តួនាទីរបស់ប្តី និងប្រពន្ធ

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 10
គំរូរបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍ផ្តល់ឱ្យស្វាមី និងភរិយានូវការទទួលខុសត្រូវរៀងៗខ្លួនក្នុងទំនាក់ទំនងសេចក្តីសញ្ញា។ លោក Derek Prince បង្ហាញពីការត្រាស់ហៅរបស់ស្វាមីក្នុងការដឹកនាំ ផ្គត់ផ្គង់ និងការពារ រួមជាមួយតួនាទីរបស់ភរិយាជាជំនួយការដែលគាំទ្រ និងលើកទឹកចិត្ត។ លោកព្រមានថា ភាពចុះសម្រុងនឹងត្រូវបាត់បង់ ប្រសិនបើស្វាមីបោះបង់ការទទួលខុសត្រូវ ឬភរិយាដណ្តើមតួនាទីជាអ្នកដឹកនាំ។
Transcript
យើងបានជួបគ្នាជាថ្មីម្តងទៀតហើយ ហើយការចែកចាយរបស់ខ្ញុំនៅថ្ងៃនេះ គឺជាមេរៀនចុងក្រោយ ស្តី អំពី «គន្លឹះសំខាន់ដែលធ្វើឲ្យអាពាហ៍ពិពាហ៍មានជោគជ័យ»។ វគ្គមុន ខ្ញុំបានពន្យល់ថា យោងតាមផែនការ ឬ ប្លង់គំរូរបស់ព្រះ អាពាហ៍ពិពាហ៍ជាកិច្ចសញ្ញា ដែលភាគីទាំងពីរត្រូវដាក់ជីវិតចុះ សម្រាប់គ្នាទៅវិញទៅមក ហើយរស់នៅចេញពីជីវិតមួយថ្មី តាមរយៈគ្នាទៅវិញទៅមក។
វគ្គមុន ខ្ញុំបានបកស្រាយគោលសំខាន់អំពី «ភាពក្លែងបន្លំដែលបញ្ឆោតយើង» ដែលមនុស្សដាក់ជំនួស ហើយមិនបង្កើតផលរបស់ព្រះ។ ថ្ងៃនេះ ខ្ញុំនឹងចែកចាយប្រាប់អំពីតួនាទីរបស់ប្តី និងប្រពន្ធ គឺជាការរួមចំណែក ដ៏ពិសេសដែលភាគីនីមួយៗត្រូវបំពេញដល់ទំនាក់ទំនងរួមនោះ។ ប្រាកដណាស់ ខ្ញុំនឹងនិយាយដោយសង្ខេបពី គោលសំខាន់ៗ ប៉ុន្តែខ្ញុំជឿថា សេចក្តីនេះនឹងបានជាជំនួយសំខាន់សម្រាប់លោកអ្នក។
ខ្ញុំនឹងចាប់ផ្តើមជាមួយតួនាទីរបស់ប្តី។ ដូចដែលខ្ញុំបានឃើញនៅក្នុងបទគម្ពីរ ប្តីមានការទទួលខុសត្រូវដ៏ សំខាន់បីដល់ប្រពន្ធរបស់ខ្លួន៖ ទី១ ធ្វើជាក្បាល ទី២ ផ្គត់ផ្គង់ និងទី៣ ការពារ។
ឥឡូវនេះ យើងនិយាយអំពីតួនាទីជាក្បាលរបស់ប្តី។ នៅក្នុង ១កូរិនថូស ១១:៣ លោកប៉ូលថ្លែងថា៖
បុរស នេះគឺជាប្តី ជាក្បាលរបស់ស្ត្រី នេះគឺជាប្រពន្ធ។
តើដែលធ្វើជា «ក្បាល» មានន័យដូចម្តេច? ខ្ញុំសូមជម្រាបជូនថា ពាក្យនេះ សំដៅលើការទទួលខុស ត្រូវចុងក្រោយក្នុងការសម្រេចចិត្ត និងកំណត់ទិសដៅ។ តាមពិត «ក្បាល» គឺជារូបភាពដែលចេញពីរូបកាយ មនុស្សខាងរូបសាច់ ហើយតាមដែលខ្ញុំយល់ គឺជារបៀបដែលព្រះទ្រង់រៀបចំ ដែលការសម្រេចចិត្ត និងការ កំណត់ទិសដៅ គឺចេញមកពីក្បាល។ តាមរយៈប្រព័ន្ធសរសៃប្រសាទ និងនៅក្នុងវិធីជាច្រើនផ្សេងទៀត គ្រប់ ផ្នែកទាំងអស់នៃរូបកាយ សុទ្ធតែអាចមានទំនាក់ទំនងជាមួយក្បាល តែក្បាលទទួលខុសត្រូវក្នុងការសម្រេចចិត្ត និងកំណត់ទិសដៅ។ ឥឡូវនេះ ខ្ញុំជឿថា នោះជាការទទួលខុសត្រូវចុងក្រោយសម្រាប់បុរស គឺធ្វើការសម្រេច ចិត្ត និងកំណត់ទិសដៅ។ ខ្ញុំជឿថា នៅក្នុងផ្នែកនេះ អ្នកដែលផ្តើម គួរតែជាបុរស។
ខ្ញុំសូមប្រាប់លោកអ្នកត្រង់ៗបន្តិច។ នៅក្នុងទំនាក់ទំនងខាងរូបសាច់ ព្រះទ្រង់រៀបចំដូច្នេះ គឺថា អ្វីៗមិន អាចដំណើរការបានទេ ប្រសិនបើបុរសមិនចាប់ផ្តើមជាមុន។ នោះជាលក្ខណៈសាមញ្ញរបស់ធម្មជាតិ និងសរីរៈ វិទ្យា ដែលមិនអាចផ្លាស់ប្តូរបាន។ ខ្ញុំជឿថា នោះជាខ្នាតគំរូមួយសម្រាប់អ្វីដែលព្រះទ្រង់មានគោលបំណង នៅ គ្រប់ផ្នែកទាំងអស់នៃទំនាក់ទំនង គឺអ្នកដែលផ្តើម គួរតែចេញមកពីបុរស។
ឥឡូវនេះ យើងនឹងនិយាយអំពីប្តីក្នុងនាមជាអ្នកផ្គត់ផ្គង់។ ១ធីម៉ូថេ ៥:៨ លោកប៉ូលថ្លែងថា៖
៨ បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបាន បោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
នោះជាភាសាធ្ងន់ៗ ដែលនិយាយថា អ្នកនោះអាក្រក់ជាងអ្នកមិនជឿ ហើយឈ្មោះថាបានបោះបង់ ចោលជំនឿរបស់ខ្លួន ដែលជាគ្រីស្តបរិស័ទហើយ។ តើលោកប៉ូលកំពុងនិយាយអំពីមនុស្សប្រភេទណា? លោក កំពុងនិយាយអំពីបុរសណាដែលមិនផ្គត់ផ្គង់ដល់ប្រពន្ធ និងគ្រួសាររបស់ខ្លួន។ នេះជាការណ៍មួយដែលគួរឲ្យ សោកស្តាយ ប៉ុន្តែមនុស្សប្រភេទនេះ មានច្រើនណាស់។ គេបង្រៀនបទគម្ពីរ អធិប្បាយ និងអនុវត្តតាមអ្វីដែលខ្ញុំ ហៅថា «សកម្មភាពខាងវិញ្ញាណ» ប៉ុន្តែពេលលោកអ្នកក្រឡេកទៅមើលឫសគល់នៃសេចក្តីទាំងនោះ គេមិនបាន ផ្គត់ផ្គង់គ្រួសាររបស់ខ្លួនឲ្យបានសមរម្យទេ។ ព្រះគម្ពីរចែងថា ការបែបនោះ អាក្រក់ជាងអ្នកមិនជឿទៅទៀត។
ប្រាកដហើយ ការផ្គត់ផ្គង់ចម្បង គឺជារឿងលុយកាក់។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿថា ការ ផ្គត់ផ្គង់របស់ប្តីដល់ប្រពន្ធ មិនមែនកំណត់ត្រឹមតែរឿងលុយកាក់នោះឡើយ។ ខ្ញុំជឿថា ប្តីជាអ្នករ៉ាប់រងទាំង ស្រុងសម្រាប់ភរិយា គឺសុខមាលភាពរបស់នាងខាងរាងកាយ ខាងអារម្មណ៍ ខាងសង្គម និងខាងវប្បធម៌ គឺគាត់ ត្រូវធ្វើយ៉ាងណាបំពេញសេចក្តីត្រូវការដល់នាង ឲ្យបានសមស្រប។ លោកប៉ូលបានថ្លែងនៅក្នុងបទគម្ពីរដែល យើងបានដកស្រង់នៅខាងដើមថា ប្រពន្ធជាសិរីល្អរបស់ប្តី។ និយាយបានម្យ៉ាងទៀតថា បើលោកអ្នកចង់ដឹងថា បុរសនោះជាមនុស្សជោគជ័យយ៉ាងណា ចូរមើលទៅប្រពន្ធរបស់គាត់។ នាងជាសក្ខីភាព ហើយនៅពេលដែល ប្រពន្ធទទួលបានការផ្គត់ផ្គង់ពេញលេញ នៅគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់នាង គឺទាំងខាងរាងកាយ ខាង អារម្មណ៍ ខាងសង្គម និងខាងវប្បធម៌នោះ ប្រាកដហើយ នាងនឹងក្លាយជាសិរីល្អរបស់ប្តីយ៉ាងពិតប្រាកដ។
ការទទួលខុសត្រូវទីបីរបស់បុរស គឺការពារ។ នៅក្នុង ១ពេត្រុស ៣:៧ លោកពេត្រុសថ្លែងថា៖
៧ រីឯប្តីក៏ដូចគ្នានេះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយ ជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរតករួមគ្នា ដើម្បីកុំឲ្យមាន អ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
ឥឡូវនេះ បទគម្ពីរមួយនេះ ចែងផ្ទុយទៅនឹងការគិតរបស់មនុស្សភាគច្រើន ព្រោះឥរិយាបថរបស់មនុស្ស ទូទៅ គឺប្រសិនបើអ្នកណាខ្សោយ លោកអ្នកបង្ក្រាបអ្នកនោះ។ លោកអ្នកបង្ខំឲ្យគេទទួលយកផ្លូវរបស់លោកអ្នក លោកអ្នកបង្ខំឲ្យគេដើរតាមផ្លូវរបស់លោកអ្នក។ ប៉ុន្តែបទគម្ពីរចែងថា ដោយព្រោះស្ត្រីខ្សោយ ហេតុនេះ កុំ បង្ក្រាបនាង ត្រូវលើកតម្កើងនាងវិញ។
លោកពេត្រុសថ្លែងថា ប្តី និងប្រពន្ធ ជាអ្នកគ្រងព្រះគុណនៃជីវិតរួមគ្នា គឺជាអ្នកគ្រងមរតករួមជាមួយ គ្នា។ ការនេះសំខាន់ណាស់ ព្រោះនៅក្នុងប្រព័ន្ធច្បាប់សម័យព្រះគម្ពីរ នៅពេលដែលមនុស្សពីរនាក់ ជាអ្នក គ្រងមរតករួមជាមួយគ្នា ក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់អាចប្រកាសយកមរតកដាច់ចេញពីភាគីម្ខាង ទៀតបានទេ។ ការប្រកាសមរតករបស់ពួកគេ អាស្រ័យលើពួកគេធ្វើរួមគ្នា និងចូលទៅក្នុងមរតករបស់ពួកគេ ជាមួយគ្នា។ នេះជាសេចក្តីពិតសម្រាប់គូស្វាមីភរិយា។ មានការជាច្រើននៅក្នុងការផ្គត់ផ្គង់របស់ព្រះ ដែលប្តី ឬប្រពន្ធមិនអាចប្រកាសយកសម្រាប់តែខ្លួនឯងបាន គឺការនេះសម្រេចទៅបានតែកាលណាពួកគេរៀនហូរ ជាមួយគ្នា និងចុះសម្រុងគ្នា ទើបការផ្គត់ផ្គង់ដ៏បរិបូររបស់ព្រះ អាចកើតឡើង។ ដូច្នេះ នេះជាតួនាទីរបស់ប្តី ដែលត្រូវការពារប្រពន្ធ ឈរនៅចន្លោះរវាងនាង និងរាល់សម្ពាធ រាល់ព្យុះបក់បោក និងអ្វីៗដែលធ្វើឲ្យ នាងបែកបាក់។ ខ្ញុំសូមនិយាយទៅកាន់បុរសដែលជាប្តីថា បងប្អូនកាន់តែការពារប្រពន្ធ បងប្អូននឹងទទួលបានពី នាងមកវិញនូវអំណរកាន់តែច្រើន កាន់តែស្កប់ចិត្ត។ ដូច្នេះ សូមបុរសជាប្តី វិនិយោគនៅក្នុងប្រពន្ធរបស់ខ្លួនចុះ នោះបងប្អូននឹងទទួលបានមកវិញយ៉ាងសមបំណង។
ឥឡូវនេះ ដល់វេនប្រពន្ធវិញម្តង។ តើអ្វីជាការរួមចំណែករបស់នាងសម្រាប់អាពាហ៍ពិពាហ៍មួយដែល ជោគជ័យ? មុនដំបូង នៅក្នុងបទគម្ពីរ ដែលព្រះទ្រង់បង្ហាញអំពីអាពាហ៍ពិពាហ៍នៅក្នុងលោកុប្បត្តិ ២ ព្រះ អង្គមានបន្ទូលពីអ្វីដែលជាករណីយកិច្ចរបស់ប្រពន្ធ គឺធ្វើជាអ្នកជំនួយ។ ខ្ញុំជឿថា នេះជាពាក្យសង្ខេបអំពីគោល បំណងរបស់ព្រះ សម្រាប់ប្រពន្ធ។ នាងជាអ្នកជួយដល់ប្តីរបស់នាង។ ខ្ញុំគិតថា មានវិធីសំខាន់ពីរដែលប្រពន្ធ អាចជួយប្តីបាន។ ទីមួយ គឺទ្រទ្រង់ ទីពីរ គឺលើកទឹកចិត្ត។
តើប្រពន្ធអាចទ្រទ្រង់ប្តីយ៉ាងដូចម្តេច? ខ្ញុំគិតថា វិធីដែលងាយយល់បំផុត គឺជារូបភាពរូបកាយ។ ដូច ដែលយើងបាននិយាយហើយថា ក្បាលជាអ្នកកំណត់ទិសដៅ ជាផ្នែកធ្វើការសម្រេចចិត្តសម្រាប់រូបកាយ ប៉ុន្តែ ក្បាល ត្រូវតែមានអ្វីទ្រ មិនមែនទ្រទ្រង់ដោយខ្លួនឯងបានទេ។ ក្បាលត្រូវពឹងទាំងស្រុងទៅលើផ្នែកឯទៀតៗ នៃខ្លួន ដើម្បីទទួលបានការទ្រទ្រង់ ការថែទាំ និងការផ្គត់ផ្គង់។ មានផ្នែកដ៏ពិសេសមួយរបស់រូបកាយ ដែល នៅកៀកកិតនឹងក្បាលជាងគេ ហើយមានតួនាទីទ្រក្បាល ប្រាកដហើយ នោះគឺជា «ក»។ ខ្ញុំសូមជួយគំនិតដល់ បងប្អូនស្ត្រីជាភរិយាថា ក្នុងន័យមួយ បងប្អូនត្រូវមើលឃើញខ្លួនឯងថាជា «ក» ជាផ្នែកមួយដែលមានតួនាទី ទ្រក្បាល ដែលជាស្វាមីរបស់បងប្អូន។ ប្រសិនបើបងប្អូនស្ត្រីធ្លាប់ឮពាក្យនេះ អាចជាពាក្យដែលមិនសូវពីរោះ បន្តិចមែន គឺថា «ក» គឺជាអ្នកកំណត់ទិសដៅដែលក្បាលត្រូវងាក។ មានសេចក្តីពិតជាច្រើននៅក្នុងន័យនេះ។
