វិសេសណាស់ដែលបានចូលមកជួបលោកអ្នកជាថ្មី ដើម្បីចែកចាយជាមួយលោកអ្នកអំពីសេចក្តីពិតដ៏ មានតដម្ចេញពីព្រះគម្ពីរ ដែលបានធ្វើឲ្យមានការខុសដប្កោនរវាងជោគជ័យ និងបរាជ័យ នៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចកើតឡើងដូចគ្នា នៅក្នុងជីវិតរបស់លោកអ្នក។

សប្ដាហ៍នេះ ខ្ញុំបន្តគោលសំខាន់ ដែលខ្ញុំបានចាប់ផ្តើមកាលពីសប្ដាហ៍មុន គឺ «ប្រសិនបើលោកអ្នកចង់បាន ការដ៏វិសេសបំផុតរបស់ព្រះ…» យើងកំពុងមើលជាមួយគ្នា​ពីរបៀបផ្សេងៗដែលសាកសម ដើម្បីបញ្ចប់ ប្រយោគនោះ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ធ្វើកិច្ចការនេះ ធ្វើកិច្ចការនោះ។ល។ និង។ល។ រហូតមកដល់ពេលនេះ ខ្ញុំបានជម្រាបជូនវិធីបួនរួចមកហើយ ទីមួយ គឺចង់បានការដ៏វិសេស បំផុតរបស់ព្រះ។ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរបំពេញលក្ខខណ្ឌដើម្បីយកឲ្យបាន កុំទទួលយកអ្វីដែលអន់ជាង។ នោះហើយជាការសម្រេចចិត្ត។

ទីពីរ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរផ្តោតលើព្រះយេស៊ូវ កុំដកយកភ្នែក របស់លោកអ្នកចេញពីព្រះអង្គឡើយ។ ព្រះអង្គ ជាដើម ហើយជាចុង។ ព្រះអង្គគឺជាអ្នកចាប់ផ្តើម និងជាអ្នក បញ្ចប់សេចក្តីជំនឿរបស់យើង។

ទីបី ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះ ដែលជាកូនសោដ៏សំខាន់នៅក្នុងព្រះគម្ពីរ ដើម្បីឲ្យបានចម្រុងចម្រើន និងជោគជ័យពិតប្រាកដ។

ទីបួន បង្កើតមិត្តជាមួយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គបុគ្គលមួយអង្គ។ ព្រះអង្គ គឺជាអ្នកចាត់ចែងទ្រព្យសម្បត្តិទាំងអស់នៅក្នុងព្រះរាជ្យនៃព្រះ។ មានតែពេលដែលយើងមានទំនាក់ទំនង ជាមួយព្រះអង្គប៉ុណ្ណោះ ទើបយើងអាចចូលទៅក្នុងមរតករបស់យើងបាន ហើយក្លាយទៅជាកូន ដែលលរញវ័យ របស់ព្រះ។

ថ្ងៃនេះ ខ្ញុំនឹងចែកចាយជូនលោកអ្នកអំពីរបៀបទីប្រាំ ដើម្បីទទួលបានការដ៏វិសេសបំផុតរបស់ព្រះ គឺ ស្តាប់ ហើយប្រព្រឹត្តាមព្រះសូរសៀងរបស់ព្រះ។ ខ្ញុំសូមនិយាយឲ្យពេញលេញថាៈ ប្រសិនបើលោកអ្នកចង់បាន ការដ៏វិសេសបំផុតរបស់ព្រះ ចូររៀនស្តាប់ ហើយប្រព្រឹត្តាមព្រះសូរសៀងរបស់ព្រះ។

