ពេញមួយសប្ដាហ៍នេះ ខ្ញុំបាននិយាយអំពីកម្លាំងពីរប្រភេទៈ កម្លាំងដែលលោកីយ៍យល់ ហើយទទួលស្គាល់ និងកម្លាំងដែលមកតែព្រះ ហើយតាមរយៈឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្តមួយប៉ុណ្ណោះ។ នៅចំពោះភ្នែកលោកីយ៍ កម្លាំងប្រភេទទីពីរនេះ គឺជាភាពទន់ខ្សោយ ប៉ុន្តែកម្លាំងប្រភេទទីពីរនេះ ត្រូវបានកំណត់ទុកឲ្យឈ្នះនៅទីបំផុត និងមានជ័យជម្នះពាសពេញលើពិភពលោកទាំងមូល។

ម្សិលមិញ ខ្ញុំបានព្យាយាមឆ្លើយសំណួរដែលសួរថាៈ តើកម្លាំងប្រភេទទីពីរនេះអាចហូរចូលមកក្នុងជីវិត របស់លោកអ្នកយ៉ាងដូចម្ដេច? ខ្ញុំបានជម្រាបជូនថា ពាក្យគន្លឺ៖ គឺ «ការព្រមដាក់ចុះ»។ កម្លាំងប្រភេទនេះ ហូរចូលមកតាមរយៈការព្រមដាក់ចុះ ហើយខ្ញុំបានជូនរូបភាពដ៏ល្អពីរ ចេញពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ។ ទីមួយ គឺជារូបភាពអំពីការលះកាត់ចិត្តខ្លួនឯង ផ្ទុកឈើឆ្កាង ដោយនិយាយថា ទេ ប្រាប់ព្រលឹងនៅក្នុងលោក អ្នក បដិសេធបំណងចិត្ត និងសេចក្ដីប្រាថ្នារបស់លោកអ្នក រួចស្ម័គ្រចិត្តចូលមកកន្លែងដែលជីវិតរបស់លោកអ្នក បញ្ចប់។ ឈើឆ្កាងជាកន្លែងដែលត្រូវបានកំណត់ទុក សម្រាប់ឲ្យលោកអ្នកស្លាប់។

រូបភាពទីពីរ គឺជាការព្រមឲ្យគ្រាប់ស្រូវធ្លាក់ចូលទៅក្នុងដី។ ខ្ញុំបានពន្យល់អំពីរបៀបដែលគ្រាប់ស្រូវតូច នោះនៅតែឯកោ នៅតែមួយដដែល ហើយមិនបង្កើតផល ដរាបណាលោកអ្នកនៅកាន់គ្រាប់ស្រូវនោះជាប់នៅ ក្នុងដៃ ហើយមិនព្រមព្រលែង។ ប៉ុន្តែ ប្រសិនបើលោកអ្នកព្រលែងពីដៃ ហើយឲ្យគ្រាប់ស្រូវនោះធ្លាក់ទៅ ក្រោមដី ហើយឲ្យសំបកដែលព័ទ្ធជុំវិញនោះពុកផុយ នោះទើបបើកផ្លូវឲ្យជីវិតថ្មីដុះចេញពីគ្រាប់ស្រូវនោះមក បាន។ ឯជីវិតរបស់យើងក៏ដូច្នោះដែរ កាលណាជីវិតផ្ទាល់របស់យើង ដែលយើងកាន់ជាប់នៅក្នុងដៃ នៅតែឯ កោ មិនព្រមព្រលែង នោះមិនអាចបង្កើតផលបានឡើយ។ ប៉ុន្តែប្រសិនបើយើងព្រមឲ្យជីវិតនោះធ្លាក់ទៅ ហើយស្លាប់នៅក្នុងដី នោះនឹងមានជីវិតថ្មីកើតចេញមក ជាជីវិតដែលព្រះមានសម្រាប់យើង។