ទីពីរ មុខងារបន្ទាប់របស់បងប្អូនស្ត្រី ហើយដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ គឺការលើកទឹកចិត្ត។ ខ្ញុំ អាចប្រាប់បងប្អូនជាស្ត្រីបានថា ការលើកទឹកចិត្តជារឿងសំខាន់បំផុត ហើយតើសំខាន់យ៉ាងណា ដែលបុរសទទួល បានការលើកទឹកចិត្តពីប្រពន្ធរបស់ខ្លួន! ខ្ញុំនៅចាំថា នៅក្នុងព័ន្ធកិច្ចរបស់ខ្ញុំ នៅពេលដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំ បរាជ័យ ហើយមនុស្សដទៃទៀតជាច្រើនក៏មានអារម្មណ៍ថាខ្ញុំបរាជ័យដែរ តែខ្ញុំអរព្រះគុណដល់ព្រះ ដែលលីឌា (Lydia) ប្រពន្ធរបស់ខ្ញុំ មិនដែល គឺមិនដែល និយាយមកខ្ញុំថាជាមនុស្សបរាជ័យទាល់តែសោះ។ នៅពេលខ្ញុំ មានអារម្មណ៍ធ្លាក់ចុះ នាងលើកខ្ញុំឡើង នាងលើកទឹកចិត្តខ្ញុំ។ ខ្ញុំអាចចាំបានថា មានពេលមួយនោះ ខ្ញុំបានចូល មកដល់ចំណុចបន្ទាន់នៅក្នុងព័ន្ធកិច្ចរបស់ខ្ញុំ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំលែងចង់អធិប្បាយតទៅទៀត។ ខ្ញុំទម្លាក់ខ្លួនចូលដេកទាំងអស់ទឹកចិត្ត។ ខ្ញុំបានក្រោកនៅព្រឹកបន្ទាប់ មានអារម្មណ៍ល្អឡើងវិញ ហើយក៏រៀប ចំខ្លួនចេញទៅ។ ប្រពន្ធខ្ញុំ បានចំណាយពេលពេញមួយយប់ អធិស្ឋានឲ្យខ្ញុំ។ ខ្ញុំមិនអាចអរព្រះគុណព្រះ ឲ្យល្មម នឹងសកម្មភាពលើកទឹកចិត្តរបស់ប្រពន្ធខ្ញុំបែបនេះបានឡើយ។
ឥឡូវនេះ បងប្អូនស្ត្រីជាភរិយា ប្រសិនបើបងប្អូនត្រូវលើកទឹកចិត្តស្វាមី នោះមានការខ្លះដែលបងប្អូនត្រូវ រៀនធ្វើ ហើយការនោះគេហៅថា កាត់ចិត្តខ្លួនឯង។ ឧបមាថា បងប្អូនកំពុងអង្គុយនៅទីនោះ ទាំងមាន អារម្មណ៍ពិបាកចិត្ត ស្រងូតស្រងាត់ មិនពេញចិត្ត ធុញទ្រាន់នឹងខ្លួនឯង ពីរឿងប្តី រឿងផ្ទះសម្បែង កូនៗ រឿង យានយន្ត ប៉ុន្តែបងប្អូនដឹងថា ប្តីរបស់បងប្អូនក៏កំពុងបាក់ទឹកចិត្តដែរ។ តើបងប្អូននឹងធ្វើដូចម្តេច? តើបងប្អូន នឹងប្រាប់គាត់ថា បងប្អូនមានអារម្មណ៍ពិបាកចិត្ត មិនសប្បាយចិត្ត ហើយត្រូវការការលើកទឹកចិត្ត និងត្រូវការ ជំនួយខ្លាំងណាស់ឬ? ប្រសិនបើបងប្អូនជាភរិយាល្អ មិនធ្វើដូច្នេះឡើយ។ ហ្នឹងហើយដែលហៅថា លះកាត់ចិត្ត ខ្លួនឯង។ បងប្អូនត្រូវខាំមាត់សង្កត់ចិត្ត កុំបញ្ចេញអារម្មណ៍អវិជ្ជមាន ហើយខំប្រឹងឲ្យមានការលើកទឹកចិត្តប្តី ប្រាប់គាត់ថា គាត់ជាប្តីល្អ ថាបងប្អូនស្រឡាញ់គាត់ ថាគាត់ធ្វើល្អនឹងអ្នកប៉ុណ្ណា។ ចូរលើកយកចំណុចល្អៗ តាមដែលបងប្អូនអាចធ្វើបាន ហើយផ្តោតលើចំណុចនោះទៅ។ បងប្អូនអាចគិតថា «សំណូមនេះច្រើនពេក ហើយ!»។ អាចអញ្ចឹងមែន តែខ្ញុំនឹងប្រាប់បងប្អូនពីន័យម្យ៉ាងទៀត។ បងប្អូននឹងទទួលបានច្រើនពីការនេះ ព្រោះលទ្ធផលចុងក្រោយ បងប្អូននឹងច្រូតបាននូវអ្វីដែលបងប្អូនបានសាបព្រោះ ចូលទៅក្នុងប្តីរបស់បងប្អូន។
