaky Teny

            Fiteny Misy

            English
            Misy Horonan-tsary
            Português (pt-br)
            Misy Horonan-tsaryLahatsoratra Azo Alaina
            日本語
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Misy Horonan-tsaryLahatsoratra Azo Alaina
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            Taratasim-pampianarana

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            Finoana amin'ny Asa
            Ady Ara-panahy
            HenoyMamaky Teny

            Fiteny Misy

            English
            Misy Horonan-tsaryLahatsoratra Azo Alaina
            ລາວ
            Misy Horonan-tsaryLahatsoratra Azo Alaina
            Français
            Misy Horonan-tsaryLahatsoratra Azo Alaina
            Português (pt-br)
            Misy Horonan-tsaryLahatsoratra Azo Alaina
            日本語
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Misy Horonan-tsaryLahatsoratra Azo Alaina
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Taratasim-pampianarana

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            Fotoana Farany
            Ady Ara-panahy
            Mamaky Teny

            Fiteny Misy

            English
            Misy Horonan-tsary
            Bahasa Indonesia
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Lahatsoratra Azo Alaina
            Français
            Lahatsoratra Azo Alaina
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Taratasim-pampianarana

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            Ady Ara-panahy
            Mamaky Teny

            Fiteny Misy

            English
            Misy Horonan-tsary
            ខ្មែរ
            Lahatsoratra Azo Alaina
            Français
            Lahatsoratra Azo Alaina
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Taratasim-pampianarana

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            Fotoana Farany
            Ady Ara-panahy
            Mamaky Teny

            Fiteny Misy

            English
            Misy Horonan-tsary
            Bahasa Indonesia
            Misy Horonan-tsaryLahatsoratra Azo Alaina
            ខ្មែរ
            Lahatsoratra Azo Alaina
            Français
            Lahatsoratra Azo Alaina
            Trano
            Loharanon-karena
            គោលបំណងនៃការសាកល្បង

            គោលបំណងនៃការសាកល្បង

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2020

            Last Updated: November 2026

            Read Time: 9

            Ady Ara-panahy
            Fototry ny Finoana

            This teaching is not currently available in Malagasy.

            ទោះបីជាអ្នក និងខ្ញុំមានទំនុកចិត្តខ្លាំងប៉ុណ្ណាក្នុងដំណើរជីវិតនៃជំនឿរបស់យើងក៏ដោយ ការល្បងល និងទុក្ខលំបាកក្នុងជីវិតអាចធ្វើឱ្យយើងរង្គោះរង្គើបាន។ ទុក្ខលំបាកដែលកើតចេញពីលោកិយជុំវិញយើង និងបញ្ហាប្រឈមផ្សេងៗក្នុងបទពិសោធន៍ផ្ទាល់ខ្លួន គឺជាការពិតនៃជីវិតដែលព្រះជាម្ចាស់អនុញ្ញាតឱ្យយើងម្នាក់ៗជួបប្រទះ។ ជម្រើសតែមួយគត់របស់យើង គឺត្រូវប្រឈមមុខនឹងបញ្ហាទាំងនោះ ហើយឆ្លងកាត់វាដោយពឹងផ្អែកលើព្រះចេស្ដា និងព្រះគុណរបស់ព្រះអង្គ។ មូលហេតុសំខាន់មួយដែលព្រះជាម្ចាស់ល្បងលយើង គឺដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងការទុកចិត្តលើព្រះអង្គ ។

            នៅក្នុងមេរៀន “ការប្រយុទ្ធដើម្បីគ្រងរាជ្យជាមួយព្រះគ្រីស្ទ” ខ្ញុំបានលើកឡើងថា៖

            “ការរៀបចំយើងឲ្យគ្រងរាជ្យជាមួយព្រះគ្រីស្ទ នឹងជៀសមិនផុតពីការប្រឈមមុខជាមួយនឹងកម្លាំងខាងវិញ្ញាណដែលជាសត្រូវនឹងព្រះ និងផែនការដ៏អស់កល្បជានិច្ចរបស់ទ្រង់”។