ថ្ងៃនេះ ខ្ញុំនឹងបង្ហាញប្រាប់លោកអ្នកពីឧទាហរណ៍ពីរ អំពីមនុស្សដែលរៀនដាក់ចុះ និងលទ្ធផលដែល កើតចេញពីការដែលគេព្រមដាក់ចុះ។ អ្នកទាំងពីរនេះ គឺជាតួអង្គនៅក្នុងសញ្ញាចាស់ ប៉ុន្តែលោកអ្នកមើល ឃើញថា គោលការណ៍ព្រមដាក់ចុះនេះ មិនបានចាប់ផ្ដើមជាមួយនឹងសញ្ញាថ្មីទេ។ គោលការណ៍នេះបានសម្រេច នៅក្នុងសញ្ញាថ្មី ដោយសារឈើឆ្កាងរបស់ព្រះយេស៊ូ។ ប៉ុន្តែ គោលការណ៍ដដែលនេះ ពិតនៅក្នុងជីវិតអ្នកបម្រើ ព្រះទាំងអស់ ដែលមាននៅក្នុងព្រះគម្ពីរទាំងមូល។ អ្នកដែលបានរកឃើញគោលបំណងរបស់ព្រះសម្រាប់ជីវិត របស់ខ្លួន គឺជាអ្នកដែលបានរៀនពីការព្រមដាក់ចុះ។

ឧទាហរណ៍ទីមួយដែលខ្ញុំនឹងលើកយកមកជម្រាបជូន គឺចេញពីជីវិតរបស់លោកអ័ប្រាហាំ។ ឧទាហរណ៍ ទីពីរគឺ ចេញពីជីវិតរបស់លោកយ៉ាកុប។ ឧទាហរណ៍ចេញពីជីវិតរបស់លោកអ័ប្រាហាំ រកឃើញនៅលោកុប្បត្តិ ១៣។ ពេលនេះ ឈ្មោះរបស់លោកនៅជាអាប់រ៉ាមនៅឡើយ មិនទាន់ប្ដូរមកជាអ័ប្រាហាំទេ។ លោក និងឡុត ជាក្មួយប្រុស គឺជាអ្នកគង្វាលត្រាច់ចរនៅក្នុងស្រុកកាណាន ដែលជាទឹកដីសន្យា។ ពួកគេទាំងពីរបានត្រឡប់ជា មានស្ដុកស្ដម។ ពួកគេមានហ្វូងចៀម ហ្វូងសត្វ ត្រសាល និងអ្នកបម្រើជាច្រើន។ ពួកគេមានទ្រព្យសម្បត្តិ ច្រើនណាស់ ធ្វើឲ្យទឹកដីមួយកន្លែងមិនល្មមនឹងផ្គត់ផ្គង់ពួកគេទាំងពីរនាក់បានទេ។ ដូច្នេះ ពួកគេបានមកដល់ កន្លែងមួយ ដែលពួកគេត្រូវតែបែកចេញពីគ្នា។ នេះជាការពណ៌នាអំពីដំណើរដែលពួកគេបែកចេញពីគ្នា។ លោកុប្បត្តិ ១៣:៥១១:

«ឯឡុត ដែលទៅជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងជំរំជាច្រើនដែរ តែស្រុកនោះមិន ល្មមឲ្យលោកទាំងពីរនៅជាមួយគ្នាបានទេ ព្រោះពួកលោកមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម្ល៉េះ បានជាពួកលោកមិនអាចរស់នៅជាមួយគ្នាបាន មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួក គង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិសុីតក៏ រស់នៅក្នុងស្រុកនោះដែរ (តើលោកអ្នកយល់ចំណុចសំខាន់នៅទីនេះឬទេ? ពួកសាសន៍កាណាន និង សាសន៍ពេរិសុីតគឺជាសត្រូវដែលមានសក្ដានុពល ហើយវាគ្រោះថ្នាក្រ់ខ្លាំងណាស់ដែលអ្នកបម្រើព្រះ ឈ្លោះគ្នានៅកណ្ដាលពួកគេ ពេលដែលមានសត្រូវនៅក្នុងស្រុក)។ លោកអាប់រ៉ាមមានប្រសាសន៍ទៅ កាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយ និងពួកគង្វាល របស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។ (RKOV)

ខ្ញុំសូមបញ្ជាក់បន្ដិចនៅកន្លែងនេះ យើងជាគ្រិស្តបរិស័ទ ត្រូវរៀននិយាយសេចក្ដីដដែលដូចគ្នានេះទៅ កាន់គ្នាទៅវិញទៅមក។ «សុំកុំឲ្យមានជម្លោះរវាងយើងឡើយ ដ្បិតយើងជាបង ប្អូននឹងគ្នា»។ នេះជាគំរូដ៏អស្ចា រ្យរបស់លោកអ័ប្រាហាំនៅចំណុចនេះ។ លោកអ័ប្រាហាំមានប្រសាសន៍ទៅឡុតទៀតថាៈ

