ម្សិលមិញ ខ្ញុំបានជម្រាបជូនថា មានកម្លាំងពីរប្រភេទដែលខុសគ្នាទាំងស្រុង។ មួយគឺកម្លាំងដែលពិភព លោកយល់ និងទទួលស្គាល់ មួយទៀតគឺកម្លាំងដែលពិភពលោកមិនស្គាល់សោះ។

កម្លាំងដែលពិភពលោកនេះស្គាល់ តំណាងដោយអំណាចខាងនយោយបាយ និងខាងយោធា។ កម្លាំង នេះធ្វើជាចៅហ្វាយ កម្លាំងនេះគ្រប់គ្រង បង្ក្រាប ត្រួតត្រា ហើយធ្វើតាមចិត្តខ្លួនឯង។ បំណងចិត្តរបស់កម្លាំង នេះ តែងតែអាត្មានិយម គឺខ្វល់តែនឹងចុងបញ្ចប់របស់ខ្លួន ប្រយោជន៍របស់ខ្លួន មិនមែនផលប្រយោជន៍របស់អ្នក ដែលនៅក្រោមការត្រួតត្រា។ គេហៅកម្លាំងបែបនោះថា កម្លាំងរបស់សត្វព្រៃ កម្លាំងរបស់សត្វដែលត្រូវការ រំពារ ដូចជា តោ ខ្លាដំបង ខ្លារខិន។

នេះជាការសំខាន់ណាស់ដែលនៅក្នុងទិដ្ឋភាពខាងទំនាយរបស់ព្រះគម្ពីរ អំពីអាវសានកាល អំណាចខាង នយោបាយដែលងើបឡើង ត្រូវបានតំណាងឲ្យដោយសត្វកាចសាវហាវ ដូចជាៈ សិង្ហ ខ្លាឃ្មុំ ខ្លារខិន និងសត្វ ផ្សេងៗទៀត។ សត្វទាំងអស់នេះពណ៌នាអំពីកម្លាំងបែបដែលលោកីយ៍យល់បាន ហើយខំប្រឹងដេញតាម។ មាន ការបង្ហាញប្រាប់ថា កម្លាំងប្រភេទនេះនឹងដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងព្រឹត្តិការណ៍លេចចេញមក ដែល នឹងនាំទៅដល់គ្រាអវសាន។

ម្យ៉ាងទៀត នៅក្នុងកណ្ឌចុងក្រោយនៃព្រះគម្ពីរ គឺកណ្ឌវិវរណៈ ដែលគោលបំណងទាំងអស់របស់ព្រះត្រូវ បានសម្រេចដោយជោគជ័យនៅទីបញ្ចប់។ ព្រះយេស៊ូត្រូវបានបង្ហាញថាជាព្រះអម្ចាស់ដ៏ធំឧត្តម ដែលគ្រប់គ្រង លើចក្រវាឡទាំងមូល ហើយបរមងារដែលបានថ្វាយដល់ព្រះអង្គគឺ «សិង្ហនៃកុលសម្ព័ន្ធយូដា»។ ប៉ុន្តែ នៅពេល ដែលលោកយ៉ូហាន ជាអ្នកដែលបានទទួលការបើកសម្ដែង មើលឃើញព្រះអង្គដែលត្រូវបានតែងតាំងនោះ លោកមិនបានមើលឃើញសិង្ហទេ ប៉ុន្តែគឺជាកូនចៀមវិញ ជាកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើ យ។ នេះជាអ្វីដែលយើងអានឃើញនៅក្នុងវិវរណៈ ៥:៥-៦។

«ពេលនោះ មានចាស់ទុំម្នាក់ពោលមកខ្ញុំថា៖«កុំយំអី មើល៍! សិង្ហដែលកើតពីកុលសម្ព័ន្ធយូដា ជាឫស កែវព្រះបាទដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះបាន»។ បន្ទាប់ មក នៅរវាងបល្ល័ង្ក និងសត្វមានជីវិតទាំងបួន និងក្នុងចំណោមពួកចាស់ទុំ ខ្ញុំឃើញកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ភ្នែកទាំងនោះគឺជាវិញ្ញាណ ទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី»។ (RKOV)

