រូបសញ្ញារបស់ព័ន្ធកិច្ចដេរេក ព្រីនស៍
បរិច្ចាក

ទទួលបានសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ

ចាប់ផ្តើមការប្រមូលផ្តុំធនធានលោកដេរេក ព្រីនស៍របស់អ្នក ជាមួយនឹងសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ នៅពេលអ្នកជាវព្រឹត្តិប័ត្រព័ត៌មានរបស់យើង។

ការបង្រៀនព្រះគម្ពីរឥតគិតថ្លៃ
Logo
Logo
ទំពរដើមរៀនហាងព័ត៌មានការផ្សព្វផ្សាយអំពីបរិច្ចាក

ការរក្សាសិទ្ធិ © 2026 ព័ន្ធកិច្ចដេរេក ព្រីនស៍. រក្សា​រ​សិទ្ធ​គ្រប់យ៉ាង

ទំនាក់ទំនងឯកជនភាពការរក្សាសិទ្ធិអាជ្ញាប័ណ្ណផែនទីគេហទំព័រ
ការតយុទ្ធដើម្បីគ្រងរាជ្យ | Derek Prince Ministries

Trending Resources

Featured Resources

ធនធានដែលកំពុងពេញនិយម

ការបង្រៀនដ៏ពេញនិយមកំពុងមានឥទ្ធិពលនៅសព្វថ្ងៃនេះ

បំណុលរបស់យើងចំពោះអ៊ីស្រាអែល

បំណុលរបស់យើងចំពោះអ៊ីស្រាអែល

សេចក្តីបង្រៀន

អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

អ៊ីស្រាអែល
ស្តាប់អាន

ភាសាដែលមាន

Ελληνικά
វីដេអូដែលមានអត្ថបទដែលមាន
English
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Português (pt-br)
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Português
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
한국어
អូឌីយ៉ូដែលមានអត្ថបទដែលមាន

កំពុងពេញនិយម

ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

សេចក្តីបង្រៀន

ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

សង្គ្រាមខាងវិញ្ញាណ
មូលដ្ឋានគ្រឹះនៃជំនឿ
ស្តាប់អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Português (pt-br)
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
日本語
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន

កំពុងពេញនិយម

អំបិលនៃផែនដី

អំបិលនៃផែនដី

សេចក្តីបង្រៀន

ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

ក្រុមជំនុំ
គ្រាចុងក្រោយ
ស្តាប់អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមាន
Français
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ລາວ
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Bahasa Indonesia
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Português (pt-br)
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
日本語
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
អូឌីយ៉ូដែលមានអត្ថបទដែលមាន
Malagasy
Our Value, Our Worth
តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

សេចក្តីបង្រៀន

យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

Jesus
មូលដ្ឋានគ្រឹះនៃជំនឿ
ស្តាប់អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមាន
Malagasy
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Français
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Português (pt-br)
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Español
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Nederlands
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Norsk
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ការឈរនៅចន្លោះ

ការឈរនៅចន្លោះ

សេចក្តីបង្រៀន

ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

ការអធិស្ឋាន និងការតមអាហារ
ស្តាប់អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមាន
Português (pt-br)
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Ikinyarwanda
អត្ថបទដែលមាន
អត្ថប្រយោជន៍នៃការប្រោសលោះ

អត្ថប្រយោជន៍នៃការប្រោសលោះ

សេចក្តីបង្រៀន

តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

Jesus
ការព្យាបាល
ស្តាប់អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Português (pt-br)
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
日本語
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

សេចក្តីបង្រៀន

ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

ជំនឿក្នុងការអនុវត្ត
សង្គ្រាមខាងវិញ្ញាណ
ស្តាប់អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ລາວ
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Français
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Português (pt-br)
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
日本語
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
The Battle of the Ages
គ្រោះថ្នាក់នៃការបោកបញ្ឆោត

គ្រោះថ្នាក់នៃការបោកបញ្ឆោត

សេចក្តីបង្រៀន

គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

គ្រាចុងក្រោយ
សង្គ្រាមខាងវិញ្ញាណ
អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមាន
Bahasa Indonesia
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Tiếng Việt
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
អត្ថបទដែលមាន
Français
អត្ថបទដែលមាន
The Battle of the Ages
ការការពារពីការបោកបញ្ឆោត