តើស្រុកនេះទាំងមូលមិននៅចំពោះមុខក្មួយទេឬ? ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយរើស យកខាងឆ្វេង នោះអ៊ំនឹងទៅខាងស្ដាំ ឬបើក្មួយរើសយកខាងស្ដាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ ឡុតក៏ ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បារ របស់ព្រះយេហូវ៉ា ដូចស្រុកអេសុីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ដូច្នេះ ឡុតក៏ជ្រើសរើសយកវាលទន្លេយ័រដាន់ទាំងមូលសម្រាប់ខ្លួនគាត់ រួចឡុតចេញដំណើរទៅទិសខាងកើត។ ពួកលោកទាំងពីរបានបែកពីគ្នាតាមរបៀបនេះឯង» (RKOV)

ខ្ញុំសូមផ្ដោតអំពីរឿងនេះបន្ដិច។ លោកអ័ប្រាហាំចាស់ជាង។ ឡុតជាក្មួយប្រុសរបស់លោក ក្មេងជាង ហើយមានឋានៈតូចជាង។ លោកអ័ប្រាហាំជាមនុស្សខាងវិញ្ញាណ។ លោកអ័ប្រាហាំជាមនុស្សដែលព្រះបាន ត្រាស់ហៅ។ លោកអ័ប្រាហាំជាអ្នកដែលព្រះបានសន្យាថានឹងប្រគល់មរតកទាំងមូលឲ្យ។ ដូច្នេះ ងាយនឹងឲ្យ លោកមានប្រសាសន៍ថា៖ «អ៊ំចាស់ជាង អ៊ំជាអ្នកដែលព្រះបានត្រាស់ហៅ។ សេចក្ដីសន្យាជារបស់អ៊ំ។ នេះជា អ្វីដែលអ៊ំនឹងបាន។ ដូច្នេះ សូមក្មួយដោះស្រាយខ្លួនឯងទៅ»។ ប៉ុន្តែ លោកអ័ប្រាហាំមានវិញ្ញាណប្លែកពីអ្នក ដទៃមែន។ លោកបានបន្ទាបខ្លួន។ លោកស្លូតបូត។ និយាយបានម្យ៉ាងទៀតថា លោក«ព្រមដាក់ចុះ»។ លោកមានប្រសាសន៍ទៅឡុតថា៖ «ក្មួយរើសមុនចុះ! ក្មួយយកអ្វីដែលក្មួយចង់បានចុះ ហើយអ៊ំនឹងយកអ្វីដែល នៅសល់»។ តើនោះមិនមែនជាគំរូយ៉ាងល្អអំពីការព្រមដាក់ចុះទេឬ?

តើមានលទ្ធផលដូចម្ដេច? លោកឡុតបានទៅកន្លែងដែលព្រលឹងរបស់លោកបានជំរ្លោូកឲ្យទៅ ហើយវាជាកន្លែងអាក្រក់។ លោកឡុតមិនបានរៀននិយាយថា ទេ ប្រាប់ព្រលឹងដែលរស់នៅក្នុងខ្លួនលោក ដូច ជាលោកអ័ប្រាហាំទេ។

ចុះតើមានអ្វីកើតឡើងដល់លោកអ័ប្រាហាំ? ខ្ញុំសូមអានបន្ត (រឿនេះល្អណាស់) នៅក្នុងលោកុប្បត្តិ ១៣:១៤-១៧:

«ក្រោយពេលដែលឡុតបែកចេញទៅ ព្រះយេហូវ៉ាម្រានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖...

