រីករាយណាស់ដែលបានចូលមកជួបជាមួយលោកអ្នកជាថ្មី ដើម្បីបន្តចែកចាយគោលសំខាន់របស់យើង នៅសប្ដាហ៍នេះ គឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ»។ ក្នុងការចែកចាយជាសេចក្តី បង្រៀន មួយភាគៗនេះ ខ្ញុំកំពុងជម្រាប់​ជូនលោកអ្នក អំពីរបៀបមួយចំនួនដែលសក្តិសមនឹងបញ្ចប់ប្រយោគ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ…»។ រហូតមកដល់ពេលនេះ ខ្ញុំបានចែកចាយ របៀបប្រាំ ជូនលោកអ្នករួចមកហើយ ហើយនៅក្នុងករណីនីមួយៗ ខ្ញុំផ្តល់ជូនប្រយោគដែលពេញលេញ ដល់ លោកអ្នក។

១. ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរចង់បានការដ៏វិសេសបំផុតរបស់ព្រះ។ និយាយបានម្យ៉ាងទៀតថា មិនព្រមទទួលយកអ្វីដែលអន់ជាង។ ចូរសម្រេចចិត្តថា លោកអ្នកនឹងយកឲ្យបានការ ដ៏វិសេសបំផុតរបស់ព្រះ។

២. ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរផ្តោតលើព្រះយេស៊ូវ។

៣. ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះ។ នេះ ហើយជាកូនសោរ សម្រាប់គ្រប់ទាំងភាពចម្រុងចម្រើនពិតប្រាកដ។

៤. ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរចងមិត្តជាមួយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណជាអ្នកចាត់ចែងទ្រព្យសម្បត្តិទាំងមូលរបស់ព្រះត្រៃឯក។

៥. ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូររៀនស្តាប់ និងប្រព្រឹត្តាមព្រះសូរសៀង របស់ព្រះភ្លាមៗ។

ថ្ងៃនេះ ខ្ញុំនឹងចែករំលែកជាមួយអ្នកនូវវិធីទីប្រាំមួយ ដើម្បីបំពេញប្រយោគនេះ ហើយវាគឺ៖ «ចូរប្រុងប្រយ័ត្នចំពោះរបៀបដែលអ្នកស្តាប់ និងអ្វីដែលអ្នកស្តាប់»។ ឬខ្ញុំសូមលើកយកប្រយោគពេញលេញមកបង្ហាញអ្នកថា៖ «ប្រសិនបើអ្នកចង់បានការ​ដ៏ល្អបំផុតរបស់​ព្រះ ចូរប្រុងប្រយ័ត្នចំពោះរបៀបដែលអ្នកស្តាប់ និងអ្វីដែលអ្នកស្តាប់»។

ជាក់ស្តែង ប្រធានបទនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រធានបទដែលខ្ញុំបានចែករំលែកជាមួយអ្នកកាលពីម្សិលមិញ គឺ «ការស្តាប់ និងស្តាប់បង្គាប់ព្រះសូរសៀងរបស់ព្រះ»។ យើងនឹងបន្តពិភាក្សាអំពីប្រធានបទនៃការស្តាប់នេះ។កាលពីម្សិលមិញ ខ្ញុំបានបញ្ជាក់ថា នៅទូទាំងព្រះគម្ពីរ ចាប់តាំងពីគម្ពីរសញ្ញាចាស់ រហូតដល់គម្ពីរសញ្ញាថ្មី តម្រូវការជាមូលដ្ឋានសម្រាប់ការក្លាយជារាស្ដ្ររបស់ព្រះ គឺការស្តាប់ និងស្តាប់បង្គាប់ព្រះសូរសៀងរបស់ព្រះអង្គ។នៅក្នុងគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរស្តាប់បង្គាប់សំឡេងរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើជាព្រះរបស់អ្នក ហើយអ្នករាល់គ្នានឹងធ្វើជារាស្ដ្ររបស់ខ្ញុំ»។នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានមានបន្ទូលថា៖ «ចៀមរបស់ខ្ញុំស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់វា ហើយវាក៏ដើរតាមខ្ញុំដែរ»។តម្រូវការនេះមិនដែលផ្លាស់ប្ដូរឡើយ មិនថានៅក្នុងសម័យកាលណា ឬក្នុងគ្រាសម័យណាមួយក៏ដោយ។

