Logo
Logo
សៀវភៅវគ្គសិក្សាព្រះគម្ពីរធនធានផ្សេងៗ
ហាងព័ត៌មានការផ្សព្វផ្សាយអំពី

បរិច្ចាក

  • ទំពរដើម
    • ព័ត៌មាន
    • ការផ្សព្វផ្សាយ

            ទទួលបានសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ

            ចាប់ផ្តើមការប្រមូលផ្តុំធនធានលោកដេរេក ព្រីនស៍របស់អ្នក ជាមួយនឹងសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ នៅពេលអ្នកជាវព្រឹត្តិប័ត្រព័ត៌មានរបស់យើង។

            ការបង្រៀនព្រះគម្ពីរឥតគិតថ្លៃ
            Logo
            Logo
            ទំពរដើមរៀនហាងព័ត៌មានការផ្សព្វផ្សាយអំពីបរិច្ចាក

            ការរក្សាសិទ្ធិ © 2026 ព័ន្ធកិច្ចដេរេក ព្រីនស៍. រក្សា​រ​សិទ្ធ​គ្រប់យ៉ាង

            ទំនាក់ទំនងឯកជនភាពការរក្សាសិទ្ធិអាជ្ញាប័ណ្ណផែនទីគេហទំព័រ
            និស្ស័យរបស់សត្វសាហាវ | Derek Prince Ministries

            Trending Resources

            Featured Resources

            ធនធានដែលកំពុងពេញនិយម

            ការបង្រៀនដ៏ពេញនិយមកំពុងមានឥទ្ធិពលនៅសព្វថ្ងៃនេះ

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            សេចក្តីបង្រៀន

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            អ៊ីស្រាអែល
            ស្តាប់អាន

            ភាសាដែលមាន

            Ελληνικά
            វីដេអូដែលមានអត្ថបទដែលមាន
            English
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            Português
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            한국어
            អូឌីយ៉ូដែលមាន

            កំពុងពេញនិយម

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            សេចក្តីបង្រៀន

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            សង្គ្រាមខាងវិញ្ញាណ
            មូលដ្ឋានគ្រឹះនៃជំនឿ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន

            កំពុងពេញនិយម

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            សេចក្តីបង្រៀន

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            ក្រុមជំនុំ
            គ្រាចុងក្រោយ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            ລາວ
            វីដេអូដែលមានអត្ថបទដែលមាន
            Bahasa Indonesia
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            សេចក្តីបង្រៀន

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            មូលដ្ឋានគ្រឹះនៃជំនឿ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Malagasy
            វីដេអូដែលមានអត្ថបទដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            Español
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            Nederlands
            វីដេអូដែលមានអត្ថបទដែលមាន
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            សេចក្តីបង្រៀន

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            ការអធិស្ឋាន និងការតមអាហារ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            Ikinyarwanda
            អត្ថបទដែលមាន
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            សេចក្តីបង្រៀន

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            ការព្យាបាល
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            សេចក្តីបង្រៀន

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            ជំនឿ​ក្នុង​សកម្មភាព
            សង្គ្រាមខាងវិញ្ញាណ
            ស្តាប់អាន

            ភាសាដែលមាន

            English
            វីដេអូដែលមានអត្ថបទដែលមាន
            ລາວ
            វីដេអូដែលមានអត្ថបទដែលមាន
            Français
            វីដេអូដែលមានអត្ថបទដែលមាន
            Português (pt-br)
            វីដេអូដែលមានអត្ថបទដែលមាន
            日本語
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            វីដេអូដែលមានអត្ថបទដែលមាន
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            សេចក្តីបង្រៀន

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            គ្រាចុងក្រោយ
            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Bahasa Indonesia
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            Français
            អត្ថបទដែលមាន
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            សេចក្តីបង្រៀន

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            Français
            អត្ថបទដែលមាន
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            សេចក្តីបង្រៀន

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            គ្រាចុងក្រោយ
            សង្គ្រាមខាងវិញ្ញាណ
            អាន

