Logo
Logo
КнигиБіблійні курсиРесурси
МагазинНовиниМісіяПро нас

Пожертвувати

  • Головна
    • Новини
    • Місія

            Отримайте безкоштовну електронну книгу

            Почніть збирати свою бібліотеку Дерека Принса з безкоштовної електронної книги "Як перейти від прокляття до благословення", підписавшись на нашу розсилку.

            Безкоштовне навчання Біблії
            Logo
            Logo
            ГоловнаНавчанняМагазинНовиниМісіяПро насПожертвувати

            Авторське право © 2026 Служіння Дерека Принса. Всі права захищені

            КонтактиКонфіденційністьАвторське правоЛіцензіїКарта сайту
            Resource TL-L157-100 | Derek Prince Ministries

            Trending Resources

            Featured Resources

            Популярні матеріали

            Популярні та актуальні матеріали

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            បំណុលរបស់យើងចំពោះអ៊ីស្រាអែល

            Навчальний лист

            អ្នកជឿសាសន៍ដទៃសងបំណុលខាងវិញ្ញាណដល់ពួកយូដា តាមរយៈសេចក្ដីស្រឡាញ់ ការអធិស្ឋាន និងការបង្ហាញសេចក្ដីមេត្តាករុណា។

            Ізраїль
            СлухатиЧитати

            Доступні мови

            Ελληνικά
            Доступне відеоДоступний текст
            English
            Доступне відео
            Português (pt-br)
            Доступне відеоДоступний текст
            Português
            Доступне відеоДоступний текст
            ខ្មែរ
            Доступне відеоДоступний текст
            한국어
            Доступне аудіо

            ПОПУЛЯРНЕ

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            ការការពារប្រឆាំងនឹងការបាក់ទឹកចិត្ត

            Навчальний лист

            ជំនឿដែលធ្វើការតាមរយៈសេចក្តីស្រឡាញ់ការពារចិត្ត ហើយជំនឿលើព្រះបន្ទូលមិនប្រែប្រួលរបស់ព្រះ ការពារពីការបាក់ទឹកចិត្ត។

            Духовна війна
            Основи віри
            СлухатиЧитати

            Доступні мови

            English
            Доступне відео
            Português (pt-br)
            Доступне відеоДоступний текст
            日本語
            Доступне відеоДоступний текст
            ខ្មែរ
            Доступне відеоДоступний текст

            ПОПУЛЯРНЕ

            អំបិលនៃផែនដី

            អំបិលនៃផែនដី

            Навчальний лист

            ក្នុងនាមជាគ្រីស្ទបរិស័ទ យើងផ្តល់រសជាតិដល់ផែនដីឱ្យគាប់ព្រះហឫទ័យព្រះ។ ព្រះអង្គផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណដល់ផែនដី។

            Церква
            Кінець світу
            СлухатиЧитати

            Доступні мови

            English
            Доступне відео
            Français
            Доступне відеоДоступний текст
            ລາວ
            Доступне відеоДоступний текст
            Bahasa Indonesia
            Доступне відеоДоступний текст
            Português (pt-br)
            Доступне відеоДоступний текст
            日本語
            Доступне відеоДоступний текст
            ខ្មែរ
            Доступний текст
            Malagasy
            Our Value, Our Worth
            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            តើលោកអ្នកដឹងទេថា លោកអ្នកមានតម្លៃប៉ុណ្ណា?