ដូច្នេះ ថ្ងៃនេះ យើងនឹងបន្តពិចារណាចំណុចខ្លះៗទៀត ដែលពាក់ព័ន្ធក្នុងការស្តាប់ព្រះសូរសៀងរបស់ ព្រះ។ ព្រះយេស៊ូវមានបន្ទូលការ ក្នុងពេលផ្សេងគ្នា នៅក្នុងគម្ពីរដំណឹងល្អ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូររិចារណាសេចក្តីដែលអ្នករាល់គ្នាឮប៉ុណ្ណោះ» ហើយក្រោយមកទៀត ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឲ្យ ប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្តាប់»។ ចូរពិនិត្យ​មើលប្រយោគទាំងពីរ និងមើលអ្វីដែលប្រយោគទាំងនេះ ចង់ប្រាប់យើង។ ប្រយោគទីមួយ «…សេចក្តីដែលអ្នករាល់ស្តាប់» នៅក្នុងមាកុស ៤: ២៣-២៥:

«អ្នកណាមានត្រចៀក ចូរ ស្ដាប់ចុះ!»

ខ្ញុំយល់ថា ប្រយោគនេះមានន័យថា «អ្នកណាមានត្រចៀកចូរស្តាប់ព្រះសូរសៀងរបស់ព្រះ»។ ខ្ញុំបាន ជម្រាបជូនថា តាមនិស្ស័យកុំណើត​ យើងកើតមកមិនមានសមត្ថភាពនឹងស្តាប់ឮព្រះសូរសៀងរបស់ព្រះទេ តែជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានមកយើងវិញ។ នេះជាសមត្ថភាពដែលត្រូវតែបណ្តុះឡើង​ ប៉ុន្តែព្រះ យេស៊ូវកំពុងតែមានព្រះបន្ទូលថា៖ «អ្នកណាមានត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះ ចូរឲ្យអ្នកនោះស្តាប់ចុះ!» ចូរបណ្តុះសមត្ថភាពនោះឡើង ចូរប្រើសមត្ថភាពនោះទៅ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៀតថា៖

«ចូរ ពិចារណាសេចក្តីដែលអ្នករាល់គ្នាស្ដាប់ចុះ រង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះគេនឹង វាល់ឲ្យអ្នករាល់គ្នា តាម រង្វាល់នេះវិញ ក៏នឹងឲ្យកាន់តែច្រើនថែម​ទៀត។ ដ្បិតអ្នកណាដែលមាន នេះនឹងឲ្យកាន់តែច្រើនតែអ្នកណាដែលគ្មាន នោះនឹងត្រូវដកចេញ សូប្បីតែអ្វីដែលអ្នកនោះ មានផង»។ (RKOV)

ខ្ញុំលជឿថា មានគោលការណ៍បី ដែលព្រះយេស៊ូវ បើកសម្តែងនៅចំណុចនេះ។ ទីមួយ លក្ខខណ្ឌគ្រឹះដើម្បី មានសមត្ថភាពស្តាប់ឮ គឺស្តាប់ព្រះសូរសៀងរបស់ព្រះ «អ្នកណាមានត្រចៀក ចូរឲ្យអ្នកនោះស្តាប់ចុះ!»។

ទីពីរ ដោយការស្តាប់ត្រឹមត្រូវ និងដោយការស្តាប់សេចក្តីដែលត្រឹមត្រូវ នោះយើងបង្កើន​ធនធានខាង វិញ្ញាណរបស់យើង។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «រង្វាល់ណាដែលអ្នករាល់គ្នា​វាល់ឲ្យគេ នោះគេនឹងវាល់ឲ្យ អ្នករាល់គ្នា​ តាមរង្វាល់​នោះវិញ»។ កាលណាអ្នកថ្វាយខ្លួន និងយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងការស្តាប់ព្រះសូរសៀងរបស់ព្រះ នោះព្រះអង្គក៏នឹងប្រទានព្រះអង្គទ្រង់មកអ្នកកាន់តែច្រើនដែរ។ និយាយម្យ៉ាងទៀត គឺយើងជាអ្នកកំណត់រង្វាល់ដែលព្រះនឹងប្រទានព្រះអង្គទ្រង់ដល់យើង។ រង្វាល់ដែលយើងប្រើក្នុងការស្តាប់ព្រះសូរសៀងរបស់ព្រះ គឺជារង្វាល់ដែលព្រះអង្គប្រើក្នុងការបើកសម្ដែង និងប្រទានព្រះអង្គទ្រង់មកយើងវិញដែរ។

