អាហារកិច្ចសញ្ញា

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 9
ពិធីលៀងព្រះអម្ចាស់មិនមែនត្រឹមតែជាការចងចាំផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាអាហារនៃសេចក្តីសញ្ញាដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះព្រះយេស៊ូវ និងចំពោះអ្នកជឿដទៃទៀត។ ព្រះគម្ពីរបានដាស់តឿនគ្រីស្ទបរិស័ទឱ្យរំលឹកដល់ការលះបង់របស់ព្រះគ្រីស្ទ យល់ដឹងពីឯកភាពនៃរូបកាយទ្រង់ និងចៀសវាងការក្បត់ ឬការមិនស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។
Transcript
យើងបានជួបគ្នាជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះ វគ្គមុន ខ្ញុំបានចែកចាយអំពីខយណូនា ដែលជា របៀបរស់នៅក្នុងសញ្ញាថ្មី ជាជីវិតនៃការប្ដូរផ្ដាច់នឹងគ្នា រវាងប្រជារាស្ត្ររបស់ព្រះដែលដើរក្នុងពន្លឺ។
ថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីបញ្ញត្តិ ឬពិធីគួរឲ្យកត់សម្គាល់មួយនៅក្នុងសញ្ញាថ្មី ដែលជានិមិត្តសញ្ញា និង ធ្វើឲ្យរបៀបរស់នៅដ៏ពិសេសនេះដំណើរការជាប់ជានិច្ច។ រាប់សតវត្យមកហើយ ប្រជារាស្ត្ររបស់ព្រះបាន រើសយកឈ្មោះផ្សេងៗសម្រាប់ពិធីនេះ។ ខ្លះហៅពិធីនេះថា ពិធីរួមតុ ខ្លះទៀតថា ពិធីរួមសម្ព័ន្ធវង្ស ឬពិធី លៀងព្រះអម្ចាស់ ឬពិធីកាច់នំប៉័ង។ សម្រាប់គោលបំណងរបស់ខ្ញុំនៅថ្ងៃនេះ រឿងសំខាន់ គឺមិនមែនជា ឈ្មោះនោះទេ។
ថ្ងៃនេះ ខ្ញុំចង់បង្ហាញប្រាប់លោកអ្នកអំពីការតភ្ជាប់ដោយផ្ទាល់ រវាងបញ្ញត្តិ និងកិច្ចសញ្ញា ដែលជា គ្រឹះនៃជំនឿគ្រីស្ទបរិស័ទ។ តាម្ពិត ខ្ញុំចង់បង្ហាញជារូបភាពដល់លោកអ្នក គឺអាហារកិច្ចសញ្ញា។ ប្រាកដ ណាស់ យើងចាំថា នោះជាអាហារមួយពេល ដែលព្រះយេស៊ូបានបង្រៀនដល់អ្នករួម្តុទាំងអស់ ឬអ្នករួម សម្ព័ន្ធវង្សជាមួយព្រះអម្ចាស់។ នោះជាអ្វីដែលគេហៅថា ពិធីលៀងព្រះអម្ចាស់។ ក្រោយពេលអាហារ បុណ្យរំលង ដែលព្រះអង្គបានបរិភោគរួមគ្នាជាមួយពួកសិស្ស ព្រះអង្គបានយករបស់សាមញ្ញពីរ ដែលនៅលើ តុអាហារនោះ គឺនំប៉័ង និងស្រាទំពាំងបាយជូរ ហើយព្រះអង្គបានប្រើរបស់ទាំងពីរនោះបង្រៀនជាបញ្ញត្តិដ៏ ពិសិដ្ឋ និងជាពិធីដ៏មុតមាំបំផុត ហើយមិនថាលោកអ្នកចង់ហៅពិធីនោះជាអ្វីនោះទេ តែនេះជាពាក្យដែល បានពណ៌នាអំពីអ្វីដែលព្រះយេស៊ូបានធ្វើ។ នៅក្នុងម៉ាថាយ ២៦:២៦-២៨ ចែងថា់ៈ