ជាបឋម ខ្ញុំចង់បញ្ជាក់ប្រាប់ថា ការនេះមិនមែនជាអ្វីដែលចូលមករកយើងដោយខ្លួនឯងនោះទេ។ ខ្ញុំត្រូវ តែនិយាយនៅក្នុងន័យម្យ៉ាងថា និស្ស័យអ័ដាមចាស់ កើតមកថ្លង់ មិនអាចស្តាប់ឮព្រះសូរសៀងរបស់ព្រះបានទេ។ ជាធម្មតា អ័ដាមចាស់ និស្ស័យសាច់ឈាមចាស់ មិនស្តាប់ឮព្រះសូរសៀងរបស់ព្រះទេ។ នោះជាអ្វីដែលត្រូវរៀន ជាអ្វីដែលត្រូវបណ្តុះឡើង ដោយយកចិត្តទុកដាក់។ ដូច្នេះ ខ្ញុំកំពុងប្រាប់លោកអ្នកថា ប្រសិនបើលោកអ្នកចង់ បានការដ៏វិសេសបំផុតរបស់ព្រះ លោកអ្នកនឹងត្រូវបណ្តុះការស្តាប់ព្រះសូរសៀងរបស់ព្រះ។ ពីភពលោក​សព្វថ្ងៃនេះ ពេញទៅដោយសំឡេងជាច្រើនរាប់មិនអស់ ហើយធ្វើឲ្យវិលវល់ ក៏ទាមទារការចាប់អារមណ៍របស់ យើង ប៉ុន្តែនៅក្នុងចំណោមសំឡេងទាំងអស់នោះ នៅ​តែមានសំឡេងដ៏តូចរបស់ព្រះ ដែលជាប្រាជ្ញាឥតដែន កំណត់ ជាសិទ្ធិអំណាចឥតដែនកំណត់ ហើយជាកូនសោដ៏សំខាន់សម្រាប់សុខុមាលភាពរបស់យើង។

ខ្ញុំចង់ប្រាប់លោកអ្នកថា មានការលើកទឹកចិត្តយ៉ាងធំធេងដែលត្រូវបានបើកសម្តែងនៅក្នុងបទគម្ពីរ ឲ្យ បណ្តុះសមត្ថភាពក្នុងការស្តាប់ព្រះសូរសៀងរបស់ព្រះ។ ជោគជ័យនៅក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះ និង ការដើររបស់យើងជាមួយព្រះអង្គ អាស្រ័យលើការនេះឯង គឺការស្តាប់ឮព្រះសូរសៀងរបស់ព្រះអង្គ។

ខ្ញុំចង់ជូនឧទាហរណ៍ខ្លះដល់លោកអ្នក។ ទីមួយ នៅក្នុងរឿងទទួលបានការប្រោសឲ្យជា និងសុខភាពល្អ ពីព្រះ នោះគឺច្បាស់ណាស់ មិនបាច់ចោទសួរទេ បទគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា កូនសោសំខាន់ គឺជាសមត្ថភាព ដែលស្តាប់ឮព្រះសូរសៀងរបស់ព្រះ។ ការនេះត្រូវបានបង្ហាញប្រាប់យ៉ាងច្បាស់ នៅក្នុងនិក្ខមនំ ១៥:២៦ ដែល លោកម៉ូសេកំពុងនិយាយទៅកាន់កូនចៅអ៊ីស្រាអែល ហើយលោកបញ្ជាក់ប្រាប់យ៉ាងនេះថាៈ

« ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​ឯង​រាល់​គ្នា​ប្រុង​នឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង [ភាសាហេព្រើរនិយាយថា «ប្រសិនបើអ្នកស្តាប់ គឺអ្នកពិតជាស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក»។ នេះជារបៀបប្រើភាសាហេព្រើរម្យ៉ាង ដែលបញ្ជាក់ន័យយ៉ាងខ្លាំងក្លា។ ប្រសិនបើអ្នកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត…] ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​នៃ​ទ្រង់ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បញ្ញត្ត​ទ្រង់ ហើយ​កាន់​តាម​ច្បាប់​ទ្រង់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​ជា​អញ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​ពួក​សាសន៍​អេស៊ីព្ទ​នោះ​ឡើយ ដ្បិត​អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​ដែល​ប្រោស​ឯង​រាល់​គ្នា​ឲ្យ​ជា។»។ (RKOV)