គោលការណ៍ទីបី ដោយការស្តាប់ខុស ឬការមិនព្រមស្តាប់ព្រះសូរសៀងរបស់ព្រះ យើងបន្ថយធនធាន ខាងវិញ្ញាណរបស់យើង ហើយទីបញ្ចប់នឹងក្ស័យធនខាងវិញ្ញាណ។ ព្រះយេស៊ូវ មានព្រះបន្ទូលថា៖ «…អ្នកណាដែលមាន នឹងត្រូវបានប្រទានឱ្យថែមទៀត ប៉ុន្តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានស្រាប់ ក៏នឹងត្រូវដកហូតពីគាត់ដែរ»។ តាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំបានជួបគ្រីស្ទបរិស័ទមួយចំនួនដែលហាក់ដូចជាបានបាត់បង់អ្វីៗទាំងអស់ខាងវិញ្ញាណ ប៉ុន្តែនៅពេលខ្ញុំក្រឡេកមើលទៅអតីតកាល ខ្ញុំនៅតែចងចាំថា កាលពីប៉ុន្មានឆ្នាំមុន ពួកគេធ្លាប់មានពេញបរិបូរណ៍ដោយព្រះពររបស់ព្រះអម្ចាស់។ តើអ្វីដែលបានធ្វើឲ្យពួកគេក្ស័យធនខាងវិញ្ញាណ? ពួកគេបានបាត់បង់សមត្ថភាពស្តាប់ ពួកគេឈប់បណ្តុះសមត្ថភាពនោះ ហើយពួកគេបានចាប់ផ្តើមស្តាប់សេចក្តីដែលខុស។ ពួកគេបានកាត់ព្រះចេញ ហើយបើកចំហ ទៅស្តាប់អ្វីដែលអាក្រក់ និងអវិជ្ជមាន ដែលនោះហើយធ្វើឲ្យពួកគេក្ស័យធនខាងវិញ្ញាណ។

ទីពីរ ព្រះយេស៊ូមានព្រះបន្ទូលផងដែរថា៖ «ចូរឲ្យពប្រយ័ត្នអំពីរបៀបដែលអ្នករាល់ោនស្តាប់» នៅក្នុង លូកា ៨:១៨:

«ដូច្នេះ ត្រូវ​ឲ្យ​ប្រយ័ត ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា[មិនមែនគ្រាន់តែជាអ្វីដែលអ្នកស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារបៀបដែលអ្នកស្តាប់ផងដែរ។] ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ដក​យក​ទាំង​របស់​ដែល​មើល​ទៅ​ដូច​ជា​អ្នក​នោះ​មាន​ចេញ​ផង»។ (RKOV)

ម្តងទៀត ហើយនេះជាការព្រមានយ៉ាងមុតមាំដូចគ្នាៈ របៀបដែលយើងបើកចំហចំពោះព្រះ ដើម្បី ស្តាប់ព្រះអង្គ នឹងកំណត់របៀបដែលព្រះប្រទានអង្គទ្រង់មកយើង ប៉ុន្តែ ប្រសិនបើយើងបិទចំពោះព្រះ ដោយ ការស្តាប់ខុស នោះយើងពិត​ជា​ក្ស័យធនខាងវិញ្ញាណហើយ។ នេះហើយជាគោលការណ៍តែមួយ អំពីការកើនឡើង ឬការថយចុះទៅតាមសេចក្តីដែលយើងស្តាប់ និងរបៀបដែលយើងស្តាប់។