            ក្នុងនាមជារាស្ត្រនៃនគរព្រះ អ្នកជឿលើព្រះយេស៊ូវគ្រីស្ទគ្រប់រូប ស្ថិតនៅក្នុងសង្គ្រាមជាមួយនឹងនគររបស់សាតាំង ដោយជៀសមិនរួច។ ការប្រយុទ្ធខាងវិញ្ញាណដែលខ្ញុំ និងលោកអ្នកជួបប្រទះ គឺជាមធ្យោបាយមួយដែលព្រះប្រើ ដើម្បីនាំយើងឲ្យឈានទៅរកភាពចាស់ទុំខាងវិញ្ញាណ ដើម្បីឲ្យយើងមានលក្ខណៈសម្បត្តិសមនឹងគ្រងរាជ្យជាមួយព្រះគ្រីស្ទ។ ការតស៊ូ និងការសាកល្បងដែលយើងប្រឈមមុខ មិនមែនជាឧបសគ្គឥតន័យនោះទេ ប៉ុន្តែជាផ្នែកដ៏ចាំបាច់នៃដំណើរការលូតលាស់របស់យើង។

            តើព្រះប្រើការសាកល្បងក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច? នៅក្នុងអត្ថបទនៃ “កេរដំណែលនៃការបង្រៀនរបស់លោកដេរេក ព្រីនស៍” នេះ យើងនឹងស្វែងរកចម្លើយដ៏មានប្រយោជន៍ចំពោះសំណួរនេះ ពីព្រះបន្ទូលរបស់ព្រះ។

            ហេតុអ្វីបានជាមានការសាកល្បង?

            តើមនុស្សជាអ្វី ដែលទ្រង់នឹងរវល់ដល់គេ ហើយតាំងព្រះហឫទ័យនឹកពីគេ ព្រមទាំងមកសួរគេរាល់តែព្រឹក ហើយល្បងលគេរាល់វេលាដូច្នេះ។ (យ៉ូប ៧:១៧-១៨)

            នេះគឺជាការបើកសម្ដែងដ៏អស្ចារ្យមួយមែនទេ? ព្រះយាងមកសួរសុខទុក្ខយើងរៀងរាល់ព្រឹក ហើយសាកល្បងយើងគ្រប់ពេលវេលា។ នៅពេលដែលសេចក្ដីពិតនេះបានក្លាយជាការពិតដល់ខ្ញុំ ខ្ញុំក៏បានសួរខ្លួនឯងថា៖ តើខ្ញុំបានត្រៀមខ្លួនរួចហើយឬនៅ ដើម្បីទទួលការយាងមកសួរសុខទុក្ខពីព្រះរៀងរាល់ព្រឹក? បន្ទាប់ពីសំណួរនោះ ខ្ញុំក៏បានសួរបន្តទៀតថា៖ ហេតុអ្វីបានជាព្រះសាកល្បងយើង? តើគោលបំណងរបស់ទ្រង់គឺជាអ្វី?

            វចនានុក្រម Collins English Dictionary បានផ្ដល់និយមន័យដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ពាក្យ “សាកល្បង” ថា៖ ដើម្បីបញ្ជាក់ពីតម្លៃរបស់មនុស្សម្នាក់ តាមរយៈការដាក់ឲ្យឆ្លងកាត់ការពិនិត្យ ឬការប្រឡងផ្សេងៗ។ ព្រះមិនសាកល្បងយើង ដោយសារទ្រង់ខ្វល់នឹងយើង ឬចង់បន្ទាបបន្ថោកយើងនោះទេ។ ផ្ទុយទៅវិញ ការសាកល្បងគឺជាសញ្ញានៃការសព្វព្រះហឫទ័យរបស់ព្រះចំពោះយើង។ ទ្រង់សាកល្បងយើង ពីព្រោះទ្រង់ចង់បង្ហាញ និងបញ្ជាក់ពីតម្លៃរបស់យើង។ ហេតុអ្វីបានជាជាងមាសយកមាស និងប្រាក់ទៅសាកល្បង? ពីព្រោះវាជាវត្ថុដែលមានតម្លៃ។

