Share notification iconFree gift iconBlack donate icon

សំណួរដែលគេសួរជាញឹកញាប់អំពីព័ន្ធកិច្ចដេរេក ព្រីនស៍

ស្វែងរកចម្លើយសម្រាប់សំណួរទូទៅអំពីព័ន្ធកិច្ចដេរេក ព្រីនស៍ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្រៀនព្រះគម្ពីររបស់យើងនៅទូទាំងពិភពលោក។

ព័ន្ធកិច្ចដេរេក ព្រីនស៍គឺជាអ្វី?

ព័ន្ធកិច្ចដេរេក ព្រីនស៍គឺជាអង្គការគ្រីស្ទបរិស័ទសកលដែលផ្តេជ្ញាក្នុងការបង្រៀនព្រះគម្ពីរ និងបំពាក់បំប៉នអ្នកជឿឱ្យរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះ។ យើងបន្តកេរ្តិ៍ដំណែលរបស់លោកដេរេក ព្រីនស៍ ដោយចែករំលែកការបង្រៀនរបស់គាត់តាមរយៈសៀវភៅ សំឡេង វីដេអូ និងធនធានឌីជីថលផ្សេងៗទៀត។

តើអ្វីជាសេចក្តីថ្លែងការណ៍នៃសេចក្តីជំនឿរបស់អ្នក?

សូមអានសេចក្តីថ្លែងការណ៍ពេញលេញនៃសេចក្តីជំនឿរបស់យើង។

សេចក្តីថ្លែងការណ៍នៃជំនឿ

តើ DPM គឺជាអ្វី?

ព័ន្ធកិច្ចដេរេក ព្រីនស៍ ជួនកាលត្រូវបានហៅកាត់ថា DPM ។

តើអ្នកធ្វើការនៅប្រទេសផ្សេងទៀតដោយរបៀបណា?

ជាមួយនឹងការិយាល័យផ្សព្វផ្សាយជាតិ និងការិយាល័យផ្សព្វផ្សាយជាង ៤៥ ដែលលាតសន្ធឹងលើទ្វីបចំនួន ៦ ព័ន្ធកិច្ចដេរេក ព្រីនស៍ បានបកប្រែការបង្រៀនរបស់លោកដេរេកទៅជាជាង 100 ភាសា។ ក្រុមរបស់យើងបកប្រែ និងចែកចាយការបង្រៀនរបស់ លោកដេរេកជាការបោះពុម្ព សំឡេង វីដេអូ និងវិទ្យុ។

សូមចុចលីងខាងក្រោម ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចការដ៏អស្ចារ្យដែលយើងកំពុងធ្វើតាមរយៈកម្មវិធីផ្សព្វផ្សាយ។

ការផ្សព្វផ្សាយ

តើលោកដេរេក ព្រីនស៍គឺជានរណា?

លោកដេរេក ព្រីនស៍គឺជាគ្រូបង្រៀនព្រះគម្ពីរ និងជាអ្នកនិពន្ធដ៏ល្បីល្បាញជាអន្តរជាតិ ដែលកិច្ចបម្រើដ៏មានឥទ្ធិពលរបស់លោក នៅតែបន្តបំផុសគំនិតគ្រីស្ទបរិស័ទទូទាំងពិភពលោក។ ការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់លោកអំពីបទគម្ពីរ និងការលះបង់របស់លោកក្នុងការចែកចាយព្រះបន្ទូលព្រះ បានបន្សល់ទុកនូវមរតកដ៏យូរអង្វែងមួយ។

ដើម្បីស្វែងយល់បន្ថែមអំពីជីវិត ការបង្រៀន និងការរួមចំណែករបស់លោក ដេរេក ព្រីនស៍ សូមចូលមើលជីវប្រវត្តិរបស់លោក។

ជីវប្រវត្តិ

តើខ្ញុំអាចទាក់ទងព័ន្ធកិច្ចដេរេក ព្រីនសដោយរបៀបណា?

សូមមើលទំព័រទំនាក់ទំនងរបស់យើងសម្រាប់ព័ត៌មានលម្អិត។

ទំនាក់ទំនង

តើខ្ញុំអាចចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗពីព័ន្ធកិច្ចដេរេក ព្រីនស៍បានដោយរបៀបណា?

