ពីសេចក្តីស្លាប់ មកឯជីវិត

ដេរេក ព្រីនស៍
Published: 1980
Last Updated: September 2026
Read Time: 8
សេចក្ដីស្លាប់គឺលើសពីខាងរូបកាយទៅទៀត ព្រោះអំពើបាបនាំឱ្យមានការបែកចេញពីព្រះ។ ព្រះយេស៊ូវបានទទួលរងនូវសេចក្ដីស្លាប់ជំនួសមនុស្សជាតិ ដើម្បីឱ្យអស់អ្នកដែលរួមរស់ជាមួយទ្រង់ អាចត្រូវបានរំដោះឱ្យរួចពីបាប និងរស់នៅតាមរយៈជីវិតរបស់ទ្រង់។
Transcript
វិសេសណាស់ដែលបានជួបជាមួយលោកអ្នកជាប៉ីម្តងទៀតនៅថ្ងៃនេះ។ គោលសំខាន់របស់យើងពេញ ក្នុងសប្ដាហ៍នៃបុណ្យព្រះយេស៊ូវមានព្រះជន្ទរស់នេះ៖ ការទទួលយកអត្តសញ្ញាណ។
ក្នុងសប្ដាហ៍នេះ យើងបានពិនិត្យមើលជាមួយគ្នា នូវចំណុបជាបន្តបន្ទាប់បំនួន៤រួចមកហើយ អំពីការ ដោះដូរ។ ទីមួយគឺ ពីបណ្តាសា មកឯព្រះពរ។ ព្រះយេស៊ូបានទទួលរងបណ្តាសា ដើម្បីឲ្យយើងទទួលបានព្រះ ពរ។ ព្រះអង្គទទួលរងបណ្តាសានៃការល្មើសនឹងក្រឹត្យវិន័យ ដើម្បីឲ្យព្រះពរនៃការស្តាប់បង្គាប់ បានកើតមាន ស។ ទីពីរ គឺពីជំងឺរោគា មកឯការប្រោសឲ្យជា។ ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ជង រោគារបស់យើង ការឈឺចាប់របស់យើង នៅលើឈើឆ្កាង។ ព្រះអង្គបានរងរបួសខាងរូបសាច់ នៅលើរូបកាយ របស់ព្រះអង្គ ដើម្បីឲ្យតាមរយៈការនោះ យើងមានការប្រោសឲ្យជាខាងរូបសាច់។ ចំណុចទីបីនៃការដោះដួូរ នោះ គឺ ពីភាពក្រីក្រ មកឯភាពចម្រុងចម្រើន។ នៅលើឈើឆ្កាង ព្រះយេស៊ូបានទទួលរងបណ្តាសានៃភាពក្រីក្រ ជាបណ្តាសាដែលត្រូវឆ្លាក់លើអស់អ្នកដែលមិនស្តាប់បង្គាប់តាមក្រឹត្យវិន័យ។
បណ្តាសាត្រូវបានសង្ខេបនៅក្នុងគម្ពីរចោទិយកថា ជំពូក២៨ ខ៤៨ គឺ ឃ្លាន ស្រេក នៅអាក្រាត ខ្វះ ខាតអ្វីៗគ្រប់បែបយ៉ាង កានអ្វីទាំងអស់ ហើយការនោះ ប្រាកដណាស់ ព្រះយេស៊ូបានទទួលរងគ្រប់ការទាំងអ់ នោះ នៅលើឈើឆ្កាង។ ព្រះអង្គឃ្លាន។ ព្រះអង្គស្រេក។ ព្រះអង្គនៅអាក្រាត។ ព្រះអង្គខ្វះខាតអ្វីៗគ្រប់ បែបយ៉ាង ្មានអ្វីសោះ។ ព្រះអង្គទទួលរងបណ្តាសានៃភាពក្រីក្រ គឺដើម្បីប្តូរឲ្យយើងបានចូលទៅក្នុងភាព ចម្រុងចម្រើន ដោយព្រោះតែការស្តាប់បង្គាប់របស់ព្រះអង្គ។