នោះហើយជាការទទួលខុសត្រូវ។ ការទទួលខុសត្រូវរបស់ប្តី មានបីផ្នែក គឺធ្វើជាក្បាល ជាអ្នកផ្គត់ផ្គង់ និងការពារ។ តួនាទីរបស់ប្រពន្ធ សរុបមកជាពាក្យមួយ គឺអ្នកជំនួយ ហើយមានរបៀបជួយពីរធំៗ ជួយ ទ្រទ្រង់ និងជួយលើកទឹកចិត្ត។
នៅចុងបញ្ចប់នេះ ខ្ញុំសូមចង្អុលបង្ហាញលោកអ្នកអំពីកំហុសជាទូទៅពីរ របស់ប្តី និងប្រពន្ធ។ នៅពេល អាពាហ៍ពិពាហ៍បរាជ័យ ជាធម្មតា គឺដោយព្រោះភាគីមួយ ឬទាំងពីរ បរាជ័យក្នុងផ្លូវនោះ។
ការបរាជ័យជាទូទៅរបស់ប្តី ដែលមនុស្សជាច្រើនជួបប្រទះនៅក្នុងវប្បធម៌របស់យើងសព្វថ្ងៃនេះ គឺបោះ បង់ចោលការទទួលខុសត្រូវរបស់ខ្លួន មិនព្រមធ្វើជាក្បាល។ ជួនកាល ការនេះអាចកើតឡើង តាមរបៀបមួយ ដែលស្ងៀមស្ងាត់ និងអវិជ្ជមាន ដែលមិនបានបង្ហាញឲ្យឃើញ ក៏ប៉ុន្តែ នេះជាការបរាជ័យ។
ការបរាជ័យជាទូទៅរបស់ប្រពន្ធ គឺជារឿងទន្ទឹមគ្នានេះឯង គឺដណ្តើមការទទួលខុសត្រូវ ដណ្តើមធ្វើជា ក្បាល ហើយមានគ្រោះថ្នាក់មួយធំ អំពីដំណើរវិលបញ្ច្រាសនេះ ដែលប្តីបន្តបោះបង់ចោល ហើយប្រពន្ធបន្ត ទទួលខុសត្រូវជំនួស ដែលជាការទទួលខុសត្រូវច្រើនឡើងៗ។ ផ្លូវតែមួយគត់ ដែលពួកគេអាចទទួលបានព្រះ គុណដែលពួកគេត្រូវការ គឺតាមរយៈការប្តូរផ្តាច់ជាកិច្ចសញ្ញា ដែលព្រះទ្រង់បង្កើតជាគ្រឹះសម្រាប់អាពាហ៍ ពិពាហ៍។
យើងដល់ពេលបញ្ចប់ហើយ ហើយខ្ញុំជឿថា ការចែកចាយរបស់ខ្ញុំអំពីទំនាក់ទំនងអាពាហ៍ពិពាហ៍នៅ សប្ដាហ៍នេះ ពិតជាបានជួយលោកអ្នកមិនខាន។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីតាមពេលវេលាកំណត់។ ខ្ញុំសង្ឃឹម ថា គោលមេរៀនរបស់ខ្ញុំនឹងបានជាគន្លឹះសំខាន់សម្រាប់ទំនាក់ទំនងប្រកបដោយជោគជ័យ។ សូមកុំខាននឹងបន្ត តាមដានព័ត៌មានសំខាន់ៗមួយចំនួន ជាពិសេស វិធីដែលលោកអ្នកអាចរកបានសៀវភៅរបស់ខ្ញុំឈ្មោះ «កិច្ច សញ្ញាអាពាហ៍ពិពាហ៍»។ សៀវភៅនេះនឹងជួយលោកអ្នកឲ្យយល់កាន់តែច្បាស់អំពីសេចក្តីពិតដ៏សំខាន់ ដែលខ្ញុំ បានចែកចាយប្រាប់លោកអ្នកក្នុងសប្ដាហ៍នេះ។ សៀវភៅនេះអាចមានន័យសម្រាប់លោកអ្នកផ្ទាល់ អំពីភាព ខុសប្លែកគ្នារវាងជោគជ័យ និងបរាជ័យ នៅក្នុងទំនាក់ទំនងដ៏សំខាន់របស់មនុស្សនៅក្នុងជីវិតរបស់លោកអ្នក។
កូដ: RP-R001-105-KHM