ដូច្នេះ ព្រះទ្រង់សព្វព្រះទ័យធ្វើជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែ លក្ខខណ្ឌគ្រឹះគឺ បើអ្នករាល់គ្នា​យកចិត្ត​ទុកដាក់ស្តាប់តាមព្រះសូរសៀងរបស់ព្រះលយេហូវ៉ា។ ហើយបន្តទៀតនៅក្នុងសញ្ញាចាស់ នៅក្នុងគម្ពីរ ចោទិយកថា លោកម៉ូសេបើកបង្ហាញថា កូនសោសំខាន់ដើម្បីទទួលបានព្រះពរទាំងអស់របស់ព្រះ គឺការស្តាប់ ហើយប្រព្រឹត្តាមព្រះសូរសៀងរបស់ព្រះអង្គ។ នៅក្នុងចោទិយកថា ២៨.១ និង ២ លោកបាន​ឆ្លើយ​យ៉ាងនេះថា៖

«ឥឡូវនេះ ហេតុការណ៍ទាំងនេះនឹងកើតឡើង ប្រសិនបើអ្នកស្តាប់បង្គាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន»។ [ប៉ុន្តែតាមភាសាហេព្រើរ ឃ្លានេះមានន័យដូចគ្នាថា «ប្រសិនបើអ្នកស្តាប់ គឺអ្នកពិតជាស្តាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក…»]ទាំងប្រយ័ត្ននឹងប្រព្រឹត្តាមអស់ទាំងបញ្ញាត្តិ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះ របស់អ្នក នឹងលើកអ្នកឡើងឲ្យខ្ពស់លើអស់ទាំងនគរនៅលើ ផែនដី។ ព្រះពរទាំងអស់នេះនឹងធ្លាក់មក​លើអ្នក ហើយនឹង​មក​តាមអ្នកប្រ​សិនបើអ្នកស្ដាប់តាមព្រះ សូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។

សូមកត់សម្គាល់ លោកម៉ូសេនិយាយរីរែងថា លក្ខខណ្ឌគនឹេះ គឺជាការស្តាប់ និងប្រព្រឹត្តាមព្រះសូរ លសៀងរបស់ព្រះ។ ហើយលោកដថឆ្លងថា ប្រសិនបើលោកអ្នកធ្វើដបបនោះ «ព្រះពរទាំងអស់នេះនឹងធ្ល្ក់មកលើ លោកអ្នក ហើយតាមលោកអ្នកជាប់»។ លោកអ្នកមិនចាំបាច់ដេញតាមព្រះពរទេ ព្រះពរនឹងដេញតាមលោក អ្នក ប្រសិនបើលោកអ្នកបណ្តុះការស្តាប់ឮព្រះសូរសៀងរបស់ព្រះ។ ម្យ៉ាងទៀត នៅក្នុងជំពូកតែមួយ គឺ ចោទិយកថា ជំពូក ២៨ ទៅមុខបន្តិចទៀត នៅក្នុង ខ ១៥ លោកព្រមានថា ប្រសិនបើយើងមិនស្តាប់តាមព្រះ សូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងទេ នោះនឹងមានការ​ផ្ទុយគ្នាយ៉ាងប្រាកដ។ ជំនួសឲ្យព្រះពរ នោះនឹង មានបណ្តាសាវិញ។ ចោទិយកថា ២៨:១៥:

«ប៉ុន្តែ បើ​ឯង​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​មិន​ប្រយ័ត និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង»។ (RKOV)

ដូច្នេះ ការមិនបានស្តាប់ និងប្រព្រឹត្តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ នាំមកនូវបណ្តាសាទាំងអស់ មកលើ យើង រីឯការស្តាប់ និងការប្រព្រឹត្តាម នាំមកនូវព្រះពរទាំងអស់។ នោះហើយជាចំណុចរបត់ រវាងព្រះពរ និងបណ្តាសា ជាការស្តាប់ និងប្រព្រឹត្តតាម​ព្រះសូរសៀងរបស់ព្រះអម្ចាស់ ឬជាការមិនបានស្តាប់ និងប្រព្រឹត្តតាម​ ព្រះសូរសៀងរបស់ព្រះអម្ចាស់។

