ទំនាក់ទំនងកិច្ចសញ្ញាក៏ជាបន្ទាត់ផ្តេកដែរ

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 9
ទំនាក់ទំនងសេចក្តីសញ្ញាជាមួយព្រះ បង្កើតឱ្យមានទំនួលខុសត្រូវចំពោះអ្នកជឿឯទៀត។ ក្នុងផតខាសនេះ សេចក្តីសញ្ញារួមគ្នាក្នុងព្រះគ្រីស្ទត្រូវបានបង្ហាញតាមរយៈអ៊ីស្រាអែល ពិធីលៀងព្រះអម្ចាស់ និងរូបកាយតែមួយរបស់អ្នកជឿ។ ការរួបរួមដ៏ស្ថិតស្ថេរជាមួយប្រជារាស្ត្ររបស់ព្រះ មិនអាចកាត់ផ្តាច់ចេញពីសេចក្តីសញ្ញាជាមួយព្រះបានឡើយ។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីម្ដងទៀតនៅថ្ងៃនេះ ដើម្បីចែកចាយអំពីសេចក្តីពិត ដែលជីវិត បានបង្រៀនខ្ញុំ ជាសេចក្តីពិតដែលអាចធ្វើឲ្យមានការខុសប្លែក រវាងជោគជ័យ និងបរាជ័យ នៅក្នុងជីវិតរបស់ លោកអ្នក ដូចដែលការនោះបានកើតមាននៅក្នុងជិវិតរបស់ខ្ញុំ។
វគ្គមុន ខ្ញុំបាននិយាយអំពីទំនាក់ទំនងផ្ទាល់ខ្លួន។ ខ្ញុំបានពន្យល់ថា ទំនាក់ទំនងមានទិសដៅពីរ ដូចជារបា ពីរនៃឈើឆ្កាងដែរ។ របារបញ្ឈរ តំណាងឲ្យទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងជាមួយព្រះ របារផ្ដេក តំណាងឲ្យ ទំនាក់ទំនងរបស់យើងជាមួយមនុស្សដូចគ្នា។
វគ្គមុន ខ្ញុំបានពន្យល់ថា មានតែគ្រឹះមួយប៉ុណ្ណោះ ដែលមនុស្សគ្រប់គ្នាអាចសង់ទំនាក់ទំនងផ្ទាល់ខ្លួនដែល ស្ថិតស្ថេរជាមួយព្រះបាន គឺគ្រឹះនៃការប្ដូរផ្ដាច់ជាកិច្ចសញ្ញា។ ពេលមនុស្សធ្វើការប្ដូរផ្ដាច់ដូច្នោះចំពោះព្រះ នោះ ក៏បើកផ្លូវសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ស្និទ្ធស្នាល ហើយជ្រាលជ្រៅជាមួយព្រះ ដែលប្រដូចផ្នែកខាងវិញ្ញាណ នេះ ទៅនឹងទំនាក់ទំនងកិច្ចសញ្ញាអាពាហ៍ពិពាហ៍ រវាងបុរសម្នាក់ និងស្ត្រីម្នាក់។ ទំនាក់ទំនងជាមួយព្រះ គឺជា ជាទំនាក់ទំនងបន្ទាត់បញ្ឈរ។
នៅថ្ងៃនេះ និងថ្ងៃជាបន្តបន្ទាប់ ខ្ញុំនឹងនិយាយអំពីទំនាក់ទំនងមួយប្រភេទទៀត គឺទំនាក់ទំនងបន្ទាត់ផ្ដេក ជាទំនាក់ទំនងជាមួយប្រជារាស្ត្ររបស់ព្រះ។
