Logo
Logo
КнигиБиблейские курсыРесурсы
МагазинНовостиМиссияО нас

Пожертвовать

  • Главная
    • Новости
    • Миссия

            Получить бесплатную электронную книгу

            Начните собирать свою библиотеку Дерека Принса с бесплатной электронной книги "Как перейти от проклятия к благословению", подписавшись на нашу рассылку.

            Бесплатное обучение Библии
            Logo
            Logo
            ГлавнаяОбучениеМагазинНовостиМиссияО насПожертвовать

            Авторское право © 2026 Служение Дерека Принса. Все права защищены

            КонтактыКонфиденциальностьАвторское правоЛицензииКарта сайта
            Resource TL-L156-100 | Derek Prince Ministries

            Trending Resources

            Featured Resources

            Популярные ресурсы

            Популярные учения, оказывающие влияние на современность

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            Учебные письма

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            Израиль
            СлушатьЧитать

            Доступные языки

            Ελληνικά
            Доступно видеоТекст доступен
            English
            Доступно видео
            Português (pt-br)
            Доступно видеоТекст доступен
            Português
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            한국어
            Доступно аудио

            ТЕНДЕНЦИЯ

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            Учебные письма

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            Духовная война
            Основы веры
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Português (pt-br)
            Доступно видеоТекст доступен
            日本語
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен

            ТЕНДЕНЦИЯ

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            Учебные письма

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            Церковь
            Последние времена
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Français
            Доступно видеоТекст доступен
            ລາວ
            Доступно видеоТекст доступен
            Bahasa Indonesia
            Доступно видеоТекст доступен
            Português (pt-br)
            Доступно видеоТекст доступен
            日本語
            Доступно видеоТекст доступен
            ខ្មែរ
            Текст доступен
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            Учебные письма

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            Основы веры
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Malagasy
            Доступно видеоТекст доступен
            Français
            Доступно видеоТекст доступен
            Português (pt-br)
            Доступно видеоТекст доступен
            Español
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            Nederlands
            Доступно видеоТекст доступен
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            Учебные письма

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            Молитва и пост
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Português (pt-br)
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            Ikinyarwanda
            Текст доступен
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            Учебные письма

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            Исцеление
            СлушатьЧитать

            Доступные языки

            English
            Доступно видео
            Português (pt-br)
            Доступно видеоТекст доступен
            日本語
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            Учебные письма

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            Вера в действии
            Духовная война
            СлушатьЧитать

            Доступные языки

            English
            Доступно видеоТекст доступен
            ລາວ
            Доступно видеоТекст доступен
            Français
            Доступно видеоТекст доступен
            Português (pt-br)
            Доступно видеоТекст доступен
            日本語
            Доступно видеоТекст доступен
            ខ្មែរ
            Доступно видеоТекст доступен
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Учебные письма

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            Последние времена
            Духовная война
            Читать

            Доступные языки

            English
            Доступно видео
            Bahasa Indonesia
            Доступно видеоТекст доступен
            ខ្មែរ
            Текст доступен
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Учебные письма

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            Духовная война
            Читать

            Доступные языки

            English
            Доступно видео
            ខ្មែរ
            Текст доступен
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Учебные письма

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            Последние времена
            Духовная война
            Читать

            Доступные языки

            English
            Доступно видео
            ខ្មែរ
            Текст доступен
            Главная
            Ресурсы
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2024

            Last Updated: сентябрь 2026 г.

            Read Time: 8

            Духовная война

            This teaching is not currently available in Русский.

