Logo
Logo
デレク・プリンスの書籍自宅で学べるバイブルコース聖書教材
ストアニュースアウトリーチ私たちについて

献金する

  • ホームページ
    • ニュース
    • アウトリーチ

            無料の電子書籍をゲットしよう

            ニュースレターを購読していただくと、「呪いから祝福へ」の無料電子書籍を無料でダウンロードすることができます。

            無料の聖書教育
            Logo
            Logo
            ホームページ学ぶストアニュースアウトリーチ私たちについて献金する

            著作権について © 2026 デレク・プリンス・ミニストリーズ. All rights reserved.

            お問い合わせプライバシー著作権についてライセンスサイトマップ
            Resource TL-L155-100 | Derek Prince Ministries

            Trending Resources

            Featured Resources

            トレンド資料

            今日影響を与える人気の教え

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            教えの手紙

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            イスラエル
            聞く読む

            利用可能な言語

            Ελληνικά
            ビデオありテキストあり
            English
            ビデオあり
            Português (pt-br)
            ビデオありテキストあり
            Português
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            한국어
            オーディオあり

            トレンド

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            教えの手紙

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            霊的戦い
            信仰の土台
            聞く読む

            利用可能な言語

            English
            ビデオあり
            Português (pt-br)
            ビデオありテキストあり
            日本語
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり

            トレンド

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            教えの手紙

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            教会
            終末
            聞く読む

            利用可能な言語

            English
            ビデオあり
            Français
            ビデオありテキストあり
            ລາວ
            ビデオありテキストあり
            Bahasa Indonesia
            ビデオありテキストあり
            Português (pt-br)
            ビデオありテキストあり
            日本語
            ビデオありテキストあり
            ខ្មែរ
            テキストあり
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            教えの手紙

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            信仰の土台
            聞く読む

            利用可能な言語

            English
            ビデオあり
            Malagasy
            ビデオありテキストあり
            Français
            ビデオありテキストあり
            Português (pt-br)
            ビデオありテキストあり
            Español
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            Nederlands
            ビデオありテキストあり
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            教えの手紙

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            祈りと断食
            聞く読む

            利用可能な言語

            English
            ビデオあり
            Português (pt-br)
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            Ikinyarwanda
            テキストあり
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            教えの手紙

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            癒し
            聞く読む

            利用可能な言語

            English
            ビデオあり
            Português (pt-br)
            ビデオありテキストあり
            日本語
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            教えの手紙

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            信仰を行動に移す
            霊的戦い
            聞く読む

            利用可能な言語

            English
            ビデオありテキストあり
            ລາວ
            ビデオありテキストあり
            Français
            ビデオありテキストあり
            Português (pt-br)
            ビデオありテキストあり
            日本語
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            教えの手紙

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            終末
            霊的戦い
            読む

            利用可能な言語

            English
            ビデオあり
            Bahasa Indonesia
            ビデオありテキストあり
            ខ្មែរ
            テキストあり
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            教えの手紙

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            霊的戦い
            読む

            利用可能な言語

            English
            ビデオあり
            ខ្មែរ
            テキストあり
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            教えの手紙

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            終末
            霊的戦い
            読む

            利用可能な言語

            English
            ビデオあり
            ខ្មែរ
            テキストあり
            ホーム
            聖書教材
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2024

            Last Updated: 2026年9月

            Read Time: 6

            終末
            霊的戦い

            This teaching is not currently available in 日本語.

            ទីសម្គាល់អធិធម្មជាតិអាចមើលទៅគួរឱ្យជឿជាក់ ប៉ុន្តែមានតែព្រះគម្ពីរប៉ុណ្ណោះដែលជាមូលដ្ឋានកំណត់សេចក្តីពិត។ ព្រះយេស៊ូវបានព្រមានថា ព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយនឹងបោកបញ្ឆោតមនុស្សជាច្រើន ដូច្នេះ ការចេះពិចារណា និងបែងចែកឱ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់បំផុត។ ការបង្រៀននេះ អំពាវនាវឱ្យអ្នកជឿ ល្បងពិនិត្យគ្រប់ការសម្ដែង ដោយយកព្រះបន្ទូលរបស់ព្រះជាមូលដ្ឋាន មិនមែនទុកចិត្តលើចិត្តរបស់ខ្លួន ឬលើការអស្ចារ្យដែលមើលឃើញពីខាងក្រៅឡើយ។

