រីករាយណាស់ដែលបានមកជួបលោកអ្នកម្តងទៀតនៅដើមសប្ដាហ៍ថ្មីនេះ ដើម្បីចែកចាយជូនលោកអ្នកនូវគន្លឹះដ៏សំខាន់ដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះជាម្ចាស់បានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។ ចំណងជើងសម្រាប់ប្រធានបទរបស់យើងនៅសប្ដាហ៍នេះគឺ «ចេញពីបណ្ដាសាមកឯព្រះពរ»។ ខ្ញុំនឹងចែកចាយជូនលោកអ្នកអំពីសេចក្តីពិតខ្លះចេញពីបទគម្ពីរ ដែលលោកអ្នកប្រហែលជាមិនធ្លាប់បានឮពីមុន ប៉ុន្តែមានអំណាចនឹងផ្លាស់ប្ដូរជោគវាសនាទាំងស្រុងនៅក្នុងជីវិតលោកអ្នក។

ប្រសិនបើលោកអ្នកមានសេចក្តីត្រូវការ ឬបញ្ហាអ្វីកីដោយនៅក្នុងជីវិតលោកអ្នក មានកន្លែងតែមួយតត់ ដែលលោកអ្នកត្រូវទៅ ដើម្បីរកបានការផ្គត់ផ្គង់របល់ព្រះ ឬ្មជំណោះស្រាយរបត់ព្រះ ហើយកន្លែងនោះគឺជា ឈើឆ្កាងរបស់ព្រះគ្រីស្ទ ។ តាមរយៈកិច្ចការដែលព្រះយេស៊ូបានសម្រេច ដោយសារការសោយទិវង្គតរបល់ ព្រះអង្គនៅលើឈើឆ្កាង គ្រប់ទាំងការផ្តត់ផ្តង់របល់ព្រះសម្រាប់លោកអ្នក ទាំងខាងវិញ្ញណ ទាំងខាងសាប់ឈាម ទាំងខាងសម្ភារៈ ទាំងពេលនេះ ទាំងអនាគតដែលនៅអស់កល្ប គឺសម្រេចបានសម្រាប់យើងរួចហើយ ។ ប៉ុន្តែ ឮុនមូលដ្ឋានត្រឹះណាផ្សេង ក្រៅពីឈើឆ្កាងឡើយ ជើម្បីទទួលបានការផ្គត់ផ្គង់គ្រប់បែបយ៉ាងរបស់ព្រះ ។ មាន តែតាមរយៈឈើឆ្កាងមួយប៉ុណ្ណោះ ដែលលោកអ្នកអាចមកឯព្រះ ហើយទទួលបានការផ្គត់ផ្គង់ និងព្រះពររបល់ ព្រះអង្គ ។

ដើម្បីមកឯឈើឆ្កាង លោកអ្នកត្រូវយល់ពីលក្ខណៈត្រីះនែអ្វីដែលបានកើតឡើង នៅពេលដែលព្រះ យេស៊ូបានលោយទិវង្គតនៅលើឈើឆ្កាង ។ នៅបំណុននោះ មានការដោះដូរមួយដែលព្រះបានកំណត់ទុក បាន កើតឡើង ហើយត្រូវបានថ្លែងទុក តាំងពីច្រើនសតវត្ស្ឃរ៍មកហើយ នៅក្នុងគម្ពីរហោរារបស់ពួកអ៊ីស្រាអែល ។ ហេតុការណ៍ទាំងអស់ ត្រូវបានសង្ខេបនៅក្នុងខតម្ពីរគន្តឹះមួយ នៅក្នុងគម្មីរហោរាអេឆាយ ជ័ពួូក យា ខ ៦:

«យើងទាំងអស់គ្នាបានទាសបេញដូជាបៀម គឺយើងបានបែរបេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះ យេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើព្រះអង្គ (ព្រះអង្គគឺព្រះយេស៊ូ)» ។