            សាសនាដែលផ្តោតលើខ្លួនឯង បើកផ្លូវឲ្យមានការបោកបញ្ឆោត ខណៈការកោតខ្លាចព្រះ ការពារការសង្កេតស្គាល់ខាងវិញ្ញាណ។ លោក ដេរេក ព្រីនស៍ បង្ហាញពីការធ្លាក់ចុះចាប់ពីការផ្តោតលើអ្វីៗខាងលោកិយ ទៅរកផលប្រយោជន៍ផ្ទាល់ខ្លួនខាងព្រលឹង និងឥទ្ធិពលរបស់អារក្ស ដោយយោងទៅលើគម្ពីរយ៉ាកុប និងរូបព្រះគោមាសរបស់អើរ៉ុន។ លោកព្រមានអំពីសេចក្ដីស្រឡាញ់ដែលដាក់ខុសទីកន្លែង និងត្រាស់ហៅអ្នកជឿឲ្យគោរពភាពបរិសុទ្ធរបស់ព្រះ។

            នៅក្នុងការកែសម្រួលថ្មីនៃសៀវភៅ ការការពារពីការបោកបញ្ឆោត ដែលឥឡូវនេះត្រូវបានបោះពុម្ពឡើងវិញក្រោមចំណងជើងថា ចម្បាំងគ្រប់សម័យកាល របស់លោក ដេរេក ព្រីនស៍ បានព្រមានអំពីគ្រោះថ្នាក់ដ៏ធំបំផុតដែលគ្រីស្ទបរិស័ទនឹងប្រឈមមុខនៅគ្រាចុងក្រោយបង្អស់។

            នៅក្នុងផ្នែកទីពីរក្នុងចំណោមផ្នែកទាំងបីនៃសៀវភៅ ចម្បាំងគ្រប់សម័យកាល យើងនឹងសិក្សា បន្ថែមអំពីយុទ្ធសាស្ត្រ និងល្បិចកលរបស់សាតាំង ដើម្បីឲ្យយើងអាចស្គាល់វា ទប់ទល់នឹងវា និង យកឈ្នះលើវាបាន។

            ការធ្លាក់ចុះ

            មនុស្សភាគច្រើននឹងយល់ស្របថា វិញ្ញាណ ព្រលឹង និងរូបកាយ បង្កើតជាបុគ្គលិកលក្ខណៈពេញលេញរបស់មនុស្ស។ នៅក្នុង ១ថៃស្សាឡូនិច្ច 5:23 បានចែងថា៖ ហើយឲ្យទាំងព្រលឹង នឹងវិញ្ញាណ ហើយរូបកាយ ទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងទ្រង់យាងមក ។

            ព្រលឹង ដែលរួមមានឆន្ទៈ អារម្មណ៍ និងបញ្ញា ប្រហែល ជាផ្នែកមួយនៃបុគ្គលិកលក្ខណៈមនុស្សដែលពិបាកយល់បំផុត។ វាជាអត្តសញ្ញាណពិសេសរបស់មនុស្សម្នាក់ៗ ជាផ្នែកដែលកំណត់ថា «ខ្ញុំនឹងធ្វើ» ឬ «ខ្ញុំមិនធ្វើទេ»។ នៅពេលមនុស្សចុះចូលតាមការទាមទាររបស់ព្រលឹងខ្លួន ជាជាងត្រូវបានដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះ នោះពួកគេកំពុងញែកខ្លួនចេញពីព្រះ ហើយបើកទ្វារឲ្យការបោក បញ្ឆោតចូលមក។

            បទគម្ពីរមួយក្នុងគម្ពីរយ៉ាកុប ផ្តល់ឲ្យយើងនូវរូបភាព អំពីទំនាក់ទំនងរវាងវិញ្ញាណ ព្រលឹង និងរូបកាយ។ យ៉ាកុប 3:15 មានពាក្យខ្លី ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា៖ «ប្រាជ្ញាយ៉ាងនោះមិនមែនពីស្ថានលើទេ គឺជារបស់ផងលោកីយនេះ ហើយក៏ខាងសាច់ឈាម នឹងខាងអារក្សវិញទេតើ» ។ ខនេះបង្ហាញពីជំហាននៃការ ធ្លាក់ចុះរបស់ប្រាជ្ញា ជាការធ្លាក់ចុះដែលអនុញ្ញាតឲ្យពួកអារក្ស ជ្រៀតចូលក្នុងកិច្ចការរបស់ព្រះ ក្នុងជីវិតមនុស្ស និងក្នុងពួកជំនុំរបស់ព្រះ។