ឥឡូវនេះ ខ្ញុំចង់មានប្រសាសន៍បន្ថែមបន្តិចទៀតអំពីរបៀបនៃការស្តាប់។ នៅពេលយើងស្តាប់ យើងត្រូវរៀនឱ្យចេះបែងចែកថា តើអ្វីខ្លះដែលយើងគួរទទួលយក និងអ្វីខ្លះដែលយើងគួរបដិសេធ។ នៅក្នុងគម្ពីរយ៉ូប មានប្រសាសន៍មួយឃ្លាដែលពាក់ព័ន្ធយ៉ាងខ្លាំងនឹងប្រធានបទនេះ។ យ៉ូប ១២ : ១១

ឯ​ត្រចៀក តើ​មិន​ស្តាប់​យល់​ពាក្យ​សំដី ដូច​ជា​មាត់​ភ្លក់​ឲ្យ​ដឹង​រស​អាហារ​ដែរ​ទេ​ឬ​អី?

សម្រាប់សេចក្តីដែលយើងស្តាប់ ត្រចៀកបំពេញតួនាទី ដូចជាមាត់បំពេញតួនាទីចំពោះអ្វីដែលយើង បរិលភាគដែរ។ យើងទាំងអស់់គ្នា​ដឹងថា ប្រសិនបើអ្វីដែលយើងដាក់ចូលក្នុងមាត់របស់យើង វាល្វីង មិនឆ្ងាញ់ ឬ លេបមិនចូល យើងមិនលេប​របស់នោះទេ យើងខ្ជាក់របស់នោះចេញ។ សេចក្តីដែលចែង​នៅក្នុងគម្ពីរយ៉ូប កំពុងប្រាប់យើង គឺថា ត្រចៀកត្រូវធ្វើការដូចគ្នានោះដែរ ចំពោះអ្វីដែលយើងស្តាប់។ ប្រសិនបើយើងស្តាប់ឮ សេចក្តីដែលល្វីងជូរចត់​ ឬអវិជ្ជមាន ឬនាំឲ្យហិនវិនាសដល់ជំនឿរបស់យើង យើងកុំទទួលយកសេចក្តីនោះ យើងត្រូវ​បដិសេធសេចក្តីនោះចេញ។ដែលអណ្តាតភ្លក់ឲ្យដឹងរស់ជាតិជាយ៉ាងណា ត្រចៀកត្រូវយល់ពាក្យសម្ដី ជាយ៉ាងនោះដែរ។ ជាញឹកញាប់ ខ្ញុំតែងប្រាប់មនុស្សថា៖ «នៅពេលដែលអ្នកស្តាប់គ្រូអធិប្បាយ ជាអ្វីក៏ ដោយ ហើយស្ថិត​នៅក្នុងស្ថានភារណាក៏ដោយ ចូរធ្វើអ្វីដែលអ្នកធ្វើ ដូចជាពេលដែលអ្នកបរិភោគត្រី គឺអ្នកលេប​សាច់ ហើយខ្ជាក់ឆ្អឹងចេញ។ ប៉ុន្តែ ប្រសិនបើអ្នកលេបឆ្អឹង អ្នកនឹងឆ្លាក់មិនខាន»។ នោះហើយ ជាការអនុវត្តយ៉ាងសាមញ្ញរបស់ខ្ញុំ អំពីអ្វីដែលព្រះយេស៊ូវចង់មានន័យ នៅពេលដែលព្រះអង្គមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នា​ស្តាប់។ ចូរឲ្យសេចក្តីត្រឹមត្រូវចូលទៅ តែខ្ជាក់សេចក្តីខុសឆ្គងមកវិញ។ ប្រសិនបើអ្នករាល់គ្នា​បើកឲ្យសេចក្តីខុសឆ្គងចូលទៅ នោះអ្នកនឹងសោកស្តាយ​មិនខាន»។

ខ្ញុំចង់បន្តទៅលោលការណ៍មួយទៀតដែលពាក់ព័ន្ធនឹងការស្តាប់។ លោលការណ៍នោះ ត្រូវបានបង្ហាញ ប្រាប់នៅក្នុង គម្ពីររូម ១០.១៧ ជាលោលការណ៍ដែលសំខាន់បំផុត។

«ដូច្នេះ ជុំននឿកើតឡើងដោយសេចក្តីដែលានឮ ហើយសេចក្តីដែលានឮនេះ គឺដោយស្ព្រះ បន្ទូល បស់ព្រះ្គីសទ»។ (RKOV)