ខ្ញុំសូមជម្រាប់ជូនការមួយ។ នៅក្នុងភាសាហេព្រើរ ឈ្មោះ «ឡុត» មានអត្ថន័យមួយ។ ពាក្យនោះ មានន័យថា ស្បៃបាំងមុខ ជាអ្វីម្យ៉ាងដែលបាំងភ្នែក។ ខ្ញុំគិតថា អត្ថន័យនោះត្រូវណាស់។ អត្ថន័យនោះពណ៌នា អំពីលោកឡុត។ លោកមិនដែលដោះស្បៃបាំងមុខ ដែលជាគំនិតខាងសាច់ឈាម ហើយស្វែងរកតែប្រយោជន៍ ផ្ទាល់ខ្លួននោះចេញទេ។ ទោះបីលោកហៅថាជាមនុស្សសុចរិតមែន លោកជាមនុស្សសុចរិតដែលមានគំនិតសាច់ ឈាម។ លោកមិនមានច្បាប់របស់ព្រះវិញ្ញាណនៅក្នុងខ្លួនទេ។ ប៉ុន្តែក្រោយពីឡុតបានបែកចេញពីលោកអ័ប្រា ហាំទៅ នោះស្បៃដែលបាំងមុខបានយកចេញពីភ្នែករបស់លោកអ័ប្រាហាំ។ តើលោកអ្នកអាចមើលឃើញ ឬទេ?

«ចូរងើបមុខឡើងឥឡូវ ហើយមើលពីកន្លែងដែលអ្នកនៅ ឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទៅ ទិសខាងកើត និងទិសខាងលិចទៅ! ដ្បិតស្រុកទាំងប៉ុន្មានដែលអ្នកមើលឃើញ យើងនឹងប្រគល់ឲ្យ អ្នក និងដល់ពូជពងស្ររបស់អ្នករហូតតទៅ។ (RKOV)

ឃើញទេ ដរាបណាឡុតនៅជាមួយលោកអ័ប្រាហាំ លោកមិនអាចមើលឃើញមរតករបស់លោកបាន ទេ។ លោកស្ថិតនៅក្នុងមរតកនោះហើយ ប៉ុន្តែលោកមិនអាចមើលឃើញមរតកនោះបាន។ លោកត្រូវតែព្រម ដាក់ចុះ។ ការព្រមដាក់ចុះ បាននាំមកនូវការបើកសម្ដែង។ ព្រះទ្រង់មានបន្ទូលទៀតថាៈ

យើងនឹងធ្វើឲ្យពូជពងស្ររបស់អ្នកមានចំនួនច្រើនដូចធូលីដី ហើយគ្មានអ្នកណាអាចរាប់ធូលីដីបាន យ៉ាងណា នោះគេក៏មិនអាចរាប់ពូជពងស្ររបស់អ្នកបានយ៉ាងនោះដែរ។ ចូរក្រោកឡើង ហើយដើរចុះ ឡើងក្នុងស្រុកនេះ តាមបណ្ដោយ និងទទឹងចុះ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ (RKOV)

ប៉ុន្តែ លោកអ្នកឃើញទេ លោកអ័ប្រាហាំមិនអាចមើលឃើញមរតករបស់លោកបានឡើយ រហូតទាល់ តែលោកបានអនុវត្តន៍គោលការណ៍ខាងវិញ្ញាណ គឺជាការព្រមដាក់ចុះនេះជាមុនសិន។ អ្វីដែលហាក់បីដូចជាល្ងង់ ល្ងើ គឺការប្រគល់សិទ្ធិទៅមនុស្សដែលក្មេងជាង ជាអ្នកដែលគ្មានសិទ្ធិនឹងទាមទារស្មើ គឺជាកូនសោទទួលបានការ យល់ដឹង ព្រះពរ និងមរតក។ គោលការណ៍នេះដូចគ្នាសម្រាប់លោកអ្នក និងខ្ញុំ។ ដរាបណាយើងមិនរៀនដាក់ ចុះទេ នោះយើងនៅតែមានស្បៃបាំងមុខ ជាគំនិតខាងសាច់ឈាមដែលនៅតែបាំងភ្នែករបស់យើងដដែល។ យើងប្រហែលជានៅកណ្ដាលមរតករបស់យើងរួចហើយ ប៉ុន្តែយើងមិនអាចមើលឃើញមរតកនោះបាន រហូត ទាល់តែយើងរៀនឲ្យចេះដាក់ចុះ។

