ទំនាក់ទំនងដែលគ្រប់គ្រាន់ពេញលេញ

ដេរេក ព្រីនស៍
Published: 1970
Last Updated: Setyembre 2026
Read Time: 2
This teaching is not currently available in Filipino.
ព្រះទ្រង់មិនបានសន្យាថា ជីវិតរបស់យើងនឹងគ្មានជ្រលងភ្នំនៃសេចក្តីងងឹតឡើយ ប៉ុន្តែទ្រង់សន្យាថា ព្រះអង្គនឹងគង់នៅជាមួយយើងនៅក្នុងជ្រលងទាំងនោះ។ ទំនុកតម្កើង ២៣ បង្ហាញថា ការប្រៀនប្រដៅ និងការលួងលោមរបស់ព្រះ ជួយទ្រទ្រង់រាស្ត្ររបស់ទ្រង់ឱ្យឆ្លងកាត់ ទុក្ខព្រួយ ជំងឺ ភាពក្រីក្រ និងការបាក់ទឹកចិត្ត។
នេះគឺជាលោក ដេរេក ព្រីនស៍ ដែលមានពាក្យមួយសម្រាប់អ្នកពីព្រះបន្ទូល។ ពាក្យនេះមកពីទំនុកតម្កើង ២៣ ដែលជាទំនុករបស់ដាវីឌ។ ដាវីឌបានចាប់ផ្ដើមទំនុកតម្កើងនេះ ដោយនិយាយថា៖
“ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំខ្ញុំនឹងមិនខ្វះអ្វីសោះ” ។ (ទំនុកដំកើង 23:1 ពគប)
បន្ទាប់មក គាត់និយាយអំពីការផ្គត់ផ្គង់ទាំងអស់ដែលគាត់ទទួលបាន ក្នុងនាមជាអ្នកដែលព្រះអម្ចាស់ជាអ្នកគង្វាលរបស់គាត់។ ហើយនៅខទី ៤ គាត់បាននិយាយដូចនេះ៖
“អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ ។” (ទំនុកដំកើង 23:4 ពគប)
យើងឃើញថា ព្រះមិនបានធានាដល់រាស្ត្ររបស់ព្រះអង្គថា យើងនឹងមិនដើរកាត់ជ្រលងនៃម្លប់សេចក្តីស្លាប់ឡើយ។ តាមពិត អ្នកនិពន្ធទំនុកតម្កើងហាក់បីដូចជាបញ្ជាក់ថា នៅពេលណាមួយក្នុងជីវិត យើងនឹងត្រូវឆ្លងកាត់ជ្រលងនេះ។ខ្ញុំមិនជឿថា ជ្រលងនៃម្លប់សេចក្តីស្លាប់នេះ សំដៅត្រឹមតែការស្លាប់ខាងរូបកាយប៉ុណ្ណោះទេ។ ក្នុងជីវិត មានពេលជាច្រើនដែលយើងដើរកាត់ជ្រលងនៃម្លប់សេចក្តីស្លាប់ ដូចជា ពេលបាត់បង់មនុស្សជាទីស្រឡាញ់ ភាពឯកោ ជំងឺ ភាពក្រីក្រ និងការបាក់ទឹកចិត្ត។ព្រះមិនបានសន្យាថា យើងនឹងមិនឆ្លងកាត់ជ្រលងទាំងនោះឡើយ ប៉ុន្តែព្រះអង្គបានសន្យាថា ព្រះអង្គនឹងគង់ជាមួយយើង។
ជាពិសេស ព្រះអង្គសន្យាថា ព្រនង់ និងដំបងរបស់ព្រះអង្គនឹងកម្សាន្តចិត្តយើង។ សម្រាប់ខ្ញុំ ដំបងតំណាងឱ្យការប្រៀនប្រដៅ រីឯព្រនង់តំណាងឱ្យការកម្សាន្តចិត្ត។ខ្ញុំជឿថា អត្ថន័យនៅត្រង់នេះគឺ ប្រសិនបើយើងចង់ទទួលការកម្សាន្តចិត្តពីព្រះ យើងត្រូវចុះចូលទទួលការប្រៀនប្រដៅរបស់ព្រះអង្គ។ នៅពេលយើងធ្វើដូច្នេះ យើងអាចមានទំនុកចិត្តថា ព្រះអង្គនឹងគង់ជាមួយយើង សូម្បីតែនៅក្នុងជ្រលងដ៏ងងឹតបំផុតក៏ដោយ។ ហើយព្រះវត្តមានរបស់ព្រះអង្គ នឹងបំភ្លឺភាពងងឹតនៅក្នុងជ្រលងនោះ។

Libreng I-download
Ang debosyonal na ito ay maaaring i-download, i-print, at ibahagi para sa personal o pang-simbahang paggamit.
Kodigo: WD-WFTW-027-KHM