នោះគឺជាចំណុចកណ្ដាលនៃអ្វីៗដែលព្រះទ្រង់មានដើម្បីផ្ដល់ឲ្យយើង។ នោះគឺជាព្រះគុណរបស់ព្រះ។ យើងមិនអាចទាមទារការនេះពីព្រះបានទេ ប៉ុន្តែដោយសារព្រះគុណ និងព្រះហឫទ័យមេត្តាករុណាគ្មានដែនកំណត់របស់ព្រះអង្គ ព្រះទ្រង់បានកំណត់ទុកការដោះដូរនេះ។ ខ្ញុំសូមបញ្ជាក់សេចក្តីនេះយ៉ាងខ្លីថា៖ ព្រះបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើព្រះយេស៊ូ។ ពាក្យ «ទុច្ចរិត» អាចបកប្រែមកថា «ការបះបោរ»។ ការបះបោររបស់យើង គឺជាការបះបោររបស់ពូជពង្សអ័ដាមទាំងអស់ ដែលជាប់បណ្ដាសាអំពើបាប បានធ្លាក់លើព្រះយេស៊ូនៅលើឈើឆ្កាង ដោយសារការកំណត់ទុករបស់ព្រះ។ នោះជាផ្នែកអវិជ្ជមានសម្រាប់ការដោះដូរនេះ។ ផ្នែកវិជ្ជមានគឺថា សេចក្តីល្អទាំងអស់ដែលត្រូវបានដោយសារការស្តាប់បង្គាប់របស់ព្រះយេស៊ូដែលគ្មានបាប ត្រឡប់ជាកើតមានសម្រាប់យើង។

ខ្ញុំសូមពន្យល់ឲ្យកាន់តែសាមញ្ញគឺថា ព្រះទ្រង់ទម្លាក់សេចក្តីអាក្រក់ដែលយើងត្រូវទទួល ទៅលើអង្គព្រះយេស៊ូ ហើយប្ដូរមកវិញ ព្រះអង្គធ្វើឲ្យសេចក្តីល្អដែលព្រះយេស៊ូត្រូវទទួល កើតមានសម្រាប់យើង។

ខ្ញុំនិយាយឲ្យកាន់តែខ្លីគឺថា៖ សេចក្តីអាក្រក់បានធ្លាក់ទៅលើព្រះយេស៊ូ ហើយសេចក្តីល្អកើតមានសម្រាប់យើង។

យើងគ្មានសិទ្ធិទាមទារការដោះដូរនេះទេ។ ការនេះផ្ដើមចេញពីព្រះគុណ និងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គប៉ុណ្ណោះ។ ប៉ុន្តែ អរគុណព្រះ ព្រះគុណ និងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ បានកំណត់ទុកការដោះដូរនេះ និងបានប្រទានការផ្គត់ផ្គង់នេះ។

ខ្ញុំបាននិយាយថា ពាក្យ «ទុច្ចរិត» អាចបកប្រែថា «ការបះបោរ»។ ក្នុងការសិក្សាគម្ពីរសញ្ញាចាស់ ខ្ញុំបានរកឃើញថា ពាក្យនេះមានន័យពីរយ៉ាង ដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ ន័យទីមួយ គឺការបះបោរ និងន័យទីពីរ គឺផលអាក្រក់ និងការជំនុំជម្រះទាំងអស់ដែលធ្លាក់មកលើការបះបោរ ហើយនេះគឺជារបៀបដែលយើងត្រូវយល់ក្នុងបរិបទនេះ។ ព្រះបានទម្លាក់ការបះបោររបស់យើងទៅលើព្រះយេស៊ូ បន្ទាប់មក ព្រះអង្គបានទទួលយកផលអាក្រក់នៃការបះបោររបស់យើង ដែលតាមសេចក្តីយុត្តិធម៌ វាគួរតែធ្លាក់មកលើយើង។ ទោះជាលោកអ្នកមើលមកឈើឆ្កាងចេញពីជ្រុងណាក៏ដោយ លោកអ្នកមើលឃើញសេចក្តីពិតនេះហើយ គឺជាការដោះដូរដែលព្រះទ្រង់បានកំណត់ទុក។ ការអាក្រក់ធ្លាក់ទៅលើព្រះយេស៊ូ ដើម្បីឲ្យព្រះអាចប្រទានការល្អដល់យើងបាន។