បន្តទៅទៀត នៅក្នុងយេរេមា ជំរូក៧. ខ២២ និងខ ២៣ ព្រះអម្ចាស់មានព្រះបន្ទូលសេចក្តីនេះ ជា លក្ខខណ្ឌគនឹសម្រាប់ការធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូទៅកាន់អ៊ីស្រាអែលថា៖

«២២ ពី​ព្រោះ​នៅ​គ្រា​ដែល​អញ​បាន​នាំ​ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទេ ២៣ គឺ​អញ​បាន​បង្គាប់​សេចក្ដី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ផ្លូវ​ដែល​អញ​បង្គាប់​ឯង​គ្រប់​Chapter ដើម្បី​ឲ្យ​ឯង​បាន​សេចក្ដី​សុខ​ស្រួល»។ (RKOV)

ព្រះទ្រង់មានបន្ទូលថា បទបញ្ញត្តិនៃក្រិត្យវិន័យដែលទាក់ទងនឹងព្រះវិហារ មុខងារជាសង្ឃ និងការថ្វាយយញ្ញបូជា គឺជារឿងបន្ទាប់បន្សំ។ ព្រះអង្គមានព្រះបន្ទូលថា៖ «រឿងទីមួយ ដែលយើងបានទាមទារពីអ្នករាល់គ្នា​ពេលដែល យើងបាននាំអ្នករាល់គ្នា​ចេញពីស្រុកអេស៊ីព្ទមក មិនមែនជាយញ្ញបូជា ឬដង្វាយ​ ឬលក្ខខណ្ឌនៃក្រឹត្យវិន័យដ៏ច្រើន ទេ ប៉ុន្តែយើងបានទាមទារឲ្យអ្នករាល់គ្នា​ស្តាប់ និងប្រព្រឹត្តិតាមព្រះសូរសៀងរបស់យើង»។ ជាការប្រាប់ដោយ ប្រយោល អ្វីដែលព្រះអង្គកំពុងមានព្រះបន្ទូល គឺថា «យញ្ញបូជាល្អ ប្រសិនបើយញ្ញបូជាទាំងនោះមកពីការស្តាប់ ឮព្រះសូរសៀងរបស់យើង ប៉ុន្តែប្រសិនបើអ្នកគ្រាន់តែថ្វាយយញ្ញបូជា ដោយមិនបានស្តាប់ព្រះសូរសៀងរបស់យើងទេ យញ្ញបូជានោះមិនធ្វើឲ្យអ្នកមានលក្ខណៈសម្បត្តិ ធ្វើជាប្រជារាស្ត្ររបស់យើងឡើយ។ អ្នកនឹងធ្វើជា ប្រជារាស្ត្ររបស់យើង ប្រសិនបើអ្នកស្តាប់ ហើយប្រព្រឹត្តាមព្រះសូរសៀងរបស់យើង»។

នោះជាពាក្យដ៏ខ្លីបំផុត ដែលខ្ញុំស្គាល់នៅក្នុងបទគម្ពីរ អំពីអត្ថន័យនៃការធ្វើជាប្រជារាស្ត្ររបស់ព្រះ «ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង»។

ឥឡូវនេះ រឿងនេះមិនផ្លាស់ប្តូរទេនៅក្នុងសញ្ញាថ្មី។ នៅក្នុងសញ្ញាថ្មី លក្ខខណ្ឌសម្រាប់ធ្វើជាកម្ម​សិទ្ធិ របស់ព្រះយេស៊ូវគ្រីស្ទ គឺតែមួយដូចគ្នា។ ព្រះយេស៊ូវ មានបន្ទូលប្រាប់ការនេះយ៉ាងច្បាស់ នៅក្នុងយ៉ូហាន ជំពូក ១០ ខ ២៧:

«ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ»។ (RKOV)