ការការពារពីការបោកបញ្ឆោត

សេចក្តីបង្រៀន

តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

សង្គ្រាមខាងវិញ្ញាណ
អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមាន
Bahasa Indonesia
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
Tiếng Việt
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
អត្ថបទដែលមាន
Français
អត្ថបទដែលមាន
The Battle of the Ages
ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

សេចក្តីបង្រៀន

នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

គ្រាចុងក្រោយ
សង្គ្រាមខាងវិញ្ញាណ
អាន

ភាសាដែលមាន

English
វីដេអូដែលមានអូឌីយ៉ូដែលមាន
Bahasa Indonesia
វីដេអូដែលមានអូឌីយ៉ូដែលមានអត្ថបទដែលមាន
ខ្មែរ
អត្ថបទដែលមាន
Français
អត្ថបទដែលមាន
ការតយុទ្ធដើម្បីគ្រងរាជ្យ
ទំព័រដើម
ធនធានផ្សេងៗ
ការតយុទ្ធដើម្បីគ្រងរាជ្យ

ការតយុទ្ធដើម្បីគ្រងរាជ្យ

Derek Prince

ដេរេក ព្រីនស៍

ទាញយក

Published: 2020

Last Updated: November 2026

Read Time: 9

គ្រាចុងក្រោយ
សង្គ្រាមខាងវិញ្ញាណ

តើអំណាចអ្វីដែលលើកតម្កើងមនុស្សឱ្យខ្ពស់ជាងព្រះជាម្ចាស់ ហើយបដិសេធសិទ្ធិអំណាចរបស់ព្រះអង្គ? សេចក្តីបង្រៀននេះបង្ហាញថា លទ្ធិមនុស្សនិយមគឺជាកម្លាំងបោកបញ្ឆោតមួយ ដែលមានទំនាក់ទំនងនឹងការលេចឡើងនៃអាទទឹងនឹងព្រះគ្រីស្ទ ហើយអំពាវនាវឱ្យអ្នកជឿឈរយ៉ាងរឹងមាំលើសេចក្ដីពិតរបស់ព្រះជាម្ចាស់ ក្នុងការប្រយុទ្ធខាងវិញ្ញាណ។

ខ្លឹមសារសំខាន់នៃគោលបំណងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះនៅក្នុងយុគសម័យនេះគឺសាមញ្ញណាស់៖ ការបង្កើតនគររបស់ព្រះនៅលើផែនដី។ អាទិភាពនេះ គឺជាការទូលសុំដំបូងដែលព្រះយេស៊ូវបានបង្រៀនឲ្យយើងអធិស្ឋាននៅក្នុងសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់៖

“សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ”។ (ម៉ាថាយ 6:10)

សូមកត់សម្គាល់ថា ព្រះយេស៊ូវមានបន្ទូលថា “នៅលើផែនដី”។ នៅពេលយើងអធិស្ឋានពាក្យទាំងនេះ យើងកំពុងតែតម្រឹមចិត្ត និងជីវិតរបស់យើងឲ្យស្របទៅនឹងព្រះហឫទ័យរបស់ព្រះ សម្រាប់អ្វីដែលទ្រង់ប្រាថ្នាចង់ឲ្យកើតមាននៅលើផែនដី។ នេះគឺជាអាទិភាពទីមួយរបស់ព្រះ ហើយពេញមួយប្រវត្តិសាស្ត្រ អាទិភាពនេះមិនដែលផ្លាស់ប្ដូរឡើយ។

ពួកស្ដេច និងពួកសង្ឃ

នៅក្នុងការបង្កើតនគររបស់ព្រះ វាសំខាន់ណាស់ដែលយើងយល់អំពីតួនាទីរបស់យើង តាមរយៈការត្រាស់ហៅ និងគោលបំណងដែលព្រះមានសម្រាប់ជីវិតរបស់យើង។ នៅក្នុង វិវរណៈ ៥:៩-១០ សាវកយ៉ូហានបានសរសេរអំពីអ្នកដើរតាមកូនចៀមថា៖

ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនឹងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី។

វាស្ទើរតែមិនអាចឲ្យយើងស្រមៃបានថា យើងនឹងក្លាយជាស្ដេច និងជាសង្ឃ ចែករំលែកបល្ល័ង្ករបស់ព្រះគ្រីស្ទ និងគ្រងរាជ្យជាមួយទ្រង់នៅលើផែនដី! ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿថាព្រះវិញ្ញាណបរិសុទ្ធ កំពុងតែដាក់ការសង្កត់ធ្ងន់កាន់តែខ្លាំងឡើង លើការរៀបចំយើងនៅពេលនេះ សម្រាប់អ្វីដែលនឹងកើតមាននៅខាងមុខ។ ដូច្នេះ យើងត្រូវពិចារណាយ៉ាងម៉ត់ចត់ថា ការត្រាស់ហៅឲ្យគ្រងរាជ្យជាមួយព្រះគ្រីស្ទ មានន័យយ៉ាងដូចម្ដេចចំពោះជីវិតផ្ទាល់របស់យើង។ តើយើង ជាគ្រីស្ទបរិស័ទ ត្រូវរៀបចំខ្លួនយ៉ាងដូចម្ដេច ដើម្បីឈានចូលទៅក្នុងតួនាទីដ៏អស្ចារ្យ ដែលពោរពេញដោយកិត្តិយស និងការទទួលខុសត្រូវនេះ? ចម្លើយចំពោះសំណួរនោះ គឺជាចំណុចសំខាន់នៃកេរដំណែលសេចក្ដីបង្រៀនដែលមានចំណងជើងថា “ការរៀបចំខ្លួនដើម្បីសោយរាជ្យជាមួយព្រះគ្រីស្ទ”។

ការពង្រឹងចរិតលក្ខណៈរបស់យើង

នៅក្នុងលិខិតមុន យើងបានបញ្ជាក់ថា ការដែលគ្រាន់តែ “កើតជាថ្មី” ប៉ុណ្ណោះ មិនទាន់គ្រប់គ្រាន់ទេ។ បទពិសោធន៍នោះតែមួយមុខ មិនអាចនាំយើងទៅដល់កម្រិតនៃភាពចាស់ទុំខាងវិញ្ញាណដែលយើងត្រូវការ ដើម្បីបម្រើព្រះអម្ចាស់ ប្រកបដោយប្រសិទ្ធភាពបានទេ។ ឥឡូវនេះ សូមរំឭកឡើងវិញដោយសង្ខេប អំពីលក្ខខណ្ឌសំខាន់ៗមួយចំនួន ដែលយើងបានពិចារណានៅក្នុងលិខិតមុន គឺជាផ្នែកមួយនៃដំណើរការរៀបចំខ្លួន៖

  • ១. ការអត់ធ្មត់៖ ការចូលរួមក្នុងសិរីល្អ និងការលើកតម្កើងជាមួយព្រះគ្រីស្ទ មានន័យថា យើងក៏ត្រូវមានឆន្ទៈចូលរួមក្នុងការរងទុក្ខជាមួយទ្រង់ផងដែរ។
  • ២. ភាពស្លូតបូត (ឬការបន្ទាបខ្លួន)៖ ព្រះប្រទាននគររបស់ទ្រង់ តែដល់អស់អ្នកដែលទទួលស្គាល់ថា ខ្លួនមិនសមនឹងទទួលកិត្តិយសនោះដោយកម្លាំង ឬសេចក្ដីសុចរិតរបស់ខ្លួនប៉ុណ្ណោះ។ (ម៉ាថាយ ៥:៥)
  • ៣. ភាពបរិសុទ្ធ៖ យើងត្រូវសម្អាតខ្លួនឲ្យបរិសុទ្ធ តាមខ្នាតតែមួយគត់នៃភាពបរិសុទ្ធ គឺព្រះយេស៊ូវគ្រីស្ទផ្ទាល់ “ឲ្យដូចទ្រង់ដែលស្អាតដែរ”។ (សូមមើល ១ យ៉ូហាន ៣:៣)។
  • ៤. ស្រឡាញ់សេចក្ដីពិត៖ ការការពារយើងពីការបោកបញ្ឆោតដោយអាទទឹងនឹងព្រះគ្រីស្ទ គឺការទទួលយក និងស្រឡាញ់សេចក្ដីពិត។

