Logo
Logo
デレク・プリンスの書籍自宅で学べるバイブルコース聖書教材
ストアニュースアウトリーチ私たちについて

献金する

  • ホームページ
    • ニュース
    • アウトリーチ

            無料の電子書籍をゲットしよう

            ニュースレターを購読していただくと、「呪いから祝福へ」の無料電子書籍を無料でダウンロードすることができます。

            無料の聖書教育
            Logo
            Logo
            ホームページ学ぶストアニュースアウトリーチ私たちについて献金する

            著作権について © 2026 デレク・プリンス・ミニストリーズ. All rights reserved.

            お問い合わせプライバシー著作権についてライセンスサイトマップ
            Resource TL-L164-100 | Derek Prince Ministries

            Trending Resources

            Featured Resources

            トレンド資料

            今日影響を与える人気の教え

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            教えの手紙

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            イスラエル
            聞く読む

            利用可能な言語

            Ελληνικά
            ビデオありテキストあり
            English
            ビデオあり
            Português (pt-br)
            ビデオありテキストあり
            Português
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            한국어
            オーディオあり

            トレンド

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            教えの手紙

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            霊的戦い
            信仰の土台
            聞く読む

            利用可能な言語

            English
            ビデオあり
            Português (pt-br)
            ビデオありテキストあり
            日本語
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり

            トレンド

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            教えの手紙

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            教会
            終末
            聞く読む

            利用可能な言語

            English
            ビデオあり
            Français
            ビデオありテキストあり
            ລາວ
            ビデオありテキストあり
            Bahasa Indonesia
            ビデオありテキストあり
            Português (pt-br)
            ビデオありテキストあり
            日本語
            ビデオありテキストあり
            ខ្មែរ
            テキストあり
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            教えの手紙

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            信仰の土台
            聞く読む

            利用可能な言語

            English
            ビデオあり
            Malagasy
            ビデオありテキストあり
            Français
            ビデオありテキストあり
            Português (pt-br)
            ビデオありテキストあり
            Español
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            Nederlands
            ビデオありテキストあり
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            教えの手紙

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            祈りと断食
            聞く読む

            利用可能な言語

            English
            ビデオあり
            Português (pt-br)
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            Ikinyarwanda
            テキストあり
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            教えの手紙

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            癒し
            聞く読む

            利用可能な言語

            English
            ビデオあり
            Português (pt-br)
            ビデオありテキストあり
            日本語
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            教えの手紙

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            信仰を行動に移す
            霊的戦い
            聞く読む

            利用可能な言語

            English
            ビデオありテキストあり
            ລາວ
            ビデオありテキストあり
            Français
            ビデオありテキストあり
            Português (pt-br)
            ビデオありテキストあり
            日本語
            ビデオありテキストあり
            ខ្មែរ
            ビデオありテキストあり
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            教えの手紙

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            終末
            霊的戦い
            読む

            利用可能な言語

            English
            ビデオあり
            Bahasa Indonesia
            ビデオありテキストあり
            ខ្មែរ
            テキストあり
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            教えの手紙

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            霊的戦い
            読む

            利用可能な言語

            English
            ビデオあり
            ខ្មែរ
            テキストあり
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            教えの手紙

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            終末
            霊的戦い
            読む

            利用可能な言語

            English
            ビデオあり
            ខ្មែរ
            テキストあり
            ホーム
            聖書教材
            ផ្លូវទៅរកការស្គាលព្រះជាម្ចាស់

            ផ្លូវទៅរកការស្គាលព្រះជាម្ចាស់

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2025

            Last Updated: 2026年9月

            Read Time: 8

            信仰の土台

            This teaching is not currently available in 日本語.

            នៅក្នុងពិភពលោកដែលអំពើអាក្រក់ និងភាពមិនប្រាកដប្រជាកំពុងកើនឡើង កម្លាំងដ៏ស្ថិតស្ថេរអាចរកបានតាមរយៈការស្គាល់ព្រះជាម្ចាស់ដោយផ្ទាល់។ ក្នុងលិខិតបង្រៀននេះ លោក ដេរេក ព្រីនស៍ យោងទៅលើគម្ពីរដានីយ៉ែល និងកូឡុស ដើម្បីបង្ហាញថា គោលបំណងដ៏ខ្ពង់ខ្ពស់បំផុតនៃការប្រោសលោះ គឺការមានទំនាក់ទំនងជាមួយព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទ មិនមែនការស្វែងរកព្រះ បូករួមជាមួយការស្វែងរកអ្វីផ្សេងទៀតនោះឡើយ។