            លោកយ៉ូប

            នៅក្នុងសម័យបុព្វបុរសនៃសេចក្ដីជំនឿ មានបុរសម្នាក់ដែលមានសេចក្ដីសុចរិតលេចធ្លោ ហើយបានប្រឈមមុខនឹងការសាកល្បងដ៏ធំ។ បុរសនោះគឺ លោកយ៉ូប។ ព្រះទ្រង់ពេញព្រះហឫទ័យនឹងយ៉ូបយ៉ាងខ្លាំង រហូតដល់ទ្រង់មានបន្ទូលអួតអំពីគាត់នៅចំពោះសាតាំងថា៖ ឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើអញឬទេ ដ្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង។ (យ៉ូប ១:៨)

            ដូចជាធម្មតារបស់វា សាតាំងបានឆ្លើយតបដោយការចោទប្រកាន់ ដោយអះអាងថា លោកយ៉ូបមានចិត្តបម្រើព្រះ ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន៖ “ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ ពីព្រោះគាត់ទទួលប្រយោជន៍ពីទ្រង់”។

            ជាការឆ្លើយតប ព្រះជាម្ចាស់បានអនុញ្ញាតឲ្យសាតាំងសាកល្បងយ៉ូប។ ដំបូង ទ្រង់បានអនុញ្ញាតឲ្យសត្រូវបំផ្លាញទ្រព្យសម្បត្តិរបស់យ៉ូប សម្លាប់អ្នកបម្រើរបស់គាត់ និងកូនៗរបស់គាត់។ បន្ទាប់មក ព្រះថែមទាំងអនុញ្ញាតឲ្យសាតាំងធ្វើទុក្ខដល់រូបកាយរបស់យ៉ូប ដោយឲ្យគាត់កើតដំបៅពេញខ្លួន ចាប់ពីក្បាលរហូតដល់ចុងជើង។ ប៉ុន្តែ ព្រះមិនអនុញ្ញាតឲ្យសាតាំងដកហូតជីវិតរបស់យ៉ូបឡើយ។

            តើយ៉ូបបានឆ្លើយតបយ៉ាងដូចម្ដេច? គាត់បានទទួលស្គាល់ថា ព្រះកំពុងសាកល្បងគាត់។ គាត់បាននិយាយថា៖ “ប៉ុន្តែទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាទ្រង់បានសាកល្បងខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស” (យ៉ូប ២៣:១០)។ នោះគឺជាការឆ្លើយតបដែលបានបង្ហាញយ៉ាងច្បាស់ ហើយយ៉ូបបានទទួលការសរសើរ និងការស្ដារឡើងវិញ។ ការទុកចិត្តរបស់លោកយ៉ូបលើព្រះលក្ខណៈដ៏សុចរិត និងល្អឥតខ្ចោះរបស់ព្រះ បានផ្ដល់កម្លាំងឲ្យគាត់អត់ធ្មត់រហូតដល់ទីបញ្ចប់។ ព្រះមិនកាត់ក្ដីគាត់ដោយភាពលំអៀងយ៉ាងណាឡើយ គាត់ក៏មិនដែលបោះបង់ចោលភាពស្មោះត្រង់ចំពោះព្រះឡើយ។

            សូម្បីតែមិត្តភក្ដិរបស់យ៉ូបបានទទូចថា ទុក្ខវេទនាទាំងអស់របស់គាត់ គឺបណ្ដាលមកពីអំពើបាបដែលគាត់បានប្រព្រឹត្តក៏ដោយ លោកយ៉ូបនៅតែឈរយ៉ាងរឹងមាំក្នុងសេចក្ដីជំនឿរបស់គាត់។ នៅទីបញ្ចប់ ព្រះជាម្ចាស់បានស្ដារកិត្តិយសរបស់យ៉ូបឡើងវិញទាំងស្រុង ហើយបានស្ដីបន្ទោស “មិត្តភក្ដិ” របស់គាត់ជាសាធារណៈ ដោយមានបន្ទូលថា៖