ខ្ញុំសូមប្រាប់អំពីចំណុចយ៉ាងសាមញ្ញខ្លះអំពីការដោះដូរនេះ។

ព្រះយេស៊ូបានទទួលទោស ដើម្បីឲ្យយើងបានទទួលការអត់ទោស។ ព្រះអង្គបានទទួលយកការជំនុំជម្រះសម្រាប់ការបះបោររបស់យើង គឺទោសរបស់យើង «ឈ្នួលនៃអំពើបាបគឺសេចក្តីស្លាប់»។ ព្រះយេស៊ូបានទទួលទោស ដើម្បីឲ្យយើងបានទទួលការអត់ទោស។ បន្ទាប់មក នៅក្នុងផ្នែកខាងសាច់ឈាម៖

ព្រះអង្គបានរងរបួស គឺរបួសខាងសាច់ឈាម ដើម្បីឲ្យយើងបានជាខាងសាច់ឈាម។ បទគម្ពីរតែងសង្កត់ធ្ងន់ជានិច្ចអំពីការពិតនេះ គឺ «អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ»។ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយក៏ផ្ទុកជំងឺរបស់យើងដែរ»។ ១ពេត្រុស ២:២៤ ចែងអំពីព្រះយេស៊ូថា «អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ»។ នេះហើយជាការដោះដូរ។ ព្រះយេស៊ូបានរងរបួសខាងសាច់ឈាម ដើម្បីឲ្យយើងបានជាខាងសាច់ឈាម។ ព្រះគ្រីស្ទបរិស័ទជាច្រើនត្រូវតែដឹងពីការនេះ គឺថា ការប្រោសឲ្យជាដល់ពួកគេ ត្រូវបានប្រទានមកដោយសារការរងទុក្ខវេទនារបស់ព្រះយេស៊ូ នៅក្នុងរូបកាយរបស់ព្រះអង្គដែលជាប់លើឈើឆ្កាង។ ម្ដងទៀត បទគម្ពីរចែងថា៖

ព្រះយេស៊ូបានត្រឡប់ជាតួបាប ដើម្បីឲ្យយើងបានត្រឡប់ជាសុចរិត។ ២កូរិនថូស ៥:២១ ចែងថា៖

«ព្រះបានធ្វើឲ្យព្រះអង្គ (ព្រះយេស៊ូ) ត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ»។

សូមកត់សម្គាល់ថា នេះមិនមែនជាសេចក្តីសុចរិតរបស់ខ្លួនយើងទេ ប៉ុន្តែជាសេចក្តីសុចរិតរបស់ព្រះវិញ។

បន្ទាប់មក នៅក្នុងហេព្រើរ ២:៩ ប្រាប់ថា ដោយសារព្រះគុណរបស់ព្រះ ទ្រង់សុគតជំនួសមនុស្សទាំងអស់។ ព្រះយេស៊ូបានភ្លក់សេចក្តីស្លាប់របស់យើង ដើម្បីឲ្យយើងមានជីវិតអស់កល្បជានិច្ចរួមជាមួយព្រះអង្គ។ នេះជាការដោះដូរដ៏អស្ចារ្យបំផុត។ នៅលើឈើឆ្កាងផងដែរ៖

ព្រះយេស៊ូបានទទួលយកភាពក្រីក្ររបស់យើង។ គេបានដោះយកសម្លៀកបំពាក់របស់ព្រះអង្គ។ ព្រះអង្គខ្វះខាត គ្មានអ្វីសោះ ព្រះអង្គមិនបានសេសសល់អ្វីឡើយ។ ព្រះអង្គបានទទួលយកភាពក្រីក្ររបស់យើង ដើម្បីឲ្យយើងទទួលបានភាពបរិបូររួមជាមួយព្រះអង្គ។ ហើយនៅលើឈើឆ្កាង៖

ព្រះយេស៊ូត្រូវបានព្រះវរបិតាបដិសេធ។ ព្រះអង្គបានស្រែកឡើង ប៉ុន្តែគ្មានចម្លើយមកពីលើមេឃទេ។ ព្រះអង្គបានសុគតទាំងចិត្តខ្ទេចខ្ទាំ ខ្ទេចខ្ទាំដោយសារការបដិសេធ។ ប៉ុន្តែដោយសារការបដិសេធរបស់ព្រះអង្គ ព្រះវរបិតាបានទទួលយកយើង។ ដូច្នេះ សេចក្តីពិតនោះ បង្ហាញចេញមកម្ដងហើយម្ដងទៀត គឺថា ការអាក្រក់បានធ្លាក់ទៅលើព្រះយេស៊ូ ដើម្បីឲ្យការល្អកើតមានដល់យើង។