ការប្រយុទ្ធខាងវិញ្ញាណ

ការរៀបចំខ្លួនរបស់យើង ដើម្បីសោយរាជ្យជាមួយព្រះគ្រីស្ទ នឹងជៀសមិនផុតពីការប្រឈមមុខជាមួយកម្លាំងខាងវិញ្ញាណ ដែលជាសត្រូវនឹងព្រះ និងផែនការដ៏អស់កល្បជានិច្ចរបស់ទ្រង់។ នៅក្នុងលិខិតនេះ ខ្ញុំនឹងចែករំលែកអំពីកម្លាំងបោកបញ្ឆោតដ៏គ្រោះថ្នាក់ និងមានអំណាចបំផុតមួយ ដែលកំពុងមានឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងពិភពលោកសព្វថ្ងៃ។ សាវកប៉ុលបានពិពណ៌នាយ៉ាងច្បាស់អំពីការប្រយុទ្ធខាងវិញ្ញាណរបស់យើងថា៖

ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ។ (អេភេសូរ 6:12)

ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងកំពុងស្ថិតនៅក្នុងសង្គ្រាមមួយ ដែលលាតសន្ធឹងទាំងនៅស្ថានសួគ៌ និងនៅលើផែនដី។ កម្លាំងដែលប្រឆាំងនឹងយើង គឺជាអំណាចវិញ្ញាណអាក្រក់ ដែលមើលមិនឃើញ ប៉ុន្តែកំពុងប្រឆាំងនឹងគ្រប់សេចក្ដីសុចរិតទាំងអស់។ គោលបំណងធំបំផុតរបស់ពួកវា គឺបង្កើតអំណាចគ្រប់គ្រងរបស់សាតាំងលើពិភពលោកទាំងមូល។

នៅក្នុងការប្រយុទ្ធនេះ យើងមានការទទួលខុសត្រូវដ៏ពិសេសមួយ។ ហេតុអ្វី? ពីព្រោះព្រះគ្រីស្ទបានប្រគល់ឲ្យយើង (ហើយមានតែយើងប៉ុណ្ណោះដែលជាពួកជំនុំរបស់ទ្រង់) នូវការយល់ដឹងខាងវិញ្ញាណ និងអាវុធខាងវិញ្ញាណ ដែលអាចនាំយើងទៅរកជ័យជម្នះបាន។ យើងត្រូវតែយល់សេចក្ដីពិតដ៏សំខាន់នេះ។

រដ្ឋាភិបាល និងកងទ័ពនានានៅក្នុងពិភពលោកនេះ ដែលប្រតិបត្តិការត្រឹមតែក្នុងកម្រិតធម្មជាតិ មិនយល់អំពីការប្រយុទ្ធខាងវិញ្ញាណនេះឡើយ។ ពួកគេក៏គ្មានអំណាចដើម្បីប្រយុទ្ធនឹងកម្លាំងសាតាំងនៅស្ថានលើដែរ។ ផ្ទុយទៅវិញ ដោយមិនដឹងខ្លួន ពួកគេជាញឹកញាប់ត្រូវបានកម្លាំងខាងវិញ្ញាណទាំងនោះ គ្រប់គ្រង បោកបញ្ឆោត និងប្រើប្រាស់ ដើម្បីសម្រេចគោលបំណងរបស់សាតាំង។

មនុស្សនិយម៖ សត្រូវដ៏គួរឲ្យខ្លាច

លក្ខខណ្ឌដ៏សំខាន់មួយ សម្រាប់ជ័យជម្នះរបស់យើង គឺត្រូវស្គាល់ឲ្យបានច្បាស់ អំពីលក្ខណៈនៃកម្លាំងដែលកំពុងធ្វើសកម្មភាពនៅក្នុងស្ថានភាពនីមួយៗ។ ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលខ្ញុំបានសង្កេតមើលការវិវត្តនៃព្រឹត្តិការណ៍នៅលើពិភពលោក ខ្ញុំជឿថា ព្រះបានបង្ហាញឲ្យខ្ញុំស្គាល់អត្តសញ្ញាណនៃអំណាចអាក្រក់ និងការបោកបញ្ឆោត ដែលសាតាំងប្រើដើម្បីសម្រេចគោលបំណងរបស់វានៅគ្រាចុងក្រោយបង្អស់។ អំណាចនោះគឺ មនុស្សនិយម (Humanism)។