            Навчальний лист

            យញ្ញបូជារបស់ព្រះគ្រីស្ទបង្ហាញតម្លៃនៃព្រលឹងរបស់យើង និងព្រមានយើងកុំឲ្យប្តូរមរតកព្រះជាមួយអ្វីដែលទាបជាង។

            Jesus
            Основи віри
            СлухатиЧитати

            Доступні мови

            English
            Доступне відео
            Malagasy
            Доступне відеоДоступний текст
            Français
            Доступне відеоДоступний текст
            Português (pt-br)
            Доступне відеоДоступний текст
            Español
            Доступне відеоДоступний текст
            ខ្មែរ
            Доступне відеоДоступний текст
            Nederlands
            Доступне відеоДоступний текст
            ការឈរនៅចន្លោះ

            ការឈរនៅចន្លោះ

            Навчальний лист

            ការទូលអង្វរគឺជាការសូមសេចក្តីមេត្តាដោយក្លាហាន ទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ និងស្វែងរកសិរីល្អរបស់ទ្រង់។

            Молитва та піст
            СлухатиЧитати

            Доступні мови

            English
            Доступне відео
            Português (pt-br)
            Доступне відеоДоступний текст
            ខ្មែរ
            Доступне відеоДоступний текст
            Ikinyarwanda
            Доступний текст
            អត្ថប្រយោជន៍នៃការប្រោសលោះ

            អត្ថប្រយោជន៍នៃការប្រោសលោះ

            Навчальний лист

            តាមរយៈជំនឿលើព្រះគ្រីស្ទ យើងអាចទទួលបានសេចក្ដីសុខសាន្ត ការប្រោសឲ្យជា និងការផ្គត់ផ្គង់ ជាព្រះពរបានមកពីការប្រោសលោះរបស់ទ្រង់។

            Jesus
            Зцілення
            СлухатиЧитати

            Доступні мови

            English
            Доступне відео
            Português (pt-br)
            Доступне відеоДоступний текст
            日本語
            Доступне відеоДоступний текст
            ខ្មែរ
            Доступне відеоДоступний текст
            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            ចូរស្តាប់តាមការត្រាស់ហៅរបស់ព្រះ

            Навчальний лист

            ព្រះសាកល្បងអ្នកដែលទ្រង់ត្រាស់ហៅឲ្យបម្រើ មុនពេលតែងតាំងពួកគេ ដូចជាកងទ័ពរបស់គេឌានដែល។

            Віра в дії
            Духовна війна
            СлухатиЧитати

            Доступні мови

            English
            Доступне відеоДоступний текст
            ລາວ
            Доступне відеоДоступний текст
            Français
            Доступне відеоДоступний текст
            Português (pt-br)
            Доступне відеоДоступний текст
            日本語
            Доступне відеоДоступний текст
            ខ្មែរ
            Доступне відеоДоступний текст
            The Battle of the Ages
            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            គ្រោះថ្នាក់នៃការបោកបញ្ឆោត

            Навчальний лист

            គ្រោះថ្នាក់ដ៏ធំបំផុតដែលយើងប្រឈមមុខនៅគ្រាចុងក្រោយបំផុត គឺគ្រោះថ្នាក់នៃការបោកបញ្ឆោត។

            Кінець світу
            Духовна війна
            Читати

            Доступні мови

            English
            Доступне відео
            Bahasa Indonesia
            Доступне відеоДоступний текст
            ខ្មែរ
            Доступний текст
            The Battle of the Ages
            ការការពារពីការបោកបញ្ឆោត

            ការការពារពីការបោកបញ្ឆោត

            Навчальний лист

            តើសមរភូមិដ៏សំខាន់ដែលអំណាចនៃការបោកបញ្ឆោតព្យាយាមគ្រប់គ្រងយើង ស្ថិតនៅឯណា? វាគឺនៅក្នុងខ្លួនយើងផ្ទាល់ ។

            Духовна війна
            Читати

            Доступні мови

            English
            Доступне відео
            ខ្មែរ
            Доступний текст
            The Battle of the Ages
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Навчальний лист

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុត ចូរស្រឡាញ់សេចក្តីពិត តទល់នឹងសាតាំង ចុះចូលនឹងព្រះ និងស្មោះត្រង់នឹងព្រះយេស៊ូវ។

            Кінець світу
            Духовна війна
            Читати

            Доступні мови

            English
            Доступне відео
            ខ្មែរ
            Доступний текст
            Головна сторінка
            Ресурси
            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            ការយកឈ្នះលើចម្បាំងគ្រប់សម័យកាល

            Derek Prince

            ដេរេក ព្រីនស៍

            Published: 2024

            Last Updated: вересень 2026 р.