នោះគឺជាសេចក្តីពិតដ៏សំខាន់អស្ចារ្យមួយ៖ «សេចក្តីជំនឿកើតមក…»។ អ្នកមិនចាំបាច់រស់នៅដោយគ្មានសេចក្តីជំនឿនោះទេ។ ខ្ញុំនៅចាំពេលមួយដែលខ្ញុំធ្លាប់គ្មានសេចក្តីជំនឿ។ ពេលនោះ ខ្ញុំមានជំងឺ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលមួយឆ្នាំពេញ។ គ្រូពេទ្យមិនអាចព្យាបាលខ្ញុំឱ្យជាសះស្បើយបានឡើយ ហើយខ្ញុំក៏អស់សង្ឃឹមទាំងស្រុងដែរ។ ប៉ុន្តែ ថ្ងៃមួយ ព្រះវិញ្ញាណបរិសុទ្ធបានដាស់ខ្ញុំឲ្យនឹកឃើញប្រយោគនោះ «…ជំនឿ កើតឡើង…»។ ប្រសិនបើលោកអ្នកគ្មានជំនឿ លោកអ្នកអាចមានជំនឿបាន។ តើលោកអ្នកមានជំនឿដោយ របៀបណា? ដោយសារការស្តាប់។ ស្តាប់អ្វី? ព្រះបន្ទូលរបស់ព្រះ។ ហើយខ្ញុំបានចាប់ផ្តើមស្តាប់ព្រះបន្ទូល របស់ព្រះ ហើយតាមរយៈព្រះបន្ទូល ជំនឿបានកើតឡើង ហើយនៅទីបំផុត ខ្ញុំបានចេញពីមន្ទីរពេទ្យ ខ្ញុំបានជា មិនមែនដោយសារលេបថ្នាំទេ ប៉ុន្តែដោយសារអំណាចដ៏អស្ចារ្យរបស់ព្រះ ពីព្រោះខ្ញុំបានទទួលជំនឿ តាមរយៈការ ឮព្រះបន្ទូលរបស់ព្រះ។

ប៉ុន្តែ ការដ៏សំខាន់ដែលខ្ញុំចង់បញ្ជាក់ជូននៅថ្ងៃនេះ គឺយ៉ាងនេះ មិន​មែនមានតែជំនឿទេ ដែលកើត ឡើងដោយការស្តាប់ តែការមិនជឿក៏កើតឡើងដោយការស្តាប់ដែរ។ លោកប៉ុលមានប្រ​សាសដូច្នេះ នៅក្នុង ២ធីម៉ូថេ ២:​១៦-១៨ ជាសេចក្តីដែលលោកទូន្មានដល់ធីម៉ូថេ អំពីរបៀបដែធ្វើឲ្យជីវិតគ្រីស្តបរិស័ទមានជោគជ័យ។ លោកមានប្រ​សាសន៍ដូច្នេះថា៖

16 តែ​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ​នឹង​នាំ​ឲ្យ​ចម្រើន​សេចក្ដី​ទមិឡ​ល្មើស កាន់​តែ​ច្រើន​ឡើង​ទេ 17 ហើយ​សំដី​គេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ [ឬដូចជាជំងឺមហារីក ពាក្យតែមួយនេះមានន័យទាំងពីរ។] ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ហ៊ីមេនាស និង​ភីលេត18 ដែល​បាន​ជ្រួស​ហួស​ចេញ​ពី​សេចក្ដី​ពិត [អ្នកទាំងនេះគឺជាមនុស្សដែលកំពុងផ្សព្វផ្សាយសេចក្តីបង្រៀនមិនពិត ដែលគ្មានព្រះជាម្ចាស់ជាគោលដៅ។] ទាំង​និយាយ​ថា សេចក្ដី​រស់​ឡើង​វិញ​បាន​កន្លង​ទៅ​ហើយ គេ​ក៏​បង្ខូច​សេចក្ដី​ជំនឿ​របស់​អ្នក​ខ្លះ​ដែរ។