            “ដ្បិតឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបម្រើអញទេ”។ (យ៉ូប ៤២:៧)

            លោកអ័ប្រាហាំ

            អ័ប្រាហាំ គឺជាបុរសសុចរិតម្នាក់ទៀត ដែលបានឆ្លងកាត់ការសាកល្បងដ៏ធ្ងន់ធ្ងរ រហូតដល់ត្រូវបានតម្រូវឲ្យថ្វាយកូនប្រុសរបស់ខ្លួនជាយញ្ញបូជាដល់ព្រះ។ ដូចជាយ៉ូបដែរ អ័ប្រាហាំត្រូវបានព្រះសាកល្បងជាពិសេស ពីព្រោះគាត់មានបេសកកម្មដ៏ពិសេស គឺត្រូវក្លាយជាបិតានៃរាស្ត្រដែលព្រះបានជ្រើសរើស ទាំងសាសន៍យូដា និងអ្នកជឿលើព្រះគ្រីស្ទ។ ព្រះតែងតែអនុញ្ញាតឲ្យមានការសាកល្បងជាពិសេស ចំពោះអ្នកដែលទ្រង់មានគោលបំណងពិសេសសម្រាប់ជីវិតរបស់ពួកគេ។

            ព្រះគម្ពីរសញ្ញាថ្មីក៏បានព្រមានយ៉ាងច្បាស់ថា ក្នុងនាមជាអ្នកជឿលើព្រះគ្រីស្ទ យើងនឹងត្រូវឆ្លងកាត់ការសាកល្បងដែរ។ សាវកពេត្រុសបានប្រៀបធៀបសេចក្ដីជំនឿរបស់យើងទៅនឹងមាសដែលត្រូវ “សាកល្បងដោយភ្លើង” ដើម្បីបញ្ជាក់ថាវាជាមាសសុទ្ធ (១ ពេត្រុស ១:៧)។

            បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំឲ្យកើតមានសេចក្ដីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីសោះឡើយ។ (យ៉ាកុប ១:២-៤)

            (ខ្ញុំប្រាថ្នាថា អាចនិយាយបានថា ខ្ញុំតែងតែឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះការសាកល្បងទាំងអស់ ដែលខ្ញុំបានឆ្លងកាត់។ ប៉ុន្តែការពិតគឺ មិនមែនជានិច្ចទេ! ខ្ញុំក៏មិនតែងតែអាចរាប់ការសាកល្បងទាំងនោះ ជាសេចក្ដីអំណរបានដែរ។)

            ក្រោយមកក្នុងសំបុត្ររបស់យ៉ាកុប គាត់បានលើកយ៉ូបជាគំរូនៃការឆ្លើយតបចំពោះការសាកល្បងថា៖

            “អ្នករាល់គ្នាបានឮនិយាយពីសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីលំបាករបស់យ៉ូបហើយ ក៏បានឃើញចុងបញ្ចប់នៃរឿង នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា និងសេចក្ដីអាណិតអាសូរពន់ពេកណាស់ដែរ” (យ៉ាកុប ៥:១១)។ សំណួរមួយសម្រាប់យើងគឺ៖

            តើយើងចាត់ទុកការសាកល្បងថា ជាឱកាសមួយដើម្បីទទួលបទពិសោធន៍អំពីព្រះហឫទ័យអាណិតអាសូរ និងសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ដែរឬទេ?

            លោកម៉ូសេ

            សូមយើងពិនិត្យមើលអំពីការសាកល្បងរបស់ព្រះចំពោះលោកម៉ូសេ។ ម៉ូសេមានអាយុ ៨០ ឆ្នាំ នៅពេលដែលព្រះអម្ចាស់បានត្រាស់ហៅឲ្យគាត់ត្រឡប់ទៅប្រទេសអេស៊ីព្ទ ដើម្បីរំដោះជនជាតិអ៊ីស្រាអែលចេញពីភាពជាទាសករ។ ប៉ុន្តែ នៅពេលដែលម៉ូសេកំពុងធ្វើដំណើរត្រឡប់ទៅអេស៊ីព្ទនោះ ព្រះគម្ពីរបានចែងថា៖ “នោះព្រះយេហូវ៉ាទ្រង់មកជួបនឹងលោក នៅត្រង់ផ្ទះសំណាក់ ចង់សម្លាប់លោក” (និក្ខមនំ ៤:២៤-២៦)។ ហេតុអ្វី? ដោយសារតែម៉ូសេមិនបានស្ដាប់បង្គាប់ព្រះ។