            នៅក្នុងសៀវភៅ ការការពារពីការបោកបញ្ឆោត ដែលបានកែសម្រួលថ្មី ហើយឥឡូវនេះត្រូវបានចេញផ្សាយក្រោមចំណងជើងថា ចម្បាំងគ្រប់សម័យកាល លោក ដេរេក ព្រីនស៍ បានព្រមានអំពីគ្រោះថ្នាក់ដ៏ធំបំផុត ដែលគ្រីស្ទបរិស័ទនឹងត្រូវប្រឈមមុខនៅគ្រាចុងក្រោយបង្អស់។

            នៅក្នុងផ្នែកទីមួយ ក្នុងចំណោមផ្នែកទាំងបីរបស់យើងពីសៀវភៅ «ចម្បាំងគ្រប់សម័យកាល» យើងនឹងពិនិត្យមើលបញ្ហាដ៏សំខាន់នេះ៖ គ្រោះថ្នាក់នៃការបោកបញ្ឆោត។

            ការព្រមានដែលត្រូវយកចិត្តទុកដាក់

            ព្រះយេស៊ូវ បានផ្តល់ការព្រមានយ៉ាងច្បាស់លាស់ អំពីការបោកបញ្ឆោត តាមរយៈការបង្ហាញខ្លួនក្លែងក្លាយ ដែលនឹងកើតឡើងនៅគ្រាចុងក្រោយ។ ការព្រមានទាំងនេះ គឺជាចំណុចស្នូលនៃសង្គ្រាមខាងវិញ្ញាណ ដែលយើងកំពុងប្រឈមមុខក្នុង ចម្បាំងគ្រប់សម័យកាល។ ការព្រមានចំនួនបួន ត្រូវបានកត់ត្រានៅក្នុងខគម្ពីរ 21 ខ នៅក្នុងកណ្ឌគម្ពីរម៉ាថាយ។ ដំបូងនៅក្នុងម៉ាថាយ 24:4 ព្រះយេស៊ូវ បានព្រមានយើងថា៖ «ចូរ ប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង» ។ ក្នុង ខ 5 ទ្រង់បានថ្លែងទំនាយថា «ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ [ព្រះមេហ្សី] ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង» ។ នៅក្នុងខ 11 ទ្រង់បានព្រមានថា៖ «ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ» ។ ជាចុងក្រោយនៅ ខទី 24 ទ្រង់បានសរុបសេចក្តីមកថា៖ «ដ្បិតនឹងមានព្រះគ្រីស្ទ ព្រះមេហ្ស៊ី ក្លែង ហើយហោរា ក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផងបើសិនជាបាន» ។

            មិនត្រូវមើលស្រាលនូវការព្រមានទាំងនេះឡើយ។ អ្នកណាដែលមិនអើពើចំពោះការព្រមានទាំងនេះ គឺកំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ព្រលឹងរបស់ខ្លួនឯង។ ការបោកបញ្ឆោតមិនមែនជាជំងឺ ភាពក្រីក្រ ឬការ បៀតបៀនទេ វាគឺជាគ្រោះថ្នាក់ដ៏ធំបំផុតតែមួយ ដែលយើងប្រឈមមុខនៅគ្រាចុងក្រោយ ហើយវាគឺជាសមរភូមិចុងក្រោយសម្រាប់យើងនៅក្នុងចម្បាំងគ្រប់សម័យកាល។

            បញ្ហានៃចិត្ត

            អ្នកណាដែលបដិសេធថា ខ្លួនមិនងាយរងការបោកបញ្ឆោត នោះគាត់កំពុងត្រូវបានបោកបញ្ឆោតរួចហើយ ពីព្រោះព្រះយេស៊ូវបានទាយទុកជាមុន ហើយព្រះអង្គមិនដែលខុសឡើយ។ ចិត្តរបស់យើង មិនអាចសម្គាល់សេចក្តីពិតដោយខ្លួនឯង បានទេ។ សុភាសិត 28:26 «អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងី‌ល្ងើហើយ» ។ យើងមិនត្រូវធ្វើជាមនុស្សល្ងីល្ងើ ដោយទុកចិត្តលើចិត្តរបស់ខ្លួនឡើយ។ អ្វីក៏ដោយដែលចិត្តរបស់យើងប្រាប់យើង គឺមិនគួរឱ្យទុកចិត្តបានទេ ដូចដែលគម្ពីរ យេរេមា 17:9 បានបញ្ជាក់ថា៖ «ឯចិត្តជាគ្រឿងបញ្ឆោត លើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»។ ក្នុងភាសាហេព្រើរ ពាក្យ «គ្រឿងបញ្ឆោត» គឺសកម្ម មិនមែន អកម្មទេ។ មានន័យថា ចិត្តមិនមែនត្រូវបាន បញ្ឆោតទេ ប៉ុន្តែ ចិត្តជាអ្នកបោកបញ្ឆោត ដោយនាំយើងឲ្យវង្វេង។

            តើចុងបញ្ចប់ជាអ្វី?