            "ការស្គាល់ព្រះជាម្ចាស់ដោយទំនាក់ទំនងផ្ទាល់ខ្លួន គឺជាគោលបំណងចុងក្រោយនៃការប្រោសលោះរបស់យើង ។”

            ពាក្យនេះរបស់លោក ដេរេក ព្រីនស៍ បានសង្ខេបយ៉ាងល្អឥតខ្ចោះអំពី ប្រធានបទ និងគោលបំណងនៃសៀវភៅរបស់គាត់ដែមានចំណងជើងថា ផ្លូវទៅរកការស្គាល់ ព្រះជាម្ចាស់ ។ អត្ថបទនេះត្រូវបានដកស្រង់ចេញពីមរតកនៃសេចក្តីបង្រៀនដ៏មានតម្លៃរបស់ លោក ដេរេក ព្រីនស៍។

            និន្នាការដែលគួរឱ្យព្រួយបារម្ភ

            បន្ទាប់ពីការចូលរួមយ៉ាងសកម្មក្នុងការបម្រើព្រះ អស់ រយៈពេលជិតចិតសិបឆ្នាំ នៅក្នុងប្រទេសជាច្រើន ខ្ញុំបានឃើញអំពើអាក្រក់កើនឡើងនៅក្នុងពិភពលោក ក្នុងអត្រាដ៏គួរឲ្យភ្ញាក់ផ្អើល។ ការធ្លាក់ចុះដែលខ្ញុំបានឃើញ់ អាចពិពណ៌នាបានត្រឹមតែថា ជាការដួលរលំដ៏ធំសម្បើមប៉ុណ្ណោះ។ ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងសីលធម៌ ទំនាក់ទំនង និងជីវិតគ្រួសារ បាននាំឲ្យមានអំពើហឹង្សា ការកើនឡើងនៃអត្រាលែងលះ និងការបង្ហាញអំពើអាក្រក់ដោយបើកចំហ ក្នុងទម្រង់នៃរបៀបរស់នៅដែលបង្អួចខាងផ្លូវភេទ។ នៅពេលខ្ញុំក្រឡេកមើលទៅការធ្លាក់ចុះដែលខ្ញុំបានឃើញ ខ្ញុំសួរខ្លួនឯងថា៖ "តើរឿងទាំងអស់នេះបាន កើតឡើងក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះឬ?"

            យើងកំពុងរស់នៅក្នុងសម័យកាលមួយដែលពោរពេញ ដោយការផ្លាស់ប្តូរឥតឈប់ឈរ ពេញដោយហិង្សា និងមិនអាចគ្រប់គ្រងបាន ជាសម័យដែលព្រះយេស៊ូវបានទាយទុកថា "មនុស្សនឹងស្រយុតចិត្តដោយភ័យ" (លូកា 21:26) នៅពេលយើងឃើញការធ្លាក់ចុះដែលកំពុងកើតឡើងលើផែនដី សំណួរមួយកើតឡើងក្នុងចិត្តខ្ញុំថា៖ “តើរាស្ត្ររបស់ព្រះនឹងរកកម្លាំងមកពីណា ដើម្បីឈរយ៉ាងរឹងមាំនៅកណ្តាលរលកនៃអំពើអាក្រក់ ដែលកំពុងកើនឡើងនេះ ហើយយកឈ្នះលើវា? តើពួកគេនឹងរកកម្លាំងមកពីណា ដើម្បីរក្សាភាពស្មោះត្រង់ចំពោះជំនឿរបស់ខ្លួន?"

            មនុស្សមានចិត្តរឹងប៉ឹង

            ពិភពលោកដែលត្រូវបានពិពណ៌នានៅចុងបញ្ចប់នៃគម្ពីរដានីយ៉ែល ក៏អាចពិពណ៌នាអំពីពិភពលោកដែលយើងកំពុងរស់នៅសព្វថ្ងៃនេះបានដែរ។ ពិភពលោកនៅសម័យដានីយ៉ែល គឺជាកន្លែងដែលអំពើអាក្រក់ និងការប្រឆាំងនឹងព្រះ និងផ្លូវរបស់ទ្រង់កំពុងតែកើនឡើង។ គម្ពីរនេះ បានទាយទុកជាមុនអំពីសម័យកាលមួយ ដែលអំពើអាក្រក់នឹងមានអំណាចយ៉ាងខ្លាំង ដោយបោសសម្អាត ស្ទើរតែគ្រប់យ៉ាងដែលនៅពីមុខវា។ ទោះជាយ៉ាងណា ដានីយ៉ែលក៏បានពិពណ៌នា អំពីមនុស្សមួយប្រភេទ ដែលនឹងមិនត្រូវបានគ្របដណ្តប់ដោយទឹកជំនន់នៃអំពើអាក្រក់នោះឡើយ ជាមនុស្សដែលនឹងមានសកម្មភាព ទទួលបានជោគជ័យ និងមានជ័យជម្នះនៅកណ្តាលស្ថានភាពនោះ៖

            ឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្តីសញ្ញា នោះវានឹងនាំបង្អួចចិត្តគេ ដោយពាក្យបញ្ចើច តែ ចំណែកពួកអ្នក៍ទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនឹងប្រតិបត្តិតទៅ ។ (ដានីយ៉ែល 11:32)

            ការបកប្រែ New International Version (NIV) ចែងថា រាស្ត្ររបស់ព្រះ "នឹងឈររឹងមាំប្រឆាំង" នឹងស្តេចអាក្រក់ នេះ។ ប៉ុន្តែ អត្ថបទជាភាសាហេព្រើរដើមគ្រាន់តែនិយាយ ថា ពួកគេ "នឹងមានចិត្តរឹងប៉ឹង" ប៉ុណ្ណោះ។ ការប្រើពាក្យនេះ ប្រៀបដូចជាសែកទទេមួយដែល "ពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន” អាចសរសេរអ្វីក៏បាននៅលើវា។ និយាយម្យ៉ាងទៀត គ្មានអ្វីដែលអ្នកជឿមិនអាចធ្វើបានឡើយ។ ប៉ុន្តែ ឃ្លាដែលសមនឹងទទួលបានការយកចិត្ត ទុកដាក់របស់យើងទាំងស្រុងគឺឃ្លានេះ៖ "ពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង"។

            សុវត្ថិភាពដ៏ពិតប្រាកដ

            នៅទីបំផុត ប្រភពតែមួយគត់ដែលមានសុវត្ថិភាព សម្រាប់កម្លាំង និងអំណាច ដែលយើងគ្រប់គ្នាអាចពឹងផ្អែកបាន គឺការស្គាល់ព្រះ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានជួបគ្រីស្ទបរិស័ទមកពីស្ទើរតែគ្រប់និកាយ និងគ្រប់ក្រុមផ្សេងៗនៅក្នុងពួកជំនុំ។ គួរឲ្យស្តាយ មនុស្សភាគច្រើនក្នុងចំណោមពួកគេ មិនអាចត្រូវបានពិពណ៌នាថា ជាមនុស្សរឹងមាំបានឡើយ។ ទោះបីជាពួកគេចាប់អារម្មណ៍លើប្រធានបទជាច្រើនដែលទាក់ទងនឹងជំនឿក៏ដោយក៏មនុស្ស

            នៅពេលអ្នកអធិប្បាយបង្រៀនអំពីអំណាច មនុស្សម្នាក់ៗនាំគ្នាបើកត្រចៀកស្តាប់។ នៅពេលពួកគេផ្តោតលើការប្រោសឲ្យជា មនុស្សម្នានាំគ្នាមកជួបជុំយ៉ាងច្រើន។ នៅពេលពួកគេនិយាយអំពីទិដ្ឋភាពដ៏អស្ចារ្យនៃការបម្រើព្រះ មនុស្សហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់។ ប៉ុន្តែកម្រណាស់ដែលខ្ញុំបានឮអ្នកអធិប្បាយនិយាយអំពី ការស្គាល់ព្រះអង្គផ្ទាល់។ ហេតុអ្វីបានជាការផ្តោតលើរឿងនេះមានសារៈសំខាន់ខ្លាំងម៉្លេះ? ខ្ញុំសូមផ្តល់ចម្លើយមួយ៖ ព្រោះអ្វីៗទាំងអស់ដែលមិនបានចាក់ឫសនៅក្នុងព្រះជាម្ចាស់ផ្ទាល់ នឹងត្រូវបក់បោកដោយរលកនៃអំពើអាក្រក់ ដែលកំពុងកើនឡើងរៀងរាល់ឆ្នាំ។

            ការជៀសវាង "ព្រះជាម្ចាស់ បូកនឹងអ្វីផ្សេងទៀត”