            Read Time: 6

            Кінець світу
            Духовна війна
            Jesus

            This teaching is not currently available in Українська.

            សេចក្តីស្រឡាញ់ចំពោះសេចក្តីពិត និងភាពស្មោះត្រង់ចំពោះព្រះយេស៊ូវ គឺជាការចាំបាច់បំផុតក្នុងគ្រាដែលមានការបោកបញ្ឆោត។ ការអំពាវនាវដ៏សំខាន់គឺត្រូវតទល់នឹងសាតាំង ចុះចូលចំពោះព្រះ និងរក្សាចិត្តឱ្យបានមុតមាំតាមរយៈឈើឆ្កាង ជាជាងផ្អែកលើទស្សនៈរបស់លោកីយ៍។

            នៅក្នុងការកែសម្រួលថ្មីនៃសៀវភៅ ការការពារពីការបោកបញ្ឆោត ដែលឥឡូវនេះត្រូវបានចេញផ្សាយក្រោមចំណងជើងថ្មីថា ចម្បាំងគ្រប់សម័យកាល លោក ដេរេក ព្រីនស៍ បានព្រមានអំពីគ្រោះថ្នាក់ដ៏ធំបំផុតដែលគ្រីស្ទបរិស័ទនឹងត្រូវប្រឈមមុខនៅគ្រាចុងក្រោយនេះគឺ ការបោកបញ្ឆោត ។

            ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ប៉ុន្តែ សាតាំងតែងតែមានយុទ្ធសាស្ត្រដើម្បីរំខានដល់គោលបំណងរបស់ព្រះ។ ដើម្បីទប់ ទល់នឹងវា យើងត្រូវយល់អំពីគោលដៅរបស់វាសម្រាប់គ្រាចុងក្រោយនេះ។ នេះគឺជាចំណុចផ្តោតសំខាន់នៃផ្នែកទីបីនៃ ចម្បាំងគ្រប់សម័យកាល។

            ការរក្សាការផ្តោតអារម្មណ៍

            ខ្ញុំបានជួបគ្រីស្ទបរិស័ទជាច្រើនដែលងាយរងការរំខាន និងបាត់បង់ការផ្តោតអារម្មណ៍លើព្រះជាម្ចាស់។ មានវិធីរាប់មិនអស់ដែលអារក្សអាចប្រើ ដើម្បីបង្វែរយើងឲ្យឆ្ងាយពីគោលបំណងរបស់ព្រះសម្រាប់ជីវិតយើង។ ដោយវិធីណាក៏ដោយឲ្យតែមានប្រសិទ្ធភាព សាតាំងនឹងនាំយើងឲ្យចេញពីផ្លូវនៃបំណងព្រះហឫទ័យរបស់ព្រះ។ មនុស្សម្នាក់ប្រហែលជាមិនបាត់បង់សេចក្តីសង្គ្រោះទេ ប៉ុន្តែគាត់អាចទទួលរង្វាន់ក្នុងសិរីល្អ តិចជាងអ្វីដែលគាត់អាចទទួលបាន។ លោកប៉ុលបានសរសេរទៅកាន់ក្រុមជំនុំនៅក្រុងភីលីព អំពីការបញ្ចប់ដំណើររបស់គាត់ និងការសម្រេចគោលដៅដែលព្រះជាម្ចាស់បានត្រាស់ហៅគាត់ឲ្យធ្វើ៖

            មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តីដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ បងប្អូនអើយ ខ្ញុំមិនរាប់ថា ខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្ដីខាងមុខ ទៀត។ (ភីលីព 3:12–13)