            វាក៏សំខាន់ផងដែរ ដែលយើងត្រូវយល់ថា ទីសម្គាល់ និងការអស្ចារ្យ មិនអាចធានា ឬកំណត់ថាអ្វីជាសេចក្តីពិតបានឡើយ។ សេចក្តីពិតត្រូវបានតាំងឡើងយ៉ាងមាំមួន និងមិនចេះប្រែប្រួលឡើយ។ ព្រះបន្ទូលរបស់ព្រះ គឺជាសេចក្តីពិត។ ក្នុងគម្ពីរ យ៉ូហាន 17:17 ព្រះយេស៊ូវ បានអធិស្ឋានទៅកាន់ព្រះវរបិតាថា៖ «ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ អ្នកសរសេរទំនុកតម្កើងបានប្រកាសថា៖ «ព្រះបន្ទូល ទ្រង់បានតាំងនៅស្ថានសួគ៌ ដរាបដល់អស់កល្បជានិច្ច» (ទំនុកតម្កើង119:89)។ គ្មានព្រឹត្តិការណ៍ណាមួយលើផែនដី ទោះជាធម្មជាតិ ឬអធិធម្មជាតិក៏ដោយ អាចផ្លាស់ប្ដូរសូម្បីតែសញ្ញាតូចបំផុត ឬអក្សរតូចបំផុតនៅក្នុង ព្រះបន្ទូលរបស់ព្រះបានឡើយ។

            ទីសម្គាល់ពិតបញ្ជាក់ពីសេចក្តីពិត ទីសម្គាល់មិនពិតបញ្ជាក់ពីការកុហក។ មានគ្រីស្ទបរិស័ទជាច្រើនសន្មត់ថា គ្រប់ទាំងទីសម្គាល់នៃការអស្ចារ្យទាំងអស់សុទតែមកពីព្រះ ដោយភ្លេចថា សាតាំង ឬអារក្ស ក៏មានសមត្ថភាពក្នុងការធ្វើទីសម្គាល់ និង ការអស្ចារ្យផងដែរ។ លោកសាវ័ក ប៉ុល ក៏បានសរសេរនៅក្នុងសំបុត្រទីពីររបស់គាត់ ទៅកាន់ពួកជំនុំថៃសាឡនិច្ចផងដែរថា៖

            អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្សសាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសំគាល់ នឹងការអស្ចារ្យដ៏កំភូត ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រម ស្រឡាញ់ដល់សេចក្តីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ ហេតុនោះបានជាព្រះ ទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមក បណ្តាលឲ្យគេជឿតាម សេចក្តីភូតភរវិញ ដើម្បីឲ្យអស់មនុស្សណាដែល មិនជឿតាមសេចក្តីពិត គឺពេញចិត្តនឹងសេចក្តីទុច្ចរិត នោះបានជាប់មានទោសវិញ។ (២ថែស្សាឡូនិច្ច 2:9–12)

            អត្ថបទគម្ពីរនេះបង្ហាញយ៉ាងច្បាស់ថា ពិតជាមានទីសម្គាល់ និងអំណាចអស្ចារ្យក្លែងក្លាយ។ ដូច្នេះ ព្រឹត្តិការណ៍ណាមួយ មិនអាចត្រូវបានទទួលស្គាល់ថាជាការពិត ដោយគ្រាន់តែវាត្រូវបានចាត់ទុកថា ជាការបង្ហាញអំណាចអស្ចារ្យប៉ុណ្ណោះទេ។ សូម មើលត្រឡប់ទៅកណ្ឌគម្ពីរនិក្ខមនំ មានការអស្ចារ្យជាច្រើនដែលលោកម៉ូសេបានធ្វើ តតាំងជាមួយនឹង គ្រូមន្តអាគម និងគ្រូអាបធ្មប់របស់ផារ៉ាន (សូមមើលនៅក្នុង និក្ខមន៍ 7:11-23 ) ។ ដំបងរបស់ លោកម៉ូសេ បានក្លាយទៅជាសត្វពស់ ហើយលេបសត្វពស់ ដែលចេញពីដំបងវេទមន្តរបស់គ្រូធ្មប់នោះ។ ប៉ុន្តែ ការពិតបានបង្ហាញថា សាតាំងអាច ផ្តល់អំណាចទៅកាន់បុគ្គលណាម្នាក់ ដើម្បីធ្វើការអស្ចារ្យជាក់លាក់ណាមួយ។