            លោកម៉ូសេបានមិនគោរពតាមសេចក្ដីសញ្ញានៃការកាត់ស្បែក ដែលព្រះបានតាំងជាមួយអ័ប្រាហាំ និងពូជពង្សរបស់គាត់ (លោកុប្បត្តិ ១៧:៩-១៤)។ លុះត្រាតែម៉ូសេបានប្រែចិត្ត ហើយឲ្យកូនប្រុសរបស់គាត់កាត់ស្បែកតាមសេចក្ដីសញ្ញា នោះព្រះអម្ចាស់ក៏ទុកជីវិតគាត់ ហើយអនុញ្ញាតឲ្យគាត់បន្តដំណើរទៅមុខទៀត។ តួនាទីរបស់ម៉ូសេជាអ្នកដឹកនាំ មិនបានធ្វើឲ្យគាត់រួចផុតពីការប្រៀនប្រដៅរបស់ព្រះឡើយ។ ផ្ទុយទៅវិញ វាធ្វើឲ្យគាត់មានការទទួលខុសត្រូវកាន់តែធំចំពោះព្រះ។

            សម្រាប់យើងរាល់គ្នា ខគម្ពីរនេះមានការអនុវត្តផ្ទាល់ខ្លួន ជាពិសេសនៅពេលដែលយើងកាន់តែចាស់ទុំក្នុងជីវិត និងសេចក្ដីជំនឿ។ យើងមិនអាចរំពឹងថា នឹងបំពេញបេសកកម្មដែលព្រះបានប្រគល់ឲ្យបានសម្រេចទេ ប្រសិនបើយើងនៅតែអនុញ្ញាតឲ្យមានការមិនស្ដាប់បង្គាប់ នៅក្នុងជីវិតរបស់យើង។ នៅពេលព្រះកំពុងធ្វើការនៅក្នុងជីវិតរបស់យើង យើងត្រូវបន្ទាបខ្លួននៅចំពោះទ្រង់ ហើយអធិស្ឋាន ដូចជាស្ដេចដាវីឌក្នុងទំនុកតម្កើង ១៣៩:២៣-២៤ ថា៖

            “ឱព្រះអង្គអើយ សូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”។

            ប្រសិនបើយើងអនុញ្ញាតឲ្យព្រះអម្ចាស់ពិនិត្យចិត្តរបស់យើង ហើយព្រះអង្គមិនរកឃើញអ្វីដែលទាស់នឹងព្រះហឫទ័យទេ នោះយើងអាចសន្និដ្ឋានបានថា យើងកំពុងស្ថិតក្រោមការសាកល្បងរបស់ព្រះ មិនមែនក្រោមការប្រៀនប្រដៅរបស់ទ្រង់ទៀត។ ប្រសិនបើយើងកំពុងស្ថិតក្រោមព្រះហឫទ័យប្រៀនប្រដៅ ការឆ្លើយតបដែលត្រឹមត្រូវគឺការប្រែចិត្ត។ ប៉ុន្តែ ប្រសិនបើយើងកំពុងត្រូវបានព្រះសាកល្បង ការឆ្លើយតបដែលត្រឹមត្រូវគឺការអត់ធ្មត់ និងការស៊ូទ្រាំដោយសេចក្ដីជំនឿ។

