រង្វាស់នៃកម្លាំងពិតប្រាកដ

ដេរេក ព្រីនស៍
Published: 1980
Last Updated: September 2026
Read Time: 9
ភាពរឹងមាំដ៏ពិតប្រាកដ មិនមែនជាការពឹងផ្អែកលើខ្លួនឯង ឬការគ្រប់គ្រងនោះទេ ប៉ុន្តែគឺជាការជួយទ្រាំទ្រនូវភាពទន់ខ្សោយរបស់អ្នកដទៃ។ ព្រះគម្ពីរបានហៅអ្នកជឿឱ្យប្រឆាំងនឹងវប្បធម៌ដែលបោះបង់ចោលអ្នកដែលងាយរងគ្រោះ ហើយឱ្យក្លាយជាឥទ្ធិពលដែលជួយថែរក្សាសង្គម តាមរយៈសេចក្តីមេត្តាករុណា ការអធិស្ឋាន និងការរស់នៅដែលគាប់ព្រះហឫទ័យដល់ព្រះយេស៊ូវ។
Transcript
នៅក្នុងមេរៀនម្សិលមិញ ខ្ញុំបាននិយាយអំពីគម្លាតដែលវាស់ស្ទង់មិនបាន រវាងផ្លូវរបស់ព្រះ និងផ្លូវរបស់ យើង។ លោកីយ៍គិតតាមរបៀបមួយ តាមស្តង់ដាមួយ ហើយធ្វើតាមគោលការណ៍មួយ ប៉ុន្តែអ្វីដែលព្រះ បង្ហាញប្រាប់យើងនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ផ្ទុយពីការទាំងនោះ។ ព្រះទ្រង់មានទស្សនៈខុសគ្នាទាំងស្រុងពី ទស្សនៈរបស់មនុស្ស។ ព្រះពរដ៏កាត់ថ្លៃមិនបានមួយរបស់ព្រះគម្ពីរគឺថា ព្រះគម្ពីរជួយឲ្យយើងអាចមើលឃើញ អ្វីៗតាមទស្សនៈវិស្ស័យរបស់ព្រះ។
ការនេះសំដៅទៅរកទស្សនៈរបស់ព្រះអំពីកម្លាំង និងទស្សនៈរបស់មនុស្សអំពីកម្លាំង។ ស្ដង់ដារបស់ព្រះ និងស្តង់ដារបស់មនុស្ស ផ្ទុយពីគ្នាទាំងស្រុង។ ការនេះនាំឲ្យយើងសួរថា៖ «តើព្រះទ្រង់មានស្ដង់ដាដូចម្ដេចអំពី កម្លាំង?»។ ខ្ញុំជឿថា ចម្លើយនេះមាននៅក្នុងខគម្ពីរមួយ គឺរ៉ូម ១៥:១។ លោកប៉ុលមានប្រសាសន៍ថា:
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញ តែចិត្តខ្លួនឯងឡើយ។ (RKOV)
នៅពេលដែលព្រះបានបើកភ្នែកខ្ញុំជាលើកដំបូង ឲ្យឃើញពីរបៀបដែលព្រះអង្គវាស់ស្ទង់កម្លាំង ការ នោះបានធ្វើឲ្យមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ ហើយជាប់ជានិច្ចមកលើខ្ញុំ។ ខ្ញុំបានព្យាយាមបង្ហាញឲ្យឃើញ សេចក្ដីនេះនៅផ្នែកមួយក្នុងសៀវភៅរបស់ខ្ញុំ ដែលមានចំណងជើងថា ព្រះគុណនៃការព្រមដាក់ចុះ ដែលខ្ញុំចង់ ចែកចាយជាមួយលោកអ្នកនៅពេលនេះ។ ដោយយោងទៅរកខនោះ គឺរ៉ូម ១៥:១ «យើងដែលជាអ្នករឹងមាំ គួរតែទ្រាំ ទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ» នេះជា សេចក្ដីដែលខ្ញុំបានសរសេរនៅក្នុងសៀវភៅរបស់ខ្ញុំៈ