តើ«ចៀមរបស់ខ្ញុំ» ដែលព្រះយេស៊ូវមានព្រះបន្ទូលនេះជានរណា? គេគឺជាប្រជារាស្ត្ររបស់ព្រះយេស៊ូវ គេមិនចាំបាច់តែជាកាតូលិក ឬប្រូតេស្តង់ ឬបាទីស្ទ ឬមេតូឌីស ឬអ្វីនោះទេ។ ប្រជារាស្ត្រដែលជាកម្ម​សិទ្ធិរបស់ ព្រះយេស៊ូវ គឺជាមនុស្សដែលស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ ហើយប្រ​ព្រឹត្តតាមព្រះអង្គ ហើយប្រសិនបើលោកអ្នក មិនស្តាប់ព្រះសូរសៀងរបស់ព្រះអង្គទេ លោកអ្នកមិនអាចដើរតាមព្រះអង្គបានទេ។ នោះហើយដែលជានិច្ចកាល ជាសញ្ញាសម្គាល់អំពីប្រជារាស្ត្រពិតប្រាកដរបស់ព្រះ គឺ ស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ។

ជាការភ្ជាប់ជាមួយនឹងគោលសំខាន់អំពីការស្តាប់ព្រះសូរសៀងរបស់ព្រះ ខ្ញុំចង់ជម្រាបជូននូវការដាស់តឿនដ៏សំខាន់ពីរដល់លោកអ្នក៖ ទីមួយ ចូរបណ្តុះការស្តាប់បង្គាប់តាមភ្លាមៗ ហើយខ្ញុំចង់សង្កត់ធ្ងន់លើពាក្យ ភ្លាម។ លោកអ័ប្រាហាំបានធ្វើជាគុំរូនៅក្នុងព្រះគម្ពីរ សម្រាប់អស់អ្នកដែលជឿ ហើយរបៀបមួយក្នុងចំណោមរបៀប ដែលលោកធ្វើជាគំរូរ នៅពេលណាក៏ដោយដែលលោកបានឮព្រះសូរសៀងរបស់ព្រះ លោកបានស្តាប់បង្គាប់ ព្រះអង្គភ្លាម ដោយមិនអែអង់ឡើយ។ នេះជាឧទាហរណ៍មួយ នៅក្នុងលោកុប្បត្តិ ២២. ខ២ និង ខ៣:

២ «រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​តង្វាយ​ដុត នៅ​លើ​ភ្នំ​១​ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ។ ៣ អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សម្រាប់​តង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​តម្រង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ..។ (RKOV)

សូមកត់សម្គាល់ លោកអ័ប្រាហាំបានក្រោកឡើងរីព្រឹក គឺព្រឹកនៃថឆ្លងៃបនទាប់ យ៉ាងលលឿនតាម ដែលលោកអាចធ្វើទៅបាន លោកបានចេញដំណើរទៅ ដើម្បីធ្វើអ្វីដែលលោកបានឮព្រះមានបន្ទូលមកកាន់ លោក។ ខ្ញុំចង់ប្រាប់លោកអ្នកចេញពីបទពិសោធន៍ និងចេញពីការសង្កេតមើលរបស់ខ្ញុំថា លោកអ្នកកាន់ តែអែអង់យូរក្នុងការស្តាប់បង្គាប់ព្រះ នោះលោកអ្នកកាន់ដតពិបាកនឹងស្តាប់បង្គាប់។ វិធីដ៏ងាយស្សួលដតមួយគត់ ដើម្បីស្តាប់បង្គាប់ព្រះ គឺស្តាប់បង្គាប់ព្រះអង្គភ្លាម កុំទុកយូរ គឺតាំងរីដំបូងដែលព្រះអង្គមានព្រះបន្ទូលភ្លាម។

រីឯការ​ប្រមានទីពីរ សូមយើងមើលពីគំរូអវិជ្ជមានវិញម្តង គឺអ្នកដែលអែអង់ក្នុងការស្តាប់បង្គាប់ព្រះ នោះ គឺជាប្រពន្ធរបស់ឡុត ដែលព្រមចេញពីក្រុងសូដុម ប៉ុន្តែគាត់បានចេញមកយ៉ាងយឺតយ៉ាវ ធ្វើឲ្យគាត់ឆ្លងមិនផុត។គាត់បានក្រឡេកមើលក្រោយវិញគាត់បានក្លាយទៅជាបង្គោលអំបិល។ ខគម្ពីរដ៏ខ្លីបំផុតមួយ ក្នុងចំណោម ខគម្ពីរដ៏ខ្លីបំផុត នៅក្នុងសញ្ញាថ្មី ជាខគម្ពីរដែលព្រះយេស៊ូវបានបង្រៀននៅក្នុងលូកា ១៧:៣២ «ចូរនឹកចាំពី ប្រពន្ធរបស់លោកឡុត»។ និយាយបានម្យ៉ាងទៀតថា កុំអែអង់នឹងស្តាប់បង្គាប់ឡើយ ក្រែងលរ លោកអ្នកអាចនឹង យឺតពេល។