នៅទីនេះ លោកបុលដថឆ្លងថា «ប្រសិនបើអ្នកចង់រកេាជំនឿរបស់អ្នក សូមកុំស្តាប់ពាក្យសម្ដីឡេះឡោះ ឥតប្រយោជន៍។ កុំស្តាប់ប្រភេទនៃសេចក្តីបង្រៀនដកឆ្លងក្លាយ។ រីព្រោះ បើអ្នកលែេះដតស្តាប់សេចក្តីដបបនោះ សេចក្តីនោះនឹងចូលទៅក្នុងែិតរបស់អ្នក ទៅក្នុងគុំនិតរបស់អ្នក ហើយវានឹងសុីបំផ្លាញជំនឿរបស់អ្នក ដូចជា មហារីក ឬែំលៅក្លាយដែលសុីរូងចូលចានេះដែរ»។ ដូច្នេះ ចូរបណាុេះទមប្រាប់ការស្តាប់ដែលត្រឹមត្រូវៈ គឺសេចក្តីដែល លោកអ្នកស្តាប់ និងរបៀបដែលលោកអ្នកស្តាប់។ ជំនឿកើតឡើងដោយសារការស្តាប់ព្រះបន្ទូលរបស់ព្រះ។

ហើយជាផលវិបាកដែលសមហេតុផល យើងត្រូវជ្រើសរើសមិត្តភក្តិ និងមនុស្សដែលយើងសេពគប់ជាមួយដោយប្រុងប្រយ័ត្ន ពីព្រោះពួកគេគឺជាមនុស្សដែលយើងនឹងស្តាប់ច្រើនជាងគេ។ ដូច្នេះ យើងគួរតែស្តាប់មនុស្សដែលមានអ្វីល្អៗមកចែករំលែក មិនមែនស្តាប់ពាក្យសម្ដីដែលបំផ្លាញជំនឿរបស់យើងនោះទេ។គោលការណ៍នេះក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរផងដែរ។ នៅក្នុង ២ កូរិនថូស ៦:១៤ លោកប៉ុលមានប្រសាសន៍ថា៖

កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ និង​ងងឹត លាយ‌ឡំ​គ្នា​ដូច​ម្តេច​បាន?

ហើយនៅក្នុងអេភេសូរ ៥:១១ និង ១២:

«កុំចូលួមក្នុងកិច្ចការ ឥតផល្បនយាជន៍ បស់សេចក្តីងងឹតនឡើយ ប នៃតត្រូវោត្តោងកា ទាំង នេះវិញ។ ដ្បិតកា ទាំងប នមានដែលនគ្ប្ពឹតដោយសមឆ្លងាត់ នេះសូមាបីដតនិយាយ ក៏គួ ឲ្យខមាស នៅហើយ» (RKOV)

កុំសេពគប់ជាមួយមនុស្សដែលមានពាក្យសម្ដី និងការប្រព្រឹត្តអាក្រក់ ពីព្រោះវានឹងបំពុលជីវិតខាងវិញ្ញាណរបស់អ្នក។ ប៉ុន្តែ ផ្ទុយទៅវិញ នៅក្នុងន័យវិជ្ជមាន លោកប៉ុលបានមានប្រសាសន៍ទៅកាន់ធីម៉ូថេដូចតទៅនេះ ក្នុង ២ ធីម៉ូថេ ២:២២៖

«ចូរ​ឲ្យ​រត់​ពី​សេចក្ដី​ស្រើប‌ស្រាល​របស់​ក្មេងៗ​ចេញ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្រី ជា​មួយ​នឹង​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ»។ (RKOV)

និយាយបានម្យ៉ាងទៀតថា ប្រសិនបើលោកអ្នកចង់ដេញតាមសេចក្តីលអ លោកអ្នកត្រូវដេញតាមសេចក្តី លអនោះ នៅក្នុងគូកនដែលត្រឹមត្រូវ គឺជាអស់អ្នកដែលអុំរាវនាវរកព្រះអម្ចាស់ ចេញពីែិតបរិសុទ្ធ។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះបានបញ្ចប់ហើយ។ ខ្ញុំនឹងត្រឡប់មកជួបអ្នកម្ដងទៀតនៅថ្ងៃស្អែក ក្នុងម៉ោងដដែលនេះ។ នៅថ្ងៃស្អែក ខ្ញុំនឹងចែករំលែកអំពីចំណុចមួយទៀតដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកចង់ទទួលបានអ្វីដែលល្អបំផុតរបស់​ព្រះជាម្ចាស់។