រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មី នៅពេលដែលយើងបន្តប្រធានបទរបស់យើងនៅសប្ដាហ៍ នេះតទៅទៀតគឺ៖ ចេញពីបណ្តាសាមកឯព្រះពរ។ ខ្ញុំទុកចិត្តថា ប្រធានបទនេះ ពិតជាមានប្រយោជន៍សម្រាប់ លោកអ្នក។

ថ្ងៃនេះ ខ្ញុំនឹងពន្យល់តាមពាក្យដ៏ជាក់ច្បាស់ អំពីរបៀបដែលលោកអ្នកអាចចេញពីបណ្តាសាមកឯព្រះ ពរ។ ប៉ុន្តែ មុនដំបូង ខ្ញុំសូមរំឭកឡើងវិញនូវចំណុចសំខាន់ៗមួយចំនួន ដែលខ្ញុំបាននិយាយនៅក្នុងមេរៀនមុន។ ជាបឋម ខ្ញុំសូមរំឭកលោកអ្នកអំពីសញ្ញាសម្គាល់ទូទៅដែលប្រាប់ថា ប្រហែលជាមានបណ្តាសាលើជីវិតរបស់ លោកអ្នក។

ទីមួយ និយាយជាទូទៅ បណ្តាសាប្រៀបបីដូចជាស្រមោលខ្មៅងងឹត ឬដៃអាក្រក់ដែលសន្លឹងមកលើ លោកអ្នក តាំងពីអតីតកាលតមក ហើយលោកអ្នកមិនអាចរួចផុតពីស្រមោលខ្មៅងងឹតនោះបាន។

បន្ទាប់មក ខ្ញុំបានរៀបរាប់សញ្ញាសម្គាល់ជាក់លាក់ប្រាំពីរ។ ខ្ញុំសូមសង្ខេបឡើងវិញបន្តិច។ សញ្ញា សម្គាល់ទាំងនោះសំខាន់ណាស់ ដែលលោកអ្នកត្រូវដឹង។

ទីមួយ: ការវង្វេងស្មារតី ឬបញ្ហាផ្លូវចិត្ត។

ទីពីរ: ជំងឺរ៉ាំរ៉ៃ ឬកើតឡើងម្តងហើយម្តងទៀត ជាពិសេសជំងឺតំណពូជ ឬគ្មានការវិភាគច្បាស់ លាស់ខាងវេជ្ជសាស្ត្រ។

ទីបី: រលូតកូនម្តងហើយម្តងទៀត ឬបញ្ហាទាក់ទងនឹងស្ត្រី។

ទីបួន: ការបែកបាក់អាពាហ៍ពិពាហ៍ និងការបែកបាក់គ្រួសារ។

ទីប្រាំ: ឱនភាពហិរញ្ញវត្ថរហូត ជាពិសេសនៅពេលដែលបំណូលហាក់បីដូចជាគ្រប់ត្រាន់។

ទីប្រាំមួយ: ចេះតែមានគ្រោះថ្នាក់រហូត។

និង ទីប្រាំពីរៈ នៅក្នុងគ្រួសារ មានប្រវត្តិធ្វើអត្តឃាត ឬស្លាប់ខុសប្រក្រតី។

បន្ទាប់ខ្ញុំ ក៏បានប្រាប់អំពីប្រភព ឬបុព្វហេតុទូទៅជាច្រើនដែលនាំឲ្យមានបណ្តាសា ដោយនឹកចាំពីអ្វី ដែលបទគម្ពីរប្រាប់: បណ្តាសាមិនមែនចូលមកដោយឥតហេតុនោះទេ។ បន្ទាប់មក ខ្ញុំបានរៀបរាប់ប្រភព ឬ បុព្វហេតុដែលនាំឲ្យមានបណ្តាសា ប្រហែលជាដប់ពីរ:

