ការយកឈ្នះតាមរយៈការសរសើរដំកើង

ដេរេក ព្រីនស៍
Published: 1970
Last Updated: September 2026
Read Time: 2
ព្រះបានកំណត់ឱ្យមានការសរសើរតម្កើង សូម្បីតែចេញពីអ្នកទន់ខ្សោយ ដើម្បីបំបិទសំឡេងចោទប្រកាន់របស់សាតាំង។ នៅពេលអ្នកជឿសរសើរតម្កើងព្រះ ពួកគេបែរចេញពីសំឡេងរបស់សត្រូវ ហើយទទួលព្រះវត្តមាន និងជំនួយពីព្រះអម្ចាស់។
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ទ្រង់បានតាំងឲ្យមានសេចក្ដីសរសើរដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះពួកតតាំងនឹងទ្រង់ ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹកបានស្ងៀមនៅ។ [ទំនុកដំកើង ៨:២]
ចំណុចមួយដែលយើងកត់សម្គាល់ឃើញនៅក្នុងទំនុកតម្កើងរបស់ដាវីឌ គឺគាត់បាននិយាយជាច្រើនអំពីសត្រូវរបស់គាត់។ ប្រសិនបើមានមនុស្សណាម្នាក់ដែលមានសត្រូវច្រើន នោះគឺដាវីឌ។ ប៉ុន្តែគាត់បានរៀនអាថ៌កំបាំងក្នុងការប្រឈមមុខនឹងសត្រូវរបស់គាត់។ គាត់បានរៀនពីអាថ៌កំបាំងនៃការទទួលព្រះវត្តមាន និងជំនួយពីព្រះ។ នៅទីនេះ ដាវីឌបានបង្ហាញអាថ៌កំបាំងនេះយ៉ាងសាមញ្ញ គឺ៖ ការថ្វាយការសរសើរតម្កើងដល់ព្រះ។
ព្រះបន្ទូលមានថា៖ «ព្រះបានតាំងការសរសើរតម្កើង ចេញពីបបូរមាត់របស់កុមារ និងទារក»។ តាមធម្មជាតិ កុមារ និងទារកគឺជាអ្នកដែលទន់ខ្សោយបំផុត។ ប៉ុន្តែសូម្បីតែការសរសើរតម្កើងដែលចេញពីបបូរមាត់របស់អ្នកទន់ខ្សោយបំផុត ក៏មានអំណាចធ្វើឱ្យខ្មាំងសត្រូវ និងអ្នកសងសឹកត្រូវស្ងាត់មាត់ដែរ។
ព្រះគម្ពីរបង្ហាញយើងយ៉ាងច្បាស់ថា យើងម្នាក់ៗមានសត្រូវមួយ ដែលចង់បំផ្លាញយើង។ ឈ្មោះរបស់វាគឺ សាតាំង ឬ អារក្ស។ វាជាអ្នកចោទប្រកាន់បងប្អូន ជាអ្នកដែលបំភ្លៃការពិតអំពីយើង ប្រឆាំងនឹងយើង បកស្រាយខុសនូវអ្វីដែលយើងធ្វើ ហើយចោទប្រកាន់យើងនៅចំពោះព្រះបល្ល័ង្ករបស់ព្រះ។ តើយើងអាចបញ្ឈប់វា និងបំបិទសំឡេងរបស់វាបានដោយរបៀបណា? ចម្លើយគឺ៖ ដោយការសរសើរតម្កើងព្រះ។ នៅពេលការសរសើរតម្កើងរបស់យើងឡើងទៅដល់ព្រះ វាបំបិទសំឡេងរបស់សាតាំង បញ្ឈប់ការចោទប្រកាន់របស់វា និងធ្វើឱ្យវាស្ងាត់មាត់។ ដូច្នេះ យើងអាចចូលទៅជិតព្រះដោយសេរី ដោយគ្មានអ្វីរារាំង ហើយរស់នៅដោយមិនស្ថិតក្រោមការថ្កោលទោសជាបន្តបន្ទាប់ពីការចោទប្រកាន់របស់សាតាំង។
ចូរចងចាំថា ការសរសើរតម្កើង គឺជាវិធីដែលយើងទទួលស្គាល់ព្រះ និងពឹងផ្អែកលើព្រះចេស្តារបស់ព្រះអង្គ ក្នុងការតទល់នឹងអារក្ស។

ទាញយកដោយឥតគិតថ្លៃ
ព្រះបន្ទូលប្រចាំថ្ងៃនេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
កូដ: WD-WFTW-017-KHM