            ដូចដែលយើងបានឃើញហើយ មនុស្សជាច្រើននៅក្នុង ពួកជំនុំសព្វថ្ងៃនេះ រំលងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអម្ចាស់។ ផ្ទុយទៅវិញ ពួកគេត្រូវបានរំខាន ឬជាប់រវល់ ជាមួយនឹងការស្វែងរកអ្វីផ្សេងដែលជារឿងបន្ទាប់បន្សំ។ ពួកគេប្រហែលជាអាចដកស្រង់បទគម្ពីរ និងពិភាក្សាអំពី គោលលទ្ធិបានយ៉ាងស្ទាត់ជំនាញ ជាពិសេសនៅពេល ពួកគេចង់ជជែកការពារទស្សនៈជាក់លាក់ណាមួយរបស់ខ្លួន។ ពេលខ្លះ មិនថាអ្នកព្យាយាមនិយាយជាមួយពួកគេ អំពីរឿងអ្វីក៏ដោយ ពួកគេតែងតែបង្វែរការសន្ទនាត្រឡប់ទៅកាន់ប្រធានបទដែលខ្លួនផ្តោតលើជានិច្ច។ គួរឱ្យស្តាយ ពីព្រោះពួកគេកំពុងខកខានគោលបំណងសំខាន់បំផុតនៃការប្រោសលោះរបស់ពួកគេ គឺការស្គាល់ព្រះអម្ចាស់។

            អាកប្បកិរិយារបស់ពួកគេគឺត្រូវតែជា "ព្រះជាម្ចាស់ បូក នឹងអ្វីមួយទៀត"។ (ក្រុមនីមួយៗក៏មាន "អ្វីមួយ" ខុសៗ គ្នារបស់ខ្លួន)។ ពួកគេជឿថា "ព្រះជាម្ចាស់ បូកនឹងអ្វីមួយទៀត" នឹងធ្វើឲ្យពួកគេទទួលបានជោគជ័យ។ ទេ! ព្រះអង្គទេដែលនឹងសម្រេចកិច្ចការនោះ មិនមែន "អ្វីមួយទៀត" ទេ។ នៅពេលដែលយើងមានព្រះអង្គ យើងមិនត្រូវការអ្វីផ្សេង ឬអ្នកណាផ្សេងទៀតឡើយ។ មនុស្សដែលមានគំនិតថា "ព្រះជាម្ចាស់ បូកនឹងអ្វីមួយទៀត" គួរតែទៅអានព្រះគម្ពីរកូឡុស។ នៅទីនោះ លោកប៉ុល បាននិយាយយ៉ាងច្បាស់ថា៖ ព្រះយេស៊ូវគ្រីស្ទ គឺជាចម្លើយចុងក្រោយ។

            ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឌិត នៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំង ពួកគ្រប់គ្រង់ នឹងអំណាចទាំងប៉ុន្មាន ។ (កូឡុស 2:9–10)

            ព្រះយេស៊ូវ គឺជាចម្លើយតែមួយគត់។ យើងមិនត្រូវការ "ព្រះ បូកនឹងអ្វីផ្សេងទៀត" ឡើយ។ តាមពិតទៅ វាជាការ ប្រមាថដល់ព្រះសម្រាប់អ្នកណាម្នាក់ដែលដាក់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងកម្រិតដូចគ្នានឹងព្រះពុទ្ធ សូក្រាត មូហាំម៉ាត់ ឬនរណាម្នាក់ ឬអ្វីមួយផ្សេងទៀត។

            ការផ្តោតសំខាន់បំផុតរបស់យើង

            មនុស្សខ្លះអាចរវល់ខ្លាំងជាមួយការទៅព្រះវិហារ ការអាន ព្រះគម្ពីរ ការស្វែងរកការអស្ចារ្យ ឬសូម្បីតែការផ្សព្វផ្សាយ ដំណឹងល្អ។ ទាំងអស់នេះសុទ្ធតែជាកិច្ចការល្អ ប៉ុន្តែ ប្រសិនបើការផ្តោតសំខាន់បំផុតរបស់យើង មិនមែនស្ថិត នៅលើព្រះអង្គទេ នោះយើងកំពុងខកខាន គោលបំណង នៅពេលដែល ចម្បងនៃសេចក្តីសង្គ្រោះរបស់យើង។ យើងរំលងការស្គាល់ព្រះ នោះយើងបានខកខានអ្វីៗទាំងអស់។ ព្រះនៅតែប្រទានពរ និងជួយយើង។ ប៉ុន្តែ យើងនឹងខកខានគោលបំណងដែលទ្រង់មានសម្រាប់យើង។