២៦ កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំប៉័ងមក ហើយអរព្រះគុណ រួចកាច់ប្រទនឲ្យពួកសិសាស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។ ២៧ បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទនឲ្យពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ២៨ ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ ថ្មី ] ដែលបានបង្ហូរចេញ ដើម្បីអត់ទេស បាបដល់មនុសាសជាច្រេនើ។ (RKOV)
ចូរកត់សម្គាល់ថា តាមយ្រៈការហុចនំប៉័ង និងស្រាទំពាំងបាយជូរដ៏សាមញ្ញជាមួយពួកសិស្ស ព្រះអង្គ បានចូលទៅក្នុងសញ្ញាថ្មី។ នេះជាវិធីដែលព្រះអង្គបានបង្កើតកិច្ចសញ្ញា។ ជានិច្ចកាល ចូរចាំក្នុងថា ពាក្យ «កិច្ចសញ្ញា» និងពាក្យ «សម្ព័ន្ធមេត្រី» គឺដូចគ្នានៅក្នុងភាសាដើម។ ដូច្នេះ នៅពេលដែលយើងកំពុង និយាយអំពីសម្ព័ន្ធមេត្រីថ្មី នោះយើងកំពុងនិយាយអំពីសញ្ញាថ្មី។ នេះជារបៀបដែលសញ្ញាថ្មីបានចាប់ផ្ដើម រវាងព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គ។ ដូច្នេះ នោះជាព្រឹត្តិការណ៍មួយដ៏សំខាន់ និងមុតមាំបំផុត ហើយព្រឹត្តិការណ៍នោះ គឺសម្រាប់អស់អ្នកដែលបានប្ដូរផ្ដាច់ចំពោះព្រះយេស៊ូ។
តើអ្វីទៅជាគោលបំណងរបស់ពិធីនោះ? ខ្ញុំសូម្ជម្រាបថា គោលបំណងទាំងអស់នោះ អាចបង្ហាញ ឲ្យឃើញនៅក្នុងពាក្យបីនេះ គឺរំលឹក នៅជាដរាប បន្តជាថ្មី។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរធ្វើដូច្នេះ រាល់វេលាណាដែលផឹក ទុកជាសេចក្តីរំឭកដល់ខ្ញុំ»។ និយាយបានម៉្យាងទៀតថា ចូរចងចាំជានិច្ចអំពីរបៀប ដែលកិច្ចសញ្ញានេះបានចាប់ផ្ដើម។ ចងចាំជានិច្ច ពីកន្លែងដែលទំនាក់ទំនងនេះបានចាប់ផ្ដើម។ កុំភ្លេច ពីការនោះ។
ទីពីរ ត្រូវបន្តធ្វើពិធីនេះជាដរាប គឺត្រូវរក្សាពិធីនេះជាប់ជានិច្ចនៅចំពោះពួកគេ។ ត្រូវប្រារព្ធកិច្ច នេះជាទំនាក់ទំនងដែលបន្តជាប់រហូតឥតឈប់ឈររ ទាំងរវាងព្រះយេស៊ូ ជាមួយពួកសិស្ស និងនៅក្នុង ចំណោមពួកសិស្សដូចគ្នា។