            ខ្ញុំបានសិក្សាព្រះគម្ពីរយ៉ាងស៊ីជម្រៅ អំពីតម្រូវការ សម្រាប់ការបំពេញការត្រាស់ហៅរបស់យើងក្នុងព្រះគ្រីស្ទ ហើយខ្ញុំជឿថា វាអាចសង្ខេបបានដោយពាក្យតែមួយគឺ "ចិត្តគំនិតតែមួយ" ។ ប្រសិនបើអ្នកមានចិត្តពីរ ហើយអនុញ្ញាតឲ្យគំនិតរបស់អ្នកត្រូវបានបង្វែរ នោះអ្នកនឹងមិនអាចបំពេញការត្រាស់ហៅរបស់អ្នកបានឡើយ។

            បុរសគមខ្នង

            នៅកណ្តាលទសវត្សរ៍ឆ្នាំ 1950 ខ្ញុំកំពុងបម្រើការជាគ្រូគង្វាលនៃពួកជំនុំពេនទីកូស្ត នៅកណ្តាលទីក្រុងឡុង ។ បីដងក្នុងមួយសប្តាហ៍ យើងធ្វើការប្រជុំផ្សាយដំណឹងល្អតាមដងផ្លូវ នៅកន្លែងមួយហៅថា ជ្រុងអ្នក និយាយ ម៉ាបល អាក (Speaker's Corner, Marble Arch)។

            ក្នុងអំឡុងពេលនោះ ខ្ញុំបានសុបិនឃើញរូបភាពយ៉ាងច្បាស់មួយ។ ខ្ញុំឃើញការប្រជុំតាមដងផ្លូវមួយ ដែលមានមនុស្សឈរជារង្វង់ស្តាប់បុរសម្នាក់កំពុងអធិប្បាយដោយក្តីក្លៀវក្លា។ ប៉ុន្តែពេលខ្ញុំមើលគាត់ ខ្ញុំមិនចូលចិត្តអ្វីដែលខ្ញុំឃើញទេ។ គាត់មានរូបរាងខ្វេរ ជើងម្ខាងពិការ ហើយមានខ្នងគម។ ខ្ញុំបាននិយាយក្នុងចិត្តថា "អ្វីដែលគាត់កំពុងនិយាយគឺល្អ ប៉ុន្តែ ខ្ញុំមិនចូលចិត្តរូបរាងគាត់បែបនោះទេ" ។

            ពេលខ្ញុំភ្ញាក់ពីដំណេក ខ្ញុំមិនបានយកចិត្តទុកដាក់ ចំពោះវាឡើយ រហូតដល់វាកើតឡើងម្តងទៀត បន្ទាប់ពីពីរសប្តាហ៍ក្រោយមក។ រឿងនេះធ្វើឲ្យខ្ញុំយល់ថា ព្រះជាម្ចាស់កំពុងព្យាយាមប្រាប់ខ្ញុំពីរឿងអ្វីមួយ។ ខ្ញុំបានចាប់ផ្តើមអធិស្ឋាន រៀបរាប់អំពីសាច់រឿងនោះទៅកាន់ព្រះអម្ចាស់ ហើយសុំឲ្យទ្រង់បង្ហាញពីអ្នកអធិប្បាយនោះ។ តើមនុស្សនោះ គឺជា នរណា? សំនួរនេះត្រូវបានឆ្លើយតបក្នុងរបៀបដូចគ្នា ដែលហោរា ណាចាន់ បានឆ្លើយដល់ស្ដេចដេវីឌ៖ "ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ…” (២សាំយ៉ូ អែល 12:7) ។