            បើអ្នក និងខ្ញុំអាចឮសម្លេងពីស្ថានសួគ៌បាន នោះយើងនឹង ឮសម្លេងយ៉ាងខ្សឹបខ្សួលមួយ នៅក្នុងព្រះហឫទ័យរបស់ព្រះអម្ចាស់។ ព្រះអង្គនឹងមានព្រះបន្ទូលថា៖ "ពួកគេចង់ បានអ្វីៗទាំងអស់ដែលយើងអាចប្រទានឲ្យ ប៉ុន្តែ ពួកគេមិនចាប់អារម្មណ៍ចង់ស្គាល់យើងឡើយ" ។

            នេះក៏ជាការពិតសម្រាប់ខ្ញុំផងដែរ។ ក្នុងនាមជាទស្សនវិទូអាជីពម្នាក់ ខ្ញុំបានស្វែងរកចម្លើយសម្រាប់បញ្ហាជីវិតគ្រប់ទីកន្លែង (លើកលែងតែកន្លែងត្រឹមត្រូវ គឺព្រះជាម្ចាស់)។ នៅដំណាក់កាលដំបូងក្នុងជីវិត ខ្ញុំបានសន្និដ្ឋានថា គ្រីស្ទសាសនាមិនមែនជាចម្លើយទេ ដូច្នេះ ខ្ញុំបានបែរទៅរកទស្សនវិជ្ជាក្រិក យូហ្គា និងគំនិតចម្លែកជាច្រើនផ្សេងទៀត។ ចុងក្រោយ នៅយប់មួយនៅឆ្នាំ 1941 ក្នុងបន្ទប់យោធា ពេលគ្រប់គ្នាលង់លក់ ខ្ញុំបានជួបជាមួយព្រះ អម្ចាស់យេស៊ូវគ្រីស្ទដោយផ្ទាល់។ នៅក្នុងការជួបជាមួយព្រះអម្ចាស់នោះ ខ្ញុំទទួលបាននូវចម្លើយ។

            ក្រោយមក ខ្ញុំបានអានក្នុងគម្ពីរកូឡុស អំពីព្រះយេស៊ូវ គ្រីស្ទថា៖ "ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់” (កូឡុស 2:3)។ ខ្ញុំបាននិយាយក្នុងចិត្តថា៖ "ហេតុអ្វីខ្ញុំត្រូវបន្តកកាយរក ក្នុងគំនសំរាមនៃប្រាជ្ញាមនុស្សទៀត ខណៈដែលគ្រប់ ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្តីចេះដឹងលាក់ទុក ក្នុងព្រះយេស៊ូវគ្រីស្ទ?" ខ្ញុំបានសម្រេចថា ព្រះគម្ពីរគឺជា សៀវភៅដែលមានចម្លើយ ហើយខ្ញុំចង់ស្វែងរកក្នុងគ្រប់ អំពីអ្វីដែលព្រះបានលាក់ទុកនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ អ្វីៗទាំងអស់ដែលខ្ញុំធ្លាប់ស្វែងរកក្នុង ទស្សនវិជ្ជា និងប្រាជ្ញាមនុស្ស ឥឡូវនេះខ្ញុំបានរកឃើញនៅក្នុងទ្រង់។

            អាលផា និងអូមេកា

            ចាប់តាំងពីពេលនោះមក ខ្ញុំក៏ធ្លាប់ត្រូវបានបង្វែរចិត្ត និងទាញចេញទៅកាន់ប្រធានបទបន្ទាប់បន្សំផ្សេងៗ ព្រះយេស៊ូវគឺជា "អាលផា នឹងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង" (វិវរណៈ 22:13)។ និងជា "មេផ្តើម ហើយជាមេ សម្រេចសេចក្តីជំនឿរបស់យើង" (ហេព្រើរ 12:2)។ យើងបានពេញលេញនៅក្នុងទ្រង់។

            នៅពេលណាដែលមនុស្សចាប់ផ្តើមស្វែងរកអ្វីមួយ ក្រៅពីព្រះយេស៊ូវគ្រីស្ទ ពួកគេនឹងរកឃើញទ្រឹស្តី និងគោលលទ្ធិជាច្រើនដែលគួរឱ្យចាប់អារម្មណ៍។ ប៉ុន្តែចុងក្រោយ ពួកគេនឹងឃើញដូចជាកូនពៅវង្វេងដែល គឺថា ពួកគេកំពុងបរិភោគចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​ ខណៈដែលពួកគេអាចរស់ នៅដោយនំប៉័ងរបស់ព្រះវរបិតាបាន!