ខ្ញុំចង់ចាប់ផ្ដើមដោយដាក់ចេញជាគោលការណ៍គ្រឹះមួយ។ កិច្ចសញ្ញាដដែល ដែលនាំយើងឲ្យមានទំនាក់ ទំនងជាមួយព្រះ កិច្ចសញ្ញានោះក៏នាំយើងឲ្យមានទំនាក់ទំនងជាមួយប្រជារាស្ត្ររបស់ព្រះអង្គផងដែរ។ ដូច្នេះ ទំនាក់ទំនងជាមួយប្រជារាស្ត្ររបស់ព្រះ ក៏តាំងឡើងដោយកិច្ចសញ្ញាដែរ។ នេះជាការដែលយើងទាំងអស់គ្នា ត្រូវយល់។ គ្រីស្ទបរិស័ទជាច្រើនមើលមិនឃើញសេចក្តីពិតនេះទេ។ ខណៈដែលលោកអ្នកចូលទៅក្នុងទំនាក់ ទំនងកិច្ចសញ្ញាជាមួយព្រះ ចាំបាច់លោកអ្នកត្រូវស្ថិតនៅក្នុងទំនាក់ទំនងកិច្ចសញ្ញាជាមួយប្រជារាស្ត្ររបស់ព្រះ។ លោកអ្នកមិនអាចមានទំនាក់ទំនងជាមួយព្រះដោយអាងកិច្ចសញ្ញា ហើយបដិសេធមិនព្រម្មានទំនាក់ទំនងជា មួយអស់អ្នក ដែលមានទំនាក់ទំនងជាមួយព្រះ ដោយអាងកិច្ចសញ្ញាដូចគ្នានោះដែរ បានឡើយ។ ទំនាក់ទំនង កិច្ចសញ្ញា ជានិច្ចកាលមានពីរកម្រិតៈ កម្រិតបញ្ឈរ គឺទៅកាន់ព្រះ កម្រិតផ្ដេក ទៅកាន់ប្រជារាស្ត្ររបស់ព្រះ។
ខ្ញុំបានបង្ហាញជម្រាបជូននៅវគ្គមុនថា មានច្បាប់មួយនៅក្នុងពិភាពលោកខាងរូបសាស្ត្រ គឺថា ប្រសិនបើ របារមួយរបស់ឈើឆ្កាងមួយ មិននៅចំខ្សែបន្ទាត់ទេ នោះលោកអ្នកដឹងជាស្វ័យប្រវត្តិថា របារមួយទៀតក៏មិន នៅចំខ្សែបន្ទាត់ដែរ។ រឿងនេះដូចគ្នា អំពីទំនាក់ទំនងកិច្ចសញ្ញា។ ប្រសិនបើទំនាក់ទំនងរបស់យើងជាមួយអ្នក រួមជំនឿដូចគ្នា មិននៅចំខ្សែបន្ទាត់ទេ នោះរបារបញ្ឈរ ដែលជាទំនាក់ទំនងរបស់យើងជាមួយព្រះ ក៏ប្រាកដជា មិននៅចំខ្សែរបន្ទាត់ដែរ។ កាលបើរបារមួយមិនត្រង់តាមខ្សែបន្ទាត់ នោះរបារមួយទៀតក៏មិនត្រង់ដូចគ្នា។ ប្រសិនបើលោកអ្នកនិយាយអំពីការធ្វើត្រឹមត្រូវជាមួយព្រះ ប៉ុន្តែលោកអ្នកគ្មានទំនាក់ទំនងត្រឹមត្រូវ ជាមួយបង ប្អូនរួមជំនឿ មិនថាលោកអ្នកដឹង ឬមិនដឹងនោះទេ គឺលោកអ្នកកំពុងតែបញ្ឆោតខ្លួនឯងហើយ។ នេះជាស្ថាន ភាពមួយដែលមិនអាចទៅរួចឡើយ។
ឥឡូវនេះ ខ្ញុំចង់បកក្រោយបន្តិច ដើម្បីមើលគំរូមួយនៅក្នុងគម្ពីរនិក្ខមនំ ដែលព្រះបានចូលទៅក្នុងកិច្ច សញ្ញាជាមួយអ៊ីស្រាអែល។ ព្រះបន្ទូលនៃកិច្ចសញ្ញារបស់ព្រះ ដែលបានមកដល់អ៊ីស្រាអែល គឺនៅក្នុងនិក្ខមនំ ១៩:៥-៦។ នេះជាអ្វីដែលព្រះបានបង្គាប់លោកម៉ូសេឲ្យប្រាប់ពួកអ៊ីស្រាអែលៈ
៥ ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹង បានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង ៦ អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង។ (RKOV)