សូមចុះឈ្មោះចូលរួមក្នុងសហគមន៍ព័ត៌មានរបស់យើង ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចុងក្រោយបំផុតពីព័ន្ធកិច្ចដេរេក ព្រីនស៍។

ភ្ជាប់ទំនាក់ទំនងជាមួយយើង

តើព័ន្ធកិច្ចដេរេក ព្រីនស៍ចាប់ដៃគូជាមួយព័ន្ធកិច្ចផ្សេងៗទេ?

យើងចាប់ដៃគូជាមួយព័ន្ធកិច្ចបង្រៀនព្រះគម្ពីរ និងមហាវិទ្យាល័យសាសនាវិទ្យាទូទាំងពិភពលោក ដើម្បីបំពាក់បំប៉នគ្រូគង្វាល និងអ្នកជឿជាមួយនឹងសេចក្តីបង្រៀនរបស់លោកដេរេក ព្រីនស៍ ។ គោលដៅរបស់យើងគឺដើម្បីគាំទ្រគ្រូគង្វាលក្នុងការអភិវឌ្ឍព័ន្ធកិច្ចរបស់ពួកគេ ដោយទាញយកពីធនធានព្រះគម្ពីរដ៏ទូលំទូលាយ។

តើអ្នករៀបចំសន្និសីទទេ?

នៅប្រទេសខ្លះ យើងរៀបចំសន្និសីទ ហើយនៅប្រទេសខ្លះទៀត យើងចាប់ដៃគូជាមួយព្រះវិហារ និងព័ន្ធកិច្ចក្នុងស្រុក។ សូមទាក់ទងការិយាល័យព័ន្ធកិច្ចដេរេក ព្រីនស៍ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានលម្អិត។

តើអ្នកដាំក្រុមជំនុំទេ?

ព័ទ្ធកិច្ចដេរេក ព្រីនស៍មិនដាំក្រុមជំនុំទេ។ ផ្ទុយទៅវិញ ដូចដែលលោកដេរេក ព្រីនស៍បានធ្វើ យើងគាំទ្រអ្នកដឹកនាំគ្រីស្ទបរិស័ទក្នុងតំបន់ក្នុងការផ្សាយដំណឹងល្អ បង្កើតសិស្ស និងជម្រុញការរីកចម្រើនក្នុងក្រុមជំនុំ។ បេសកកម្មរបស់យើងនៅតែដដែលគឺ៖ ផ្សាយដំណឹងល្អដល់អ្នកមិនទាន់បានឮពីព្រះយេស៊ូវ និងបង្រៀនអ្នកមិនទាន់បានទទួលការបង្រៀន។ ជាញឹកញាប់តាមរយៈការផ្តល់ធនធានព្រះគម្ពីរដោយឥតគិតថ្លៃ។

ព័ន្ធកិច្ចដេរេក ព្រីនស៍ប្រើប្រាស់ និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងដូចម្តេច?

ព័ទ្ធកិច្ចដេរេក ព្រីនស៍ ប្តេជ្ញាការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយយកចិត្តទុកដាក់ និងសុចរិតភាពបំផុត។ ការប្រើប្រាស់ និងការការពារទិន្នន័យរបស់អ្នកត្រូវបានណែនាំដោយគោលការណ៍ឯកជនភាពក្នុងតំបន់នៃការិយាល័យដែលអ្នកធ្វើអន្តរកម្ម ក៏ដូចជាដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃតំបន់នោះ។ យើងធានាថាទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់ដោយមានទំនួលខុសត្រូវ និងអនុលោមតាមស្តង់ដារច្បាប់ដែលពាក់ព័ន្ធ។

សម្រាប់សេចក្តីលម្អិតអំពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានប្រមូល ប្រើប្រាស់ និងការពារ យើងសូមលើកទឹកចិត្តឱ្យអ្នកពិនិត្យមើលគោលការណ៍ឯកជនភាពពេញលេញរបស់យើង។

គោលការណ៍ឯកជនភាព

តើព័ន្ធកិច្ចដេរេក ព្រីនស៍ផ្តល់ជូននូវធនធានអ្វីខ្លះ?