បំណុចទីបួននៃការដោះដុរ ដែលយើងពិនិត្យជាមួយគ្នានៅវត្តមុន គីពីការដែលត្រូវបានបោះបង់ មកឯ ការទទួលយក។ អំពើបាបរបស់យើង បានផ្តាច់យើងចេញពីព្រះគុណ ពីការប្រណីសន្តោស និងពីគ្រួសាររបស់ ព្រះ។ ពីមុន យើងតីជាមនុស្សចម្លែក។ យើងជាមនុស្សដទៃ។ ពីមុន យើងដូចជាមនុស្សដែលឈរក្រៅរបង ហើយមើលមកក្នុង ដែលមិនខុសអ្វីពីអ្នកសុំទាន ប៉ុន្តែព្រះយេស៊ូបានទទួលរងភាពដែលត្រូវបោះបង់ ដោយសារ តែអំពើបាបរបស់យើងរាល់គ្នា។ នៅលើឈើឆ្កាង ព្រះអង្គស្រែកទៅកាន់ព្រះជាម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះ អង្គបោះបង់បោលទូលបង្ក់ ហេតុអ្វីបានជាទូលបង្គំត្រូវបានបោះបង់បោលដូច្នេះ? ហើយគ្មានចម្លើយណាមួយពី ព្រះឡើយ ព្រោះការដែលត្រូវបោះបង់នោះ គីដោយសារតែអំពើបាបរបស់យើង ហើយព្រះយេស៊ូបានយកអង្គ ទ្រង់ ដូចជាមនុស្សបាប ហើយបន្ទាប់មក ព្រះអង្គសុគតដោយបិត្តបែកបាក់ ដែលបណ្តាលមកការបោះបង់បោល ពីព្រះវរបិតារបស់ព្រះអង្គ។ ប៉ុន្តែ ក្អុងខណៈពេលដែលព្រះអង្កបានសុគតនោះ វាំងនននៅក្នុងព្រះវិហារ ត្រូវ បានរហែក តាំងពីលើរហូតដល់ក្រោម ដែលបង្ហាញជាសញ្ញាជា ផ្តវត្រូវបានបើកបំហសម្រាប់យើង ដើម្បីឲ្យ ព្រះទ្រង់ទទួលយតយើង ដូចព្រះវរបិតាទទួលយកព្រះយេស៊ូ ក្នុងនាមជាព្រះរាជ់បុត្រាឆ្ងួនភ្ជាររបស់ព្រះ
ថ្ងៃនេះ យើងនឹងមើលទៅឯចំណុចចុងក្រោយអំពីការដោះដូរ ដែលសង្ខេបពាក្យថា៖ ពីសេចក្តីស្លាប់ មកឯជីវិត។ ព្រះយេស៊ូបានសុគតជំនួសសេចក្តីស្លាប់របស់យើង ដើម្បីឲ្យយើងបានចូលទៅក្នុងជីវិតរបស់ព្រះអង្គ។
នៅក្នុងការចែកចាយរបស់ខ្ញុំវគ្គមុន ្ញុំបានពន្យល់ថា អំពើបាបរបស់យើង នាំឲ្យព្រះទ្រង់បោះបង់យើង។ រឿងនេះកើតឡើងដូចគ្អាចំពោះសេចក្តីស្លាប់។ ដើមហេតុនៃសេចក្តីស្លាប់ គ្មានអ្វីក្រៅតែពីអំពើបាបប៉ុណ្ណោះ។ ប្រសិនបើគ្មានអំពើបាបទេ នោះក៏គ្មានសេចក្តីស្លាប់ដែរ។ ទំនាក់ទំនងរវាងអំពើបាប និងសេចក្តីស្លាប់នេះ ត្រូវបានបញ្ឆាក់ជាច្រើនដង ម្តងហើយម្តងទៀតនៅក្នុងព្រះគម្ពីរ។ ខ្ញុំនឹងជ្រើសពីសយកបទគម្ពីរបីតែប៉ុណ្ណោះ ដែលបានសង្ខេបខ្លីៗ។