កាលពីមុនខ្ញុំតែងគិតថា មនុស្សនិយមគ្រាន់តែជាគំនិតខុសឆ្គងមួយដែលមិនសូវមានគ្រោះថ្នាក់ប៉ុន្មាន។ ប៉ុន្តែនៅពេលខ្ញុំបានស្វែងរកនិយមន័យក្នុងវចនានុក្រម ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាបានពន្យល់ថា៖

មនុស្សនិយមគឺជាការបដិសេធថា មានអំណាច ឬគុណតម្លៃខាងសីលធម៌ណាមួយ ដែលខ្ពង់ខ្ពស់ជាងមនុស្ស។ វាគឺជាការបដិសេធសាសនា ដោយជំនួសមកវិញនូវជំនឿថា មនុស្សអាចអភិវឌ្ឍ និងដោះស្រាយបញ្ហាទាំងអស់ ដោយការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។

នៅពេលនោះ ខ្ញុំបានដឹងថា មនុស្សនិយមមិនមែនជាគំនិតអព្យាក្រឹតខាងវិញ្ញាណឡើយ។ ផ្ទុយទៅវិញ វាគឺជាការបដិសេធ និងបះបោរដោយចេតនា ចំពោះអំណាច និងសិទ្ធិអំណាចរបស់ព្រះ។ វាអាចនិយាយបានថា មនុស្សនិយមគឺជាសាសនាប្រឆាំងនឹងសាសនា។ ទោះបីវាបង្ហាញខ្លួនក្រោមរូបភាពនៃការអប់រំ វិទ្យាសាស្ត្រ ឬការអភិវឌ្ឍសង្គមក៏ដោយ ប៉ុន្តែនៅពីក្រោយសម្បកខាងក្រៅនោះ វាអាចត្រូវបានបង្រៀន ហើយជាញឹកញាប់ក៏ត្រូវបានបង្រៀនផងដែរ នៅក្នុងប្រព័ន្ធអប់រំ សូម្បីតែនៅក្នុងប្រទេស ដែលហាមឃាត់ការបង្រៀនសាសនាផ្សេងៗទៀតក៏ដោយ។

ឫសគល់នៃមនុស្សនិយម

នៅពេលខ្ញុំចាប់ផ្ដើមសិក្សាស្រាវជ្រាវ អំពីប្រវត្តិដើមនៃមនុស្សនិយម ខ្ញុំបានចាប់ផ្ដើមពីសុបិនរបស់ស្ដេចនេប៊ូក្នេសា ដែលបានឃើញរូបសំណាកដ៏ធំមួយ មានក្បាលធ្វើពីមាស ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ហើយជើងធ្វើពីដែក។ ហោរា ដានីយ៉ែល បានបកស្រាយសុបិននេះថា វាជាការទាយទុកជាមុនអំពីអាណាចក្រនៃសាសន៍ដទៃចំនួនបួន ដែលនឹងកើតឡើងជាបន្តបន្ទាប់គ្នា។ ក្បាល តំណាងឲ្យអាណាចក្របាប៊ីឡូន។ ទ្រូង និងដៃ តំណាងឲ្យអាណាចក្រមេឌី-ពើស៊ី។ ពោះ និងភ្លៅ តំណាងឲ្យអាណាចក្រក្រិក និងជើង តំណាងឲ្យអាណាចក្ររ៉ូម (សូមមើល ដានីយ៉ែល 2:31-40)។

មានចំណុចសំខាន់មួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំង។ គឺសរីរាង្គបន្តពូជ ស្ថិតនៅក្នុងផ្នែកដែលតំណាងឲ្យអាណាចក្រក្រិក។ ដោយសារខ្ញុំមានចំណេះដឹងអំពីទស្សនវិជ្ជាក្រិក ខ្ញុំបានយល់អត្ថន័យនៃរូបភាពនេះកាន់តែច្បាស់។ ខ្ញុំបានដឹងថា ក្នុងចំណោមអាណាចក្រទាំងបួន អាណាចក្រក្រិក គឺជាអាណាចក្រដែលបានបន្តពូជនៃគំនិត និងឥទ្ធិពលរបស់ខ្លួន នៅក្នុងវប្បធម៌ និងអរិយធម៌ជំនាន់ក្រោយៗ តាមរយៈទស្សនវិជ្ជារបស់ខ្លួន ច្រើនជាងអាណាចក្រណាផ្សេងទៀត។ និយាយម្យ៉ាងទៀត ទស្សនវិជ្ជារបស់ក្រិកបានបន្តមានឥទ្ធិពលលើការគិតរបស់មនុស្សជាច្រើនជំនាន់ ហើយបានក្លាយជាមូលដ្ឋានសម្រាប់គំនិតជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃ។