            របៀបដែលសត្រូវធ្វើការ

            យើងអាចរៀនបានជាច្រើន ពីការល្បួងដំបូងដែលសាតាំងបានធ្វើចំពោះអ័ដាម និងអេវ៉ា។ ពាក្យក្រិក diabolos (ដែលបកប្រែថា អារក្ស ឬសាតាំង) មានន័យថា អ្នកបង្កាច់បង្ខូច ឬអ្នកបង្ខូចកេរ្តិ៍ឈ្មោះ។ ការបង្កាច់បង្ខូចនរណាម្នាក់ មានន័យថា ការបង្ខូចលក្ខណៈ ឬកេរ្តិ៍ឈ្មោះរបស់គាត់ ដោយការចោទប្រកាន់ ឬការនិយាយមិនពិត។ ជាពិសេស នៅពេលដែលយើងកំពុងឆ្លងកាត់ការសាកល្បង យើងត្រូវចងចាំជានិច្ចថា នេះគឺជាវិធីសាស្ត្រចម្បងរបស់សាតាំង។

            ជាដំបូង និងសំខាន់បំផុត សាតាំងតែងតែព្យាយាមបង្ខូចនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់។ ហេតុនេះបានជាវាបានសួរអេវ៉ាថា៖ “តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ” (លោកុប្បត្តិ ៣:១)។ តាមរយៈសំណួរនេះ សាតាំងបានបង្កប់ន័យថា ព្រះជាព្រះដែលដាក់បញ្ជាដោយឯកតោភាគី មិនយុត្តិធម៌ និងមិនសប្បុរស។ វាចង់ឲ្យអ័ដាម និងអេវ៉ាជឿថា ព្រះកំពុងលាក់បាំង “ចំណេះដឹងកម្រិតខ្ពស់ជាងនេះ” ពីពួកគេ ហើយថា ពួកគេនឹងទទួលបានចំណេះដឹងនោះ ប្រសិនបើពួកគេបរិភោគផ្លែឈើពីដើមដឹងខុសត្រូវ។

            គោលដៅរបស់សាតាំង គឺដើម្បីបំផ្លាញការទុកចិត្តរបស់ពួកគេចំពោះសេចក្ដីល្អរបស់ព្រះ ខណៈដែលការពិតវិញ ព្រះបានប្រទានដល់ពួកគេរួចហើយនូវអ្វីៗគ្រប់យ៉ាងដែលល្អ ស្រស់ស្អាត និងគួរឲ្យរីករាយ។ ការធ្លាក់ចុះរបស់អ័ដាម និងអេវ៉ា បានកើតឡើងបីដំណាក់កាល៖

            1. ១. មិនទុកចិត្តលើសេចក្ដីល្អរបស់ព្រះ។
            2. ២. មិនជឿព្រះបន្ទូលរបស់ព្រះ។
            3. ៣. ប្រព្រឹត្តការមិនស្ដាប់បង្គាប់។

            និយាយម្យ៉ាងទៀត ការធ្លាក់ចុះរបស់ពួកគេបានឆ្លងកាត់បីជំហានគឺ៖ ការមិនទុកចិត្ត ការមិនជឿ និងការមិនស្ដាប់បង្គាប់។

            ប៉ុន្តែ តាមរយៈសេចក្ដីជំនឿលើព្រះគ្រីស្ទ យើងបានចូលទៅក្នុងដំណើរការនៃការប្រោសលោះ ដែលបញ្ច្រាសដំណើរការធ្លាក់ចុះនោះវិញ។ យើងជំនួសការមិនជឿ ដោយសេចក្ដីជំនឿ។ យើងជំនួសការមិនស្ដាប់បង្គាប់ ដោយការស្ដាប់បង្គាប់។ យើងជំនួសការមិនទុកចិត្ត ដោយការទុកចិត្តលើព្រះ។ ដំណើរការនេះមិនទាន់បានបញ្ចប់នៅឡើយ រហូតដល់សេចក្ដីជំនឿរបស់យើងបានរីកចម្រើនទៅជាការទុកចិត្តយ៉ាងពេញលេញលើព្រះ។

            ជំនឿ និងការទុកចិត្ត

            តើសេចក្ដីជំនឿ និងការទុកចិត្តខុសគ្នាយ៉ាងដូចម្ដេច? នេះគឺជាការពន្យល់ដ៏សាមញ្ញ មិនមែនជានិយមន័យខាងទ្រឹស្ដីសាសនាទេ៖ សេចក្ដីជំនឿ គឺជាទង្វើមួយ។ ការទុកចិត្ត គឺជាឥរិយាបថមួយ។ ទំនុកតម្កើង ៣៧:៥ បានចែងថា៖

            ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសម្រេច ។

            ពាក្យ “ទុកដាក់” សំដៅទៅលើទង្វើតែម្ដងនៃសេចក្ដីជំនឿ។ រីឯពាក្យ “ទុកចិត្ត” សំដៅទៅលើឥរិយាបថដែលបន្តមាន បន្ទាប់ពីបានទុកដាក់រួចហើយ។ សូមពិចារណាឧទាហរណ៍មួយ៖ លោកអ្នកយកប្រាក់ទៅដាក់នៅធនាគារ។ លោកអ្នកប្រគល់ប្រាក់ទៅបុគ្គលិកធនាគារ ហើយទទួលបានបង្កាន់ដៃ។ នោះគឺជាទង្វើនៃសេចក្ដីជំនឿ។ បន្ទាប់ពីនោះ លោកអ្នកមិនគេងមិនលក់ ដោយបារម្ភថា៖ “តើធនាគារពិតជាកំពុងថែរក្សាប្រាក់របស់ខ្ញុំឬទេ?” ផ្ទុយទៅវិញ លោកអ្នកគ្រាន់តែទុកបង្កាន់ដៃនោះក្នុងថតតុ ហើយគេងលក់យ៉ាងស្ងប់ស្ងល់។ នោះហើយគឺជាការទុកចិត្ត។

            គ្រីស្ទបរិស័ទជាច្រើនបានបោះជំហានដំបូងនៃសេចក្ដីជំនឿ ប៉ុន្តែបន្ទាប់មកពួកគេតស៊ូយ៉ាងខ្លាំង ដើម្បីរក្សាឥរិយាបថនៃការទុកចិត្ត។ មនុស្សជាច្រើនក្នុងចំណោមយើង ហាក់ដូចជាងាយទុកចិត្តលើធនាគារនៅលើផែនដី ជាងទុកចិត្តលើព្រះវរបិតាស្ថានសួគ៌។

            នៅពេលយើងឆ្លងកាត់ការសាកល្បង យើងត្រូវចងចាំថា គោលបំណងចម្បងនៃការសាកល្បងរបស់ព្រះ គឺដើម្បីបង្កើតការទុកចិត្តលើទ្រង់នៅក្នុងជីវិតរបស់យើង។ យើងឃើញរឿងនេះយ៉ាងច្បាស់នៅក្នុងជីវិតរបស់យ៉ូប។ ទោះបីគាត់ប្រឈមមុខនឹងទុក្ខលំបាកយ៉ាងខ្លាំងក៏ដោយ គាត់បានប្រកាសថា៖ “ទោះបើទ្រង់សម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ” (យ៉ូប ១៣:១៥)។ ការទុកចិត្តរបស់យ៉ូបបានធ្វើឲ្យគាត់អាចមើលហួសពីពិភពលោកបច្ចុប្បន្ន ឃើញក្ដីសង្ឃឹមនៃភាពអស់កល្បជានិច្ច និងការរស់ឡើងវិញ។ គាត់បានប្រកាសដោយជំនឿថា៖

            “ប៉ុន្តែឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី ហើយក្រោយដែលសំបកកាយខ្ញុំនេះត្រូវរលាយទៅ គឺក្រៅពីរាងកាយនោះ ខ្ញុំនឹងបានឃើញព្រះ”។ (យ៉ូប ១៩:២៥-២៦)

            ចូររក្សាគោលដៅចុងក្រោយ

            ហេតុអ្វីបានជាការទុកចិត្តមានសារៈសំខាន់ខ្លាំង? ពីព្រោះវាបង្ហាញពីរបៀបដែលយើងយល់ និងវាយតម្លៃអំពីព្រះលក្ខណៈរបស់ព្រះ។ នៅពេលដែលអ័ដាម និងអេវ៉ាចាញ់ការល្បួងរបស់សាតាំង ទង្វើរបស់ពួកគេបានបង្ហាញថា ពួកគេមិនទុកចិត្តលើភាពស្មោះត្រង់ និងយុត្តិធម៌របស់ព្រះឡើយ។