            ភាសាដែលមាន

            English
            វីដេអូដែលមាន
            Bahasa Indonesia
            វីដេអូដែលមានអត្ថបទដែលមាន
            ខ្មែរ
            អត្ថបទដែលមាន
            Français
            អត្ថបទដែលមាន
            ទំព័រដើម
            ធនធានផ្សេងៗ
            និស្ស័យរបស់សត្វសាហាវ

            និស្ស័យរបស់សត្វសាហាវ

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2022

            Last Updated: November 2026

            Read Time: 8

            គ្រាចុងក្រោយ
            សង្គ្រាមខាងវិញ្ញាណ

            អាទទឹងនឹងព្រះគ្រីស្ទ ប្រឆាំងនឹងព្រះយេស៊ូវគ្រីស្ទ ដោយបដិសេធសេចក្ដីពិត ហើយផ្ដល់នូវអ្វីក្លែងក្លាយមកជំនួសវិញ។ ព្រះគម្ពីរបង្ហាញពីលក្ខណៈសម្គាល់នៃវិញ្ញាណនេះ រួមមាន ការបដិសេធព្រះវរបិតា និងព្រះរាជបុត្រា ព្រមទាំងការមិនព្រមប្រកាសទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងសាច់ឈាម។ ការស្រឡាញ់សេចក្ដីពិតរបស់ព្រះយ៉ាងខ្ជាប់ខ្ជួន គឺជាខ្សែការពារដំបូងបង្អស់ប្រឆាំងនឹងការបោកបញ្ឆោត។

            សំបុត្របង្រៀននៅក្នុងស៊េរី «ពេលវេលានៃការសម្រេចចិត្ត» នេះ គ្របដណ្តប់លើប្រធានបទបីផ្សេងគ្នា។ សំបុត្រនេះពន្យល់អំពី «និស្ស័យរបស់សត្វសាហាវ» ដែលបង្ហាញពីរូបភាពនៃអាទទឹងនឹងព្រះគ្រីស្ទតាមព្រះគម្ពីរ ជាអំណាចខាងវិញ្ញាណដែលប្រឆាំងនឹងព្រះជាម្ចាស់។ នៅក្នុងមេរៀនបន្ទាប់ យើងនឹងសិក្សាអំពី «និស្ស័យរបស់កូនចៀម» ដោយពិនិត្យមើលតាមរយៈព្រះគម្ពីរ អំពីសង្គ្រាមខាងវិញ្ញាណរវាងសត្វតិរច្ឆាន (សាតាំង) និងកូនចៀមនៃព្រះ (ព្រះយេស៊ូវគ្រីស្ទ)។ ចុងក្រោយ យើងនឹងសិក្សាអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលតំណាងដោយ «ព្រាប» (The Dove) ជាព្រះអង្គដែលជួយយើងឱ្យយកឈ្នះលើសត្វតិរច្ឆាន។

            នៅពេលដែលខ្ញុំចាប់ផ្ដើមបង្រៀនអំពីប្រធានបទសង្គ្រាមខាងវិញ្ញាណនៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ ១៩៧០ គ្រីស្ទបរិស័ទជាច្រើនមានការសង្ស័យ។ ពួកគេនិយាយថា៖ "ការបង្រៀនបែបនេះអវិជ្ជមានពេក។ អ្នកកំពុងផ្ដោតការយកចិត្តទុកដាក់លើអារក្សច្រើនពេក។ ហេតុអ្វីមិននិយាយតែអំពីព្រះយេស៊ូវទៅ?”