ខ្ញុំជឿថា នេះជាទីសម្គាល់ស្របតាមបទគម្ពីរអំពីកម្លាំង គឺមិនមែនថា លោកអ្នកអាចធ្វើបានច្រើនប៉ុន ណាទេ ប៉ុន្តែតើលោកអ្នកអាចទ្រាំទ្រនឹងសេចក្ដីកម្សោយរបស់អ្នកដទៃ បានច្រើនប៉ុណ្ណានោះវិញ។ ការ ដែលលោកអ្នកខ្លាំងនៅក្នុងសមត្ថភាពរបស់លោកអ្នក នៅក្នុងព័ន្ធកិច្ចរបស់លោកអ្នក នៅក្នុងបទ ពិសោធន៍របស់លោកអ្នក ជាអ្នកដែលមានចម្លើយគ្រប់យ៉ាង នោះធ្វើឲ្យស្កប់ចិត្តខ្លាំងមែន ប៉ុន្តែការនោះ មិនតម្រូវឲ្យមានកម្លាំងខាងវិញ្ញាណច្រើនទេ។ រីឯការដែលទ្រាំទ្រនឹងភាពកម្សោយរបស់អ្នកដទៃ នោះ តម្រូវឲ្យមានកម្លាំងខាងវិញ្ញាណ។ ខ្ញុំជឿថា កម្លាំងខាងវិញ្ញាណ ត្រូវបានព្រះ និងបទគម្ពីរវាស់ស្ទង់ទៅ តាមសមាមាត្រដែលលោកអ្នកអាចទប់ទល់ និងទ្រាំទ្រភាពកម្សោយរបស់អ្នកដទៃ។ សម្រាប់ខ្ញុំផ្ទាល់ ការនោះមិនងាយស្រួលទេ។ ការនេះផ្ទុយគ្នាស្រឡះពីវិញ្ញាណរបស់សម័យនេះ។ វិញ្ញាណនៅសម័យនេះគឺ «យកអ្វីដែលអ្នកអាចយក បានសម្រាប់ខ្លួនឯង ហើយទុកឲ្យអ្នកទន់ខ្សោយដោះស្រាយខ្លួនឯងទៅ»។ ថ្មីៗនេះ ខ្ញុំបានសញ្ជឹងគិតអំពីបញ្ហារំលូតកូនដែលជាការអាក្រក់គួរឲ្យខ្លាច និងគួរឲ្យស្អប់បំផុតសម្រាប់ ខ្ញុំ។ ប៉ុន្តែ ប្រសិនបើលោកអ្នកពិភាក្សាអំពីបញ្ហានេះជាមួយមនុស្ស គេនឹងបញ្ជាក់ថា ការធ្វើបែបនោះ ត្រឹមត្រូវ ដោយផ្អែកលើហេតុផលថា មិនគួរឲ្យមានក្មេងដែលគេមិនចង់បានកើតមកក្នុងពិភពលោក នេះ ប្រហែលជាកូនឥតខាន់ស្លា កូនដែលកើតចេញពីគ្រួសារមានបញ្ហា ឬពីម្ដាយដែលមិនស័ក្តិសមនឹង មានកូន ពួកគេមិនត្រូវកើតមកទេ។ យើងគ្រាន់តែសម្លាប់ពួកគេ មុនពេលដែលពួកគេចេញពីផ្ទៃមក ប៉ុណ្ណោះ។ ខ្ញុំបានរៀនដោយបទពិសោធន៍ថា ព្រះទ្រង់ចាត់ទុកអំពើបែបនោះ ថាជាការសម្លាប់ជីវិត មនុស្ស។ នេះជាអ្វីដែលខ្ញុំបានរៀនតាមរយៈបទពិសោធន៍ ហើយខ្ញុំជឿថា ការនោះត្រូវបានលាត ត្រដាងប្រាប់យ៉ាងច្បាស់នៅក្នុងបទគម្ពីរ។ ប៉ុន្តែ ចំណុចដែលខ្ញុំចង់បញ្ជាក់ប្រាប់ឥឡូវនេះគឺ កាលបើយើងចាប់ផ្ដើមធ្វើអ្វីដែលសមនឹងយើងជាខ្នាត អំពីអ្វីដែលត្រឹមត្រូវ យើងកំពុងតែស្ថិតនៅលើផ្លូវចោតដ៏រអិល ចុះទៅរកភាពរញ៉េរញ៉ៃដ៏គួរឲ្យភ័យ ខ្លាច។ ភ្លាមៗយ៉ាងរហ័សនោះ នឹងមានបញ្ហាដទៃទៀតចូលមកតាមក្រោយៈ «ចុះក្មេងដែលកើតមក ពិការធ្វើអ្វីមិនកើត ដែលមិនខុសពីរុក្ខជាតិនោះ? ហេតុអ្វីបានជាយើងគួរតែទុកគេឲ្យរស់?»