ទីមួយ គឺក្នុងគម្ពីរអេសេគាល ជំពូក១៨ ខ៤: «ព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់»។ សេចក្តីនេះបញ្ជាក់ច្បាស់ណាស់។ រ៉ូម ៦:២៣ «ឈ្នួលនៃអំពើបាប គឺសេចក្តីស្លាប់»។ អ្វីដែល ត្រូវទទួល រង្វាន់នៃអំពើបាប គឺសេចក្តីស្លាប់។ ហើយនៅក្នុងគម្ពីរយ៉ាកុប ជំពូក១ ខ១៥ «កាលណាអំពើបាបបានពោរពេញ ឡើង នោះក៏បង្កើតជាសេចក្តីស្លាប់»។ លទ្ធផលចុងក្រោយនៃអំពើបាប គឺមិនចេះប្រែប្រួល គីជាសេចក្តីស្លាប់ ដែលជៀសមិនផុត ហើយសេចក្តីស្លាប់ដែលចែងក្នុងព្រះគម្ពីរ គឺមិនត្រឹមតែជាសេចក្តីស្លាប់ខាងរូបសាច់ប៉ុណ្ណោះ នោះទេ ដែលការស្លាប់ខាងរូបសាច់នោះ គ្រាន់តែជាសេចក្តីស្លាប់ទីមួយប៉ុណ្ណោះ។ ប៉ុន្តែ ព្រះគម្ពីរបាននិយាយ ហួសពីការស្លាប់ដែលអាក្រក់ជាងនោះទៅទៀត គីសេចក្តីស្លាប់ទីពីរ ដែលមិនត្រឹមតែជាសេចក្តីស្លាប់ខាងរូប កាយប៉ុណ្ណោះ តែគីជាការផ្តាច់ចេញចុងក្រោយ ពីព្រះវត្តមានរបស់ព្រះ អស់កល្បជានិច្ច។ នោះហើយជាសេច ក្តីស្លាប់ទីពីរ។ ទាំងសេចក្តីស្លាប់ខាងរូបសាច់របស់រូបកាយ ទាំងសេចក្តីស្លាប់ទីពីរ គីជាលទ្ធផលនៃអំពើបាប ដែលមិនអាចជៀសផុត ប៉ុន្តែ ក្នុងនោះផងដែរ នៅលើឈើឆ្កាង ព្រះយេស៊ូ ទ្រង់ជាអ្នកទទួលរងជំនួសយើង។ គម្ពីរហេព្រើរ ជំពូក២ ខ៩ បានចែងថា៖
យើងឃើញព្រះយេស៊ូវ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាមួយរយៈ ....ដោយសារព្រះគុណរបស់ព្រះ ដែលទ្រង់បានសុគតជំនួសមនុស្សទាំងអស់។ (RKOV)
សូមកត់សម្គាល់ នេះគីជាព្រះគុណរបស់ព្រះ។ នេះមិនមែនជារបស់ដែលយើងអាចរកបាន ឬប្រកាសថា ជារង្វាន់នៃការស្តាប់បង្គាប់របស់យើងបាននោះទេ ព្រោះយើងទាំងអស់គ្នាសុទ្ធតែមិនបានស្តាប់បង្គាប់រួចទៅ ហើយ។ យើងបានល្មើសនឹងក្រឹត្យវិន័យ។ រង្វាន់ដែលយើងត្រូវទទួល ឈ្នួលនៃអំពើបាបរបស់យើង ពីជាសេច ក្ដីស្លាប់ ប៉ុន្តែ ដោយសារព្រះគុណរបស់ព្រះ នៅលើឈើឆ្កាង ព្រះយេស៊ូបានភ្លក់សេចក្តីស្លាប់ គីព្រះអង្គទ្រង់ បានចូលទៅក្នុងសេចក្តីស្លាប់ ដោយសារអំពើបាបរបស់យើងរាល់គ្នា។ លោកអ្នកឃើញទេ គ្រប់ទាំងកូន របស់អ័ដាម បាប់ពីអ័ដាមផ្ទាល់រហូតតមក សុទ្ធតែជាប់មកជាមួយនូវការបះបោរ ជាម្នាក់ដែលមានឈ្មោះថា