            ទោះបីមានការជំទាស់ទាំងនេះក៏ដោយ ខ្ញុំនៅតែបន្តបង្រៀនពីការបើកសម្ដែងទាំងស្រុងរបស់ព្រះ ស្ដីពីគ្រាចុងក្រោយ រួមទាំងសារពីព្រះបន្ទូលរបស់ព្រះអំពីអាទទឹងនឹងព្រះគ្រីស្ទ និងវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទផងដែរ។ ខ្ញុំជឿជាក់ថា គ្រីស្ទបរិស័ទដែលមិនយកចិត្តទុកដាក់ចំពោះការដាស់តឿនរបស់ព្រះគម្ពីរអំពីប្រធានបទនេះ កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំង ដែលអាចត្រូវបានការបោកបញ្ឆោតនាំឲ្យវង្វេង។

            ជិតជាងអ្វីដែលយើងគិត

            យើងមិនគួរផ្ដល់ការយកចិត្តទុកដាក់លើសលប់ដល់សាតាំងឡើយ។ ប៉ុន្តែ នៅពេលដែលយើងកាន់តែខិតជិតដល់ការប្រឈមមុខចុងក្រោយរវាងព្រះគ្រីស្ទ និងអាទទឹងព្រះគ្រីស្ទ យើងចាំបាច់ត្រូវដឹងថា តើយើងកំពុងប្រឈមមុខនឹងអ្វី។ ដើម្បីយល់យ៉ាងពេញលេញអំពីសិរីល្អ និងព្រះចេស្ដារបស់កូនចៀមនៃព្រះ គឺព្រះយេស៊ូវគ្រីស្ទ យើងត្រូវចាប់ផ្ដើមដោយសិក្សាអំពីសត្រូវដ៏ធំបំផុតរបស់ទ្រង់ ហើយក៏ជាសត្រូវរបស់យើងដែរ គឺសាតាំង។ នេះហើយគឺជាគោលបំណងនៃសេចក្ដីបង្រៀនជាកេរដំណែលទាំងបីផ្នែកនេះ ដែលមានចំណងជើងថា "ពេលវេលានៃការសម្រេចចិត្ត”។ នៅក្នុងលិខិតទាំងនេះ ដែលដកស្រង់ចេញពីសៀវភៅថ្មី ដែលបានចេញផ្សាយក្រោមចំណងជើងថា "សត្វសាហាវ ឬ កូនចៀម” យើងនឹងពិនិត្យមើលភាពផ្ទុយគ្នាតាមព្រះគម្ពីរ រវាងនិស្ស័យរបស់សត្វសាហាវ (សាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ) និងនិស្ស័យរបស់កូនចៀម (ព្រះយេស៊ូវគ្រីស្ទ)។

            និស្ស័យដែលផ្ទុយស្រឡះពីគ្នា

            តាមការបើកសម្ដែងនៅក្នុងព្រះគម្ពីរ សត្វសាហាវ និងកូនចៀម មាននិស្ស័យផ្ទុយស្រឡះពីគ្នាទាំងស្រុង។ សត្វសាហាវមានល្បិចកល មានការបោកបញ្ឆោត មានមោទនភាព និងការអួតអាង មានភាពឃោរឃៅ សាហាវ និងគ្មានមេត្តា មានចរិតក្បត់ និងសម្លាប់ ផ្ដាច់ការ និងចង់ត្រួតត្រាលើអ្នកដទៃ។ ផ្ទុយទៅវិញ កូនចៀមមានលក្ខណៈស្មោះត្រង់ ស្រឡាញ់សេចក្ដីសុខសាន្ត បន្ទាបខ្លួន ស្លូតបូត បរិសុទ្ធ រឹងមាំ ស្មោះសាមញ្ញ និងស្ម័គ្រព្រះទ័យលះបង់ខ្លួន។

            ខណៈដែលព្រះយេស៊ូវគ្រីស្ទគឺជាកូនចៀមនៃព្រះដ៏ពិតប្រាកដ ព្រះគម្ពីរក៏ប្រាប់យើងថា សាតាំងគឺជាអំណាចដែលនៅពីក្រោយសត្វសាហាវ។ នៅក្នុងសមរភូមិនៃគ្រាចុងក្រោយ នឹងមានការប្រឈមមុខរវាងភាគីទាំងពីរនេះ៖ ព្រះគ្រីស្ទទាស់នឹងអាទទឹងព្រះគ្រីស្ទ កូនចៀមទាស់នឹងសត្វសាហាវ និងសេចក្ដីពិតទាស់នឹងការកុហក។

            នៅក្នុងថ្ងៃដ៏លំបាកដែលនៅខាងមុខ យើងម្នាក់ៗនឹងបណ្ដុះនិស្ស័យរបស់កូនចៀម ឬនិស្ស័យរបស់សត្វសាហាវ។ តើអ្នកនឹងជ្រើសរើសនិស្ស័យមួយណា? ពេលនេះហើយ គឺជាពេលវេលានៃការសម្រេចចិត្ត។

            តើអាទទឹងព្រះគ្រីស្ទគឺជានរណា?