ឧទាហរណ៍ទីពីររបស់ខ្ញុំអំពីមនុស្សដែលបានរៀនដាក់ចុះ គឺលោកយ៉ាកុប។ ឧទាហរណ៍នោះរកឃើញ នៅក្នុងបទគម្ពីរដែលពណ៌នាអំពីលោកយ៉ាកុបបោកចំបាប់ជាមួយព្រះ។ ប៉ុន្តែយើងត្រូវបកក្រោយបន្ដិច ហើយ មើលអំពីជីវប្រវត្តិសិន។ មិនខុសពីលោកអ័ប្រាហាំទេ គឺលោកយ៉ាកុបជាអ្នកដែលព្រះបានជ្រើសរើស។ មុន ពេលដែលលោកយ៉ាកុប និងបងប្អូនភ្លោះរបស់លោកកើតមក ព្រះបានមានបន្ទូលថា យ៉ាកុបជាអ្នកដែលនឹង ក្លាយជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ។ ប៉ុន្តែ លោកយ៉ាកុបត្រូវរៀនមេរៀនដែលព្រមដាក់ចុះ តាមរបៀប ដែលពិបាក។ លោកមិនមានឥរិយាបថបែបផ្ដួចផ្ដើម ដូចលោកអ័ប្រាហាំទេ។ ដូច្នេះ លោកយ៉ាកុបបាន ព្យាយាមដោយពឹងអាងលើកម្លាំងខ្លួនឯង ដើម្បីបានអ្វីជារបស់លោក ដោយសារសិទ្ធិមកពីព្រះ។ ដំបូង លោក បានទិញសិទ្ធិកូនច្បង ពីអេសាវជាបងរបស់ខ្លួន ដោយសម្លមួយចាន។ ប្រាកដណាស់ ទង្វើនោះមិនស្មោះត្រង់ទេ នោះមិនមែនជាអ្វីដែលលោកអ្នកហៅថាបងប្អូនទេ។ ប៉ុន្តែលោកមិនស្កប់ចិត្តនឹងសិទ្ធិកូនច្បងប៉ុណ្ណោះទេ គឺលោក ចង់បានពររបស់ឪពុកលោកថែមទៀត ហើយដើម្បីឲ្យបានពរនោះ ដូចដែលលោកអ្នកដឹងហើយ លោកបានប្រើ វិធីបញ្ឆោត។ លោកបានបន្លំខ្លួនធ្វើជាអេសាវ ជាបងប្រុសរបស់ខ្លួន។ លោកបានចូលមក ហើយបានទទួលពរ ដោយវិធីបញ្ឆោត។ គ្មានសល់ព្រះពរណាស្រដៀងគ្នានោះ សម្រាប់អេសាវ ដែលជាបងប្រុសរបស់លោកទៀត ទេ។ ហើយឈ្មោះរបស់ យ៉ាកុប មានន័យថា «បញ្ឆោត» ឬ «អ្នកដណ្ដើម»។

ប៉ុន្តែលោកយ៉ាកុបមិនបានអ្វីដោយសារការបោកបញ្ឆោតទេ។ រំពេចនោះ លោកបានត្រឡប់ទៅជាអ្នក រត់ភៀសខ្លួនភ្លាម។ លោកត្រូវចាកចេញពីស្រុកដេលជាមរតករបស់លោក ហើយមិនបានយកអ្វីទៅជាមួយ លោកទេ ក្រៅតែពីដំបងមួយនៅក្នុងដៃរបស់លោកប៉ុណ្ណោះ។ លោកបាននិរទេសខ្លួនរយៈពេលម្ភៃឆ្នាំ ធ្វើការឲ្យ លោកឡាបាន់ ឪពុកមា។ លុះគ្រប់ម្ភៃឆ្នាំហើយ ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកថា៖ «ឥឡូវនេះដល់ ពេលដែលត្រូវត្រឡប់ទៅឯមរតករបស់អ្នកវិញហើយ!»។ ដូច្នេះ លោកបានត្រឡប់ទៅវិញ ជាមួយនឹងប្រពន្ធ កូន ហ្វូងសត្វ និងអ្វីៗទាំងអស់ដែលលោកមាន។ លោកបានមកដល់កន្លែងមួយនៅព្រំប្រទល់មរតករបស់លោក ហើយលោកបានបញ្ជូនប្រពន្ធ កូន ហ្វូងសត្វ និងអ្វីទាំងអស់ឲ្យទៅមុន ហើយលោកនៅតែម្នាក់ឯងនៅយប់ នោះ។ នៅយប់នោះ មានបុរសម្នាក់មកបោកចំបាប់ជាមួយលោក។ សូមអានកំណត់ត្រានេះជាមួយគ្នាៈ