ទីបី ខ្ញុំជឿថា ពិធីនោះមានតួនាទីដើម្បីបន្តជាថ្មី។ មានពេលវេលាជាច្រើននៅក្នុងបទពិសោធន៍ជា គ្រីស្ទបរិស័ទរបស់យើង ជាពេលវេលាដែលយើងរអិល ចេញពីខ្នាតរបស់ព្រះ ចេញពីការតម្រូវរបស់ព្រះ អង្គ ហើយមានផ្លូវតែមួយគត់ដែលព្រះទ្រង់ហៅយើងចូលទៅក្នុងខ្នាតរបស់ព្រះអង្គវិញ គឺតាមយ្រៈអាហារ កិច្ចសញ្ញានេះ ដែលយើងបាននឹកចាំម្ដងទៀត អំពីអ្វីដែលជាអត្ថន័យនៃពិធីនោះ អ្វីដែលជាតម្លៃរបស់ពិធី នោះ និងអ្វីដែលព្រះយេស៊ូរំពឹងចង់បានពីយើង។ តើអាហារកិច្ចសញ្ញាជាប់ទាក់ទងនឹងអ្វីខ្លះ? ខ្ញុំចង់ចង្អុល បង្ហាញលោកអ្នកថា អាហារកិច្ចសញ្ញា មិនមែនជាអ្វីដែលថ្មីនៅមជ្ឈឹម្បូព៌ា នៅសម័យនោះទេ។ ក្នុង ចំណោមប្រជាជននៅមជ្ឈឹម្បូព៌ា អស់រយៈពេលជាច្រើនសតវត្យមកហើយ ពិធីនោះត្រូវបានគេយល់ថា ដែលបរិភោគនំប៉័ងជាមួយមនុស្សណាម្នាក់ ហើយផឹកពីពែងតែមួយ គឺជារឿងធ្វើការប្ដូរផ្ដាច់ដ៏ពិសិដ្ឋ ហើយមុតមាំបំផុតចំពោះអ្នកនោះ។
ខ្ញុំចង់សបង្ហាញការនេះ តាមយ្រៈរឿងពិតមួយ។ រឿងនេះមាននៅក្នុងសៀវៅដែលមានចំណងជើង ថា ឱ យេរូសាឡិម (O, Jerusalem) ដែលពណ៌នាអំពីព្រឹត្តិការណ៍នៅក្នុងក្រុងយេរូសាឡិម និងនៅជុំវិញ ក្រុងយេរូសាឡិម នៅឆ្នាំ១៩៤៨ នៅពេលដែលរដ្ឋអ៊ីស្រាអែលចាប់ផ្ដើម្មានរូបរាង ហើយសង្គ្រាម្បានផ្ទុះ ឡើង រវាងពួកអារ៉ាប់ដែលនៅជុំវិញអ៊ីស្រាអែល និងប្រជាជនយូដាដែលនៅក្នុងស្រុកអ៊ីស្រាអែល។ រឿង នេះនៅក្នុងជំពូក២៩ នៅក្នុងសៀវៅ ឱ យេរូសាឡិម។
នៅភាគខាងត្បូងយេរូសាឡិម [ខ្ញុំសូម្បន្ថែម្បន្ដិចថា គាប់ជួន ខ្ញុំបាននៅក្រុងយេរូសាឡិមនៅពេល នោះ ហើយខ្ញុំជាសាក្សីផ្ទាល់ភ្នែកដែលបានឃើញព្រឹត្តិការណ៍ទាំងនេះជាច្រើន]។ នៅភាគខាងត្បូង យេរូសាឡិម មានតំបន់របស់ជនជាតិយូដាមួយឈ្មោះ គីបប៊ូត្សគីបប៊ូត្ស kibbutzkibbutz ដែលគេស្គាល់ថា កាហ្វាកាហ្វា អេតហ្ស៊ីយ៉ូន អេតហ្ស៊ីយ៉ូន Kfar EtzionKfar Etzion ដែលនៅដាច់ពីគេ ហើយដែលកងទ័ពធំរបស់ជនជាតិយូដា មិនអាចការពារទី នោះបាន។ តំបន់ គីបប៊ូត្សគីបប៊ូត្ស kibbutzkibbutz ត្រូវបានកងពលអារ៉ាប់វាយប្រហារ គឺកងកម្លាំងយោធារបស់ ហ្ស៊កដង់ ហើយទីបំផុត តំបន់នោះបានចុះចាញ់ចំពោះកម្លាំងទ័ពដ៏ធំនេះ ហើយទទួលរងការបំផ្លាញស្ទើរ ទាំងស្រុង។ ជនជាតិយូដាមួយចំនួន ត្រូវបានចាប់ជាឈ្លើយ។ ក្នុងចំណោមពួកគេ មានស្ត្រីសាសន៍យូដា វ័យក្មេងម្នាក់ ឈ្មោះអេលីហ្សា Eliza។ ពួកទាហានអារ៉ាប់បានចាប់នាង ហើយខ្ញុំអាចនិយាយបានថា វា ជារឿងធម្មតាទេនៅក្នុងស្ថានភាពបែបនោះ ដ្បិតអំឡុងពេលនោះ គឺពួកគេបានចាត់ទុកនាងជាជ័យភណឌ ស្របច្បាប់។ ពួកគេហៀបនឹងរំលោភនាង។ ពួកគេទើបតែចាប់ផ្ដើមហែកសម្លៀកបំពាក់នាង ស្រាប់តែ មានការអស្ចារ្យមួយកើតឡើង។ មានមេទាហានអារ៉ាប់ម្នាក់បានដើរមក ហើយក៏បាញ់សម្លាប់ទាហានពីរ នាក់នោះទៅ រួចមកគាត់ក៏ដកយកនំប៉័ង១ដុំ ពីហោេ រ៉បស់គាត់ ហើយហុចឲ្យស្ត្រីសាសន៍យូដានោះ ទាំង និយាយថា៖ «ហូបទៅ»។ ពេលនាងបរិភោគនំប៉័ងនោះហើយ គាត់បាននិយាយថា៖ «ឥឡូវនេះ កុំភ័យ ខ្ញុំ ការពារនាង គ្មានអ្នកណាអាចប៉ះពាល់នាងបានទេ»។