            ដើម្បីជួយឲ្យយើងអាចវែកញែកអំពីវិញ្ញាណដែលកំពុងធ្វើការនៅក្នុងពិភពលោកសព្វថ្ងៃ ចូរយើងចាប់ផ្ដើមដោយពិនិត្យមើលអត្ថន័យនៃពាក្យ “អាទទឹងព្រះគ្រីស្ទ”។ ពាក្យ “គ្រីស្ទ” (Christ) មកពីពាក្យភាសាក្រិក Christos ដែលស្មើនឹងពាក្យភាសាហេព្រើរ Meshiach ឬព្រះមេស្ស៊ី (Messiah) ជាភាសាអង់គ្លេស ដែលមានន័យថា “ព្រះអង្គដែលបានទទួលការចាក់ប្រេងតាំង”។ ដូច្នេះ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមេស្ស៊ី។ ពាក្យបុព្វបទ anti មានអត្ថន័យពីរគឺ “ប្រឆាំងនឹង” និង “ជំនួស”។ ដូច្នេះ អាទទឹងព្រះគ្រីស្ទ គឺជាអ្នកប្រឆាំងនឹងព្រះមេស្ស៊ី ដែលមកប្រឆាំងនឹងព្រះគ្រីស្ទដ៏ពិត ដើម្បីបដិសេធទ្រង់ និងព្យាយាមជំនួសទ្រង់ដោយព្រះគ្រីស្ទក្លែងក្លាយ។

            នៅក្នុង ១ យ៉ូហាន 2:18 លោកយ៉ូហានបាននិយាយអំពីវត្តមានរបស់អាទទឹងនឹងព្រះគ្រីស្ទ នៅក្នុងគ្រាចុងក្រោយថា៖

            “ក្មេងរាល់គ្នាអើយ នេះជាពេលម៉ោងក្រោយបង្អស់ហើយ សព្វថ្ងៃនេះកើតមានពួកទទឹងនឹងព្រះគ្រីស្ទជាច្រើន ដូចជាអ្នករាល់គ្នាបានឮហើយថា អាទទឹងនឹងព្រះគ្រីស្ទត្រូវមក”។

            ថែមពីនេះទៀត នៅក្នុង ១ យ៉ូហាន 4:2-3 ថា៖

            “ឯងនឹងសម្គាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយ៍ហើយ”។

            នៅក្នុងខទាំងពីរនេះ យើងឃើញការប្រើពាក្យ “អាទទឹងនឹងព្រះគ្រីស្ទ” បីទម្រង់ គឺអាទទឹងនឹងព្រះគ្រីស្ទ (ពហុវចនៈ) អាទទឹងនឹងព្រះគ្រីស្ទ (ឯកវចនៈ) និងវិញ្ញាណនៃអាទទឹងនឹងព្រះគ្រីស្ទ។ សេចក្ដីពិតចុងក្រោយនេះមានសារៈសំខាន់យ៉ាងខ្លាំង៖ អាទទឹងនឹងព្រះគ្រីស្ទនីមួយៗ ត្រូវបានគ្រប់គ្រងដោយវិញ្ញាណនៃអាទទឹងនឹងព្រះគ្រីស្ទ។

            នៅពេលអ្នកព្យាយាមវែកញែក អំពីវិញ្ញាណដែលនៅពីក្រោយមនុស្សម្នាក់ ស្ថានការណ៍មួយ ឬចលនាណាមួយ សូមសួរខ្លួនអ្នកនូវសំណួរទាំងបីនេះ៖

            1. ១. តើវាទាក់ទងនឹងវិញ្ញាណរបស់អង់ទីគ្រីស្ទឬទេ?
            2. ២. តើវាសំដៅទៅលើអាទទឹងនឹងព្រះគ្រីស្ទមួយក្នុងចំណោមអាទទឹងនឹងព្រះគ្រីស្ទជាច្រើនទៀតដែរឬទេ?
            3. ៣. តើវាសំដៅទៅលើអាទទឹងនឹងព្រះគ្រីស្ទដែរឬទេ?