            ការរស់នៅតាមបែបលោកិយ អាចមើលទៅហាក់ដូច ជាគ្មានគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែមិនយូរប៉ុន្មាន ការព្រងើយកន្តើយនឹងចាប់ផ្តើមចាក់ឫស ហើយទាញ មនុស្សម្នាក់ឲ្យធ្លាក់ចូលទៅក្នុងអាណាចក្រនៃព្រលឹង ហើយប្រហែលជាបន្តធ្លាក់ចុះទៀត ទៅក្នុងអាណាចក្រនៃអារក្សផងដែរ។

            បីជំហាននៃការធ្លាក់ចុះ

            ១. ខាងលោកីយ (Earthly)

            តើការក្លាយជាមនុស្សខាងលោកិយមានន័យដូចម្តេច? តាមទស្សនៈគ្រីស្ទបរិស័ទ មនុស្សខាងលោកិយ ផ្តោតតែទៅលើជីវិតនៅលើផែនដីនេះប៉ុណ្ណោះ ពួកគេមិនគិតអំពីអ្វីដែលលើសពីនេះទេ គឺគ្មានការគិតអំពីអ្វី ដែលនៅហួសពីជីវិតបច្ចុប្បន្ននេះឡើយ។ ប្រសិនបើមនុស្សខាងលោកិយម្នាក់ជាគ្រីស្ទបរិស័ទ គាត់រំពឹងថាព្រះនឹងប្រទានពរ ដែលទាក់ទងតែជាមួយជីវិតនេះប៉ុណ្ណោះ ដូចជា ទ្រព្យ សម្បត្តិ ការប្រោសឲ្យជា អំណាច ភាពជោគជ័យ និងការ ស្វែងរកផ្សេងៗដែលបំពេញបំណងរបស់ព្រលឹង។

            ដើម្បី យល់កាន់តែច្បាស់អំពីមនុស្សខាងលោកិយ វាមានប្រយោជន៍ក្នុងការពិចារណា អំពីមនុស្សដែលមិនមែនជាមនុស្សខាងលោកិយ។ លោកអ័ប្រាហាំ គឺជាគំរូមួយ៖

            ដោយសារសេចក្តីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់សន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាលជាមួយនឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាអ្នកគ្រងសេចក្តីសន្យាដដែល ទុកជាមរដកជាមួយគ្នា ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ (ហេព្រើរ 11:9-10)

            គំរូទីពីរនៃមនុស្សដែលមិនមែនជាមនុស្សខាងលោកិយ គឺលោកម៉ូសេ ដែលត្រូវបានពិពណ៌នានៅក្នុងគម្ពីរហេព្រើរ 11:27 ថា៖

            ដោយសារសេចក្តីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្តីកំហឹងនៃស្ដេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញ ព្រះដ៏មើលមិនឃើញដែរ។

            លោកម៉ូសេអាចស៊ូទ្រាំបាន ពីព្រោះគាត់មើលហួសពីការលំបាកបច្ចុប្បន្នទៅកាន់សេចក្តីសម្រេចដ៏ពេញលេញពិតប្រាកដនៅពេលអនាគត។

            នៅក្នុង ១កូរិនថូស 15:19 លោកប៉ុលបានសរសេរថា «បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនាលើសជាងមនុស្សទាំងអស់ទៅទៀត។» ប្រសិនបើគោលបំណងនៃជំនឿត្រីស្ទបរិស័ទរបស់យើង គឺដើម្បីទទួលបានព្រះពរ សម្រាប់តែជីវិតនៅលើផែនដីនេះប៉ុណ្ណោះ នោះយើងពិតជាគួរឲ្យ អាណិតមែន។ មនុស្សជាច្រើនបានភ្លេចថា យើងគ្រាន់តែជាអ្នកដំណើរឆ្លងកាត់ពិភពលោកនេះប៉ុណ្ណោះ។ ជាលទ្ធផល គំនិត និងមហិច្ឆតារបស់ពួកគេបាត់បង់ទិសដៅត្រឹមត្រូវ ហើយពួកគេក្លាយជាមនុស្សខាងលោកិយ។