មនុស្សចាស់» ឬ បុគ្គលចាស់» ជាមនុស្សដែលកែមិនឡើង។ មនុស្សចាស់នោះមិនអាចកែបាន នៅតែស្ថិតក្នុង ស្ថានភាពបះបោរទាស់នឹងព្រះឥតឈប់ឈរ ទាស់នឹងក្រឹត្យវិន័យដីហិសុទ្ធរប់ព្រះ ហើយមានតែព្រះមួយ ប៉ុណ្ណោះ ជាឱសថដែលអាចព្យាបាលការបះបោរនោះបាន។ ព្រះអង្គមិនកែប្រែមនុស្សនោះទេ។ ព្រះអង្គមិន បញ្ជួនមនុស្សនោះទៅព្រះវិហារទេ។ ព្រះអង្កមិនបង្រៀនច្បាប់មាសដល់អ្នកនោះឡើយ។ ព្រះអង្គកីមិន បង្រៀនមនុស្សនោះ ទ្យចងបាំខគម្ពីរនោះដែរ។ តែឱសថរបស់ព្រះ គីសាមញ្ញបំផុត ដាច់ខាតបំផុត តីជាការ បំបាត់ចោល ដែលឱសថនោះត្រូវតែបញ្ចប់ការបះបោរនោះបេញ។ ប៉ុន្តែ រាជសារប្រកបដោយព្រះគុណរបស់ នៅលើឈើឆ្កាង មនុស្សចាស់របស់យើង បុគ្គលបស់របស់យើង ត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងព្រះយេស៊ូ។ ព្រះយេស៊ូបានយកអង្គទ្រង់ជាមួយមនុស្ស្សបះបោរ។ ព្រះជាម្ចាស់បានប្រមូលគ្រប់ទាំងការ បះបោររបស់យើង និងលទ្ធផលដ៏អាក្រក់នៃការបះបោរទាំងអស់របស់យើង មកដាក់លើអង្គព្រះយេស៊ូវ។ ព្រះ អង្គពិតជាបានយកអង្គទ្រង់រួមជាមួយមនុស្សបះបោរ ហើយបន្ទាប់មក ព្រះអង្គបង់ថ្លៃទោសសម្រាប់អំពើបាបនៃ ការបះបោររបស់យើង និស្ស័យចាស់របស់យើង ការបះបោរ ភាពបរាជ័យ ភាពកែមិនឡើងរបស់យើង ត្រូវ បានដាក់ឲ្យស្លាប់នៅក្នុងព្រះយេស៊ូ។ សេចក្តីនេះត្រូវបានលោកប៉ូលបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីររ៉ូម ជំពូក៦ ខ៦ ដល់ខ៨ ថា៖
យើងដឹងជា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មាន បាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។ ដ្បិតអ្នកណាដែលបាន ស្លាប់ហើយ អ្នកនោះរួចពីបាបហើយ ប៉ុន្តែ បើយើងស្លាប់ជាមួយព្រះគ្រីស្ទ យើងជឿថា យើងក៏នឹងរស់ជា មួយព្រះអង្គដែរ។ (RKOV)
សូមកត់សម្គាល់ពីការដោះដូរនេះ។ យើងស្លាប់ជាមួយព្រះអង្គ ដើម្បីឲ្យយើងរស់ជាមួយព្រះអង្គ។ ព្រះអង្គបានសុគតជំនួសសេចក្តីស្លាប់របស់យើង ដើម្បីឲ្យយើងបានរស់ក្នុងជីវិតរបស់ព្រះអង្គ។ តាមរយៈការ សុគតរបស់ព្រះអង្គដើម្បីយើង ជំនួសយើង ជីវិតរបស់ព្រះអង្គនៅពេលនេះ បានប្រទានមកយើងហើយ។ ការ ដោះដូរគឺ ពីសេចក្តីស្លាប់ មកឯជីវិត។ ការដោះដូរពីសេចក្តីស្លាប់ មកឯជីវិតនេះ ដែលបានកើតឡើងដោយ សារការសុគតរបស់ព្រះយេស៊ូ គឺត្រូវបានលោកប៉ូលបញ្ជាក់បង្ហាញយ៉ាងល្អ នៅក្នុងគម្ពីរកាឡាទី ជំពូក២ ខ២០។ អ្វីដែលធ្វើឲ្យលោកប៉ូលសង្ខេបយ៉ាងល្អនេះ គឺលោកមិនមែនបញ្ជាក់សេចក្ដីនេះ ជាគោលការណ៍ ឬជា គោលលទ្ធិនោះឡើយ ប៉ុន្តែ លោកបញ្ជាក់សេចក្តីនេះ ជាទីបន្ទាល់ផ្ទាល់ខ្លួន ជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក លោកបានថ្លែងដូច្នេះថា៖
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។ (RKOV)
នោះគឺជាការរងជំនួស។ ព្រះគ្រីស្ទបានប្រគល់អង្គទ្រង់សម្រាប់យើង។ ព្រះអង្គឈរជំនួសកន្លែងរបស់ យើង។ ព្រះអង្គបានដាក់អង្គទ្រង់រួមជាមួយនឹងការបះបោររបស់យើង ហើយព្រះអង្គបានបង់ថ្លៃទោសនៃការបះ បោរនោះ។ ព្រះជាម្ចាស់បានកាត់ទោសប្រហារជីវិតព្រះរាជបុត្រាទ្រង់ ជំនួសយើងរាល់គ្នា។ ហើយបន្ទាប់មក លោកប៉ូលឃើញថា ព្រះយេស៊ូវមិនត្រឹមតែដាក់អង្គទ្រង់រួមជាមួយយើងប៉ុណ្ណោះទេ តែការដែលយើងដាក់ខ្លួន រួមជាមួយព្រះយេស៊ូដែរ ហើយលោកបញ្ជាក់សេចក្តីនេះថា ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ត»។ លោកបាន ថ្លែងជា «នៅពេលព្រះគ្រីស្ទសុគត នោះខ្ញុំបានស្លាប់ ដែលនោះគឺជាសេចក្តីស្លាប់របត់ខ្ញុំ»។ លោកប៉ុលបន្តថា ហេតុនោះ មិនមែនខ្ញុំទៀតទេដែលរស់នៅ»។ បើអញ្ជឹង តើលោកអ្នកនៅរត់ដូចម្តេបបាន? ចម្លើយគឺ «គឺព្រះគ្រីស្ទទ្រង់រស់នៅក្នុងខ្ញុំ»។ ឥឡូវនេះ ព្រះជន្មរបស់ព្រះគ្រីស្ទទ្រង់រស់នៅក្នុងខ្ញុំ។ នេះមិនមែនជានិស្ស័យចាស់ ដែលបះបោរ ដែលជាប់មានបាបរបស់ខ្ញុំ ដែលធ្វើការឡៀតនោះទេ តែជានិស្ស័យមនុស្សថ្មី និស្ស័យជាព្រះ របស់ព្រះយេស៊ូដែលធ្វើការនៅក្នុងខ្ញ គឺសេចក្តីសុចរិតរបស់ព្រះយើង៊ូ ដែលជួយឲ្យខ្ញុំអាបរស់នៅបាន ជា ប្រភេទនៃជីវិតមួយដែលខុសប្លែកទាំងស្រុង។ នោះហើយជាការដោះដូរពីសេចក្តីស្លាប់ មកឯជីវិត។
លោកប៉ុលបានបញ្ជាក់សេចក្តីនេះម្តងទៀតយ៉ាងល្អ នៅក្នុងគម្ពីរកូឡុស ជំពូក៣ ខ៣ និងខ៤ ជាសេចក្តី ដែលលោកបានសរសេរផ្ញើទៅពួកអ្នកជឿនៅក្រុងកូឡស។ លោកថ្លែងថា៖
ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ សូមកត់សម្គាល់ពាក្យ អ្នករាល់គ្នាបានស្លាប់ នេះជាទម្រង់អតីតកាល។ តើ យើងបានស្លាប់ពីអង្កាល់? គឺយើងបានស្លាប់នៅពេលព្រះយេស៊ូវបានសុគត នោះហើយជាការស្លាប់របស់ យើង សូមស្តាប់ម្តងទៀត: ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយ ព្រះគ្រីស្ទក្នុងព្រះដែរ។ លោកអ្នកមិនមានជីវិតខ្លួនឯងទៀតទេ គឺលោកអ្នកមានជីវិតមួយដែលលាក់ទុក ជា ជីវិតមួយដែលអាថ៌កំបាំង ជាជីវិតមួយដែលត្រូវបានកំណត់ព្រំខណ្ឌអារម្មណ៍ខាងសាច់លាម និងលោកិយ ជាជីវិតដែលមិនអាចយល់បាន គឺលោកអ្នកមានជីវិតមួយដែលលាក់ទុក។ បន្ទាប់មកលោកប៉ុលបន្តថា ពេលព្រះគ្រីស្ទ ដែលជាជីវិតរបស់អ្នករាល់គ្នាលេចមក នោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គ ក្នុង សិរីល្អដែរ។ (RKOV)
សូមកត់សម្គាល់ សេចក្តីនេះសាមញ្ញ ហើយល្អណាស់ «ព្រះគ្រីស្ទជាជីវិតរបស់អ្នក»។ មានប្រយោគ សាមញ្ញពីរ នៅទីនេះ។ សូមដាក់សេចក្តីនេះមកជាមួយគ្នា គឺ ដ្បិតអ្នករាល់គ្នាបានស្លាប់» ហើយបន្ទាប់ «ព្រះគ្រីស្ទជាជីវិតរបស់អ្នក»។ ព្រះយេស៊ូបានសុគតជំនួសសេចក្តីស្លាប់របស់យើង ដើម្បីឲ្យយើងមានជីវិតរបស់ព្រះអង្គ។ លោកប៉ូលថ្លែងជា «មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះ អង្គទ្រង់សម្រាប់ខ្ញុំ។» នោះហើយជាការដោះដូរ ពីសេចក្តីស្លាប់ មកឯជីវិត។ ព្រះយេស៊ូបានសុគតជំនួសឲ្យ សេចក្តីស្លាប់របស់យើង ដើម្បីឲ្យយើងបានរស់ចេញពីជីវិតរបស់ព្រះអង្គនៅក្នុងយើង។ បទគម្ពីរបានចែងថា យើងបានឆ្លងផុតពីសេចក្តីស្លាប់ មកឯជីវិតហើយ។
យើងចូលមកដល់ចុងបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបជាមួយលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ យើងនឹងមើលទៅឯផ្នែកម្ខាងទៀតនៃការដោះដូរ គឺការទទួលយកអត្តសញ្ញាណរបស់យើង រួមជាមួយព្រះយេស៊ូ ក្នុងគ្រប់ការទាំងអស់ដែលកើតឡើងក្រោយពីការសុគតរបស់ព្រះអង្គ។
កូដ: RP-R072-105-KHM