            ឈើឆ្កាង៖ ជាមធ្យោបាយសង្គ្រោះយើង

            ខ្ញុំបានដឹងថា ព្រះមិនមែនកំពុងរិះគន់ការអធិប្បាយរបស់ខ្ញុំទេ ប៉ុន្តែទ្រង់កំពុងសម្លឹងមើលខ្ញុំ ហើយទ្រង់មិនពេញព្រះទ័យនឹងអ្វីដែលទ្រង់បានឃើញឡើយ។ នៅពេលនោះ ខ្ញុំបានទទួលសេចក្តីសង្គ្រោះ បានទទួលបុណ្យជ្រមុជទឹក បានជ្រមុជក្នុងព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលអំណោយទានក្នុងការនិយាយភាសាដទៃ។ វាគឺក្នុងរដូវកាលនៃពិធីបុណ្យព្រះអង្គមានព្រះជនរស់ (បុណ្យអេសធើរ) ពេលនោះហើយ រូបភាពនៃឈើឆ្កាងបី នៅលើកំពូលភ្នំលលាក្បាល (Golgotha) បានលេចឡើងច្បាស់លាស់នៅក្នុងចិត្តខ្ញុំ។ ឈើឆ្កាងនៅកណ្តាលខ្ពស់ជាងឈើឆ្កាងពីរ ផ្សេងទៀត។ ពេលខ្ញុំពិចារណារូបភាពនេះក្នុងចិត្ត ខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងមានបន្ទូលមកកាន់ខ្ញុំ ដោយមានបន្ទូលអំពី៖ "ឈើឆ្កាងនៅចំកណ្តាល់នោះ តើវាត្រូវបានធ្វើឡើងសម្រាប់នរណា?" បន្ទាប់មកទ្រង់មានបន្ទូលថា៖ "សូមប្រុងប្រយ័ត្នមុនពេលអ្នកឆ្លើយ" ខ្ញុំបានគិតមួយសន្ទុះ បន្ទាប់មកឆ្លើយថា៖ "វាត្រូវបានធ្វើឡើងសម្រាប់បារ៉ាបាស" ។ ទ្រង់បានមានបន្ទូលថា៖ "ត្រឹមត្រូវហើយ" ។

            ភ្លាមនោះ ខ្ញុំបានដឹងអ្វីមួយដែលខ្ញុំមិនធ្លាប់គិតពីមុនមក។ ឈើឆ្កាងគឺសម្រាប់ បារ៉ាបាស វាកំពុងរង់ចាំគាត់។ ប៉ុន្តែ នៅវិនាទីចុងក្រោយ ព្រះវិញ្ញាណបរិសុទ្ធបានរំឮកខ្ញុំថា ព្រះយេស៊ូវបានយាងមកជំនួសកន្លែងរបស់បារ៉ាបាស ។ "បាទ" ខ្ញុំសូមអះអាងថានោះជាការពិត។

            បន្ទាប់មក ខ្ញុំក៏បានដឹងថា ខ្ញុំគឺជាឧក្រិដ្ឋជន ដែលឈើឆ្កាងនោះត្រូវបានរៀបចំសម្រាប់។ វាត្រូវបានធ្វើឡើងតាមទំហំរបស់ខ្ញុំ។ វាត្រូវបានបញ្ឈរនៅទីតាំង ដែលខ្ញុំសមនឹងត្រូវព្យួរ។ មនុស្សចាស់របស់ខ្ញុំ មិនមានអ្វីសាកសមក្រៅពីឈើឆ្កាងនេះទេ ប៉ុន្តែ ព្រះយេស៊ូវបានយាងមកជំនួសកន្លែងរបស់ខ្ញុំ។ មនុស្សចាស់របស់ខ្ញុំត្រូវបានឆ្កាងក្នុងទ្រង់។

            ការឆ្ពោះតម្រង់ទៅមុខ

            ខ្ញុំមិនទាន់ក្លាយជាអ្នកដែលល្អឥតខ្ចោះទេ ប៉ុន្តែ ខ្ញុំកំពុងឆ្ពោះតម្រង់ទៅខាងមុខ រកគោលដៅចុង់ក្រោយបំផុត។ ខ្ញុំមិនឈប់នៅមួយកន្លែង ឬជាប់នៅក្នុងទម្លាប់ចាស់ៗទេ។ ខ្ញុំមិនយកចិត្តទុកដាក់ នឹងអ្វីដែលលោកីយ៍និយាយ ឬគិតអំពីខ្ញុំទេ ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺអំពីព្រះដំរិះរបស់ព្រះជាម្ចាស់។ ខ្ញុំត្រូវបានរំដោះចេញពីទាសករនៃការគិតរបស់លោកីយ៍នេះហើយ។