            ក្នុងប្រវត្តិសាស្ត្រទាំងមូល មានអាទទឹងនឹងព្រះគ្រីស្ទជាច្រើនលេចឡើង។ ទោះជាយ៉ាងណា មានម្នាក់ដែលព្រះគម្ពីរហៅថា អាទទឹងនឹងព្រះគ្រីស្ទ។ តាមការគិតដ៏សមហេតុផល យើងអាចនិយាយបានថា ការមកដល់របស់វាប្រហែលជាជិតណាស់ រហូតដល់ស្រមោលរបស់វាបានចាប់ផ្ដើមធ្លាក់លើឆាកនៃប្រវត្តិសាស្ត្ររួចទៅហើយ។

            ការសម្គាល់បួនរបស់អាទទឹងនឹងព្រះគ្រីស្ទ

            ការសម្គាល់ទីមួយ៖ វាចេញពីក្នុងចំណោមយើង។

            យើងអានអំពីរឿងនេះនៅក្នុង ១ យ៉ូហាន 2:19៖ “[អាទទឹងនឹងព្រះគ្រីស្ទជាច្រើន] បានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសម្ដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ”។ វិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទ ចាប់ផ្ដើមដោយមានការជាប់ទាក់ទងជាមួយប្រជារាស្ត្ររបស់ព្រះ ប៉ុន្តែអ្នកដែលប្រកាន់ខ្ជាប់នឹងអាទទឹងនឹងព្រះគ្រីស្ទ នឹងមិនបន្តនៅជាមួយពួកគ្រីស្ទបរិស័ទឡើយ។ នៅទីបំផុត ពួកគេនឹងចាកចេញពីសេចក្ដីជំនឿគ្រីស្ទបរិស័ទ។

            ការសម្គាល់ទីពីរ៖ វាបដិសេធទំនាក់ទំនងរវាងព្រះវរបិតា និងព្រះបុត្រា។

            បន្តនៅក្នុង ១ យ៉ូហាន 2:22៖ “តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា នឹងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទ”។ ការសម្គាល់ទីពីរនេះ អាចមើលឃើញយ៉ាងច្បាស់នៅក្នុងសាសនាឥស្លាម ដែលជាអំណាចមួយក្នុងចំណោមកម្លាំងប្រឆាំងនឹងគ្រីស្ទបរិស័ទដ៏ខ្លាំងបំផុតនៅក្នុងពិភពលោក។ នៅលើដំបូលវិហារអូម៉ាដ៏ធំមួយ ដែលស្ថិតនៅលើទីតាំងព្រះវិហារនៅក្រុងយេរូសាឡឹម មានសិលាចារឹកដែលបានសរសេរពាក្យថា “ព្រះមិនត្រូវការព្រះបុត្រាទេ” ចំនួនពីរដង។

            ការសម្គាល់ទីបី៖ វាបដិសេធការដែលថា ព្រះគ្រីស្ទបានយាងមកយកនិស្ស័យជាសាច់ឈាម។

            សូមមើល ១ យ៉ូហាន 4:2៖ “យើងនឹងសម្គាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ”។ វិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទ បដិសេធការយាងមករបស់ព្រះយេស៊ូវជាសាច់ឈាម។ វាមិនព្រមទទួលស្គាល់ថា ព្រះមេស្ស៊ីបានយាងមកជាមនុស្សពិត ដែលមានសាច់ឈាមដូចមនុស្សទូទៅនោះឡើយ។