ទីមួយ: ការថ្វាយបង្គំរូបព្រះ ព្រះក្លែងក្លាយ និងមន្តអាគម។

ទីពីរ: ការមិនគោរពឪពុកម្ដាយ។

ទីបី: ការរួមដំណេកខុសច្បាប់ ឬខុសពីលក្ខណៈធម្មុជាតិ។

ទីបួន អំពើអយុត្តិធម៌ចំពោះអ្នកទន់ខ្សោយ ឬអ្នកគ្មានទីពឹង ហើយឧទាហរណ៍យ៉ាងល្អបំផុតអំពីការ នោះនៅក្នុងសង្គមរបស់យើងសព្វជ្ងែ ពីការរមតកូនដោយបេតនា។

ទីប្រាំ: ការពឹងផ្អែកលើការខំប្រឹងប្រែងខាងសាច់ឈាម។

ទីប្រាំមួយ: ការលួច ឬការបោកបញ្ឆោត។

ទីប្រាំពីរៈ ការកំណាញ់ជាមួយព្រះ។

ទីប្រាំបី: ពាក្យសម្តីដែលអ្នកមានសិទ្ធិអំណាចនៅក្នុងទំនាក់ទំនងនិយាយ ដូចជាប្តី ឪពុកម្ដាយ ឬគ្រូជា ជើម។

ទីប្រាំបួន: បណ្តាសាដាក់ដោយខ្លួនឯង ជាបណ្តាសាដែលមនុស្សជាក់មកលើខ្លួនឯង។

ទីដប់: ពាក្យសម្ដីដែលមនុស្សតំណាងឲ្យអារក្សសាតាំងនិយាយ មានដូចជាគ្រូមន្តអាគមជាដើម។

ទីដប់មួយ: ការអធិស្ឋានតាមអារម្មណ៍ ចេះតែបញ្ចេញសម្តី ការនិយាយដើម គឺនិយាយដោយមាន ឥរិយាបថខុសឆ្គង។

ទីដប់ពីរៈ ការតាំងសញ្ញាមិនស្របតាមបទគម្ពីរ គឺការរួមគ្នាដោយតាំងសញ្ញាជាមួយមនុស្សដែលបម្រើឲ្យ អំណាចនៃវិញ្ញាណអាក្រក់ ហើយវង្វេងចេញពីព្រះ។ ខ្ញុំបានជូនឧទាហរណ៍ដ៏ជាក់លាក់មួយអំពីក្រុមបងប្អូន។

ថ្ងៃនេះ ខ្ញុំនឹងប្រាប់លោកអ្នកពីរបៀចេញពីបណ្តាសាទៅឯព្រះពរ។ ខ្ញុំនឹងនិយាយដោយប្រើពាក្យ ដែលសាមញ្ញ ច្បាស់ និងជាក់លាក់ ហើយខ្ញុំក៏ចង់ឲ្យលោកអ្នកស្តាប់ដោយប្រុងប្រយ័ត្ន។ ទីមួយ មូលដ្ឋានគ្រឹះ នៃការប្រោសលោះទាំងអស់ចេញពីបណ្តាសា គឺជាតង្វាយលោះបាបរបស់ព្រះយេស៊ូ។ ការនេះបានប្រាប់យ៉ាង ច្បាស់នៅក្នុងកាឡាទី ៣:១៣-១៤ ជាខគម្ពីរគន្លឹះសម្រាប់ប្រធានបទនេះទាំងមូល។

«ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្តាសាជំនួស យើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ» ) ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ...»។

មានការផ្លាស់ប្ដូរចេញពីបណ្តាសាមកឯព្រះពរ ដែលបានធ្វើឲ្យកើតឡើង ដោយព្រោះនៅលើឈើឆ្កាង ព្រះយេស៊ូបានត្រឡប់ជាត្រូវបណ្តាសា ដែលជាបណ្តាសាសម្រាប់យើង ដើម្បីប្ដូរមកវិញឲ្យយើងបានទទួលព្រះពរ សម្រាប់ការស្តាប់បង្គាប់របស់ព្រះអង្គដែលគ្មានបាប។ ការនេះត្រូវបានបញ្ជាក់ប្រាប់ជាទូទៅ នៅក្នុងគម្ពីរ អេសាយ ៥៣:៦:

«យើងទាំងអស់គ្នាបានវង្វេងចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើព្រះអង្គ (គឺព្រះយេស៊ូ)»។