            លោកប៉ុល បាននិយាពីសារដ៏សំខាន់នេះថា៖

            "ដោយសារទ្រង់ នោះលោកីយ៍បានត្រូវជាប់ឆ្កាង ខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយ៍ដែរ” (កាឡាទី 6:14)។

            ក្នុងពាក្យផ្សេងទៀត ពេលលោកីយ៍ មើលទៅកាន់លោកប៉ុល អ្វីដែលពួកគេមើលឃើញ គឺជាសាកសពមួយដែលបានជាប់លើឈើឆ្កាងប៉ុណ្ណោះ។ ហើយនៅពេលលោកប៉ុល មើលទៅលោកីយ៍វិញ គាត់ក៏បានឃើញអ្វីដូចគ្នា គឺសាកសពមួយដែលបានជាប់នៅលើឈើឆ្កាង។ នោះគឺជាតម្លៃដែលលោកិយមានចំពោះគាត់។ ទ្រព្យសម្បត្តិ ចំណេះដឹង ឬអំណាចរបស់ លោកិយ មិនបានធ្វើឲ្យគាត់ចាប់អារម្មណ៍ឡើយ ព្រោះរបស់ទាំងអស់នោះកំពុងតែកន្លងបាត់ទៅ។

            សូមអរព្រះគុណព្រះសម្រាប់ឈើឆ្កាង! ប្រសិនបើគ្មានឈើឆ្កាងទេ យើងនឹងក្លាយជាទាសករជារៀងរហូត។ ឈើឆ្កាង គឺជាមធ្យោបាយរបស់ យើងទៅរកសេរីភាព។ វាមិនមែនជាមធ្យោបាយដែលគ្មានការឈឺចាប់ទេ ប៉ុន្តែ "ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ" (១ពេត្រុស 4:1)។ យើងអាចឈានដល់ចំណុចមួយ ដែលយើងស្អប់កិច្ចការខាងសាច់ឈាមរបស់ខ្លួនយ៉ាងខ្លាំង រហូតដល់វាមិនអាចល្បួងយើងឲ្យប្រព្រឹត្តអំពើបាបបានទៀតឡើយ។

            ទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវ

            នៅក្នុងចម្បាំងគ្រាចុងក្រោយបំផុតដែលអ្នក និងខ្ញុំ កំពុង់ចូលរួម ពួកជំនុំដ៏ពិត គឺជាបន្ទាយការពារដ៏រឹងមាំ ដែលការពារពិភពលោកពី អាទទឹងនឹងព្រះគ្រីស្ទ ។ ប៉ុន្តែ នៅពេលដែលពួកជំនុំក្លែងក្លាយ ធ្លាក់ចេញពីសេចក្តីពិត នៅពេលដែលវាចុះចាញ់នឹងការបោកបញ្ឆោតរបស់សាតាំង និងបោះបង់ភាពស្មោះត្រង់ចំពោះព្រះ បន្ទាយការពារនោះនឹងដួលរលំ ហើយបើកផ្លូវឲ្យអាទទឹងនឹងព្រះគ្រីស្ទ បង្ហាញខ្លួនចេញមក។

            ការប្រឆាំងនឹងកើនឡើង ប៉ុន្តែ អ្នកដែលស៊ូទ្រាំដរាបដល់ចុងបញ្ចប់នោះនឹងត្រូវបានសង្គ្រោះ។ ព្រះនឹងប្រើសកម្មភាពអាក្រក់របស់អាទទឹងនឹងព្រះគ្រីស្ទ ដើម្បីចម្រាញ់ពួកជំនុំពិត ឲ្យក្លាយជាកូនក្រមុំដ៏បរិសុទ្ធសម្រាប់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