            ២. ខាងព្រលឹង (Soulish)

            គឺជាកម្រិតមួយដែលទាបជាងខាងលោកិយ។ ដូចដែលបានពន្យល់រួចមកហើយ ព្រលឹងជាគឺជា «អត្មា» ឬខ្លួនឯង។ មនុស្សខាងព្រលឹង គឺជាមនុស្សដែលផ្តោតលើខ្លួនឯងជាចម្បង ហើយខ្វល់ខ្វាយតែអំពីប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ។ ខណៈដែលមនុស្សខាងវិញ្ញាណសួរថា «តើខ្ញុំអាចលើកតម្កើងព្រះយ៉ាងដូចម្តេច?» មនុស្សខាងព្រលឹងវិញសួរថា «តើខ្ញុំនឹងទទួលបានអ្វីពីរឿងនេះ?» ពួកជំនុំសម័យបច្ចុប្បន្នជាច្រើន ពេលខ្លះផ្តោតទៅលើការបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនបែបនេះ ជាជាងការស្វែងរកសិរីល្អរបស់ព្រះ។

            នៅក្នុង ១កូរិនថូស 2:14-15 លោកប៉ុល បានសរសេរថា៖

            ប៉ុន្តែ មនុស្សខាងសាច់ឈាម [ខាងព្រលឹង] គេមិនទទួលសេចក្ដីខាងឯព្រះ‌វិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្ដីល្ងង់‌ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្ដីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ ឯមនុស្សខាងវិញ្ញាណវិញ គេពិចារណាយល់គ្រប់ទាំងអស់បាន តែមិនត្រូវអ្នកណាពិចារណាខ្លួនឡើង។

            មនុស្សខាងព្រលឹង មិនអាចយល់ដឹងសេចក្តីពិតខាងវិញ្ញាណបានទេ ពីព្រោះសេចក្តីពិតទាំងនោះត្រូវបានដឹងតាមរយៈវិញ្ញាណ។ គាត់ស្តាប់ និងឆ្លើយតបតែចំពោះអ្វី ដែលប៉ះពាល់ដល់អារម្មណ៍ និងបំណងប្រាថ្នារបស់ព្រលឹងប៉ុណ្ណោះ។ មនុស្សម្នាក់អាចត្រូវបានជំរុញដោយអាកប្បកិរិយាខាងព្រលឹងឲ្យថ្វាយដង្វាយមួយភាគដប់ ឬថ្វាយដង្វាយយ៉ាងច្រើនដល់ពួកជំនុំ។ ប៉ុន្តែ ប្រសិនបើការថ្វាយនោះកើតចេញពីការជម្រុញចិត្តមិនត្រឹមត្រូវ នោះវានឹងមិនមានតម្លៃខាងវិញ្ញាណតាមដែលគួរមានឡើយ។

            មនុស្សដែលរស់នៅក្នុងអាណាចក្រនៃព្រលឹង ងាយត្រូវបានអូសទាញឲ្យវង្វេង ដោយមិនចាំបាច់ប្រើកម្លាំងច្រើនទេ ហើយដោយរបៀបនេះ ពួកគេបើកផ្លូវឲ្យខ្លួនឯងធ្លាក់ចូលក្នុងការបោកបញ្ឆោត។ ការការពារតែមួយគត់ គឺត្រូវរៀនបែងចែកឲ្យច្បាស់រវាងអ្វីដែលជាខាងវិញ្ញាណ និងអ្វីដែលជាខាងព្រលឹង។

            ៣. ខាងអារក្ស (Demonic)

            មួយជំហានទៀតដែលទាបជាងខាងព្រលឹង គឺខាងអា រក្ស។ គំរូនៃការធ្លាក់ចុះពីខាងលោកិយ ទៅខាងព្រលឹង ហើយបន្តទៅខាងអារក្ស ត្រូវបានបង្ហាញយ៉ាងច្បាស់នៅ ក្នុងគម្ពីរសញ្ញាចាស់ តាមរយៈរឿងរបស់អើរ៉ុន ដែលជា សម្តេចសង្ឃរបស់អ៊ីស្រាអែល ហើយបានបង្កើតរូបព្រះមាសមួយ។ និក្ខមនំ 32:1-6 ពិពណ៌នាអំពីការធ្លាក់ចុះរបស់គាត់ថា៖