            សម្រាប់យើងជាអ្នកជឿទាំងអស់គ្នា វាអាចទៅរួចដែលយើងស្គាល់ព្រះគម្ពីរយ៉ាងច្បាស់ អានសៀវភៅលើកទឹកចិត្តជាច្រើនក្បាល ចូលរួមសន្និសីទរៀងរាល់ឆ្នាំ និងស្តាប់អ្នកអធិប្បាយល្អបំផុត នៅក្នុងពិភពលោក ប៉ុន្តែ យើងនៅតែអាចខកខានគោលបំណងសំខាន់ក្នុងជីវិតបាន។ តើអ្វីគឺជាគោលបំណងពិតប្រាកដរបស់អ្នក? តើអ្វីជាបទពិសោធន៍ដ៏ខ្ពង់ខ្ពស់បំផុត ដែលបំពេញគោលបំណង ដែលព្រះបានប្រោសលោះអ្នក? គឺការស្គាល់ព្រះអង្គផ្ទាល់។ ចំណេះដឹងអំពីអ្វីផ្សេងទៀត មិនថាល្អ ឬត្រឹមត្រូវប៉ុណ្ណា ក៏មិនអាចបំពេញបំណងចិត្តដ៏ជ្រាលជ្រៅអ្នកបានឡើយ។ មានតែទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ផ្ទាល់តាមរយៈព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចសម្រេចការនេះបាន។

            ដូច្នេះ បើអ្នករកឃើញខ្លួនឯងចូលចិត្តសិក្សាទស្សនវិជ្ជារបស់មនុស្ស ដើម្បីស្វែងរកចម្លើយចុងក្រោយសម្រាប់ជីវិតរបស់អ្នក ខ្ញុំសូមណែនាំឲ្យអ្នកពិនិត្យមើលចិត្តរបស់អ្នក។ តើអ្នកកំពុងស្វែងរកអ្វី? តើអ្នកកំពុងស្វែងរកចំណេះដឹងបន្ថែមអំពីព្រះ ឬកំពុងស្វែងរកទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះ? មុនពេលអ្នកបិទភ្នែកគេងនៅយប់នេះ ចូរចាប់យកឱកាសនេះ ដើម្បីកំណត់ការស្គាល់ព្រះដោយផ្ទាល់ខ្លួន ជាគោលដៅខ្ពស់បំផុតនៃការស្វែងរករបស់អ្នក។ នៅពេលអ្នកស្គាល់ទ្រង់ដោយផ្ទាល់អ្នកកំពុងដើរលើផ្លូវទៅរកសុវត្ថិភាពពិតប្រាកដ។ មានតែពេលនោះទេ ដែលអ្នកនឹងបំពេញគោលបំណងដែលព្រះមានសម្រាប់ជីវិតរបស់អ្នកយ៉ាងពិតប្រាកដ។

            តើនេះជាបំណងប្រាថ្នារបស់អ្នកដែរឬទេ? បើដូច្នោះមែន ចូរយើងបង្ហាញបំណងប្រាថ្នានោះរួមគ្នា តាមរយៈសេចក្តីអធិស្ឋានខាងក្រោម៖

            Prayer Response

            ព្រះអម្ចាស់អើយ! ទូលបង្គំប្រាថ្នាចង់បានតែទ្រង់ គឺទ្រង់តែមួយអង្គគត់។ សូមអត់ទោសឲ្យទូលបង្គំផង ដែលទូលបង្គំបានបណ្តោយឲ្យការស្វែងរកអ្វីផ្សេងៗ រំខានដល់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ទូលបង្គំជាមួយទ្រង់។ តាមរយៈសេចក្តីអធិស្ឋាននេះ ទូលបង្គំប្តេជ្ញាចិត្តទាំងស្រុង ដើម្បីស្គាល់ទ្រង់ឲ្យបានកាន់តែច្បាស់ថែមទៀត។ អាម៉ែន។

            Ad Image

            無料ダウンロード

            このティーチング・レターは、個人または教会で使用するためにダウンロード、印刷、共有することができます。

            コード: TL-L164-100-KHM

            捧げる
            捧げる