ទំនាក់ទំនងថ្មីដែលព្រះបានប្រទានដល់អ៊ីស្រាអែលនៅទីនេះ គឺឈរលើការដែលពួកគេកាន់តាមកិច្ចសញ្ញា របស់ព្រះអង្គ ជាកិច្ចសញ្ញាដែលបាននាំពួកគេឲ្យមានទំនាក់ទំនងដ៏ពិសេសជាមួយព្រះ ដែលទ្រង់ញែកពួកគេ ចេញពីគ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដី។ ការនេះសំខាន់ណាស់ដែលត្រូវយល់ថា អ៊ីស្រាអែលគ្មានអ្វី បរិសុទ្ធវិសេសនោះទេ មុនពេលព្រះទ្រង់ចុះកិច្ចសញ្ញាជាមួយពួកគេ។ អ្វីដែលធ្វើឲ្យពួកគេបរិសុទ្ធ គឺជាកិច្ច សញ្ញារបស់ព្រះអង្គ ហើយនោះគឺជាការតែមួយគត់ ដែលអាចធ្វើឲ្យមនុស្សបរិសុទ្ធបាន គឺជាទំនាក់ទំនងកិច្ច សញ្ញាជាមួយព្រះ។
បន្ទាប់មក នៅក្នុងភាសាសញ្ញាចាស់ មានលក្ខណៈពិសេសមួយដែលគួរឲ្យយកចិត្តទុកដាក់ នៅតែបន្ដប្រើ ជាប់រហូត។ អ៊ីស្រាអែលត្រូវបានហៅថា «រាស្ត្រ»។ ក្រុមជាតិសាសន៍ដទៃផ្សេងទៀត ត្រូវបានហៅថា «សាសន៍»។ ជាញឹកញាប់ គេបានប្រើពាក្យ «សាសន៍ដទៃ»។ ប៉ុន្តែពាក្យ «រាស្ត្រ» ត្រូវបានប្រើសម្រាប់តែ អ៊ីស្រាអែល ព្រោះដើម្បីក្លាយជា «រាស្ត្រ» ជាតិសាសន៍មួយ ឬក្រុមមួយ ត្រូវតែមានទំនាក់ទំនងកិច្ចសញ្ញាជា មួយព្រះ។ នោះហើយជាអ្វីដែលខុសប្លែកគ្នារវាងពាក្យ «រាស្ត្រ ឬប្រជារាស្ត្រ» និងពាក្យ «សាសន៍»។
ឥឡូវនេះ នៅពេលដែលព្រះត្រីឯក យាងចូលទៅក្នុងទំនាក់ទំនងកិច្ចសញ្ញាជាមួយអ៊ីស្រាអែលភ្លាម ព្រះ អង្គក៏បានបន្តរៀបរាប់ប្រាប់ពួកគេភ្លាមៗនៅក្នុងជំពូកបន្ទាប់ អំពីរបៀបដែលពួកគេត្រូវមានទំនាក់ទំនងជាមួយ គ្នាទៅវិញទៅមក ក្នុងនាមជាសមាជិកនៃប្រជារាស្ត្រមួយដែលមានកិច្ចសញ្ញា។ និយាយបានម៉្យាងទៀតថា ទំនាក់ទំនងនោះ មិនមែនត្រឹមតែកម្រិតបញ្ឈរជាមួយព្រះប៉ុណ្ណោះទេ តែក៏ជាកម្រិតផ្ដេកជាមួយជនរួមជាតិ អ៊ីស្រាអែលដូចគ្នា ជាអស់អ្នកដែលស្ថិតនៅក្នុងកិច្ចសញ្ញាជាមួយព្រះផងដែរ។
ឥឡូវនេះ សញ្ញាថ្មី នៅក្នុងគម្ពីរ ១ពេត្រុស ២:៩-១០ លោកពេត្រុសថ្លែងទៅកាន់ពួកអ្នកជឿដល់ព្រះ យេស៊ូគ្រីស្ទ ហើយប្រាកដណាស់ លោកដកស្រង់ពាក្យដែលព្រះទ្រង់មានបន្ទូលទៅកាន់អ៊ីស្រាអែល នៅក្នុង និក្ខមនំ ១៩ រួចលោកទាញយកគោលការណ៍នេះដូចគ្នា។ នេះជាសេចក្ដីដែលលោកមានប្រសាសន៍ៈ
៩ ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គ ផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តី ងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ ១០ ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្ត្ររបស់ព្រះវិញ។ ពីដើម មិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។ (RKOV)