            កាលបណ្តាជនទាំងឡាយបានឃើញថា ម៉ូសេក្រចុះមកពីលើភ្នំវិញដូច្នេះ នោះគេប្រជុំគ្នាទៅឯអើរ៉ុនជំរាបថា សូមលោកធ្វើព្រះសំរាប់យើងរាល់គ្នា ឲ្យបាននាំមុខយើងផង ដ្បិតឯម៉ូសេ ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ…។

            មានចំណុចសំខាន់ៗមួយចំនួនក្នុងអត្ថបទនេះ ដែលគួរកត់សម្គាល់។ ទីមួយ ប្រជាជនបានផ្តល់កិត្តិយសដល់ម៉ូសេសម្រាប់ការរំដោះពួកគេ «ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមក» ជាជាងទទួលស្គាល់ថា ព្រះទេដែលបានរៀបចំ និងប្រទានការរំដោះនោះ។ ការផ្តោតលើមេដឹកនាំជាមនុស្ស បានប្រែក្លាយទៅជាការថ្វាយបង្គំរូបព្រះ។

            បទគម្ពីរនេះ បញ្ចប់ដោយការថ្វាយបង្គំរូបព្រះផងដែរ «ប្រជាជន… ក្រោកឡើងលេងសប្បាយ» (ខ6)។ ការ «លេងសប្បាយ» គឺជា លក្ខណៈសំខាន់មួយនៃការថ្វាយបង្គំរូបព្រះ។ នៅពេលការថ្វាយបង្គំរបស់យើងក្លាយទៅជាការកម្សាន្ត ឬការស្វែងរកភាពសប្បាយរីករាយផ្ទាល់ខ្លួន នោះយើងបានរអិលចេញពីអាណាចក្រខាងវិញ្ញាណ ទៅកាន់អាណាចក្រខាងព្រលឹង ហើយនៅទីបំផុតទៅកាន់អាណាចក្រខាងអារក្ស។

            អ្វីជាច្រើនដែលយើងហៅថា «ការថ្វាយបង្គំ» នៅក្នុងព្រះវិហាររបស់យើង តាមពិតមិនមែនជាការថ្វាយបង្គំឡើយ។ វាផ្តោតលើខ្លួនឯង ដោយស្វែងរកថា តើយើងអាចទទួលការប្រោសឲ្យជា ព្រះពរ នឹងការផ្គត់ផ្គង់ផ្សេងៗពីព្រះដោយរបៀបណា។ តន្ត្រីជាច្រើននៅក្នុងកម្មវិធីថ្វាយបង្គំសព្វថ្ងៃនេះ ទាក់ទាញដល់ព្រលឹង ដោយជំរុញវាតាមរបៀបដូចគ្នានឹងតន្ត្រីលោកិយដែរ។

            ការស្តារឡើងវិញនូវការកោតខ្លាចព្រះ

            នៅក្នុងគម្ពីរសញ្ញាថ្មី សៀវភៅហេព្រើរបានដាស់តឿនយើងឲ្យរក្សា ការកោតខ្លាច និងការគោរពចំពោះព្រះ ដូចដែលព្រឹត្តិការណ៍ក្នុងគម្ពីរសញ្ញាចាស់បានបង្កើតឡើង ដូចជាការជំនុំជម្រះរបស់ព្រះលើក្រុងសូដុំ និងកូម៉ូរ៉ា។ ហេព្រើរ 12:28–29 ចែងថា៖

            ដូច្នេះ ដែលទទួលនគរ១ដ៏កក្រើករញ្ជួយពុំបាន នោះត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្តីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ទ្រង់ ដ្បិតព្រះនៃយើងរាល់គ្នា ទ្រង់ជាភ្លើងដែលឆេះបន្សុស។