            អស់អ្នកដែលទទួលយកការកុហករបស់សាតាំង ក៏អាចធ្វើដូច្នេះបានដែរ «ដោយព្រោះគេមិនព្រម ស្រឡាញ់ដល់សេចក្តីពិត… ហេតុនោះបានជាព្រះទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមក» (២ថៃស្សាឡូនិច្ច 2:10–11)។ នេះគឺជាសេចក្តីថ្លែងការណ៍ដ៏គួរឱ្យភ័យខ្លាចបំផុតមួយក្នុងព្រះគម្ពីរ។ ប្រសិនបើព្រះឲ្យសេចក្តីខុសឆ្គងមក នោះច្បាស់ណាស់ថា យើងនឹងត្រូវបានបញ្ឆោត។ ការជាប់មានទោសកើតឡើងចំពោះអ្នកដែល «មិនជឿតាមសេចក្តីពិត គឺពេញចិត្តនឹងសេចក្តីទុច្ចរិត នោះបានជាប់មានទោសវិញ» (ខ 12) ។

            មាត្រដ្ឋានចុងក្រោយបំផុត

            វិធីតែមួយគត់ដើម្បីដឹងថា ទីសម្គាល់ ឬការអស្ចារ្យណាមួយ ជាការពិត ឬមិនពិត គឺត្រូវវាស់វែងវាជាមួយនឹងសេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះ។ នៅក្នុងយ៉ូហាន 8:32 ព្រះយេស៊ូវមានបន្ទូលថា «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះ នឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» ។ អត្ថបទព្រះគម្ពីរ គឺជាមាត្រដ្ឋានតែមួយគត់ សម្រាប់កំណត់ថា អ្វីជាសេចក្តីពិត ឬក្លែងក្លាយ។ យើងត្រូវបានបង្គាប់ឲ្យ «លមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្តីដែលត្រឹមត្រូវ»។ (១ថៃស្សាឡូនិច្ច 5:21)

            គម្ពីរវិវរណៈ បានសន្យាអំពីលំដាប់ជាក់លាក់នៃទីសម្គាល់ និងការអស្ចារ្យលើសពីវិស័យធម្មជាតិ ដែលជាសញ្ញាបង្ហាញអំពីគ្រាចុងក្រោយបង្អស់។ ភារកិច្ចរបស់យើង ក្នុងសមរភូមិនៃសម័យកាលនេះ គឺត្រូវអនុវត្តការសង្កេតស្គាល់ខាងវិញ្ញាណ ខណៈដែលយើងទន្ទឹងរង់ចាំ ថ្ងៃនៃការជំនុំជម្រះ ដោយការពារខ្លួនពីយុទ្ធសាស្ត្រ និងល្បិចកលរបស់អារក្ស“ ហើយកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវពួកជំនុំដ៏ពិត ដែលជាកូនក្រមុំនៃព្រះគ្រីស្ទ។

            ជ័យជម្នះរសប់ទ្រង់ ជាជ័យជម្នះរបស់យើង

            ខណៈដែលយើងកំពុងទន្ទឹងរង់ចាំ ថ្ងៃដែលកូនកំលោះនៃស្ថានសួគ៌របស់យើង គឺព្រះយេស៊ូវគ្រីស្ទ យាងត្រឡប់មកវិញ ដើម្បីរំដោះយើងយើងចេញពីសម័យកាលដ៏អាក្រក់នេះ យើងត្រូវបានត្រាស់ហៅឲ្យញែកចេញពីលោកិយ។ នៅពេលព្រះគម្ពីរ ប្រើពាក្យ «លោកិយ» ជាទូទៅ វាមិនមែនសំដៅលើផែនដី ឬមនុស្សទាំងអស់ទេ ប៉ុន្តែ សំដៅលើ ប្រព័ន្ធរបស់លោកិយ ដូចជារបៀបរបបនយោបាយ និងសង្គម ដែលបដិសេធព្រះ ដែលត្រូវបានគ្រប់គ្រងដោយសាតាំង ហើយត្រួតត្រាចិត្តគំនិត និងទម្លាប់នៃមនុស្សដែលមិនទាន់បានសង្គ្រោះ។ តាមរយៈការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះជាម្ចាស់បានធានាជ័យជម្នះចុងក្រោយលើអារក្ស។ សាតាំងអាចគ្រប់គ្រងប្រព័ន្ធលោកិយនេះ ប៉ុន្តែ រជ្ជកាលរបស់វាកំពុងខិតជិត ដល់ទីបញ្ចប់ហើយ។ ការប្រោសលោះយើង និងសិរីល្អរបស់ព្រះ នឹងស្ថិតស្ថេរអស់កល្បជានិច្ច។