            ការសម្គាល់ទីបួន៖ វាមិនព្រមទទួលស្គាល់ព្រះយេស៊ូវទេ។

            បន្តនៅក្នុង ១ យ៉ូហាន 4:3៖ “តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយ៍ហើយ”។ ដោយគ្មានការសង្ស័យ យើងអាចនិយាយបានថា វិញ្ញាណណាក៏ដោយដែលមិនទទួលស្គាល់ព្រះយេស៊ូវស្របតាមអ្វីដែលព្រះគម្ពីរបានបើកសម្ដែងអំពីទ្រង់ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទ។

            ការបង្ហាញខ្លួនលើកដំបូង

            ព្រះគម្ពីរបានកត់ត្រាពីលើកដំបូង ដែលវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទបានបង្ហាញខ្លួនយ៉ាងជាក់ស្ដែង។ នៅក្នុង ម៉ាថាយ 27:21-22 ព្រះយេស៊ូវបានឈរនៅចំពោះមុខលោកពីឡាត់ និងអ្នកចោទប្រកាន់ទ្រង់ ដែលជាអ្នកដឹកនាំសាសនាយូដា។ លោកពីឡាត់មានបំណងដោះលែងអ្នកទោសម្នាក់ គឺព្រះយេស៊ូវ ឬបារ៉ាបាស។ តើពួកគេនឹងជ្រើសរើសអ្នកណា?

            នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ លោកពីឡាត់សួរគេថា ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឆ្កាងវាទៅ។

            ច្បាស់ណាស់ នេះគឺជាការបដិសេធព្រះយេស៊ូវដោយចេតនា ហើយជ្រើសរើសអ្នកផ្សេងមកជំនួសទ្រង់។ បារ៉ាបាសគឺជាអ្នកទោសនយោបាយដ៏ឃោរឃៅ និងជាឃាតកដែលគេស្គាល់ច្បាស់។ ចំណែកឯព្រះយេស៊ូវវិញ ទ្រង់មិនដែលធ្វើឲ្យនរណាម្នាក់រងគ្រោះឡើយ។ ទ្រង់បានធ្វើតែអំពើល្អប៉ុណ្ណោះ។ ទ្រង់បានព្យាបាលមនុស្សជាច្រើន (ប្រហែលជាមានអ្នកខ្លះក្នុងហ្វូងមនុស្សនេះផងដែរ) ហើយបាននាំមកនូវសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដល់មនុស្សជាច្រើន។

            ការជ្រើសរើសដ៏មិននឹកស្មានដល់របស់ហ្វូងមនុស្សនេះ គឺជាព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ហេតុអ្វីបានជាជនជាតិយូដាបានធ្វើកំហុសដ៏សោកនាដកម្មបែបនេះ? ខ្ញុំជឿថា ទោះបីជាពួកគេមិនបានដឹងខ្លួនក៏ដោយ ក៏ពួកគេត្រូវបានគ្រប់គ្រងដោយវិញ្ញាណមួយ គឺអាទទឹងនឹងព្រះគ្រីស្ទ។

            ចូរកុំចង្អុលម្រាមដៃចោទប្រកាន់ពួកគេឡើយ។ នៅពេលដែលយើងត្រូវប្រឈមមុខនឹងការជ្រើសរើសដូច្នេះ គឺជាពេលដែលយើងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់បំផុតរបស់យើង យើងត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំង ដើម្បីកុំឲ្យធ្វើកំហុសដូចពួកគេ។ នៅថ្ងៃនោះមានអំណាចខាងវិញ្ញាណមួយបានបក់កាត់ហ្វូងមនុស្ស ហើយបានផ្លាស់ប្ដូរពួកគេ។ ពួកគេហាក់ដូចជាបាត់បង់ស្មារតី ដោយពោរពេញទៅដោយកំហឹងយ៉ាងខ្លាំង ទាំងគ្មានមូលហេតុសមហេតុផលណាមួយឡើយ។ ខ្ញុំជឿថា នេះគឺជាពេលដែលវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទ បានបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកនៃប្រវត្តិសាស្ត្រមនុស្សជាតិ។