អាស្រ័យនិយម និងហេតុផលនិយម

ទស្សនវិទូក្រិកដំបូងពីររូបដែលមានកំណត់ត្រាទុក គឺហេរ៉ាក្លីទូស (Heraclitus) និងប្រូតាហ្គោរ៉ាស (Protagoras)។ ពាក្យសម្ដីល្បីៗបីឃ្លារបស់ពួកគេមានដូចជា៖ “អ្វីៗទាំងអស់កំពុងផ្លាស់ប្ដូរជានិច្ច” “អ្នកមិនអាចឈានជើងចូលទន្លេដដែលបានពីរដងទេ” និង “មនុស្សគឺជារង្វាស់នៃអ្វីៗទាំងអស់”។ គួរឲ្យភ្ញាក់ផ្អើលណាស់ដែលពាក្យសម្ដីទាំងបីនេះ បានសង្ខេបយ៉ាងច្បាស់អំពីខ្លឹមសារនៃមនុស្សនិយម។ គំនិតទាំងនេះអះអាងថា៖ អ្វីៗទាំងអស់គឺប្រែប្រួល និងអាស្រ័យលើការបកស្រាយ។ មិនមានស្តង់ដារដាច់ខាតខាងសីលធម៌ ឬច្បាប់ឡើយ។ មនុស្សគឺជាអាជ្ញាធរខ្ពស់បំផុតក្នុងចក្រវាឡ។

ការវិភាគលម្អិតអំពីរបៀបដែលគំនិតទាំងនេះ បានចាប់ផ្ដើមបង្កើតឡើង និងបណ្ដុះទស្សនៈរបស់អឺរ៉ុប ហើយបន្តជ្រៀតចូលទៅក្នុងគំនិតនៃអ្វីដែលគេហៅថា “អរិយធម៌សម័យទំនើប” គឺហួសពីវិសាលភាពនៃការសិក្សានេះ។

ជនជាតិក្រិកបានលើកតម្កើងបញ្ញារបស់មនុស្ស ជាអ្វីដ៏ខ្ពង់ខ្ពស់បំផុត។ ឧទាហរណ៍ អារីស្តូត (Aristotle) មានទស្សនៈថា «ព្រះ» គឺជាបញ្ញាដ៏ល្អឥតខ្ចោះ ដែលកំពុងពិចារណាអំពីអង្គទ្រង់ផ្ទាល់ ពីព្រោះគ្មានអ្វីផ្សេងទៀតដែលសក្តិសមនឹងការពិចារណារបស់បញ្ញាដ៏ល្អឥតខ្ចោះនោះឡើយ។ ចេញពីគំនិតទាំងនេះ ទស្សនវិជ្ជាមួយដែលហៅថា ហេតុផលនិយម (Rationalism) បានរីកចម្រើនឡើង ហើយសព្វថ្ងៃនេះ វាបានរីកសាយភាយយ៉ាងខ្លាំងទៅក្នុងសង្គមសម័យទំនើប។

ការលេចឡើងនៃអាទទឹងនឹងព្រះគ្រីស្ទ

ឥទ្ធិពលទាំងអស់នៃមនុស្សនិយមរបស់ក្រិក បានលេចឡើងកាន់តែច្បាស់នៅក្នុងវប្បធម៌លោកខាងលិច ហើយបាននាំឲ្យសេចក្ដីងងឹតខាងវិញ្ញាណយ៉ាងក្រាស់ឃ្មឹក គ្របដណ្ដប់លើប្រជាជាតិនានានៃពិភពលោក។