            គំរូមួយនៅក្នុងសញ្ញាថ្មីស្ដីពីការជំនំជម្រះរបស់ព្រះជាម្ចាស់ គឺនៅពេលដែលទ្រង់បានវាយប្រហារ អាន៉្នានាស និងប្រពន្ធឈ្មោះសាភីរ៉ា ដោយសារពួកគេបានក្លែងបន្លំការថ្វាយដង្វាយរបស់ពួកគេ។ បន្ទាប់ពីហេតុការណ៍នោះ គម្ពីរបានចែងថា៖ «រួចពួកជំនុំទាំងប៉ុន្មាន នឹងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា» (កិច្ចការ 5: 11)។

            សព្វថ្ងៃនេះ តើយើងឃើញការ កោតខ្លាច និងគោរពប្រតិបត្តិដល់ព្រះប៉ុន្មាននៅក្នុងពួកជំនុំ? នៅប្រទេសអង់គ្លេស ក្នុងរដូវក្តៅមួយ ខ្ញុំបាននិយាយជាមួយមិត្តភក្តិម្នាក់ ដែលជាអ្នកបម្រើព្រះ។ គាត់បាននិយាយថា៖ ខ្ញុំជួបមនុស្សជាច្រើនដែល និយាយអំពីព្រះ ដូចជាទ្រង់គ្រាន់តែជាមនុស្សម្នាក់ដែលពួកគេបានជួបនៅក្នុងហាងស្រាប៉ុណ្ណោះ ។

            មនុស្សជាច្រើន ចាត់ទុកព្រះជាម្ចាស់ដូចជាមិត្តធម្មតា ឬជាមិត្តជិតស្និទ្ធម្នាក់ប៉ុណ្ណោះ។ ពិតណាស់ ព្រះទ្រង់អញ្ជើញយើងឲ្យមានការ ប្រកប និងការរួបរួមជាមួយទ្រង់។ ប៉ុន្តែ យើងមិនគួរបាត់បង់ញ្ញាណ នៃការគោរពកោតខ្លាចចំពោះភាព បរិសុទ្ធរបស់ព្រះអង្គឡើយ។

            កិច្ចការមួយរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺការធ្វើឲ្យមនុស្សដឹងអំពើបាបរបស់ខ្លួន។ ទីណាដែលខ្វះខាតការនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏ទំនងជាខ្វះខាតផងដែរ។

            ការគេចចេញពីអន្ទាក់របស់សាតាំង

            ស្ថានភាពរបស់មនុស្សជាតិនឹងមិនប្រសើរឡើងទេ។ ក្នុង ២ធីម៉ូថេ 3:2–4 លោកប៉ុល បានព្រមានពីអ្វីដែលមនុស្សនឹងជួបប្រទះនៅគ្រាចុងក្រោយនេះ។ គាត់បានរៀបរាប់នូវគុណវិបត្តិខាងសីលធម៌ចំនួនដប់ប្រាំបីយ៉ាង ដែលនឹងកើតមានយ៉ាងទូលំទូលាយ៖

            ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថ មើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមើលគុណ មាន ចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ។

            យើងសង្កេតឃើញថា បញ្ជីនេះចាប់ផ្តើម និងបញ្ចប់ដោយ សេចក្តីស្រឡាញ់ដែលមិនត្រឹមត្រូវ គឺការស្រឡាញ់ខ្លួនឯង ស្រឡាញ់ប្រាក់ និងចូលចិត្តល្បែងលេងជាជាងព្រះ។ ភាពខាងព្រលឹង ឬការស្រឡាញ់ខ្លួនឯង បើកទ្វារឲ្យអំពើអាក្រក់ចូលមក។ នៅក្នុង ខទី5 បានបញ្ចប់ថា៖ «គេមានឫកពា ជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ ព្រះចេស្តាដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ» ។ ទោះបីជាពួកគេមានសម្បកក្រៅនៃសេចក្តីគោរពប្រតិបត្តិដល់ព្រះ ហើយប្រហែលជាប្រកាសថាខ្លួនជាគ្រីស្ទបរិស័ទក៏ដោយ ក៏មនុស្សដែលត្រូវបានពិពណ៌នានៅទីនេះ នៅតែប្រព្រឹត្តតាមការស្រឡាញ់ខ្លួនឯង និងអំពើអាក្រក់ទាំង ឡាយដែលការស្រឡាញ់ខ្លួនឯងបើកទ្វារឲ្យចូលមក។

            សាតាំងមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះមនុស្សដែលស្រឡាញ់ និងលើកតម្កើងខ្លួនឯង ពីព្រោះវាគឺជាអ្នកដែលបានបង្កើតគំរូនៃអាកប្បកិរិយាបែបនេះមុនគេ។ សូមមើលនៅក្នុង (អេសាយ 14:12–15)។ វានាំមនុស្សឲ្យវង្វេង ដោយលើកទឹកចិត្តឲ្យពួកគេស្រឡាញ់អ្វីក៏ដោយ ដូចជា មាសប្រាក់ ការកម្សាន្ត អំណាច ឬខ្លួនឯង លើសជាងការ ស្រឡាញ់ព្រះ។ ការស្រឡាញ់ដែលដាក់ខុសកន្លែង គឺជា ការបង្អួចនូវអ្វីដែលព្រះបានបង្កើតមកយ៉ាងល្អ។ ហើយនៅពេលដែលសេចក្តីស្រឡាញ់ត្រូវបានបង្អួច វាអាចធ្វើឲ្យ យើងក្លាយជាអ្នកងាយរងនូវការបោកបញ្ឆោតពីសាតាំង។ សាតាំងតែងតែយកអ្វីដែលល្អ និងបរិសុទ្ធ មកបង្វែរឲ្យក្លាយជាឧបករណ៍ដែលនាំទៅរកការបោកបញ្ឆោត និងការបំផ្លាញខ្លួនយើងវិញ។

            ព្រះអម្ចាស់នឹងជួយយើង

            ឥឡូវនេះ ដោយយើងបានដឹងអំពីភាពងាយរងគ្រោះរបស់យើងចំពោះការបោកបញ្ឆោត និងវិធីជាច្រើនដែលសាតាំងព្យាយាមចាប់យកចិត្តរបស់យើង ចូរយើង ងាកមករកព្រះអម្ចាស់ ដើម្បីស្វែងរកជំនួយពីទ្រង់។ តើអ្នកនឹងចូលរួមអធិស្ឋានជាមួយខ្ញុំដែរឬទេ?

            Prayer Response

            ព្រះអម្ចាស់អើយ! ទូលបង្គំចង់ឈរយ៉ាងមាំមួនក្នុងសេចក្ដីពិតរបស់ព្រះអង្គ នៅក្នុងពេលវេលាដ៏សំខាន់ទាំងនេះ។ សូមទ្រង់ជួយទូលបង្គំឲ្យរក្សាចិត្ត និងគំនិតរបស់ទូលបង្គំឲ្យផ្តោតលើទ្រង់ជានិច្ច។ ទូលបង្គំមិនចង់ធ្លាក់ចូលក្នុងដំណើរនៃការធ្លាក់ចុះ «ខាងលោកីយ ខាងព្រលឹង និងខាងអារក្ស» នោះឡើយ។ ព្រះអម្ចាស់អើយ សូមទ្រង់រក្សាភ្នែករបស់ទូលបង្គំឲ្យសម្លឹងមើលទៅទ្រង់ជានិច្ច។ ដោយមានជំនួយពីទ្រង់ ទូលបង្គំនឹងបម្រើទ្រង់ដោយសេចក្តីស្មោះត្រង់ សេចក្តីពិត និងកម្លាំងដែលមកពីទ្រង់។ អាមែន!

            Ad Image

            Скачать бесплатно

            Это Учебное Письмо можно скачать, распечатать и распространить для личного или церковного использования.

            Код: TL-L156-100-KHM

            Подарок
            Дать