ហើយការព្រមានទីពីរដែលខ្ញុំចង់ប្រាប់អ្នក គឺត្រូវត្រៀមចិត្តឱ្យរួចជាស្រេច ក្នុងការមើលទៅដូចជាមនុស្សល្ងង់នៅក្នុងក្រសែភ្នែករបស់មនុស្សទាំងឡាយ។ នៅក្នុង ១កូរិនថូស ១:២៥ លោកប៉ុល និយាយយ៉ាងនេះថា៖ «ដ្បិត​សេចក្ដី​ល្ងង់‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្ដី​កំសោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​មនុស្ស​ដែរ»។ ប្រសិនបើលោកអ្នករវល់តែនឹង​អ្វីដែលមនុស្សគិតថាជាប្រាជ្ញា នោះលោកអ្នកអាចនឹងខកការរបស់ព្រះ។ ម្យាងទៀត នៅក្នុង ១កូរិនថូស ៣:១៨ លោកប៉ុល បាន​សង្កត់​ធ្ងន់​យ៉ាងខ្លាំង។ លោកបាន​និយាយថា៖

«កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​ខ្លួន​ឡើយ បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងង់‌ល្ងើ វិញ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ឡើង»។ (RKOV)

និយាយម្យ៉ាងទៀត ដើម្បីក្លាយជាមនុស្សមានប្រាជ្ញាពិតប្រាកដ អ្នកត្រូវចាប់ផ្ដើមដោយព្រមទទួលយកថា ខ្លួនអ្នកអាចត្រូវបានគេចាត់ទុកថាជាមនុស្សល្ងង់ជាមុនសិន។ ហើយមនុស្សជាច្រើនបានជំពប់ដួលត្រង់ចំណុចនេះ។ នៅក្នុងព្រះគម្ពីរ មានឧទាហរណ៍ជាច្រើនអំពីរឿងនេះ។ លោកណូអេបានសង់ទូកនៅលើដីគោក នៅពេលដែលមនុស្សមិនធ្លាប់បានឃើញភ្លៀងពីមុនមក។ នៅក្នុងក្រសែភ្នែករបស់មនុស្ស នោះហាក់ដូចជាទង្វើដ៏ល្ងង់ខ្លៅមួយ ប៉ុន្តែតាមពិតទៅ វាគឺជាប្រាជ្ញាដែលមកពីព្រះ។ លោកណាម៉ាន ជាមេបញ្ជាការកងទ័ពស៊ីរី បានចុះទៅក្នុងទន្លេយ័រដាន់ ហើយជ្រមុជខ្លួនចំនួនប្រាំពីរដង ដើម្បីឱ្យសាច់ដែលមានជំងឺឃ្លង់របស់គាត់ត្រូវបានលាងសម្អាត។ តើទង្វើនេះមើលទៅដូចជារឿងល្ងង់ខ្លៅយ៉ាងណាទៅ! ប៉ុន្តែទីបំផុត គាត់បានជាសះស្បើយពីជំងឺរបស់គាត់។បុរសដែលកើតមកពិការភ្នែកក្នុងគម្ពីរយ៉ូហាន ជំពូកទី៩ ក៏ដូចគ្នាដែរ។ ព្រះយេស៊ូវបានយកដីលាយជាមួយទឹកមកបិទលើភ្នែករបស់គាត់ ហើយមានបន្ទូលថា៖ «ចូរទៅលាងនៅក្នុងស្រះស៊ីឡោម»។ តើគាត់មើលទៅគួរឱ្យអស់សំណើចយ៉ាងណាទៅ នៅពេលដែលគាត់ដើរវាសវៃរកផ្លូវទៅកាន់ស្រះស៊ីឡោម ដោយមានដីបិទនៅលើភ្នែករបស់គាត់! ប៉ុន្តែគាត់ក៏បានជាសះស្បើយ ហើយអាចមើលឃើញវិញដែរ!