សូមសម្គាល់ថា មុនពួកគេមានកិច្ចសញ្ញាជាមួយព្រះ តាមយ្រៈព្រះយេស៊ូគ្រីស្ទ ពួកគេមិនមែនជាប្រជា រាស្ត្រណាមួយទេ ប៉ុន្តែក្រោយពីពួកគេមានកិច្ចសញ្ញាជាមួយព្រះ ពួកគេបានត្រឡប់ជាប្រជារាស្ត្រមួយ។ រឿង នេះជាធាតុពិតរបស់អ៊ីស្រាអែលនៅក្រោមសញ្ញាចាស់ ហើយក៏ជាធាតុពិតនៃក្រុមជំនុំរបស់ព្រះយេស៊ូគ្រីស្ទ នៅ ក្រោមសញ្ញាថ្មីដូចគ្នា។ អ្វីដែលធ្វើឲ្យក្រុមជំនុំក្លាយទៅជារាស្ត្រមួយ គឺទំនាក់ទំនងកិច្ចសញ្ញារបស់យើងជាមួយ ព្រះ ហើយកិច្ចសញ្ញាដដែល ដែលភ្ជាប់យើងចំពោះព្រះ នោះក៏ភ្ជាប់យើងចំពោះគ្នាទៅវិញទៅមកដែរ។ ដូចដែលអ៊ីស្រាអែលស្ថិតនៅក្រោមសញ្ញាចាស់ជាយ៉ាងណា នោះនៅក្រោមសញ្ញាថ្មីក៏ដូចគ្នាយ៉ាងនោះដែរ គឺ យើងមានកាតព្វកិច្ចដ៏ជាក់ច្បាស់ចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាសមាជិកនៃរាស្ត្រកិច្ចសញ្ញាមួយ។ សញ្ញា ចាស់ បានផ្ដើមនៅភ្នំស៊ីណាយ ឯសញ្ញាថ្មី បានផ្ដើមនៅពេលអាហារចុងក្រោយរបស់ព្រះអម្ចាស់។ យើងអាន ឃើញសេចក្ដីនេះនៅក្នុង ម៉ាថាយ ២៦:២៨។ ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គ ខណៈពេល ដែលព្រះអង្គបានប្រទានពែងដល់ពួកគេ នៅពេលបញ្ចប់អាហារចុងក្រោយនោះ។
២៨ ...នេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា... [បន្ទាប់មក ព្រះអង្គបានមានបន្ទូលថាៈ] ចូរ បរិភោគពីពែងនេះទាំងអស់គ្នាចុះ (RKOV)
ជាការសំខាន់ណាស់ដែលសិស្សម្នាក់ៗបានបរិភោគរួមពែងជាមួយព្រះយេស៊ូ ប៉ុន្តែ ពួកគេក៏ត្រូវបរិភោគ រួមពែងជាមួយគ្នាយ៉ាងដូច្នោះដែរ។ និយាយបានម៉្យាងទៀតថា សកម្មភាពកិច្ចសញ្ញាដដែល ដែលបាននាំពួកគេ ឲ្យមានទំនាក់ទំនងជាមួយព្រះយេស៊ូ ក៏បាននាំពួកគេចូលទៅក្នុងទំនាក់ទំនង គឺជាទំនាក់ទំនងកិច្ចសញ្ញាជាមួយគ្នា ទៅវិញទៅមកដែរ។ នេះជាមេរៀនដែលយើងត្រូវមើលឃើញ ហើយដាក់នៅក្នុងចិត្ត។ ដូច្នេះ ប្រសិនបើ យើងប្រកាសថាមានទំនាក់ទំនងកិច្ចសញ្ញាជាមួយព្រះយេស៊ូ តាមយ្រៈព្រះលោហិតនៃសញ្ញាថ្មី ដែលព្រះអង្គបាន ខ្ចាយជំនួសយើង ដើម្បីអត់ទោសបាបយើង នោះយើងមិនអាចគេចវេសការទទួលខុសត្រូវ នៅក្នុងទំនាក់ទំនង កិច្ចសញ្ញាជាមួយអ្នកជឿទាំងអស់ផ្សេងទៀតបានឡើយ។ កិច្ចសញ្ញាដែលនាំយើងចូលទៅក្នុងទំនាក់ទំនងជាមួយ ព្រះយេស៊ូ គឺនាំយើងចូលទៅក្នុងទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ហើយផលកើតចេញពីកិច្ចសញ្ញារបស់ យើង គឺរាប់ទាំងការទទួលខុសត្រូវរបស់យើងចំពោះបងប្អូនរួមជំនឿផងដែរ ដូចគ្នានឹងការទទួលខុសត្រូវរបស់ យើងចំពោះព្រះយេស៊ូផ្ទាល់។
លោកប៉ូលបានលើកពីការនេះនៅក្នុង ១កូរិនថូស ១០:១៦-១៧ លោកនិយាយអំពីពែងព្រះពរ ឬបញ្ញត្តិ នៃពិធីលៀងព្រះអរម្ចាស់ ឬពិធីរួមសម្ព័ន្ធវង្ស គឺលោកមានប្រសាសន៍ដូច្នេះថាៈ
១៦ ពែងនៃព្រះពរ ដែលយើងអរព្រះគុណ តើមិនមែនជាចំណែកនៅក្នុងលោហិតរបស់ព្រះគ្រីស្ទទេឬ? ហើយ នំប៉័ងដែលយើងកាច់ តើមិនមែនជាចំណែកនៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទទេឬ? ១៧ ព្រោះមាននំប៉័ងតែមួយប៉ុណ្ណោះ ហើយយើងដែលមានគ្នាច្រេនើ គឺជារូបកាយតែមួយ ដ្បិតយើងទាំងអស់គ្នាទទួ លទនពីដុំនំប៉័ងតែមួយនោះឯង។ (RKOV)
លោកអ្នកនឹងសម្គាល់ឃើញពីការសង្កត់ធ្ងន់លើពាក្យ «មានចំណែក» និងពាក្យ «តែមួយ»។ លោកប៉ូល កំពុងបញ្ជាក់ថា ប្រសិនបើលោកអ្នកទទួលទានពីពែង ដែលជាលោហិតព្រះយេស៊ូ នោះលោកអ្នកកំពុងតែទទួល ជាមួយអ្នកដទៃទៀត ដែលទទួលរួម្ពីពែងនោះដែរ។ យើងទាំងអស់គ្នា សុទ្ធតែចូលទៅក្នុងទំនាក់ទំនងជាមួយ គ្នា ក្នុងភាពជាអវយវៈនៃរូបកាយតែមួយ។ ខ្ញុំចង់ដាំសេចក្ដីនេះនៅក្នុងលោកអ្នក ព្រោះសព្វថ្ងៃនេះ មានគ្រីស្ទ បរិស័ទជាច្រើនមើលមិនឃើញចំណុចនេះទេ។ បញ្ញត្តិដដែលនេះឯង ដែលនាំលោកអ្នកចូលទៅក្នុងទំនាក់ទំនង ជាមួយព្រះយេស៊ូ បញ្ញត្តិនោះក៏នាំលោកអ្នកចូលទៅក្នុងទំនាក់ទំនងជាមួយអ្នកជឿដល់ព្រះយេស៊ូទាំងអស់ផង ដែរ។ លោកអ្នកមិនអាចប្រកាសយកទំនាក់ទំនងជាមួយព្រះយេស៊ូ ហើយច្រានចោលទំនាក់ទំនងជាមួយអ្នកជឿ ដូចគ្នាបានឡើយ។
វគ្គមុន យើងបានឃើញពីអ្វីដែលខ្ញុំចែកចាយអំពីទំនាក់ទំនងជាមួយព្រះ គឺថា កិច្ចសញ្ញានាំយើងឲ្យមាន សម្ព័ន្ធភាពជាមួយព្រះ។ អ្វីដែលខ្ញុំកំពុងនិយាយឥឡូវនេះ គឺថា កិច្ចសញ្ញាដូចគ្នានេះឯង នាំយើងឲ្យមានសម្ព័ន្ធ ជាមួយប្រជារាស្ត្ររបស់ព្រះ។ គោលបំណងចុងក្រោយរបស់កិច្ចសញ្ញា គឺសម្ព័ន្ធភាព។