នៅក្នុងប្រទេសជាច្រើន យើងឃើញមានការបដិសេធដោយចំហ និងដោយចេតនា ចំពោះក្រឹត្យវិន័យដ៏សុចរិតរបស់ព្រះ និងចំពោះសេចក្ដីសញ្ញា ដែលទ្រង់បានតាំងជាមួយមនុស្សជាតិ ដំបូងតាមរយៈលោកម៉ូសេ ហើយបន្ទាប់មកតាមរយៈព្រះយេស៊ូវគ្រីស្ទ។ អំណាចនៃមនុស្សនិយម ដែលបានចូលមកជំនួសកន្លែងទំនេរនោះ នៅទីបំផុតនឹងនាំមនុស្សឲ្យជឿអ្វីៗទាំងអស់ លើកលែងតែសេចក្ដីពិត ហើយអត់ឱនចំពោះអ្វីៗទាំងអស់ លើកលែងតែសេចក្ដីសុចរិត។

ការលើកតម្កើងមនុស្សដែលជាលទ្ធផលនៃគំនិតនេះ នឹងក្លាយជាកម្លាំងដែលបង្កឲ្យអាទទឹងនឹងគ្រីស្ទលេចឡើង។ ព្រះគម្ពីរប្រាប់ថាឈ្មោះរបស់វា គឺជាលេខរបស់មនុស្ស (វិវរណៈ ១៣:១៨)។ វានឹងក្លាយជា មនុស្សនៃការទទឹងច្បាប់ ដែលប្រឆាំងនឹងព្រះ ហើយលើកតម្កើងខ្លួនឯងឲ្យខ្ពស់ជាងអ្វីៗទាំងអស់ ដែលគេហៅថាព្រះ ឬដែលមនុស្សថ្វាយបង្គំ។ វាថែមទាំងអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ដោយប្រកាសថា ខ្លួនឯងជាព្រះទៀតផង។ (សូមមើល ២ ថែស្សាឡូនីច ២:៣-៤)

ព្រះគម្ពីរក៏បង្ហាញថា អាទទឹងនឹងព្រះគ្រីស្ទនឹងដាក់អស់អ្នកដែលបានបដិសេធសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត នៅក្រោមអំណាចរបស់ខ្លួន។ ដោយហេតុនេះ ព្រះនឹងអនុញ្ញាតឲ្យពួកគេទទួលរងការបោកបញ្ឆោតដ៏ខ្លាំងក្លា ដើម្បីឲ្យពួកគេជឿលើការកុហក គឺជាការកុហកពីដើម ដែលសាតាំងបានប្រើបោកបញ្ឆោតឪពុកម្ដាយដំបូងរបស់មនុស្សជាតិថា៖ “អ្នករាល់គ្នានឹងបានដូចជាព្រះ...” ឬ “ដូចជាព្រះទាំងឡាយ”។ ការលើកតម្កើងមនុស្សជំនួសព្រះនេះ នឹងនាំឲ្យកើតមានគ្រាទុក្ខវេទនាជាខ្លាំង ដែលជាសម័យនៃការរងទុក្ខដ៏សាហាវនៅទូទាំងពិភពលោក ធ្ងន់ធ្ងរជាងសង្គ្រាម និងការសម្លាប់រង្គាលក្នុងអំឡុងឆ្នាំ ១៩៣៩-១៩៤៥ ទៅទៀត។ (សូមមើល ម៉ាថាយ ២៤:២១-២២)

កូនប្រុសស៊ីយ៉ូន និងកូនប្រុសក្រិក

ទោះជាយ៉ាងណាក៏ដោយ មុនពេលគ្រាទុក្ខវេទនាចុងក្រោយនោះមកដល់ ព្រះនៅតែមានគោលបំណងដ៏អស្ចារ្យជាច្រើន ដែលទ្រង់នឹងសម្រេច តាមរយៈអ្នកដើរតាមទ្រង់នៅគ្រប់ទិសទីនៃពិភពលោក។ ការប្រមូលផលនៃសេចក្ដីមេត្តាករុណា នឹងកើតមានមុនការប្រមូលផលនៃការជំនុំជម្រះ។ ការរៀបចំរបស់ព្រះសម្រាប់កិច្ចការនេះ ត្រូវបានបង្ហាញនៅក្នុង សាការី 9:13៖ “...ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រិក...”។ “កូនប្រុសរបស់ក្រិក” គឺជាអ្នកដែលទទួលយកការបោកបញ្ឆោតរបស់មនុស្សនិយម។