។ នៅ ក្នុងរដ្ឋកាលីហ្វ័រញ៉ា មានរួចទៅហើយរឿងក្ដីមួយដែលឪពុកម្ដាយមានចេតនាមិនឲ្យអាហារកូនដែល កើតមកពិការធ្ងន់ធ្ងរ។ ពួកគេបានទុកឲ្យកូននោះស្លាប់។ ដូច្នេះ នៅពេលដែលយើងដោះស្រាយបែប នោះជាមួយមនុស្សពិការ នោះយើងនឹងបន្តដោះស្រាយបែបនោះដែរ ជាមួយមនុស្សចាស់ជរា មនុស្ស វិកលចរិក និងដទៃផ្សេងទៀត។ ដូច្នេះ មួយករណីហើយមួយករណីទៀត នឹងត្រូវបានសរសេរចុះ ក្នុង នាមមនុស្សជាតិ។ ខ្ញុំចង់បញ្ជាក់ប្រាប់លោកអ្នកថា នេះមិនមែនជាចម្លើយរបស់គ្រិស្តបរិស័ទទេ។ រឿងដែលមិនមែនជា ចម្លើយរបស់គ្រិស្តបរិស័ទនេះ គឺមិនត្រឹមតែដោយព្រោះព្រះបានហាមឃាត់ទេ តែដោយព្រោះឥរិយា បថនៅពីក្រោយទង្វើនោះ វាមិនមែនជាគ្រិស្តបរិស័ទទាល់តែសោះ។ ក្នុងនាមជាគ្រិស្តបរិស័ទ យើងមិន បដិសេធអ្នកទន់ខ្សោយទេ។ យើងមិនប្រគល់ពួកគេទៅឲ្យស្ថាប័នមួយ ដែលយើងឈប់ដឹងឮអំពីពួកគេ ឬខ្វល់ខ្វាយនឹងពួកគេទៀតនោះឡើយ។ ទីសម្គាល់ដ៏អស្ចារ្យមួយរបស់គ្រិស្តបរិស័ទនៅសតវត្សរ៍ទីមួយគឺ ពួកគេបានយកចិត្តទុកដាក់ចំពោះអ្នក ទន់ខ្សោយ។ ពួកគេបានយកចិត្តទុកដាក់ចំពោះអ្នកឈឺ។ ពួកគេមិនបានបដិសេធអ្នកទាំងនោះទេ។ នោះហើយជាអ្វីដែលធ្វើឲ្យពិភពលោកជំនាន់ដើមចាប់អារម្មណ៍។ ពួកគេមិនអាចយល់បានពីអ្វីដែលបាន ធ្វើឲ្យគ្រិស្តបរិស័ទទាំងនេះ ខ្វល់នឹងមនុស្សដែលគ្មានអ្វីតបស្នង មនុស្សដែលមានតែមានបញ្ហាយកមកឲ្យ នោះទេ។ ប៉ុន្តែ ខ្ញុំបានចាប់ផ្ដើមមើលឃើញថា ប្រសិនបើយើងបដិសេធមនុស្សដែលមានបញ្ហា នោះ មិនមែនជាកម្លាំងទេ តែជាភាពកម្សោយវិញ។ មនុស្សដែលមានបញ្ហា មនុស្សដែលពិការ មនុស្សដែលគ្មានសមត្ថភាព អ្នកជឿដែលទន់ខ្សោយ គឺជា ការល្បងលពីកម្លាំងខាងវិញ្ញាណរបស់យើង។ យើងបានមកដល់កន្លែងមួយនៅសហរដ្ឋអាមេរិក និងនៅ ប្រទេសផ្សេងៗផងដែរ ដែលយើងមិនអាចអនុញ្ញាតឲ្យខ្លួនយើងរស់នៅតាមស្តង់ដាដែលបានបង្កើត ឡើងនៅក្នុងសម័យនេះទេ។ ប្រសិនបើខ្ញុំជាគ្រិស្តបរិស័ទ បំណងចិត្តដំបូងរបស់ខ្ញុំ មិនមែនចេញឲ្យបាន ឆ្ងាយ តាមដែលខ្ញុំអាចធ្វើបាន ដោយសម្របតាមច្បាប់នោះទេ។ បំណងចិត្តដំបូងរបស់ខ្ញុំ គឺធ្វើឲ្យព្រះ យេស៊ូគ្រិស្តទ្រង់សព្វព្រះហឫទ័យក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើ។ នៅពេលដែលយើងចាប់ផ្ដើមរស់នៅ ដោយខំប្រឹងធ្វើឲ្យព្រះយេស៊ូទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងរស់នៅក្នុងជីវិតមួយដែលខុសប្លែកទាំង ស្រុងពីជីវិតអ្នកមិនជឿនៅជុំវិញយើង។ យើងមិនចាំបាច់ផ្សព្វផ្សាយគោលលទ្ធិច្រើនទេ ពីព្រោះការធ្វើ ឲ្យព្រះយេស៊ូសព្វព្រះហឫទ័យ នឹងធ្វើឲ្យយើងខុសប្លែកពីគេ។
នេះជាសេចក្ដីបញ្ចប់នៃសេចក្ដីដកស្រង់ចេញពីសៀវភៅរបស់ខ្ញុំឈ្មោះ ព្រះគុណនៃការព្រមដាក់ចុះ។ ខ្ញុំ សូមបន្ថែមបន្តិចទៀតចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ មិនដូចជាលោកអ្នកភាគច្រើនដែលកំពុងស្ដាប់ទេ ខ្ញុំធំឡើងនៅអឺរ៉ុប ហើយខ្ញុំដឹងក្ដីល្មមនឹងចងចាំបានពីដំណើរនៃព្រឹត្តិការណ៍នៅណាសុី អាល្លឺម៉ង់ មុនពេលផ្ទុះស ង្គ្រាមលោកលើកទី២។ របបហុីធ្លែមិនបានចាប់ផ្ដើមឡើងដោយការប្រល័យពូជសាសន៍ជនជាតិយូដា ៦ លាន នាក់ភ្លាមនោះទេ។ ពួកគេបានចាប់ផ្ដើមនៅក្នុងកម្រិតមួយតូច។ តាមលក្ខណៈជាប្រព័ន្ធ និងតាមលក្ខណៈវិទ្យា សាស្ត្រ ពួកគេបានលុបបំបាត់ចោល «មនុស្សដែលមិនសក្តិសម» «មនុស្សដែលគ្មានប្រយោជន៍» មនុស្សដែល មិនបានរួមចំណែកផ្ដល់ប្រយោជន៍ដល់រដ្ឋ មនុស្សវិកលចរឹក មនុស្សមានស្មារតីមិននឹងន៎ មនុស្សពិការ មនុស្ស មានជំងឺព្យាបាលមិនជា មនុស្សចាស់ជរា មនុស្សទន់ខ្សោយ។ ទោះបីយ៉ាងណាក៏ដោយ ដំណើរការនោះមិនបាន ចប់នៅត្រឹមនោះទេ។
ហេតុការណ៍នោះបានកើតឡើងនៅណាសុី អាល្លឺម៉ង់ ដូចដែលបានកើតឡើងនៅអុីស្រាអែលក្នុងគ្រា ហោរាហូសេដែរ ហើយនេះជាអ្វីដែលលោកហូសេមានប្រសាសន៍អំពីជនជាតិអុីស្រាអែល និងការប្រព្រឹត្តរបស់ ពួកគេ នៅគ្រារបស់លោក។ ហូសេ ៨:៧:
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។
តើលោកអ្នកឃើញអត្ថន័យអំពីសេចក្ដីនេះឬទេ? យើងចាប់ផ្ដើមដោយអ្វីមួយដែលតូច ដែលយើងមាន អារម្មណ៍ថា យើងអាចគ្រប់គ្រងបាន ហើយទោះជាអាក្រក់ក៏ដោយ ក៏មិនអាក្រក់ពេក។ ប៉ុន្តែកើតចេញពី ខ្យល់នោះមក គឺជាខ្យល់គួច គឺជាការយ៉ាងធំសម្បើមដែលយើងមិនអាចគ្រប់គ្រងបាន ជាលទ្ធផលយ៉ាងអាក្រក់ ដែលកើតចេញពីការតូចនោះ។