«លោកយ៉ាក្រុបនៅតែម្នាក់ឯង ហើយមានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។ កាលបុរស នោះឃើញថា ពុំបានឈ្នះលោកយ៉ាក្រុបទេ នោះក៏វាយលោកត្រង់សន្លាក់ត្រគាក ហើយសន្លាក់ត្រគាករបស់ លោកយ៉ាក្រុបក៏ថ្លស់នៅពេលបោកចំបាប់គ្នានោះ។ បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាក្រុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?» លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាក្រុប» «អ្នកដណ្ដើម»។ រួចបុរសនោះពោលថា៖ «ឈ្មោះ របស់អ្នកមិនត្រូវហៅថាយ៉ាក្រុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និង មនុស្ស ហើយក៏បានឈ្នះផង»។ លោកយ៉ាក្រុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំ ស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅ ទីនោះ។ លោកយ៉ាក្រុបហៅកន្លែងនោះថា “ព្នីអែល” ដោយពោលថា៖ «ខ្ញុំបានឃើញព្រះនៅប្រទល់មុខ ហើយខ្ញុំនៅតែមានជីវិតរស់»។

នោះមិនមែនជាបុរសធម្មតាទេ។ អ្នកនោះជាមនុស្ស អ្នកនោះជាទេវតា ហើយអ្នកនោះជាព្រះអង្គទ្រង់ ផ្ទាល់។ នោះជាអ្វីដែលយើងហៅថា ការលេចមករបស់ព្រះរាជបុត្រានៃព្រះ មុនពេលមកប្រសូតជាមនុស្ស ជា អ្នកដែលបានបង្ហាញចេញមកនៅក្នុងប្រវត្តិសាស្ត្រ ថាជាព្រះអម្ចាស់យេស៊ូគ្រិស្តៈ ជាមនុស្សមួយរយភាគរយ ជា ព្រះមួយរយភាគរយ និងជាអ្នកនាំសារពីព្រះមកប្រាប់មនុស្ស។ ឥឡូវនេះ សូមស្ដាប់សេចក្ដីបញ្ចប់នៃរឿងរបស់ លោកយ៉ាកុប។

«កាលលោកឆ្លងព្នីអែលផុតហើយ នោះថ្ងៃបានរះឡើង។ លោកដើរខ្ញេើចៗ ព្រោះថ្លោះត្រគាក»។ (RKOV)

តើលោកអ្នកអាចមើលឃើញសេចក្ដីពិតទេ? នៅពេលដែលលោកដើរដោយពឹងអាងលើកម្លាំងរបស់ ខ្លួន លោកបានដើរចេញពីមរតករបស់លោក។ លោកបានបាត់បង់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែនៅពេលដែលលោក រៀនដើរខ្ញើចៗ លោកបានដើរត្រឡប់ទៅវិញ នោះគឺជាការអនុវត្តន៍សម្រាប់លោកអ្នក និងខ្ញុំ។ ដរាបណា យើងទុកចិត្តលើកម្លាំងរបស់ខ្លួន សមត្ថភាពរបស់ខ្លួន ភាពវៃឆ្លាតរបស់ខ្លួន យើងក៏មិនខុសពីលោកយ៉ាកុបដែរ។ យើងនឹងតស៊ូ យើងនឹងប្រឹងប្រែង ប៉ុន្តែយើងនឹងមិនទទួលបានអ្វីដែលព្រះបានកំណត់ទុកសម្រាប់យើងទេ។ ប៉ុន្តែ នៅពេលដែលយើងដើរខ្ញើចៗ នៅពេលដែលយើងលែងដើរដោយពឹងអាងលើកម្លាំងរបស់យើងទៀត នោះ មានផ្លូវបើកឲ្យយើងត្រឡប់ទៅចូលទៅក្នុងមរតករបស់យើងវិញ។

ខ្ញុំសូមសង្ខេបឡើងវិញ។ លោកអ័ប្រាហាំព្រមប្រគល់ទៅមនុស្សម្នាក់។ លោកយ៉ាកុបព្រមប្រគល់ទៅ ព្រះ។ ទោះបីយ៉ាងណាក៏ដោយ ក្នុងករណីនីមួយៗ ការព្រមដាក់ចុះ បានបើកផ្លូវសម្រាប់ការបើកសម្ដែង និង ការសម្រេចបាននូវគោលបំណងរបស់ព្រះ ហើយនៅក្នុងជីវិតរបស់យើងក៏ដូច្នោះដែរ។

ចូលចិត្ត
ចែករំលែក