មានពីរផ្នែកសម្រាប់ការនេះ ទីមួយ យើងមិនអាចមានសម្ព័ន្ធភាពពិតប្រាកដ ដោយគ្មានកិច្ចសញ្ញាបានទេ។ ខ្ញុំគិតថា ព្រឹត្តិការណ៍នៅក្នុងពិភពលោកសព្វថ្ងៃនេះ គឺជាការពន្យល់អំពីការនេះ។ មនុស្សនិយាយអំពីការ រួបរួម្គ្នា និងសម្ព័ន្ធភាពនៅក្នុងតំបន់ជាច្រើន ប៉ុន្តែសេចក្តីពិតនៃបញ្ហាគឺថា គ្មានសម្ព័ន្ធភាពណាពិតប្រាកដកើត ឡើងដោយគ្មានកិច្ចសញ្ញាឡើយ។ មានបទអត្ថាធិប្បាយដ៏គួរឲ្យចាប់អារម្មណ៍មួយ អំពីប្រវត្តិសាស្ត្រសហរដ្ឋ អាមេរិក ដែលមានឈ្មោះជាភាសាហេព្រើសម្រាប់សហរដ្ឋអាមេរិកគឺថា អាតសូត ហាបរីត (artsoat habreet) ដែលមាន័យថា «ទឹកដីនៃកិច្ចសញ្ញា»។ ឈ្មោះនេះ បង្ហាញច្បាស់ថា សហរដ្ឋអាមេរិក ជាលក្ខណៈ ជាតិសាសន៍ បានបង្កើតឡើងលើគ្រឹះនៃកិច្ចសញ្ញាមួយ ហើយប្រសិនបើលោកអ្នកងាកទៅមើលប្រវត្តិសាស្ត្រ នៅ ពេលដែលកិច្ចសញ្ញានោះបានបង្កើតឡើង វាជាការគួរឲ្យចាប់អារម្មណ៍ណាស់ ដែលមូលហេតុទីមួយនាំឲ្យមាន ការចុះកិច្ចសញ្ញានោះគឺ ដើម្បីសម្រេចឲ្យបាននូវ «សម្ព័ន្ធភាពមួយដែលកាន់តែមានភាពសុក្រឹត» នៅក្នុង ចំណោមរដ្ឋនានាទាំងអស់។ ដូច្នេះ យើងឃើញថា សូម្បីតែនៅក្នុងប្រវត្តិសាស្ត្រអាមេរិក សេចក្ដីពិតនេះ បង្ហាញឲ្យឃើញថា ប្រសិនបើលោកអ្នកចង់បានសម្ព័ន្ធភាព នោះត្រូវធ្វើតែទៅតាមផ្លូវនៃកិច្ចសញ្ញា។ គ្មាន មូលដ្ឋានណាទៀតសោះ ដើម្បីឲ្យមានសម្ព័ន្ធភាពដែលនៅជាប់គង់វង្ស។ ប៉ុន្តែជ្រុងម្ខាងទៀតគឺ ប្រសិនបើ លោកអ្នកស្ថិតនៅក្នុងកិច្ចសញ្ញា លោកអ្នកត្រូវតែស្ថិតនៅក្នុងសម្ព័ន្ធភាព។ លោកអ្នកកំពុងតែបញ្ឆោតខ្លួនឯង ហើយ ប្រសិនបើលោកអ្នកនិយាយអំពីទំនាក់ទំនងកិច្ចសញ្ញា ប៉ុន្តែច្រានចោលការរួមសម្ព័ន្ធជាមួយអ្នកជឿ ដូចគ្នា។
ខ្ញុំសូមសរុបសេចក្តីនេះដូច្នេះថា ជានិច្ចកាល ផលនៃកិច្ចសញ្ញា គឺសម្ព័ន្ធភាព។ នៅក្នុងការចែកចាយនេះ លោកអ្នកបានឃើញសេចក្តីនោះ នៅក្នុងទំនាក់ទំនងបី គឺរវាងព្រះ និងអ្នកជឿ រវាងស្វាមី និងភរិយា និងក្នុង ចំណោមប្រជារាស្ត្ររបស់ព្រះ។ គ្រប់កន្លែងទាំងអស់សុទ្ធតែមានកិច្ចសញ្ញា ហើយបើកិច្ចសញ្ញានោះកើតការ នោះសម្ព័ន្ធភាពនឹងកើតមាន។
យើងចូលមកដល់ចុងបញ្ចប់ហើយ ហើយខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ។ វគ្គក្រោយ ខ្ញុំ នឹងនិយាយអំពីការអនុវត្តកិច្ចសញ្ញាជាក់ស្ដែង នៅក្នុងទំនាក់ទំនងរបស់យើង ទៅកាន់អ្នកជឿដូចគ្នា។
កូដ: RP-R003-101-KHM