ពួកណាសុី អាល្លឺម៉ង់គឺដូច្នោះឯង។ អ្វីដែលបានចាប់ផ្ដើមជាការលុបបំបាត់ចោលតាមបែបវិទ្យាសាស្ត្រ ទៅលើមនុស្សដែលមិនសក្តិសម និងមនុស្សដែលគ្មានប្រយោជន៍ ហើយបានបញ្ចប់ដោយការសម្លាប់រង្គាលជន ជាតិយូដាប្រាំមួយលាននាក់ ក៏មានជនជាតិអាល្លឺម៉ង់ខ្លះដែលមានអំណោយទាន មានគំនិតឆ្នៃប្រឌិត និងមាន ផលប្រយោជន៍បំផុតនៅក្នុងនោះដែរ ដោយមិននិយាយពីចំនួនប្រហាក់ប្រហែលគ្នារបស់គ្រិស្តបរិស័ទដ៏ស្មោះ ត្រង់ដែលបានវិនាស ដោយព្រោះតែគេមិនព្រមលុតជង្គង់ថ្វាយបង្គំមេហ្វាស់សុិសរបស់គេផងដែរ។
និន្នាការដដែលជាច្រើនដែលមាននៅណាសុី អាល្លឺម៉ង ក្នុងអំឡុងឆ្នាំ ១៩៣០ កំពុងតែស្ដែងចេញឲ្យ ឃើញនៅក្នុងវប្បធម៌បច្ចុប្បន្នរបស់យើង ដែលជាញឹកញាប់ ត្រូវបានបិទបាំងដោយពាក្យបច្ចេកទេសខាងវិទ្យា សាស្ត្រ ដែលត្រូវបានគេជ្រើសរើសយកមកប្រើយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំឆ្ងល់ថា តើមានមនុស្សប៉ុន្មាននាក់យល់ ច្បាស់ថា ទីអាវសានវាអាចស្រដៀងគ្នាទៅនឹងទីអាវសានរបស់អាល្លឺម៉ង់នៅសម័យហុីធ្លែដែរឬទេ គឺថា នៅ ពេលខាងមុខ អ្នកដែលបានសាបព្រោះខ្យល់ គេនឹងច្រូតបានជាខ្យល់គួចមិនខាន។
តើមានវិធីណាបញ្ឈប់ដំណើរការនេះ មុនពេលដែលខ្យល់គួចសន្ទប់លើយើងឬទេ? តើមានអ្វីដែលយើង អាចធ្វើបានក្នុងនាមជាគ្រិស្តបរិស័ទដែរឬទេ? មែន ខ្ញុំជឿថាប្រាកដជាមាន។
នៅក្នុងម៉ាថាយ ៥:១៣ ព្រះយេស៊ូប្រាប់យើងថា យើងត្រូវធ្វើជា«អំបិលនៃផែនដី»។ តើ«អំបិលនៃ ផែនដី»មានន័យដូចម្ដេច? ខ្ញុំសូមប្រាប់ដោយសង្ខេបអំពីតួនាទីបីរបស់អំបិល ដែលសំដៅមកលើយើង ក្នុងនាម ជាគ្រិស្តបរិស័ទ។ ទីមួយ អំបិលមានតួននាទីបន្សុទ្ធ និងសម្អាត។ អំបិលសម្លាប់មេរោគ។ ទីពីរ អំបិលគឺជា សារធាតុរក្សាទុកកុំឲ្យស្អុយរលួយ។ នៅសម័យមុនពេលមានទូរទឹកកក ការប្រឡាក់សាច់ជាមួយនឹងអំបិល គឺជា វិធីដែលអ្នកដើរសំពៅរក្សាទុកសាច់សម្រាប់ការធ្វើដំណើរតាមសមុទ្រឲ្យបានយូរ។ អំបិលទប់ស្កាត់ការរស្អុយ រលួយដែលកំពុងកើតឡើងនៅក្នុងសាច់។ ដូច្នេះ អំបិលគឺជាសារធាតុរក្សាកុំឲ្យស្អុយ។ អំបិលបញ្ឈប់ដំណើរ ការស្អុយរលួយ។ ទីបី អំបិលធ្វើឲ្យអាហារមានរសជាតិ ហើយអាចទទួលយកបាន ពុំនោះទេអាហារនោះនឹង គ្មានរសជាតិ ហើយមិនអាចទទួលយកបានឡើយ។