រីឯ “កូនប្រុសរបស់ស៊ីយ៉ូន” គឺជាអ្នកដែលឈរយ៉ាងរឹងមាំលើព្រះបន្ទូលរបស់ព្រះ ដែលមិនអាចខុសបាន ដោយទទួលយកទាំងសេចក្ដីសន្យា និងសេចក្ដីសញ្ញារបស់ទ្រង់។ អំពីពួកគេ ព្រះគម្ពីរបានចែងថា៖ “គេបានឈ្នះវា [សាតាំង] ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដីបន្ទាល់របស់គេ ក៏មិនបានស្ដាយជីវិតខ្លួនដរាបដល់ស្លាប់” (វិវរណៈ 12:11)។ ពួកគេជាមនុស្សដែលមានអាទិភាពខ្ពស់បំផុតតែមួយគត់ គឺការធ្វើតាមព្រះហឫទ័យរបស់ព្រះ។ អាទិភាពនេះមានតម្លៃសម្រាប់ពួកគេលើសជីវិតរបស់ខ្លួនទៅទៀត។

នៅចំពោះមុខការអំពាវនាវដ៏ធ្ងន់ធ្ងរនេះ យើងម្នាក់ៗត្រូវសួរខ្លួនឯងនូវសំណួរដ៏ចាក់ដោតមួយថា៖ “តើខ្ញុំបានត្រៀមខ្លួនរួចហើយឬនៅ ដើម្បីឈរយ៉ាងរឹងមាំក្នុងនាមជាកូនប្រុស ឬកូនស្រីម្នាក់នៃស៊ីយ៉ូន?”

ការអធិស្ឋានរបស់ស្ដេចអេសា

បើគិតតាមចំនួន អ្នកជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានចំនួនតិចជាងកម្លាំងនៃមនុស្សនិយមយ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ យើងអាចទទួលបានកម្លាំងចិត្តពីគំរូរបស់ស្ដេចអេសា នៃស្រុកយូដា។ នៅពេលដែលទ្រង់ត្រូវប្រឈមមុខនឹងការលុកលុយពីកងទ័ពដ៏មានកម្លាំងលើសលប់ ការអធិស្ឋានដ៏អស់សង្ឃឹមរបស់ទ្រង់ បានប្រែក្លាយភាពច្បាស់ថានឹងចាញ់ ទៅជាជ័យជម្នះទាំងស្រុង។ សម្រាប់យើងសព្វថ្ងៃនេះ ការអធិស្ឋានរបស់ស្ដេចអេសា គឺជាគំរូដ៏អស្ចារ្យមួយ សម្រាប់ប្រឈមមុខនឹងកម្លាំងនៃមនុស្សនិយម ដែលលើកតម្កើងមនុស្សឲ្យខ្ពស់ជាងព្រះ។

ឯអេសា ទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជំនះ ដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើទ្រង់ទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយហៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះទ្រង់ឡើយ។ (២ របាក្សត្រ 14:11)

តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅ ដើម្បីក្រោកឈរឡើង និងទទួលយកតួនាទីរបស់អ្នក ជាអ្នកចម្បាំងសម្រាប់នគររបស់ព្រះ? បើដូច្នោះមែន សូមចូលរួមអធិស្ឋានជាមួយខ្ញុំ៖

Prayer Response

ឱព្រះអម្ចាស់អើយ ទូលបង្គំមើលឃើញយ៉ាងច្បាស់ថា ទស្សនវិជ្ជាមនុស្សនិយមដ៏មានឥទ្ធិពល កំពុងរីករាលដាលនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ទូលបង្គំសូមប្រកាសថា៖ “ឱព្រះអម្ចាស់អើយ គ្មានអ្នកណាដូចព្រះអង្គទេ ដែលអាចជួយអ្នកទន់ខ្សោយឲ្យឈ្នះអ្នកខ្លាំងពូកែបាន”។ ទូលបង្គំសូមឈរខាងព្រះអង្គ ក្នុងនាមជាកូនប្រុស និងកូនស្រីនៃស៊ីយ៉ូន។ ព្រះអង្គនឹងមានជ័យជម្នះ ហើយទូលបង្គំនឹងគ្រងរាជ្យជាមួយព្រះអង្គ ដោយជ័យជម្នះ អស់កល្បជានិច្ច។ អាម៉ែន!

Ad Image

ទាញយកដោយឥតគិតថ្លៃ

សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។

ទាញយក PDF

កូដ: TL-L132-100-KHM

អំណោយ
ថ្វាយ