            ដោយមានការយល់ដឹងនេះ យើងត្រូវចែករំលែកពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះទៅកាន់លោកិយ ប៉ុន្តែ មិនត្រូវធ្លាក់ចូលទៅក្នុងការស្រឡាញ់ប្រព័ន្ធលោកិយ ឬស្វែងរកឲ្យបានការស្រឡាញ់ពីលោកិយនោះឡើយ។ ដោយផ្តោតលើផ្ទះនៅឯស្ថានសួគ៌របស់យើង យើងត្រូវប្រដាប់ខ្លួនដោយភាពបន្ទាបខ្លួន។ យើងត្រូវដោះចោលគ្រប់ ការខិតខំប្រឹងប្រែង និងបំណងចិត្តដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ព្រោះការទាំងនេះគ្រាន់តែ បង្កើនអំនួតរបស់យើង ដែលជាទស្សនៈដ៏គ្រោះថ្នាក់ ធ្វើឲ្យភ្នែកខាងវិញ្ញាណរបស់យើងងងឹត មិនអាចមើលឃើញការបោកបញ្ឆោតរបស់សាតាំង បាន ហើយធ្វើឲ្យយើងក្លាយជាមនុស្សងាយរងគ្រោះ។

            ជាដំបូង និងសំខាន់បំផុត យើងត្រូវប្រកាន់ខ្ជាប់នូវឈើឆ្កាង។ ឈើឆ្កាងគឺជាឧបករណ៍ដដែល ដែលប្រកាសទោសប្រហារជីវិតលើសាតាំង និងធានាការសង្គ្រោះរបស់យើង តាមរយៈជ័យជម្នះរបស់ព្រះគ្រីស្ទ ជាជ័យជម្នះដែលនឹងត្រូវបានសម្រេច យ៉ាងពេញលេញសម្រាប់យើងនៅក្នុង «ចម្បាំងគ្រប់សម័យកាល»។

            ការអធិស្ឋានសុំជំនួយ

            នៅពេលដែលយើង ទទួលស្គាល់ភាពងាយរងគ្រោះរបស់យើង ចំពោះការបោកបញ្ឆោត និងតម្រូវការរបស់យើង ចំពោះអំណាចដែលយើងមាន តាមរយៈយញ្ញបូជារបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ចូរយើងងាកទៅរកព្រះអម្ចាស់ឥឡូវនេះ ដើម្បីសុំជំនួយដ៏អស្ចារ្យពីទ្រង់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកបញ្ឆោត។

            Prayer Response

            ព្រះអម្ចាស់យេស៊ូវអើយ! យើងខ្ញុំប្រាថ្នាយ៉ាងស្មោះអស់ពីចិត្ត ឲ្យរួចផុតពីអាកប្បកិរិយានៃអំនួត និងការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចធ្វើឲ្យយើងខ្ញុំងងឹតភ្នែក មើលមិនឃើញការបោកបញ្ឆោតគ្រប់ទម្រង់។ សូមអត់ទោសឲ្យយើងខ្ញុំ ចំពោះទំនោរទាំងនោះផង។

            ឥឡូវនេះ យើងខ្ញុំងាកទៅរកឫទ្ធានុភាពនៃឈើឆ្កាង ជាកន្លែងដែលទ្រង់បានបង្ហូរ ព្រះលោហិតរបស់ទ្រង់ ដើម្បីសង្គ្រោះ និងការពារយើងខ្ញុំពីគម្រោងការអាក្រក់ទាំងអស់របស់សត្រូវ។ យើងខ្ញុំអំពាវនាវដល់ព្រះនាមរបស់ទ្រង់ គឺព្រះយេស៊ូវ និងអំណាចនៃព្រះបន្ទូលរបស់ទ្រង់ ដើម្បីការពារយើងខ្ញុំពីការបោកបញ្ឆោតគ្រប់ប្រភេទ និងអាចឲ្យយើងខ្ញុំដើរក្នុងសេចក្តីពិតរបស់ទ្រង់។ អាម៉ែន!

            Ad Image

            無料ダウンロード

            このティーチング・レターは、個人または教会で使用するためにダウンロード、印刷、共有することができます。

            コード: TL-L155-100-KHM

            捧げる
            捧げる