យើងផ្តល់ជូននូវធនធានបង្រៀនព្រះគម្ពីរជាច្រើន រួមទាំងសៀវភៅ ការបង្រៀនជាសំឡេង វីដេអូ ព្រះបន្ទូលសម្រាប់ការចំណាយពេលជាមួយព្រះ និងសៀវភៅណែនាំសម្រាប់ការសិក្សា។ ភាគច្រើនគឺអាចរកបានដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាប ដើម្បីធានាថាអាចចូលរួមបាន។

មើលធនធានផ្សេងៗ

តើព័ន្ធកិច្ចដេរេក ព្រីនស៍មានវគ្គសិក្សាព្រះគម្ពីរទេ?

មែនហើយ យើងមានវគ្គសិក្សាព្រះគម្ពីរជាភាសាមួយចំនួន ដើម្បីបង្កើតសិស្សអ្នកជឿ និងពង្រឹងការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះ។

វគ្គសិក្សាព្រះគម្ពីរ

តើសៀវភៅរបស់លោកដេរេក ព្រីនស៍មានជាភាសាផ្សេងៗទេ?

បាទ/ចាស! ការបង្រៀនព្រះគម្ពីររបស់លោកដេរេក មានជាភាសាជាច្រើន។ ប្រសិនបើអ្នកកំពុងស្វែងរកសៀវភៅជាភាសាជាក់លាក់មួយ សូមពិនិត្យមើលគេហទំព័ររបស់យើង ឬទាក់ទងការិយាល័យព័ន្ធកិច្ចដេរេក ព្រីនស៍ ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានលម្អិត។ ធនធានទាំងនេះអាចល្អសម្រាប់ការសិក្សាផ្ទាល់ខ្លួន ឬការផ្សព្វផ្សាយទៅកាន់សហគមន៍របស់អ្នក។

ទំនាក់ទំនងហាងអនឡាញ

តើខ្ញុំអាចបកប្រែការបង្រៀនព្រះគម្ពីររបស់លោកដេរេក ព្រីនស៍ទៅជាភាសារបស់ខ្ញុំបានទេ?

សូមទាក់ទងការិយាល័យដែលនៅជិតអ្នកបំផុត សម្រាប់ព័ត៌មានលម្អិតអំពីដំណើរការបកប្រែ និងការបោះពុម្ពរបស់យើង។

ការបញ្ជាទិញរបស់ខ្ញុំមិនទាន់មកដល់ទេ តើត្រូវធ្វើម្តេចបន្ទាប់?

សូមទាក់ទងការិយាល័យក្នុងតំបន់របស់អ្នក ដែលអ្នកបានធ្វើការបញ្ជាទិញតាមអ៊ីនធឺណិត ដើម្បីទទួលបានជំនួយបន្ថែម។

ទំនាក់ទំនង

តើខ្ញុំអាចគាំទ្រព័ន្ធកិច្ចដេរេក ព្រីនស៍ដោយរបៀបណា?

អ្នកអាចគាំទ្រយើងតាមរយៈការអធិស្ឋាន ការបរិច្ចាគហិរញ្ញវត្ថុ ឬដោយជួយស្ម័គ្រចិត្ត។ សូមទាក់ទងការិយាល័យក្នុងតំបន់របស់អ្នក សម្រាប់ព័ត៌មានលម្អិតអំពីវិធីដែលអ្នកអាចគាំទ្រ និងចូលរួមជាមួយយើង។

បរិច្ចាគ

តើការបរិច្ចាគទៅព័ន្ធកិច្ចដេរេក ព្រីនស៍អាចកាត់ពន្ធបានទេ?

នៅក្នុងបណ្តាប្រទេសជាច្រើន ការបរិច្ចាគដល់ព័ន្ធកិច្ចដេរេក ព្រីនស៍ អាចកាត់ពន្ធបាន។ សូមពិនិត្យជាមួយការិយាល័យក្នុងតំបន់របស់អ្នក សម្រាប់ព័ត៌មានលម្អិតជាក់លាក់។