ខ្ញុំអាចគិតឃើញស្ថានភារមួយនៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់ កាលពីច្រើនឆ្នាំកន្លងទៅ ពេលដែលខ្ញុំកំពុង អធិប្បាយនៅអាហ្វ្រិកខាងកើត។ ខ្ញុំបានរៀបចំកម្មវិធីប្រជុំថ្វាយបង្គំជាបន្តបន្ទាប់អស់រយៈពេលប្រាំពីរថ្ងៃ។ នៅចុងបញ្ចប់នៃសារនីមួយៗ ខ្ញុំតែងតែនិយាយថា៖ «ប្រសិនបើអ្នកណាម្នាក់ចង់ឱ្យខ្ញុំអធិស្ឋានសុំការប្រោសឱ្យជាសះស្បើយ សូមក្រោកឈរឡើង ហើយខ្ញុំនឹងអធិស្ឋានឱ្យអ្នក»។មានស្ត្រីពិការភ្នែកម្នាក់ ដែលមានក្មេងប្រុសម្នាក់នាំនាងមកចូលរួមក្នុងកម្មវិធីប្រជុំនោះ។ អស់រយៈពេលប្រាំមួយថ្ងៃជាប់ៗគ្នា នាងបានក្រោកឈរឡើងរាល់ថ្ងៃ ហើយខ្ញុំក៏បានអធិស្ឋានឱ្យនាងដែរ ប៉ុន្តែមិនមានអ្វីកើតឡើងឡើយ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ខ្មាសអៀនជំនួសនាង។ នៅថ្ងៃទីប្រាំពីរ នាងបានមកចូលរួមកម្មវិធីម្ដងទៀត។ ខ្ញុំបាននិយាយថា៖ «ប្រសិនបើអ្នកចង់ឱ្យខ្ញុំអធិស្ឋានសុំឱ្យអ្នកបានជាសះស្បើយ សូមក្រោកឈរឡើង!»ខ្ញុំបានបិទភ្នែក ហើយអធិស្ឋាន។ ខ្ញុំមិនអាចទប់ចិត្តមិនឱ្យឆ្ងល់បានទេថា៖ «តើនឹងមានអ្វីកើតឡើងចំពោះស្ត្រីកម្សត់ម្នាក់នេះទៅ?»នៅពេលខ្ញុំបើកភ្នែកឡើងវិញ សូមសរសើរតម្កើងព្រះ! ខ្ញុំបានឃើញនាងកំពុងដើរមកខាងមុខដោយខ្លួនឯង ដោយមិនចាំបាច់មានក្មេងប្រុសនាំមកទៀតឡើយ។ នេះជាភស្តុតាងបង្ហាញថា ភ្នែករបស់នាងបានជាសះស្បើយ ហើយនាងអាចមើលឃើញវិញបាន!ប៉ុន្តែអ្នកឃើញទេ? ដំបូងឡើយ នាងត្រូវតែមានចិត្តស្ម័គ្រចិត្តទទួលយកការមើលទៅដូចជាមនុស្សល្ងង់នៅក្នុងក្រសែភ្នែករបស់អ្នកដទៃសិន។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះបានបញ្ចប់ហើយ។ ខ្ញុំនឹងត្រឡប់មកជួបអ្នកម្ដងទៀតនៅថ្ងៃស្អែក ក្នុងម៉ោងដដែលនេះ។ នៅថ្ងៃស្អែក ខ្ញុំនឹងបន្តចែករំលែកជាមួយអ្នកអំពីអ្វីៗដែលសំខាន់បំផុតដែលអ្នកត្រូវធ្វើ ប្រសិនបើអ្នកចង់បាន​ការ​ដ៏វិសេសបំផុតរបស់​ព្រះ។