            ប៉ុន្តែ គោលដៅរបស់ព្រះក្នុងការសង្គ្រោះមនុស្ស គឺដើម្បីស្ដារឡើងវិញនូវការទុកចិត្តលើព្រះ នៅក្នុងជីវិតរបស់យើង។ ដូច្នេះ នៅពេលដែលយើងឆ្លងកាត់ការសាកល្បង សូមកុំបាត់បង់ការមើលឃើញគោលបំណងចុងក្រោយរបស់ព្រះ គឺបង្កើតនៅក្នុងយើងនូវការទុកចិត្តដ៏រឹងមាំថា ព្រះជាម្ចាស់ស្មោះត្រង់ និងគួរឲ្យទុកចិត្តទាំងស្រុង។

            ព្រះយេស៊ូវគ្រីស្ទ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការទុកចិត្តលើព្រះវរបិតា។ ទោះបីទ្រង់ត្រូវរងការចំអក វាយធ្វើបាប និងឆ្កាងលើឈើឆ្កាងក៏ដោយ ការទុកចិត្តរបស់ទ្រង់មិនដែលរង្គោះរង្គើឡើយ។

            ទ្រង់បានអធិស្ឋានថា៖ "ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ” (លូកា ២៣:៤៦) ដែលបង្ហាញពីការទុកចិត្តទាំងស្រុងលើព្រះវរបិតា។

            ព្រះនឹងមិនអនុញ្ញាតឲ្យយើងត្រូវបានសាកល្បងលើសពីអ្វីដែលយើងអាចទ្រាំទ្របានឡើយ។ ការសាកល្បងនីមួយៗត្រូវបានព្រះប្រើ ដើម្បីកែច្នៃលក្ខណៈរបស់យើងសម្រាប់ភាពអស់កល្បជានិច្ច រហូតដល់យើងក្លាយជាមនុស្សដែលទ្រង់បានបង្កើតឲ្យក្លាយជា ក្នុងព្រះគ្រីស្ទ។

            តើនោះជាបំណងប្រាថ្នារបស់លោកអ្នកដែរឬទេ? បើដូច្នោះមែន សូមយើងអធិស្ឋានរួមគ្នា តាមសេចក្ដីអធិស្ឋានខាងក្រោម។

            Prayer Response

            ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ទូលបង្គំមិនតែងតែទុកចិត្តលើទ្រង់ ដូចដែលទូលបង្គំគួរធ្វើនោះទេ។ ហេតុនេះ សូមទ្រង់អត់ទោសឲ្យទូលបង្គំផង។ ទូលបង្គំយល់ថា គោលបំណងនៃការសាកល្បងរបស់ទ្រង់ គឺដើម្បីកែប្រែទូលបង្គំឲ្យក្លាយជាមនុស្សដែលទ្រង់បានបង្កើតទូលបង្គំឲ្យក្លាយជា។ ព្រះអម្ចាស់អើយ ទូលបង្គំទុកចិត្តព្រះអង្គឲ្យអស់ពីចិត្ត។

            ដោយសេចក្ដីជំនឿ ទូលបង្គំសូមប្រកាសព្រះបន្ទូលពីយ៉ាកុប ១:១២ ថា៖ "មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់" ។ ទូលបង្គំសូមប្រកាសថា ទូលបង្គំទុកចិត្តលើសេចក្ដីពិតនេះ អំពីការសាកល្បង ហើយលើសពីអ្វីៗទាំងអស់ ទូលបង្គំទុកចិត្តលើទ្រង់ ឱព្រះអម្ចាស់អើយ។ អាម៉ែន!

            Ad Image

            Misintona Maimaimpoana

            Ity Taratasy Fampianarana ity dia azo alaina, printy ary zarao ho an'ny fampiasana manokana na am-piangonana.

            Misintona PDF

            Teny Miafina: TL-L133-100-KHM

            Fanomezana
            Omeo