នៅកណ្ដាលចក្រវាឡ នៅត្រង់កន្លែងដែលមានសិទ្ធិអំណាច និងកិត្តិយសចុងក្រោយ មានកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ។ លោកយ៉ូហានបានរំពឹងទុកថានឹងមើលឃើញសិង្ហ ប៉ុន្តែលោកបានមើល ឃើញកូនចៀមដែលបានសម្លាប់ហើយ។ ការនោះប្រាប់យ៉ាងពិតប្រាកដ និងយ៉ាងច្បាស់ តាមដែលអាច្បាប់ បានពីការខុសប្លែកគ្នា រវាងទស្សនៈរបស់លោកីយ៍ អំពីកម្លាំង និងទស្សនៈរបស់ព្រះអំពីកម្លាំង។ លោកីយ៍ចាត់ ទុកសិង្ហថាជាសត្វដែលមានឫទ្ធិ និងខ្លាំង។ ប៉ុន្តែព្រះទ្រង់ទតឃើញកម្លាំងបែបផ្សេងនៅក្នុងកូនចៀមដែលបាន សម្លាប់ហើយ។

កូនចៀមនេះមានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ដែលព្រះគម្ពីរប្រាប់ថា គឺវិញ្ញាណទាំងប្រាំពីររបស់ព្រះ។ នៅក្នុងព្រះគម្ពីរ ស្នែងតំណាងឲ្យកម្លាំង ហើយភ្នែកតំណាងឲ្យប្រាជ្ញា។ ជាមួយនឹងកូនចៀមនេះ ទាំងពីរគឺជា វិញ្ញាណដូចគ្នា។ ទាំងពីរគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ។ ទាំងពីរគឺជាវិញ្ញាណ ហើយមានសណ្ដាប់ផ្សេងពី សណ្ដាប់ដែលលោកីយ៍ស្គាល់ ឬយល់។

នេះជាប្រភេទនៃកម្លាំងដែលលោកីយ៍ចាត់ទុកថាទន់ខ្សោយ ហើយជាប្រភេទនៃប្រាជ្ញាដែលលោកីយ៍ ចាត់ទុកថាល្ងីល្ងើ។ ប៉ុន្តែ សូមចាំអ្វីដែលលោកប៉ុលប្រាប់យើងនៅក្នុង ១កូរិនថូស ១:២៥ ថា៖

«ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយភាពទន់ខ្សោយ របស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ»។ (RKOV)

កម្លាំងមកពីព្រះនេះ មកឯយើងតាមផ្លូវតែមួយប៉ុណ្ណោះ។ ម្សិលមិញ ខ្ញុំបាននិយាយអំពីការនេះ។ ផ្លូវ នោះគឺជាឈើឆ្កាងរបស់ព្រះគ្រិស្ត។ នៅឯឈើឆ្កាង មានការដោះដូររបស់ព្រះដែលបានកំណត់ទុក បានកើត ឡើង។ ព្រះយេស៊ូ ជាព្រះរាជបុត្រាដែលគ្មានបាបសោះរបស់ព្រះ បានទទួលយកសេចក្ដីអាក្រក់របស់យើងដែល ជាមនុស្សមានបាប ហើយបះបោរ ដែលយើងត្រូវទទួលនោះ មកដាក់លើព្រះអង្គទ្រង់ ដើម្បីប្ដូរមកឲ្យយើងនូវ សេចក្ដីល្អដែលព្រះយេស៊ូត្រូវទទួល។ ព្រះយេស៊ូបានទទួលយកសេចក្ដីស្លាប់របស់យើង ដើម្បីឲ្យយើងមានជីវិត របស់ព្រះអង្គ។ ព្រះអង្គបានត្រឡប់ជាតួបាប ដើម្បីឲ្យយើងបានសុចរិត។ ព្រះអង្គបានត្រឡប់ជាត្រូវបណ្ដាសា ដើម្បីឲ្យយើងបានទទួលព្រះពរ។ ព្រះអង្គបានរងរបួស ដើម្បីឲ្យយើងបានជា។