            ការក្លាយជាកម្មសិទ្ធិរបស់ពួកជំនុំពិតប្រាកត់ មិនមែនអាស្រ័យលើថា យើងជាអ្នកថ្លែងទំនាយ ឬមានអំណោយទាននិយាយភាសាដទៃ ឬចងចាំអត្ថបទព្រះគម្ពីរបានប៉ុន្មានខនោះទេ។ ប៉ុន្តែ អ្វីដែលសំខាន់ គឺទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ។ តើទ្រង់ពិតជាព្រះអម្ចាស់នៃជីវិតយើងឬទេ? តើយើងបានថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ហើយឬនៅ? យើងបង្ហាញថា យើងជាសមាជិកនៃពួកជំនុំពិត នៅពេលយើងគោរព និងបម្រើព្រះអម្ចាស់ដោយឈរយ៉ាងរឹងមាំខាងទ្រង់ទោះបីជាត្រូវប្រឈមមុខនឹងការប្រឆាំង និងការបៀតបៀនក៏ដោយ។ យើងត្រូវតែដាក់ស្លាកសញ្ញានិកាយផ្សេងៗមួយឡែកសិន ហើយសួរខ្លួនឯងថា តើយើងនឹងនៅតែស្មោះត្រង់ចំពោះព្រះយេស៊ូវដែរឬទេ ។

            យើងត្រូវតែតស៊ូនឹងអារក្ស ប្រែចិត្តពីអំពើបាបរបស់យើង ហើយចុះចូលចំពោះព្រះ ដើម្បីរារាំងអំណាចគ្រប់គ្រងរបស់សាតាំង។ ប្រសិនបើយើងស្រឡាញ់សេចក្តីពិត ព្រះនឹងការពារយើងពីការបោកបញ្ឆោត ទាំងនោះ។

            ការអធិស្ឋានបញ្ចប់

            ប្រសិនបើលោកអ្នកមានបំណងប្រាថ្នាចង់រួចផុតពីការបោកបញ្ឆោត និងចង់ទទួលជ័យជម្នះក្នុងចម្បាំងនៃគ្រប់សម័យកាល សូមអធិស្ឋានសេចក្តីអធិស្ឋាននេះជាមួយខ្ញុំឥឡូវនេះ៖

            Prayer Response

            ព្រះអម្ចាស់អើយ យើងខ្ញុំសូមប្រគល់ខ្លួនយើងថ្វាយដល់ទ្រង់។ យើងខ្ញុំសូមលះបង់ចោលនូវគ្រប់ផ្នែកទាំងអស់ដែលការបោកបញ្ឆោតអាចនឹងមានឥទ្ធិពលនៅក្នុងជីវិតរបស់យើងខ្ញុំ។ យើងខ្ញុំប្រឆាំងនឹងវា ហើយបណ្តេញវាចេញពីយើង ដោយដោះខ្លួនយើងឱ្យរួចផុតពីការក្តាប់ជាប់របស់វា ក្នុងព្រះនាមព្រះយេស៊ូវ។

            យើងខ្ញុំសូមទទួលយកសេចក្ដីពិតដែលជាព្រះយេស៊ូវ សេចក្ដីពិតដែលមាននៅក្នុងព្រះគម្ពីរ និងសេចក្ដីពិតដែលមកពីព្រះវិញ្ញាណបរិសុទ្ធ។ យើងខ្ញុំបើកចិត្ត និងគំនិតរបស់យើងខ្ញុំនៅចំពោះទ្រង់ សូមឲ្យទ្រង់បំពេញយើងខ្ញុំដោយសេចក្ដីពិតរបស់ទ្រង់។ ទូលបង្គំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន!

            Ad Image

            Завантажити безкоштовно

            Цей навчальний лист можна завантажити, роздрукувати та поширювати для особистого використання або використання в церкві.

            Код: TL-L157-100-KHM

            Подарунок
            Надати