ពាក្យ «អំពើទុច្ចរិត» មិនត្រឹមតែមានន័យថាជាការបះបោរប៉ុណ្ណោះទេ ថែមទាំងមានន័យថា ជាផលអាក្រក់ទាំងអស់របស់ការបះបោរ ហើយផលអាក្រក់មួយក្នុងចំណោមនោះ គឺជាបណ្តាសាដែលកើតចេញពីការមិនស្តាប់ និងមិនធ្វើតាមព្រះសូរសៀងរបស់ព្រះ។

កាលបើលោកអ្នកបានបំពេញលក្ខខណ្ឌទាំងនេះ ហើយប្រកាសយកការប្រោសលោះរបស់លោកអ្នក ខ្ញុំចង់រំឭកលោកអ្នកយ៉ាងមុតមាំថា ព្រះទ្រង់នៅតែទាមទារឲ្យមានការស្តាប់បង្គាប់។ ខ្ញុំសូមរំឭកលោកអ្នកចេញពីពាក្យរបស់លោកម៉ូសេ នៅក្នុងចោទិយកថា ២៨:១-២:

«ប្រសិនបើអ្នកខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងលើកអ្នកឡើងជាខ្ពស់ លើអស់ទាំងសាសន៍នៅលើផែនដី។ ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់ ប្រសិនបើអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។

នោះជាលក្ខខណ្ឌដែលនៅតែបន្តជាប់ជានិច្ច។ នោះជារបៀបដែលយើងត្រូវរស់នៅ។ កាលបើយើងត្រូវបានប្រោសលោះចេញពីបណ្តាសា ហើយបានចូលទៅក្នុងព្រះពរនោះហើយ ដើម្បីឲ្យបន្តនៅជាប់ក្នុងព្រះពរ យើងត្រូវបំពេញលក្ខខណ្ឌដ៏សាមញ្ញទាំងនេះ គឺយើងត្រូវយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងរបស់ព្រះ និងធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។ ប្រសិនបើយើងបែរចេញម្ដងទៀត ហើយមិនព្រមស្តាប់ព្រះសូរសៀង ក៏មិនព្រមស្តាប់បង្គាប់ព្រះអង្គ នោះយើងធ្វើឲ្យខ្លួនឯងត្រូវបណ្តាសាដោយស្វ័យប្រវត្តិសាជាថ្មីម្ដងទៀត។

លក្ខខណ្ឌនេះមិនមែនជារបស់ការពារឲ្យរួចពីបណ្តាសាទេ។ លក្ខខណ្ឌនេះគឺជាលក្ខខណ្ឌសាកលដើម្បីឲ្យមានព្រះគុណរបស់ព្រះ ដើម្បីឲ្យមានពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គចែងចាំងមកលើយើង ដោយរស់នៅក្នុងសេចក្ដីសង្គ្រោះ ព្រះពរ និងការផ្គត់ផ្គង់របស់ព្រះអង្គ។ ព្រះយេស៊ូបានបន្ទូលដូចគ្នាសម្រាប់អស់អ្នកដែលចង់ដើរតាមព្រះអង្គ និងបម្រើព្រះអង្គ ក្នុងនាមជាគ្រីស្តបរិស័ទ និងជាសិស្ស។ នៅក្នុងយ៉ូហាន ១០:២៧ ព្រះអង្គបានបញ្ជាក់ពីគោលការណ៍ដដែល តាមភាសាយ៉ាងសាមញ្ញ។ ព្រះអង្គបានមានបន្ទូលថាៈ

«ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ»។

តើលក្ខខណ្ឌគ្រឹះសម្រាប់គ្រីស្តបរិស័ទជាអ្វី? លក្ខខណ្ឌនោះមិនមែនវិហារដែលលោកអ្នកទៅថ្វាយបង្គំ ក៏មិនមែនជាឈ្មោះនិកាយរបស់លោកអ្នកដែរ។ ទាំងអស់នោះជារឿងបន្ទាប់បន្សំ។ លក្ខខណ្ឌចម្បង គឺស្តាប់សំឡេងរបស់ព្រះយេស៊ូ ហើយដើរតាមព្រះអង្គ។ លោកអ្នកឃើញទេ លក្ខខណ្ឌនេះមាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះគម្ពីរ «ប្រសិនបើអ្នកខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តអ្វីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា នោះព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក»។ «ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ហើយចៀមទាំងនោះមកតាមខ្ញុំ»។ លោកអ្នកមិនអាចគេចចេញពីលក្ខខណ្ឌគ្រឹះនេះបានទេ។ លក្ខខណ្ឌគ្រឹះនេះបានទេ។ អ្វីដែលខ្ញុំអាចជួយលោកអ្នកឲ្យធ្វើបាន គឺចេញពីក្រោមបណ្តាសានោះមក ហើយ ថ្វាយខ្លួនលោកអ្នកយ៉ាងប្ដូរផ្ដាច់ចំពោះព្រះគុណរបស់ព្រះទៅ។ ក្រោយនោះមក លោកអ្នកមានការទទួលខុស ត្រូវដើម្បីរស់នៅក្នុងជីវិតមួយដែលលោកអ្នកបន្តនៅក្នុងព្រះគុណរបស់ព្រះ បន្តនៅក្នុងព្រះពររបស់ព្រះអង្គ តទៅទៀត។

ដើម្បីចូលទៅក្នុងព្រះពរ ហើយចេញពីក្រោមបណ្តាសា យើងត្រូវចេញពីអ្វីដែលខ្ញុំហៅថា ពី ច្បាប់» ទៅកាន់ «បទពិសោធន៍»។ ព្រះយេស៊ូបានប្រទានការផ្គត់ផ្គង់នេះរួចហើយ។ ការនោះបានកើតឡើង តាំងពី ជាង២០សតវត្សរ៍មុនម្លេះ។ នៅលើឈើឆ្កាង ព្រះយេស៊ូបានត្រឡប់ជាត្រូវបណ្តាសា ដើម្បីឲ្យយើងទទួលបាន ព្រះពរ។ ការនោះប្រទានឲ្យរួចហើយ ប៉ុន្តែយើងត្រូវធ្វើឲ្យការនោះត្រឡប់ជាពិត នៅក្នុងបទពិសោធន៍ផ្ទាល់ ខ្លួនរបស់យើង។

គ្រប់ផ្នែកនៃអ្វីដែលព្រះយេស៊ូបានធ្វើនៅលើឈើឆ្កាងក៏យ៉ាងដូច្នោះដែរ។ ព្រះអង្គទទួលទោស ដើម្បីឲ្យ យើងទទួលបានការអត់ទោស។ ព្រះអង្គបានរងរបួស ដើម្បីឲ្យយើងបានជា។ ការទាំងអស់នេះ បានសម្រេចរួច ហើយ។ ប៉ុន្តែ ដើម្បីទទួលបានការអត់ទោស យើងត្រូវធ្វើអ្វីដែលព្រះទ្រង់តម្រូវ។ ដើម្បីទទួលបានការប្រោស ឲ្យជា យើងត្រូវធ្វើអ្វីដែលព្រះទ្រង់តម្រូវ ហើយជាមួយនឹងការផ្គត់ផ្គង់នេះ ក៏យ៉ាងដូច្នោះដែរ។ ព្រះយេស៊ូបាន ត្រឡប់ជាត្រូវបណ្តាសា ដើម្បីឲ្យយើងទទួលបានព្រះពរ។ ការនោះបានសម្រេចរួចហើយ មិនចាំបាច់សម្រេចម្ដង ទៀតទេ ប៉ុន្តែយើងត្រូវទទួលយកការផ្គត់ផ្គង់នេះនៅក្នុងជីវិតខ្លួនយើងផ្ទាល់ ហើយជាអ្វីដែលខ្ញុំហៅថា «ចេញ ពីច្បាប់ ទៅកាន់បទពិសោធន៍ពិត»។ ដើម្បីមានបទពិសោធន៍ផ្ទាល់ខ្លួនក្នុងករណីបណ្តាសា យើងត្រូវស្គាល់ ច្បាស់អំពីបុព្វហេតុ ឬប្រភពរបស់បណ្ដាសា។ ដូច្នេះហើយបានជាខ្ញុំចំណាយពេលយ៉ាងច្រើននៅក្នុងមេរៀនទាំង នេះ និយាយអំពីបុព្វហេតុ ឬប្រភពផ្សេងៗរបស់បណ្តាសា។