ហេតុអ្វីបានជានាងស្ថិតនៅក្រោម្ការការពាររបស់គាត់? ព្រោះនាងបានបរិភោគនំប៉័ងរបស់គាត់។ និយាយបានម៉្យាងទៀតថា គាត់បានបង្កើតទំនាក់ទំនងជាកិច្ចសញ្ញាជាមួយនាង ដែលភ្នែកមើលឃើញ។ ទោះបីជានៅក្នុងមហិច្ឆិតាសង្គ្រាម និងសេចក្តីស្រើបស្រាលក៏ដោយ ក៏ពួកទាហានអ៉ារា់ប់ទាំងនោះបាន គោរពចំពោះទំនាក់ទំនងជាកិច្ចសញ្ញា រវាងម្ទេ័ពរបស់ពួកគេ ជាមួយនឹងស្ត្រីសាសន៍យូដានេះដែរ។
លោកអ្នកដឹងទេ ពេលខ្ញុំគិតអំពីរឿងនោះ ខ្ញុំនិយាយមកកាន់ខ្លួនឯងថា៖ «ទាហានអារ៉ាប់ទាំងនោះ ហើយពួកគេភាគច្រើនទំនងជាមូស្លីម ពួកគេយល់យ៉ាងច្បាស់អំពីអត្ថន័យនៃការ«កាច់នំប៉័ង» ជាងគ្រីស្ទ បរិស័ទជាច្រើនសព្វថ្ងៃនេះទៅទៀត។ នំប៉័ងមួយដុំ ត្រូវបានកាច់ រវាងម្ទេ័ពម្នាក់នោះ និងស្ត្រីម្នាក់នោះ ពួកគេបានបំពេញករណីយកិច្ច ដោយសារកិច្ចសញ្ញាដ៏ពិសិដ្ឋនោះ ដែលជានិមិត្តសញ្ញាបញ្ជាក់ថា មិនទាស់ នឹងនាងទេ មិនរំលោភបំពាននាង ផ្ទុយទៅវិញ គេគោរពទំនាក់ទំនងនោះ។ ដូច្នេះ តើអាហារកិច្ចសញ្ញា មានន័យដូចម្ដេច នៅក្នុងលក្ខខណ្ឌនៃទំនាក់ទំនងរបស់យើង ចំពោះគ្នាទៅវិញទៅមក? ខ្ញុំនឹងជម្រាបជូន ពាក្យបួន ដល់លោកអ្នក គឺៈ ការប្ដូរផ្ដាច់ ការរួបរួម សេចក្ដីស្រឡាញ់ និងសេចក្ដីស្មោះត្រង់។ ខ្ញុំចង់សង្កត់ ធ្ងន់លើពាក្យចុងក្រោយ។ កាលបើយើងកាច់នំប៉័ងជាមួយគ្នា នោះយើងប្ដេជ្ញាថានឹងស្មោះត្រង់ចំពោះគ្នាទៅ វិញទៅមក។
ឥឡូវនេះ ខ្ញុំចង់ងាកទៅមើលសេចក្តីពន្យល់របស់លោកប៉ូល អំពីអាហារកិច្ចសញ្ញា នៅក្នុង ១កូរិនថូស ១១:២៣-៣០។ ខ្ញុំសូម្អានជូន«ខ»ទាំងនេះ
២៣ ដ្បិតឯសេចក្តីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មក គឺថា នៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន នោះទ្រង់បានយកនំប៉័ង ២៤ លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំប៉័ងដោយមានបន្ទូលថា «ចូរយកពិស្ចុះ នេះ ជារូបកាយខ្ញុំ ដែលត្រូវកាច់សំរាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះ ទុកជាសេចក្តីរំឭពីខ្ញុំចុះ» ២៥ លុះក្រោយដែលបានបរិភោគរួចហើយ នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូល ថា «ពែងនេះជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ ចូរធ្វើដូច្នេះរាល់វេលាណាដែលផឹក ទុកជា សេចក្តីរំឭកដល់ខ្ញុំ» ២៦ ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំប៉័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថា សំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក ២៧ បានជាអ្នកណាដែលបរិភោគនំប៉័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះ នឹងមានទេសចំពោះរូបអង្គ ហើយនិងព្រះលោហិតនៃព្រះអម្ចាស់ ២៨ ត្រូវឲ្យមនុសាសលាបងខ្លួនឯងមើល រួចសឹមបរិភោគនំប៉័ង ហើយផឹកពីពែងនេះចុះ ២៩ ដ្បិតអ្នកណាដែលបរិភោគបែបមិនគួរសម អ្នកនោះឈ្មោះថាបរិភោគជាសេចក្តីជំនុំជំរះ ដល់ខ្លួនវិញ ដោយព្រោះមិនពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់ទេ ៣០ គឺដោយហេតុនោះបានជាមានអ្នករាល់គ្នាជាច្រេនើ ទៅជាខោសាយ ហើយឈឺ ក៏មានគ្នាជា ច្រេនើដេកលក់ទៅហើយដែរ (KHOV)
ពេលដែលលោកប៉ូលថ្លែងថា «មានគ្នាជាច្រើនដេកលក់ទៅហើយ» អ្វីដែលលោកចង់និយាយគឺ មួយចំនួនធំបានស្លាប់មុនអាយុកាលរបស់ខ្លួន។ នេះជារូបភាពមួយដ៏ពិសិដ្ឋ អំពីអ្វីដែលជាអាហារកិច្ចសញ្ញា នេះ។ នេះជាពិធីរំលឹកអំពីកិច្ចសញ្ញា ដែលព្រះយេស៊ូវបានផ្ដើម។ វាជាការរំលឹកអំពីករណីយកិច្ចនៃកិច្ច សញ្ញារបស់យើងចំពោះព្រះអង្គ និងចំពោះគ្នាទៅវិញទៅមក។ លោកប៉ូលរំលឹកយើងថា យើងត្រូវពិនិត្យ ឬពិចារណាមើលអំពីខ្លួនយើងឲ្យបានត្រឹមត្រូវ មុននឹងទទួលទានអាហារនេះ។ មិនមែនមានន័យថា ឲ្យ ពិចារណាអំពីនំប៉័ង ថាជារូបកាយរបស់ព្រះអម្ចាស់តែប៉ុណ្ណោះទេ គឺមានន័យថា ឲ្យយើងពិចារណាផងដែរ អំពីអ្នកជឿដូចគ្នា ដែលទទួលទានអាហារកិច្ចសញ្ញាតែមួយជាមួយយើង ក្នុងនាមជាអវៈយវៈនៃរូបកាយតែ មួយ។
នៅក្នុង ១កូរិនថូស ជំពូក១០ លោកប៉ូលថ្លែងថា ដ្បិតដែលយើងទាំងអស់គ្នាទទួលទានពីដុំនំប៉័ងតែ១ ជាយ៉ាងណា នោះពួកយើងក៏ជារូបកាយតែ១យ៉ាងនេះដែរ។ ដូច្នេះ ដែលពិចារណាពីរូបកាយ គឺពិចារណា ពីការរួបរួម្អំពីមនុស្សទាំងអស់ដែលទទួលទានពីនំប៉័ងនោះ។ គឺត្រូវពិចារណាថា យើងទាំងអស់គ្នាជា អវយវៈនៃរូបកាយតែមួយ ដែលយើងទាំងអស់គ្នាមានទំនាក់ទំនងកិច្ចសញ្ញាជាមួយគ្នាទៅវិញទៅមក។ នោះមានន័យថា ចាប់ពីពេលដែលយើងចូលទៅក្នុងទំនាក់ទំនងនោះ ហើយបន្តទំនាក់ទំនងនោះ ដោយការ ទទួលទានអាហារកិច្ចសញ្ញានេះជាមួយគ្នា នោះយើងប្តូរផ្ដាច់ថានឹងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។