នៅក្នុងមេរៀនរបស់ខ្ញុំថ្ងៃនេះ យើងនឹងផ្ដោតលើចំណុចមួយទៀត ជាចំណុចដែលព្រះវិញ្ញាណបានណែនាំយ៉ាងអស្ចារ្យប្រាប់ខ្ញុំ កាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំមិនដែលបានឃើញគេយោងទៅរកចំណុចនេះ នៅគ្រប់សៀវភៅដែលខ្ញុំបានអាន ឬសេចក្តីអធិប្បាយដែលខ្ញុំបានឮឡើយ ប៉ុន្តែប្រសិនបើយើងយល់ ហើយអនុវត្តសេចក្តីពិតនៅក្នុងចំណុចនេះ ចំណុចនេះមានសក្តានុពលនឹងផ្លាស់ប្ដូរដំណើរជីវិតទាំងមូលរបស់យើង។ ខ្ញុំផ្ទាល់បានឃើញឥទ្ធិពលដែលសេចក្តីពិតនេះមានទៅលើបុគ្គល និងសហគមន៍។ ចំណុចដែលខ្ញុំនឹងនិយាយប្រាប់ឥឡូវនេះ និងថ្ងៃផ្សេងទៀតក្នុងសប្ដាហ៍នេះ ត្រូវបានពណ៌នាប្រាប់នៅក្នុងកាឡាទី ៣:១៣-១៤ ដែលលោកប៉ុលថ្លែងថា៖

«ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្ដាសាហើយ អ្នកណាដែលត្រូវគេព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទៅដល់សាសន៍ដទៃ...»។

ឥឡូវនេះ យើងឃើញការដោះដូរច្បាស់ហើយ ក៏ដូចជានៅក្នុងករណីដទៃទៀតដែរ។ ការអាក្រក់ គឺជាបណ្ដាសា ការល្អគឺជាព្រះពរ។ ព្រះគ្រីស្ទត្រឡប់ជាត្រូវបណ្ដាសានៅលើឈើឆ្កាង ដើម្បីឲ្យយើងមានលក្ខណៈសម្បត្តិនឹងទទួលបានព្រះពរ។

ដើម្បីទទួលបានការផ្គត់ផ្គង់ដែលព្រះបានធ្វើឲ្យកើតមានដល់យើង យើងចាំបាច់ត្រូវយល់អំពីលក្ខណៈរបស់ព្រះពរ និងបណ្ដាសា។ ប្រសិនបើលោកអ្នកមិនយល់ទេ លោកអ្នកនឹងមិនអាចទទួលបានប្រយោជន៍ចេញពីការផ្គត់ផ្គង់នេះទេ។ ទាំងព្រះពរ ទាំងបណ្ដាសា គឺជាប្រធានបទចម្បងនៅក្នុងបទគម្ពីរ។ ពាក្យ «ប្រទានពរ» ឬ «ព្រះពរ» មាននៅក្នុងព្រះគម្ពីរ មានប្រមាណជា ៤៣០ ដង។ ពាក្យ «បណ្ដាសា» មានប្រមាណជា ១៦០ ដង តាមសណ្ឋានផ្សេងៗ។ និយាយបានម្យ៉ាងទៀតថា ព្រះគម្ពីរប្រាប់យ៉ាងច្រើនអំពីការទាំងពីរនេះ។ ការទាំងពីរនេះពិតណាស់ យើងត្រូវយល់ពីចំណុចនេះ។ ព្រះយេស៊ូត្រូវត្រឡប់ជាអ្នករងបណ្ដាសា ដើម្បីឲ្យយើងបានទទួលការប្រោសលោះរួចពីបណ្ដាសា ហើយទទួលព្រះពរ។ មនុស្សខ្លះមានទំនោរគិតថា ព្រះពរមានពិត ប៉ុន្តែបណ្ដាសាមិនពិត។ បែបនោះមិនត្រឹមត្រូវឡើយ។ ប្រសិនបើយើងគិតអំពីរបស់ពីរដែលផ្ទុយគ្នា បើមួយពិត មួយទៀតក៏ពិតដូចគ្នាដែរ។ ដូចជាថ្ងៃ និងយប់ ប្រសិនបើ «ថ្ងៃ» ពិត នោះ «យប់» ក៏ពិតដែរ។ ក្ដៅ និងត្រជាក់។ ប្រសិនបើ «ក្ដៅ» ពិត នោះ «ត្រជាក់» ក៏ពិតដូចគ្នា។ ល្អ និងអាក្រក់។ ប្រសិនបើ «ល្អ» ពិត នោះ «អាក្រក់» ក៏ពិតដែរ។ ខ្លាំង និងខ្សោយ។ ប្រសិនបើ «ខ្លាំង» ពិត នោះ «ខ្សោយ» ក៏ពិតដូចគ្នា។ យើងមិនអាចផ្ដោតលើមួយ ហើយព្រងើយកន្តើយដាក់មួយទៀតបានឡើយ។ រីឯបណ្ដាសា និងព្រះពរក៏ដូច្នោះដែរ។ ព្រះពរមានពិតប្រាកដ បណ្ដាសាក៏មានពិតប្រាកដដែរ។

នៅក្នុងមេរៀនក្រោយទៀតនៅសប្ដាហ៍នេះ និងសប្ដាហ៍បន្ទាប់ ខ្ញុំនឹងនិយាយអំពីប្រធានបទនេះទាំងមូល៖ លក្ខណៈរបស់ព្រះពរ និងបណ្ដាសា របៀបដែលការទាំងពីរនេះធ្វើការ របៀបដើម្បីស្គាល់ ប្រសិនបើមានបណ្ដាសាកំពុងធ្វើការនៅក្នុងជីវិតរបស់លោកអ្នក ដែលលោកអ្នកត្រូវការការរំដោះឲ្យរួច។ ព្រះគម្ពីរបង្រៀនយើងយ៉ាងច្រើនអំពីផ្នែកទាំងនេះ។ ប្រសិនបើយើងល្ងង់មិនដឹង នោះជាការខាតបង់របស់យើងហើយ។ យើងនឹងបាត់ការផ្គត់ផ្គង់ជាច្រើនដែលព្រះជាម្ចាស់បានធ្វើឲ្យមានសម្រាប់យើង តាមរយៈការសុគតជាយញ្ញបូជារបស់ព្រះយេស៊ូ នៅលើឈើឆ្កាង។

ខ្ញុំធ្វើដំណើរទៅច្រើនប្រទេស ខ្ញុំបង្រៀននៅតាមក្រុមជំនុំដែលមានប្រវត្តិផ្សេងៗគ្នា និកាយផ្សេងៗគ្នា និងសញ្ជាតិផ្សេងៗគ្នា។ នៅគ្រប់កន្លែង ខ្ញុំឃើញថា ប្រជារាស្ត្ររបស់ព្រះភាគច្រើនមិនចេះសង្កេតមើលព្រះពរ និងបណ្ដាសាទេ។ នៅពេលអធិប្បាយ ជាញឹកញាប់ ខ្ញុំសួរក្រុមជំនុំថា៖ «សូមបងប្អូនប្រាប់ខ្ញុំ តើបងប្អូនកំពុងទទួលបានព្រះពរ ឬបងប្អូនកំពុងទទួលរងបណ្ដាសា?»។ មានព្រះគ្រីស្ទបរិស័ទជាច្រើនដែលគួរតែទទួលបានព្រះពរ តែបែរជាកំពុងទទួលរងបណ្ដាសា ដោយព្រោះហេតុផលពីរយ៉ាង៖ ទីមួយ ពួកគេមិនដឹងរបៀបស្គាល់ថាអ្វីជាព្រះពរ អ្វីជាបណ្ដាសា។ ទីពីរ ប្រសិនបើពួកគេកំពុងទទួលរងបណ្ដាសា ពួកគេមិនយល់អំពីមូលដ្ឋានគ្រឹះដែលពួកគេអាចទទួលការរំដោះឲ្យរួចបាន។

ខ្ញុំនឹងនិយាយអំពីប្រធានបទទាំងនេះយ៉ាងលម្អិត និងមានលក្ខណៈជាប្រព័ន្ធ នៅក្នុងមេរៀនក្រោយៗទៀត។

ចូលចិត្ត
ចែករំលែក