នៅពេលដែលយើងស្គាល់បុព្វហេតុ ស្គាល់ប្រភព ពេលវេលាជាក់លាក់ និងបទពិសោធន៍ដែលធ្វើឲ្យ យើង (ឬបុព្វបុរស ឬអ្នកដទៃទៀតដែលមានទំនាក់ទំនងជាមួយយើង) ត្រូវបណ្តាសានោះ នោះមានការបួន ដែលយើងត្រូវធ្វើ។ ការទាំងបួននោះមានៈ ទទួលស្គាល់ ប្រែចិត្ត ប្រកាសកាត់ផ្ដាច់ តយុទ្ធ។

ទទួលស្គាល់ៈ យើងទទួលស្គាល់បញ្ហារបស់យើង និងប្រភពរបស់វា។

ប្រែចិត្តៈ យើងត្រូវប្រែចិត្តចេញពីអ្វីក៏ដោយដែលធ្វើឲ្យយើងជួបបញ្ហានោះ ទោះជាអំពើបាបរបស់ខ្លួនយើងផ្ទាល់ ឬអំពើបាបរបស់ដូនតាយើង។

ប្រកាសកាត់ផ្ដាច់ៈ យើងត្រូវនិយាយថា «បណ្តាសានេះមិនមែនជារបស់ខ្ញុំទៀតទេ។ ខ្ញុំមិនទទួលយកបណ្តាសានេះឡើយ។ តាមរយៈព្រះយេស៊ូ ខ្ញុំមានសិទ្ធិរួចផុតពីបណ្តាសានេះ។ វាមិនមែនជាបញ្ហារបស់ខ្ញុំទៀតទេ»។

តយុទ្ធៈ យើងត្រូវក្រោកឈរឡើងធ្វើសកម្មភាពតយុទ្ធនឹងអំណាចរបស់អារក្សសាតាំង។

ខ្ញុំសូមបញ្ជាក់ពាក្យទាំងបួននេះម្តងទៀត ទទួលស្គាល់ ប្រែចិត្ត ប្រកាសកាត់ផ្ដាច់ តយុទ្ធ។

ខ្ញុំសូមជូនបទគម្ពីរមួយដល់លោកអ្នក នៅយ៉ាកុប ៤:៧ និយាយអំពីការប្រឆាំងនឹងអារក្សសាតាំង។ នេះជាកិច្ចការមួយក្នុងចំណោមកិច្ចការដែលព្រះគម្ពីរប្រាប់ថា យើងត្រូវតែធ្វើ «ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន»។ សូមកត់សម្គាល់ពីលំដាប់លំដោយ។ តើ កិច្ចការទីមួយដែលយើងត្រូវធ្វើជាអ្វី? ចុះចូលចំពោះព្រះ។ បន្ទាប់មក នៅពេលដែលយើងធ្វើបែបនោះហើយ យើងអាចតស៊ូនឹងអារក្សសាតាំងបាន ហើយព្រះគម្ពីរប្រាប់ថា វានឹងរត់ចេញពីយើង។ តើលោកអ្នកជឿការនេះ ឬទេ? ខ្ញុំប្រាប់លោកអ្នកជា ខ្ញុំជឿការនេះ ដោយព្រោះហេតុផលពីរៈ ទីមួយ ដោយព្រោះព្រះគម្ពីរប្រាប់យើង ដូច្នោះ ហើយទីពីរ ដោយព្រោះខ្ញុំបានឃើញថាពិតនៅក្នុងបទពិសោធន៍របស់ខ្ញុំផ្ទាល់។ នៅពេលដែលខ្ញុំបាន ចុះចូលចំពោះព្រះ ហើយដោយផ្អែកលើមូលដ្ឋានគ្រឹះនៃបទគម្ពីរ ខ្ញុំតយុទ្ធនឹងអារក្ស នោះវានឹងរត់ចេញពីខ្ញុំ។

ចូលចិត្ត
ចែករំលែក