មានផ្នែកច្រើនណាស់ក្នុងការដោះដូរនេះ ប៉ុន្តែផ្នែកមួយដែលពាក់ព័ន្ធនឹងប្រធានបទរបស់យើងនៅថ្ងៃ នេះគឺថា តាមរយៈការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ព្រះយេស៊ូបានត្រឡប់ជាខ្សោយ ហើយល្ងីល្ងើ ដើម្បី ប្ដូរមកវិញឲ្យយើងនូវកម្លាំង និងប្រាជ្ញារបស់ព្រះ។ តាមរយៈឈើឆ្កាង ព្រះទ្រង់ប្រទានកម្លាំងរបស់ព្រះអង្គ មក ជំនួសឲ្យភាពទន់ខ្សោយរបស់យើង ប្រាជ្ញារបស់ព្រះអង្គ មកជំនួសឲ្យភាពល្ងីល្ងើរបស់យើង។ ការទាំងនេះចូល មក នៅពេលដែលយើងរង់ចាំយ៉ាងអត់ធ្មត់ ដោយជំនឿ នៅទៀបនឹងឈើឆ្កាង។

មានបទគម្ពីរយ៉ាងល្អមួយនៅក្នុងអេសាយ ជំពូក ៤០ ដែលបង្ហាញឲ្យឃើញភាពខុសប្លែកគ្នា រវាង កម្លាំងខាងសាច់ឈាម និងកម្លាំងរបស់ព្រះ ព្រមទាំងរបៀបដែលយើងអាចដោះដូរកម្លាំងខាងសាច់ឈាមដែល មានដែនកំណត់របស់យើង ជាមួយនឹងកម្លាំងរបស់ព្រះដែលគ្មានដែនកំណត់។ នេះហើយជាសេចក្ដីដែលលោក អេសាយបានថ្លែង គឺអេសាយ ៤០:២៨-៣១:

«តើអ្នកមិនបានដឹង តើមិនបានឮទេឬថា ព្រះដ៏គង់នៅអស់កលប្រជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែល បានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វេើយឡើយ ក៏មិនដែលអស់កម្លាំងផង (នោះ គឺជាភាពខ្លាំងដែលគ្មានដែនកំណត់របស់ព្រះ) គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបាន ទេ (នោះគឺជាប្រាជ្ញាដែលគ្មានដែនកំណត់របស់ព្រះអង្គ។ ឥឡូវនេះ សូមស្ដាប់) ព្រះអង្គរមែងចម្រើន កម្លាំងដល់អ្នកដែលល្វេើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ ទោះ ទាំងពួកជំទង់ គេនឹងល្វេើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹម ដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជា ឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វេើយឡើយ»។

នៅចំណុចនេះ យើងមានភាពផ្ទុយគ្នាស្រឡះ រវាងកម្លាំងខាងសាច់ឈាម និងកម្លាំងរបស់ព្រះ។ កម្លាំង ខាងសាច់ឈាម តំណាងដោយពួកជំទង់ និងពួកកំលោះ។ ប៉ុន្តែកម្លាំងខាងសាច់ឈាមរបស់គេមិនគ្រប់គ្រាន់ ទេ។ «ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ...»។ មេរៀនគឺថា កម្លាំងខាងសាច់ឈាម មិនគ្រប់គ្រាន់ទេ។ មានជម្រើសមួយផ្សេងទៀតៈ នៅពេលដែលយើងរង់ចាំព្រះអម្ចាស់ យើងនឹងទទួលកម្លាំងថ្មី។ ការបកប្រែភាសាហេព្រើរតាមន័យត្រង់គឺថា «យើងនឹងដោះដូរយកកម្លាំង»។ ការ បកប្រែនោះមានន័យពិតប្រាកដថា៖ «នៅពេលដែលយើងអស់កម្លាំងរបស់យើង ហើយដើម្បីឲ្យយើងមាន កម្លាំងវិញ យើងនឹងដោះដូរយកកម្លាំងរបស់ព្រះ ជំនួសភាពកម្សោយរបស់យើង។ នៅពេលដែលយើងបាន ចូលមកដល់ចុងបញ្ចប់នៃអ្វីដែលយើងអាចធ្វើបាន (មានន័យថា នៅពេលដែលកម្លាំងខាងសាច់ឈាមរបស់យើង ធ្វើទៅលែងរួច) នោះកម្លាំងរបស់ព្រះជាអ្វីដែលយើងមាន»។

សូមកត់សម្គាល់ពីអ្វីដែលកម្លាំងនោះអាចធ្វើបានសម្រាប់យើង។ យើងនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី យើងនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ មានរូបភាពបីអំពីកម្លាំង។ មានសត្វឥន្ទ្រីហោះយ៉ាងលឿនអស្ចារ្យ រួចសំកាំងយ៉ាងខ្ពស់នៅលើមេឃ គឺខ្ពស់លើសជាងសត្វស្លាបទាំងអស់។ រូបនោះអស្ចារ្យ ហើយគួរឲ្យរំភើបចិត្តណាស់។ បន្ទាប់មក មានសកម្មភាពដែលខ្លាំងក្លា គឺយើងនឹងរត់ទៅឥត ដែលហត់។ ប៉ុន្តែ សូមចាំផងដែរថា យើងនឹងដើរឥតដែលល្វើយឡើយ។ តើលោកអ្នកគិតថា មួយណាលំបាក ជាង? សំកាំង រត់ ឬដើរ? សូមជឿចុះ សកម្មភាពដែលលំបាកជាងគេបំផុតក្នុងចំណោមសកម្មភាពទាំងបី គឺ ដើរ។ សកម្មភាពយឺតៗរាល់ថ្ងៃ ដែលហាក់បីដូចជារត់ម៉ារ៉ាតុង ពេលដែលយើងឆ្ងល់ថាតើមានអ្វីដែលមាន ប្រយោជន៍ ប៉ុន្តែនៅពេលដែលយើងរង់ចាំព្រះ នៅពេលដែលយើងរង់ចាំនៅទៀបនឹងឈើឆ្កាង យើងទទួលបាន កម្លាំងសម្រាប់ការទាំងបីនេះគឺ សំកាំង រត់ ហើយដើរ។

ជាការបញ្ចប់មេរៀននៅថ្ងៃនេះ ខ្ញុំចង់អានឲ្យលោកអ្នកស្ដាប់ទីបន្ទាល់ផ្ទាល់ខ្លួនរបស់លោកប៉ុលអំពី របៀបដែលលោកបានរកឃើញកម្លាំងចេញពីភាពទន់ខ្សោយ។ សេចក្ដីនេះរកឃើញនៅក្នុង ២កូរិនថូស ១២:៧-១០។ សេចក្ដីនេះសង្ខេបរាជសារដែលខ្ញុំកំពុងព្យាយាមប្រាប់ តាមរបៀបមួយយ៉ាងល្អ។ លោកប៉ុលជា មនុស្សម្នាក់ដែលមានការបើកសម្ដែងអស្ចារ្យជាច្រើន។ លោកបានទទួលសេចក្ដីពិតដ៏អស្ចារ្យមកពីព្រះ ដែល បានក្លាយទៅជាព្រះពរដល់គ្រិស្តបរិស័ទទាំងអស់នៅគ្រប់ជំនាន់។ ប៉ុន្តែ លោកត្រូវបង់ថ្លៃសម្រាប់សេចក្ដីពិត នោះ។ នេះជាសេចក្ដីដែលលោកមានប្រសាសន៍ៈ

«ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសលប្រត់នោះ បានជាមានបន្លាម្រួយចាក់ ចូលក្នុងសាច់ខ្ញុំ ជាតំណាងរបស់អារកស្រសាតាំងមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំ (មានវិញ្ញាណ អាក្រក់ដែលកំពុងធ្វើការនៅក្នុងជីវិតរបស់លោកប៉ុលដែលមិនធម្មតា។ ជាច្រើនដង វាបានធ្វើឲ្យលោក មានការឈឺចាប់យ៉ាងខ្លាំង និងមានបញ្ហាផ្ទាល់ខ្លួនធ្ងន់ធ្ងរ។ លោកមានប្រសាសន៍ថា) ខ្ញុំបានអង្វរដល់ ព្រះអម្ចាស់បីដង ដើម្បីឲ្យបន្លានេះថយចេញពីខ្ញុំ តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់ យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹង អួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុង ខ្ញុំ។ ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ»។ (RKOV)

តើនេះមិនមែនជារឿងមិនធម្មតាទេឬ? ពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។ នៅពេលដែលខ្ញុំអស់ កម្លាំង អស់ប្រាជ្ញា អស់ភាពវៃឆ្លាត និងអស់សមត្ថភាពរបស់ខ្ញុំហើយ នៅពេលដែលខ្ញុំគ្មានចម្លើយទៀត នៅ ពេលដែលខ្ញុំដួលដល់ដីហើយ នោះគឺជាពេលដែលកម្លាំងរបស់ព្រះត្រឡប់ជាអាចរកបានសម្រាប់ខ្ញុំ។ ព្រះមាន ព្រះគុណ និងសេចក្ដីមេត្តាករុណាដល់លោកប៉ុលយ៉ាងខ្លាំង ទើបព្រះអង្គមិនដកបន្ទុកនោះចេញ ពីព្រោះព្រះអង្គ ជ្រាបថា បន្ទុកនោះហើយដែលបានជំរុញលោកប៉ុលឲ្យទៅដល់កន្លែងដែលលោកបើកចំហទទួលយកកម្លាំង និង ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ។

នោះជាសេចក្ដីអាថ៌កំបាំងយ៉ាងសំខាន់សម្រាប់ឲ្យយើងគ្រប់គ្នារៀន គឺថា ត្រូវតែមកដល់កន្លែងមួយក្នុង ដំណើរជាគ្រិស្តបរិស័ទរបស់យើង ដែលយើងអស់កម្លាំង ដែលយើងមិនអាចធ្វើបានទៀត បន្ទាប់មក យើងមិន បោះបង់ តែយើងបែរទៅរកព្រះ។ ហើយតាមរយៈឈើឆ្កាង និងតាមរយៈការរង់ចាំព្រះអម្ចាស់ ដូចដែលអេ សាយថ្លែងថា កម្លាំង និងប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះ ត្រឡប់ជាអាចរកបានសម្រាប់យើង។ សូមស្ដាប់ពាក្យចុង ក្រោយរបស់លោកប៉ុលម្ដងទៀតៈ

ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុង ពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះ ខ្ញុំរឹងមាំវិញ។

តើលោកអ្នកបានយល់ច្បាស់ពីការនោះហើយឬនៅ? តើលោកអ្នកបានយល់ច្បាស់ហើយឬនៅថា ភាព ទន់ខ្សោយរបស់លោកអ្នក គឺជាផ្លូវដែលកម្លាំងរបស់ព្រះអាចចូលមកក្នុងជីវិតរបស់លោកអ្នក តាមរយៈឈើឆ្កាង របស់ព្រះយេស៊ូ?

ចូលចិត្ត
ចែករំលែក