ដូចដែលពួកទាហានអារ៉ាប់ទាំងនោះ ដោយមិនគិតពីមានអារម្មណ៍របស់គេ គេត្រូវតែគោរពដល់ស្ដ្រីសាសន៍ យូដា ដោយព្រោះតែមេមេប្រស់គេបានកាច់នំប៉័ងជាមួយនាងជាយ៉ាងណា នោះពេលដែលយើងកាច់នំប៉័ង គឺ ពេលដែលយើងទទួលទានអាហារកិច្ចសញ្ញា នោះយើងមានករណីយកិច្ចនឹងរស់នៅដោយស្មោះត្រង់ចំពោះ គ្នាទៅវិញទៅមក ជាយ៉ាងនោះដែរ ដោយសារការទទួលទានពីនំប៉័ងនោះឯង មិនគិតអំពីឥរិយាបថ ឬ អារម្មណ៍របស់យើងឡើយ។ យើងមិនអាចក្បត់គ្នា។ អំពើបាបដ៏ធំរបស់យូដាស់-អេស្ការីយ៉ុត ត្រូវបាន សង្ខេបនៅក្នុងទំនុកតម្កើង ៤១:៩ ដែលបានចែងទុកជាទំនាយថាៈ «អ្នកដែលបានបរិ ភោគនំប៉័ងរបស់ ទូល បង្គំ បានលើកកែងជើងទាស់នឹងទូល បង្គំ»។ នោះហើយជាអំពើក្បត់របស់យូដាស់ ដែលអាក្រក់បំផុត គឺដំបូង វាបានបរិភោគនំប៉័ង រួចមកវាក្បត់នឹងព្រះអង្គដែលវាបរិភោគនំប៉័ងជាមួយ។
ឥឡូវនេះ ខ្ញុំចង់សួរលោកអ្នកត្រង់ៗថា ជាញឹកញាប់ តើយើងជាគ្រីស្ទបរិស័ទ មិនមានកំហុសនឹង ការដូច្នោះទេឬ? តើយើងមិនបរិភោគនំប៉័ងជាមួយគ្នា ហើយលើកកែងជើងទាស់គ្នា រិះគន់គ្នា និយាយមួល បង្កាច់គ្នា កំណាញ់នឹងគ្នា និងគ្មានចិត្តអធ្យាស្រ័យនឹងគ្នាទេឬ? លោកប៉ូលថ្លែងថា មានផលពីរ នៅពេល ដែលយើងទទួលទានអាហារកិច្ចសញ្ញានោះ។ បើយើងទទួលទានអាហារនោះចេញពីទំនាក់ទំនងត្រឹមត្រូវ នោះនឹងនាំឲ្យយើងមានព្រះពរ និងមានសុខភាពល្អ ប៉ុន្តែបើទំនាក់ទំនងរបស់យើងមិនត្រឹមត្រូវ នោះនឹងនាំ យើងឲ្យជាប់ជំនុំជម្រះ ជំងឺរោគ្នា និងសេចក្តីស្លាប់។ នេះហើយជាអំណាចខាងវិញ្ញាណមួយយ៉ាងមុតមាំ។ ដូច្នេះ ទំនាក់ទំនងកិច្ចសញ្ញា គឺជាការមួយយ៉ាងហ្មឺងម៉ាត់ ហើយមុតមាំបំផុត។ សូមព្រះជាម្ចាស់ទ្រង់ជួយកុំ ឲ្យយើងណាម្នាក់ ទទួលទានអាហារនេះ ដោយឥតបើគិតនោះឡើយ។
ពេលវេលារបស់យើងដល់ទីបញ្ចប់ហើយ យើងនឹងជួបគ្នាជាថ្មីម្ដងទៀតនៅវគ្គក្រោយ ហើយខ្ញុំនឹង ចែកចាយអំពីគោលសំខាន់អំពីការប្ដូរផ្ដាច់ជាកិច្ចសញ្ញា ខ្ញុំនឹងនិយាយអំពីការប្រព្រឹត្តិដែលបំផ្លាញកិច្ច សញ្ញា។ សូមព្រះប្រទានពរ។
កូដ: RP-R003-104-KHM