            ព្រះយេស៊ូវបានព្រមានជនជាតិយូដាអំពីរឿងនេះរួចហើយ នៅពេលពួកគេជំទាស់នឹងការអះអាងរបស់ទ្រង់ថា ទ្រង់ជាព្រះមេស្ស៊ី៖

            ខ្ញុំបានមកដោយនូវព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ បើសិនជាមានអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។ (យ៉ូហាន 5:43)

            ខ្ញុំជឿថា ការព្រមាននេះរបស់ព្រះយេស៊ូវ គឺជាការបង្ហាញជាមុនអំពីអ្វីដែលនឹងកើតឡើងនៅលើពិភពលោក។ ព្រះនឹងដាក់មនុស្សជាតិទាំងមូលឲ្យប្រឈមមុខនឹងការជ្រើសរើសមួយថា៖ “តើអ្នកចង់បានព្រះយេស៊ូវ ឬចង់បានអ្នកផ្សេង?” អំណាចខាងវិញ្ញាណដដែល ដែលបានគ្រប់គ្រងហ្វូងមនុស្សនៅសម័យព្រះយេស៊ូវ នឹងធ្វើឲ្យមនុស្សភាគច្រើនលើសលប់ប្រកាសថា៖ “ចូរយកព្រះយេស៊ូវចេញទៅ! យើងនឹងជ្រើសរើស...” អ្នកណាក៏ដោយដែលពួកគេជ្រើសរើស នឹងអាក្រក់ជាងបារ៉ាបាសយ៉ាងហួសប្រមាណ។

            តើយើងគួរធ្វើអ្វី?

            សេចក្ដីពិតនេះ គឺជាការប្រឈមមុខដ៏លំបាក។ ប៉ុន្តែ យើងគ្រប់គ្នាចាំបាច់ត្រូវទទួលយកការបង្រៀននេះជាបន្ទាន់។ យើងមិនត្រូវសន្មតថា ខ្លួនយើងមិនអាចត្រូវបានបោកបញ្ឆោតនោះឡើយ។

            តើអ្វីជាខ្សែការពារដំបូងរបស់យើងប្រឆាំងនឹងការបោកបញ្ឆោតនេះ? គឺការរក្សាការថ្វាយបង្គំយ៉ាងខ្ជាប់ខ្ជួន ចំពោះសេចក្ដីពិតរបស់ព្រះ លើសអ្វីៗទាំងអស់ក្នុងជីវិតរបស់យើង។ ឥឡូវនេះ សូមយើងអធិស្ឋានរួមគ្នាសម្រាប់ការនេះ។

            Prayer Response

            ឱព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំសូមអរព្រះគុណទ្រង់ ដោយសារព្រះទ័យស្រឡាញ់របស់ទ្រង់ចំពោះទូលបង្គំ ទ្រង់បានប្រទានការបង្រៀនដ៏សំខាន់នេះដល់ទូលបង្គំ។ សូមជួយឲ្យទូលបង្គំទទួលយកអ្វីដែលទូលបង្គំកំពុងរៀន ដោយមិនមានការភ័យខ្លាចឡើយ។ ទូលបង្គំសូមអង្វរទ្រង់ដោយចិត្តបន្ទាបខ្លួន សូមបង្កើនសេចក្ដីស្រឡាញ់ និងបំណងប្រាថ្នារបស់ទូលបង្គំចំពោះព្រះបន្ទូលរបស់ទ្រង់ឲ្យកាន់តែខ្លាំងឡើង។ ទូលបង្គំប្រកាសថា ព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត ដែលនឹងការពារទូលបង្គំពីការបោកបញ្ឆោត។ សូមជួយទូលបង្គំកុំឲ្យជ្រើសរើសអ្វី ឬអ្នកណាផ្សេងក្រៅពីទ្រង់ឡើយ។ ទូលបង្គំអធិស្ឋានក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន!

            Ad Image

            ទាញយកដោយឥតគិតថ្លៃ

            សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។

            ទាញយក PDF

            កូដ: TL-L147-100-KHM

            អំណោយ
            ថ្វាយ