ឥឡូវនេះ ខ្ញុំជឿថា តួនាទីទាំងបីរបស់អំបិល គឺនិយាយសំដៅមករកយើង ក្នុងនាមជាគ្រិស្តបរិស័ទនៅ ក្នុងសង្គមរបស់យើងសព្វថ្ងៃ។ យើងទទួលខុសត្រូវបំពេញមុខងារសម្រាប់សង្គមរបស់យើង នូវអ្វីដែលអំបិល បំពេញមុខងារនៅក្នុងសណ្ដាប់ធម្មជាតិ។ ទីមួយ យើងទទួលខុសត្រូវបន្សុទ្ធ និងសម្អាតសង្គ្កមរបស់យើង ដោយសារវត្តមានរបស់យើង ឥទ្ធិពលរបស់យើង និងសេចក្ដីអធិស្ឋានរបស់យើង។ យើងត្រូវធ្វើជាអ្នកមានឥទ្ធិ ពលជួយបន្សុទ្ធ ដើម្បីកុំឲ្យស្អុយរលួយទៅតាមអំណាចនៃសេចក្ដីអាក្រក់ ហើយឈរទាស់នឹងសេចក្ដីទាំងនោះ ទាំងតយុទ្ធនឹងសេចក្ដីទាំងនោះ។
ទីពីរ យើងត្រូវរក្សាការពារសង្គមរបស់យើង ហើយទប់ស្កាត់ពួកវិញ្ញាណដែលធ្វើឲ្យពុករលួយ។ ការ ពុករលួយកំពុងកើតឡើងនៅគ្រប់វិស័យទាំងអស់នៅក្នុងជីវិតរបស់យើងៈ សង្គម នយោបាយ សីលធម៌ ការអប់ រំ។ ប៉ុន្តែយើងត្រូវធ្វើជាឥទ្ធិពលរារាំងពួកវិញ្ញាណដែលធ្វើឲ្យពុករលួយទាំងនោះ ដោយមិនអនុញ្ញាតឲ្យវាធ្វើ បានដោយសេរីនោះឡើយ។
ទីបី យើងត្រូវមានជាតិប្រៃ ដូចជាអំបិលសម្រាប់អាហារ។ យើងត្រូវធ្វើឲ្យកន្លែងដែលយើងរស់នៅ មានរសជាតិ អាចទទួលយកបាន និងសព្វព្រះហឫទ័យដល់ព្រះ។ យើងត្រូវធ្វើឲ្យសង្គមរបស់យើងអាចទទូល យកបាននៅចំពោះព្រះ ដោយសារវត្តមានរបស់យើង។ យើងត្រូវទប់ស្កាត់ការជំនុំជម្រះរបស់ព្រះ ហើយឲ្យ តម្លៃអស់អ្នកដែលយើងរស់នៅជុំវិញយើង ដើម្បីឲ្យគេបានទទួលព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដោយ សារវត្តមានរបស់យើង។
សូមចាំអ្វីដែលព្រះបានប្រាប់លោកអ័ប្រាហាំអំពីក្រុងសូដុមថា ប្រសិនបើព្រះអង្គអាចរកឃើញមនុស្សសុច រិតដប់នាក់នៅក្នុងទីក្រុងដ៏ធំនោះ ព្រះអង្គនឹងប្រណីដល់ក្រុងនោះទាំងមូល ដោយយល់ដល់មនុស្សដប់នាក់ នោះ។ នោះហើយជាអត្ថន័យដែលត្រូវធ្វើជាអំបិល ជាកម្ទេចល្អិតៗរោយជុំវិញសង្គមរបស់យើង ប៉ុន្តែធ្វើឲ្យ មានការខុសប្លែកចំពោះរបៀបដែលព្រះទ្រង់ដោះស្រាយជាមួយសង្គមជាតិរបស់យើង។
វិធីចម្បងមួយដែលយើងអាចធ្វើកិច្ចការនេះបានសព្វថ្ងៃ គឺបង្ហាញប្រាប់ពិភពលោកថា មានកម្លាំងមួយ ប្រភេទដែលពិភពលោកមិនដឹង កម្លាំងដែលមិនព្រៃផ្សៃ មិនឃោរឃៅ មិនគឃ្លើន កម្លាំងដែលមិនសង្កត់ សង្កិនអ្នកដទៃ ប៉ុន្តែស្អាងពួកគេឡើង កម្លាំងដែលមិនកេងប្រវ័ញ្ច និងមិនយកធ្វើជាទាសករ ប៉ុន្តែយកចិត្តទុក ដាក់ ហើយរំដោះឲ្យមានសេរីភាព កម្លាំងដែលមិនបំផ្លាញ ប៉ុន្តែប្រោសឲ្យជា។
កូដ: RP-R059-102-KHM









